Wednesday, April 29, 2015

ប្រភពពីៈhttp://www.khmerload.com/news/37340
នេប៉ាល់៖ ក្នុងហេតុការណ៍ គ្រោះរញ្ជួយដី ក្នុងប្រទេសនេប៉ាល់ ដែលកើតឡើង កាលពីថ្ងៃសៅរ៍ ទី ២៥ មេសា កន្លងទៅ បានបង្កផលប៉ះពាល់ ដល់ ប្រជាជនរាប់លាននាក់ និងកំពុងត្រូវការសង្គ្រោះបន្ទាន់។ ក្នុងនោះដែរ ចំនួនតួរលេខបណ្តោះអាសន្ន ត្រូវបានដឹងថា មនុស្សលើសពី ៤,៧០០ នាក់ បានបាត់បង់ជីវិត និងច្រើនជាង ៩,២០០ នាក់ទៀត បានរងរបួស។ នេះបើយោងតាម ការចុះផ្សាយរបស់ សារព័ត៌មាន CNN ។
គួររំលឹកថា គ្រោះរញ្ជួយដីនេះ មានកំរិត ៧.៨ រិចទ័រ បានកើតឡើង នៅមុនម៉ោង ១២ថ្ងៃត្រង់ ចំថ្ងៃសៅរ៍ ទី២៥ មេសា ស្ថិតនៅចម្ងាយ ប្រមាណ ៨០គ.ម ទិសពាយ័ព្យ ពីរដ្ឋធានី Kathmandu។
នៅព្រឹកថ្ងៃអាទិត្យ ទី ២៦ មេសា នេះផងដែរ មានការរញ្ជួយមួយទៀត កំរិត ៦,៥ រិចទ័រ ។ មកដល់ពេល សហគមន៍អន្តរជាតិ បានផ្តល់ជំនួយជាបន្តបន្ទាប់ ទាំងបរិក្ខាពេទ្យ  អាហារ និង ឲ្យក្រុមជួយសង្គ្រោះ ទៅកាន់ប្រទេសនេប៉ាល់  ប៉ុន្តែអ្វីជា បញ្ហាចោទនោះ គឺ ក្រុមជួយសង្គ្រោះត្រូវជួបបញ្ហាលំបាក និងឧបសគ្គ ក្នុងការជួយសង្គ្រោះ ដោយសារស្ថានភាព ទីតាំងភូមិសាស្ត្រ ក្នុងប្រទេសនេប៉ាល់ ស្ថិតនៅតាម តំបន់ជួរភ្នំហិម៉ាល័យ។
មួយវិញទៀត ជនរងគ្រោះជាច្រើន ក្នុងប្រទេសនេះ រស់នៅតាមតំបន់ដាច់ស្រយ៉ាល ដែលគ្មានផ្លូវធ្វើដំណើរ ខណ:ដែល ប្រព័ន្ធគមនាគមន៍ ត្រូវបានកាត់ផ្តាច់ ដោយសារគ្រោះរញ្ជួយដី ទៀតផងនោះ បណ្តាលឲ្យ ក្រុមជួយសង្គ្រោះ ចំណាយពេលយូរ ដើម្បីចូលទៅ ជួយជនរងគ្រោះ។ កត្តាទាំងនេះ នឹងបណ្តាលឲ្យចំនួន មនុស្ស បាត់បង់ជីវិត អាចនឹងបន្តកើនឡើង ថែមទៀត។
គួរបញ្ជាក់ដែរ ប្រជាជននេប៉ាល់ មានចំនួនសរុប ប្រហែល ៣១ លាននាក់នាក់ ដោយក្នុងនោះ ជនរងគ្រោះដោយសារ គ្រោះរញ្ជួយដី មាន ជាង ៨ លាននាក់ ហើយក៏កំពុង បន្តរស់នៅ ក្នុងកន្លែងបោះតង់ បណ្តោះអាសន្ន  ហើយប្រជាជនមួយចំនួន កំពុង ខ្វះអាហារ និងទឹកស្អាត ប្រើប្រាស់៕
រូបភាព  បង្ហាញអំពី ទិដ្ឋភាព ក្រោយហេតុការណ៍ គ្រោះរញ្ជួយដី នៅនេប៉ាល់៖








 វីដេអូ ក្នុងពេលកើត គ្រោះរញ្ជួយដី ៖
វីដេអូ ទិដ្ឋភាព ក្នុងទីក្រុងក្រោយ កើតគ្រោះរញ្ជួយដី ៖

0 comments:

Post a Comment