Thursday, April 2, 2015

ប្រភពពី៖http://www.khmerload.com/news/36648
រាជធានីភ្នំពេញ ៖ កញ្ញារូបស្រស់អ្នក បើកបររថយន្ត BMW ដែលស្រវឹងបើកបោះ ពួយរថយន្ត តាមរង្វង់មូល វិមានឯករាជ្យបួង ចង្កូតមិនទាន់ បុករះម៉ូតូ ៤គ្រឿង និងអង្គរក្ស ២នាក់ ឱ្យរងរបួល នៅក្បែររបង ខាងក្រៅភូមិ គ្រឹះសម្តេច តេជោជិត វិមានឯករាជ្យ ក្នុងខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី២ មេសា ២០១៥ ត្រូវបាន នគរបាលការិយាល័យ ចរាចរជើងគោក រាជធានី ភ្នំពេញ បញ្ជូន ទៅសាលា ដំបូងដែលជាប់ ពាក់ព័ន្ធ បទចោទ ៖
ទី១-បើកបរក្នុងស្ថានភាពស្រវឹង បង្កឱ្យមានរបួសស្នាម ដល់អ្នកដទៃ ។ 
ទី២-ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជន ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចដាក់ជូនទៅតំណាងអយ្យការអមសាលា ដំបូងបាន ឱ្យដឹងថា កញ្ញារូប ស្រស់នោះ ឈ្មោះអ៊ុង កុលហ្សានិច អាយុ២៥ឆ្នាំ ជាអ្នកធ្វើការនៅ ក្រុមហ៊ុនលក់ រថយន្ត BMW ស្នាក់នៅ ផ្ទះលេខ ២០CE2 ផ្លូវលេខ ១៧៨ សង្កាត់ បឹងរាំង ខណ្ឌដូនពេញ។

សំណុំរឿងខាងលើនេះ ស្ថិតនៅដៃលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូង និងបាន ធ្វើការ សាកសួរ ។ អ្នកតាមដាន និយាយថា ទោះជាយ៉ាងណា កញ្ញារូបស្រស់រូបនោះ មិនអាច គេច ផុតពីការ ឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះ អាសន្នបានឡើយ បើយោង តាមច្បាប់ចរាចរណ៍ ជើងគោក ថ្មី ដែលទើប នឹងចូលជាធរមាន ។ 

គួរបញ្ជាក់ទៀតថា របាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង១ និង៤៥ នាទីយប់ ថ្ងៃទី១ មេសា នៅចំណុចផ្លូវព្រះសុរាម្រិត កែងវិមានឯករាជ្យ សង្កាត់ ចតុមុខ ខណ្ឌដូនពេញ មានហេតុការណ៍ បុករះ មួយបង្កឡើង រវាង រថយន្ត បុកម៉ូតូ៤គ្រឿង ដែលបណ្តាល ឱ្យរងរបួស មនុស្ស២នាក់ និងបាក់ដើម ឈើ១ដើម ។ 

មូលហេតុអ្នកបើកបរស្រវឹង បើកលឿនហួសកំណត់ ខណៈឆ្លងកាត់រង្វង់មូលវិមានឯករាជ្យ ក៏បាន ជ្រុលចង្កូត ទៅបុករះ ម៉ូតូអ្នកដំណើរ និងបុកអង្គរក្ស ២នាក់ឱ្យរងរបួស ព្រមទាំង បុករបងភូមិ គ្រិះសម្តេចតេជោ ទៀតផង។ របាយការណ៍ បានបញ្ជាក់ ទៀតថា រថយន្តស្រីស្រស់ ជាជនបង្កម៉ាក BMW ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២.AE ១១១៣ ដែលក្នុងនោះរួម ដំណើរដោយ មិត្តភក្តិ២នាក់ ម្នាក់ឈ្មោះ តាន់ គឹមលីភេទស្រី អាយុ២០ឆ្នាំ ជានិស្សិត  សាកលវិទ្យាល័យ ជាតិគ្រប់គ្រង និងម្នាក់ឈ្មោះ ខា ខាងឈួង ភេទប្រុស អាយុ ២៥ឆ្នាំ ជាអ្នកលក់ដូរ ស្នាក់នៅផ្ទះលេខ១ មហាវិថី សហព័ន្ធរុស្សី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះជាអង្គរក្ស២នាក់ ម្នាក់ឈ្មោះ យិន ចាន់ធួន ភេទប្រុស អាយុ៤៧ឆ្នាំ របួសធ្ងន់ ជាំឈា មប្រអប់ជើងខាងស្តាំ និងម្នាក់ឈ្មោះ សឹង សុជាតិ ភេទប្រុស អាយុ២៩ឆ្នាំ រងរបួស ឈាមតាម ត្រចៀក និងក្បាលជង្គង់ ខាងឆ្វេង ។

នៅរសៀលថ្ងៃដដែល ចៅក្រោមស៊ើបសួរបានសម្រេចឃុំខ្លួននាង អ៊ុង កុលហ្សានិច ក្នុងពន្ធនាគារព្រៃស ជាបណ្តោះ អាសន្ន ដែលត្រូវចោទ ប្រកាន់ដោយតំណាងអយ្យការ ចំនួន២ចំណុច ។

បទចោទទី១- បើកបរធ្វេសប្រហែសបណ្តាលឱ្យគ្រោះថ្នាក់របួសដល់អ្នកដទៃដោយ អចេតនាតាម មាត្រា៨៣ នៃច្បាប់ចរាចរណ៍ ផ្លូវគោក ដែលអាច ជាប់ពន្ធនាគារពី ១ទៅ២ឆ្នាំ ។
បទចោទទី២- ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជនតាមមាត្រា៤១១ នៃក្រុម ព្រហ្មទណ្ឌ ៕

0 comments:

Post a Comment