Thursday, April 30, 2015

ប្រភពពី​​​​៖http://news.sabay.com.kh/article/353447
ក្រុម​ចោរ ឬ Hacker អាច​លួច​យក​ទិន្នន័យ​របស់អ្នក​​តាម​វិធី​​ច្រើនយ៉ាង​ ហើយ​គោល​ដៅ​សំខាន់​របស់​ពួក​គេ​នោះ​គឺ​​ចង់​បាន​ព័ត៌មាន​​គណនី​ធនាគារ​​ដើម្បី​ដក​យក​លុយ​របស់​អ្នក។ ​តើ​អ្នក​ទាំង​អស់​គ្នា​ដឹង​ទេ​ថា ​ពួក​គេ​ប្រើ​វិធី​ណា​ខ្លះ​ដើម្បី​លួច​យក​ទិន្នន័យ​សំខាន់​ទាំង​នេះ​របស់​អ្នក​បាន? ខាង​ក្រោម​នេះ​គឺ​វិធី​មួយ​ចំនួន​ដែល​ពួក​ Hacker និយម​ប្រើ​ដើម្បី​លួច​យក​ព័ត៌មាន​​គណនី​ធនាគារ ឬ​លេខ​សម្ងាត់​របស់​អ្នក​បាន​ដោយ​ងាយ៖

3807211_G


១. ​ផ្ញើ​ E-mail ក្លែង​ក្លាយ៖ ក្រុម Hacker អាច​​លួច​យក​ទិន្នន័យ​ពី​ធនាគារ​អ្នក​បាន​ដោយ​ប្រើ​វិធី​​ផ្ញើ​ E-mail ​ក្លែងក្លាយ​ក្រោម​ឈ្មោះ​របស់​ធនាគារ​​ ឬ​ស្ថាប័ន​ស្រប​ច្បាប់​ណា​មួយ ដើម្បី​ឱ្យ​អ្នក​វាយ​ព័ត៌មាន និង​លេខសម្ងាត់​នៅ​ពេល​ទទួល​បាន​ E-mail ក្លែង​ក្លាយ​នោះ។

​២. លួច​តាម​បណ្ដាញ​កុំព្យូទ័រ (Computer Network)៖ ជួន​កាល​ក្រុមទុច្ចរិតទាំង​នោះ​អាច​ Hack ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​អ្នក ​ជា​ពិសេស​កុំព្យូទ័រ​របស់​ក្រុមហ៊ុន​ដើម្បី​លួច​យក​នូវ​កំណត់​ត្រា​ទិន្នន័យ​ ឬ​ព័ត៌មាន​សំខាន់ៗ​របស់​អ្នក​ដោយ​ប្រើ​វិធី​មួយ​ឈ្មោះ​ថា Dumpster Diving ដែល​អាច​ទាញ​យក​ទិន្នន័យ​តាម​បណ្ដាញ​កុំព្យូទ័រ (Computer Network) ឬ E-mail បាន​។

​​៣. Hack​ E-mail៖ ​ក្រុម Hacker ជំនាញ​អាច Hack​ ចូល​​គណនី​ E-mail របស់​អ្នក​បាន​ដើម្បី​លួច​យក​​ទិន្នន័យ​សំខាន់​ដូចជា​​​របាយការណ៍​ធនាគារ​ លេខ​កាត​ឥណទាន, សែក​​, និង​ព័ត៌មាន​សំខាន់​​ទាក់​ទង​នឹង​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​ ប្រសិន​បើ​​អ្នក​បាន​រក្សា​ទុក​វា​នៅ​ក្នុង​នោះ​ ហើយ​មួយ​វិញ​ទៀត​នោះ​គឺ​ E-mail ​របស់​អ្នក​មិន​មាន​សុវត្ថិភាព​គ្រប់​គ្រាន់។ ​

៤. តាម​ម៉ាស៊ីន​ ATM៖ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ពួក​គេ​​អាច​លួច​យក​ទិន្នន័យ​សម្ងាត់​ពី​​កាត​ ATM ​របស់​អ្នក​ដោយ​ប្រើ​តិចនិក​​ឈ្មោះ​ថា Skimming ។ ​ពួក​​គេ​បាន​បង្កប់​​ឧបករណ៍​​ទាញ​យក​និង​ផ្ទុក​ទិន្នន័យ​​ជាប់​នឹង​​ម៉ាស៊ីន​ ATM ដើម្បី​ទាញ​យក​លេខ​សម្ងាត់​របស់​អ្នក​នៅ​ពេល​ឆូត​កាត​ ហើយ​ពួក​គេ​បង្កើត​កាត​​ក្លែងក្លាយ​ដើម្បី​ទុក​ក្លែង​បន្លំ​ប្រើប្រាស់​នៅ​ទូ ATM។

ATM-debit-card_0_0_0_0_0_0_0_0_0_0_0_0_0

៥. ប្រើ​គេហទំព័រ​ក្លែងក្លាយ៖ ពួក​គេ​អាច​លួច​យក​ទិន្នន័យ​ធនាគារ​របស់អ្នក​​បាន​ដោយ​​បង្កើត​គេហទំព័រ​ក្លែង​ក្លាយ​ដើម្បី​​ឲ្យ​​អ្នក​ប្រើ​ប្រាស់​​​ទិញ​អីវ៉ាន់ ឬ ​សកម្មភាព​មនុស្សធម៌​​ជា​ដើម។​​

៦. ​​Hack វិបសាយ​៖ Hacker អាច​លួច​យក​ទិន្នន័យ​ធនាគារ​របស់​អ្នក​ដោយ​ការ​ Hack។ នៅ​លើ​​​គេហទំព័រ​អាជីវកម្ម​មួយ​ចំនួន​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​រក្សា​ទុក​លេខ​សម្ងាត់​កាត​ធនាគារ​​ដើម្បី​មាន​ភាព​ងាយ​ស្រួល​ដល់​ពេល​ទិញ​លើក​ក្រោយ​ទៀត។ ដូច្នេះ​វា​ជា​ឱកាស​សម្រាប់​ពួក​គេ​ Hack ចូល​ក្នុង​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ដើម្បី​លួច​យក​នូវ​ទិន្នន័យ​សំខាន់​ទាំង​នោះ៕

0 comments:

Post a Comment