Thursday, April 2, 2015

ប្រភពពី៖http://news.sabay.com.kh/article/327000
និស្សិត​ស្រី​អាហារូបករណ៍​ដែល​កំពុង​ស្រាវជ្រាវ​ទៅ​លើ​ជំងឺ​មហារីក​នៅ​សហរដ្ឋអាមេរិក ត្រូវ​តុលាការ​ចោទ​ប្រកាន់ ថា​បាន​ព្យាយាម​បំពុល​មិត្ត​រួម​ថ្នាក់​ក្នុង​មន្ទីរ​ពិសោធន៍ ដោយ​ប្រើប្រាស់​សារជាតិ​គីមី។ យ៉ាង​ណា​ក្ដី ជនល្មើស​រូប​នោះ​បាន​អះ​អាង​ថា​ខ្លួន​មិន​មាន​បំណង​ធ្វើ​បាប​នរណា​ទេ ហើយ​ក៏​មិន​បាន​ដឹង​ថា​ប្រព្រឹត្តិ​ទង្វើ​នេះ​ឡើង​​ទៅ​លើ​មិត្ត​រួម​ថ្នាក់​ដែរ។

1

និស្សិត​ស្រី​ជនជាតិ​សិង្ហបុរី​ឈ្មោះ Ouyang Xiangyu អាយុ ២៧​ឆ្នាំ បាន​ទទួល​អាហារូបករណ៍​ពី​​ភ្នាក់ងារ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ស្រាវជ្រាវ (A*Star)​ ហើយ​ត្រូវ​​សិក្សា​ផ្នែក​ជំងឺ​មហារីក​នៅ​សាកលវិទ្យាល័យ ​Stanford University ​របស់​សហរដ្ឋអាមេរិក។ និស្សិត​ស្រី​រូប​នេះ កំពុង​ប្រឈម​មុខ​ក្នុង​សវនាការ​នៅ​រដ្ឋ California បន្ទាប់​ពី​ដាក់​សារជាតិ​គីមី​ដែល​មាន​ក្នុង​មន្ទីរ​ពិសោធន៍ ចូល​ទៅ​ក្នុង​កែវ​ទឹក​មិត្ត​រួម​ថ្នាក់។ ​​​​​​​បច្ចុប្បន្ន នាង​កំពុង​​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ដោយ​ដាក់​ប្រាក់​តម្កល់ ៥០០០០​ដុល្លារ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​ប្រទេស​ឡើយ។ ​

នាង Ouyang បាន​ទទួល​អាហារូបករណ៍​ថ្នាក់​បណ្ឌិត​វិទ្យាសាស្ត្រ​នៅ​ក្នុង​ឆ្នាំ២០១៣ ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក បន្ទាប់​ពី​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​សាកលវិទ្យាល័យ Imperial College London ចក្រភព​អង់គ្លេស។ និស្សិត​ស្រី​បាន​អះអាង​ថា នាង​កំពុង​មាន​បញ្ហា​គេង​មិន​លក់ ព្រម​ទាំង​វង្វេង​វង្វាន់ ហើយ​កំពុង​ស្វែង​រក​ការ​ព្យាបាល​ពី​គ្រូពេទ្យ​ចិត្ត​វិទ្យា។

នៅ​ពេល​សារព័ត៌មាន Straits Times ទៅ​ដល់​ផ្ទះ Ouyang ឪពុក​នាង​ដែល​មិន​បង្ហាញ​ឈ្មោះ បាន​និយាយ​ថា ប្រពន្ធ​ខ្លួន​កំពុង​មើល​ថែ​កូន​ស្រី​នៅ​សហរដ្ឋអាមេរិក​។ លោក​បាន​បដិសេធ មិន​បង្ហាញ​ពី​បញ្ហា​សុខភាព​កូន​ស្រី​របស់​ខ្លួន​​នោះ​ទេ។ លោក​គ្រាន់​តែ​និយាយ​ថា “បើ​ដឹង​មុន​នេះ… យើង​ប្រាកដ​ជា​នាំ​នាង​ទៅ​ព្យាបាល”។ អ្នក​ជួល​ផ្ទះ ដែល​កំពុង​រស់នៅ​ជាមួយ​គ្រួសារ Ouyang បាន​និយាយ​ថា ឪពុក​ម្ដាយ​និស្សិត​ស្រី​នោះ ក៏​ជា​អ្នក​ស្រាវជ្រាវ​ដែរ។

បើ​តាម​ច្បាប់​រដ្ឋ California និស្សិត​ស្រី​រូប​នេះ អាច​ប្រឈម​មុខ​ក្នុង​ការ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី២ ទៅ ៥​ឆ្នាំ បើ​រក​ឃើញ​កំហុស។ ទោស​បន្ថែម​៣ ឆ្នាំ​ទៀត អាច​បូក​ពី​លើ ប្រសិន​បើ​ការ​បំពុល​នោះ ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ឬ​រហូត​ដល់​ស្លាប់។ យ៉ាង​ណា​មិញ គេ​រំពឹង​ថា​នាង​អាច​រួច​ពី​ការ​ចោទ​ប្រកាន់ ដោយ​សំអាង​ទៅ​លើ​សតិ​មិន​ប្រក្រតី ព្រោះ​ស្រាវជ្រាវ​ខ្លាំង​ពេក រហូត​ដល់​វង្វេង៕

0 comments:

Post a Comment