ប្រភពពី៖http://www.khmerload.com/news/36589
ចិន ÷ ពិតជាគួរឲ្យអាណិតខ្លាំងណាស់ ទារិកាដែលទើបតែកើតបាន ១០ថ្ងៃ បានស្លាប់ដោយសារ ជម្ងឺតេតាណូស ហើយជាមួយនឹងការស្លាប់នេះដែរ គ្រូពេទ្យជឿថា នាងបានឆ្លងជម្ងឺនេះ តាមរយ:កន្រ្តៃដែលឱពុករបស់នាង ប្រើសម្រាប់កាត់ទងផ្ចិត ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ទារិកាដែលបានស្លាប់នេះ មានឈ្មោះ ថា Xiao Shuang នៅក្នុងទីក្រុង Guizhou កើតនៅល្ងាច ថ្ងៃទី ១៩ ខែ មីនា ២០១៥ ដែលត្រូវជាកូនទី៣ នៅក្នុងគ្រួសារ ។
ដោយសារតែ មធ្យោបាយធ្វើដំណើរ មានការលំបាក គ្រួសារមួយនេះបានសម្រេចចិត្ត សម្រាលកូននៅផ្ទះ របស់ខ្លួន ។ លោក Zhang ដែលត្រូវជាឱពុក បានទិញកន្រ្តៃនៅក្នុងហាងមួយ តម្លៃ ៨ យ័ន គាត់បានយកកន្ត្រៃដែលបានទិញនោះ ទៅស្រុះទឹកក្ដៅ ប្រហែលកន្លះម៉ោង ដើម្បីយកមកកាត់ទងផ្ចិតរបស់ទារក នៅពេលកើត ។ លោក Zhang បានប្រាប់ទៀតថា កូនៗរបស់គាត់សុទ្ធតែសម្រាលនៅផ្ទះទាំអស់ ដែលកូនស្រីច្បងរបស់គាត់ គឺម្ដាយរបស់គាត់ជាអ្នកជួយសម្រាល និង កូនប្រុសទី២ គឺគាត់ជាអ្នកជួយសម្រាលដោយផ្ទាល់ ដោយប្រើប្រាស់កន្រ្តៃសម្រាប់កាត់ទងផ្ចិតដូចគ្នា ។
នៅថ្ងៃទី ២៥ ខែ មីនា បន្ទាប់ពី Xioa Zhoung កើតបាន ៦ថ្ងៃ រូបនាងបានយំ មិនព្រមឈប់ ទើបឱពុកម្ដាយរបស់នាង សម្រេចចិត្តយកនាង ទៅកាន់មន្ទីរពេទ្យនៅក្នុងស្រុក ដើម្បីធ្វើការពិនិត្យ។ វេជ្ជបណ្ឌិតបានប្រាប់ ឱពុករបស់នាងថា កូនស្រីរបស់គាត់ ឆ្លងជម្ងឺតេតាណូស ដោយសារតែសភាពធ្ងន់ធ្ងរ នាងត្រូវបានគេបញ្ជូនទៅកាន់ មន្ទីរពេទ្យធំ និង បានបញ្ជូនទៅ បន្ទប់ ICU ដើម្បីជួយសង្រ្គោះ ។ រយ:ពេល ៣ថ្ងៃក្រោយមក Xioa Zhoung ឈប់ដកដង្ហើម ហើយសួតរបស់នាងក៏ចាប់ផ្ដើមចេញឈាម ហើយនាងក៏បានស្លាប់ បន្ទាប់ពីយប់សង្រ្គោះបន្ទាន់នោះ។
គួរបញ្ជាក់ផងដែរថា ច្បាប់របស់ប្រទេសចិន ទាមទារឲ្យ ស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវសម្រាលកូននៅមន្ទីរពេទ្យ ពីព្រោះ ជម្ងឺតេតាណូស ដែលកើតមានចំពោះ ទារកទើបនឹងកើត ជាទូទៅ ភាគច្រើនកើតឡើង នៅក្នុងតំបន់ជនបទ ដែលទារកត្រូវបានសម្រាលនូវតាមផ្ទះ ដោយគ្មាន ឧបករណ៍វេជ្ជសាស្រ្តត្រឹមត្រូវ ។ នេះបើយោងទៅតាម វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យមួយ បានប្រាប់ថា កន្រ្តៃដែលយកទៅស្រុះក្នុងទឹកក្ដៅ មិនអាចសម្លាប់មេរោគតេតាណូសបានទេ វាគ្រាន់តែជួយសម្លាប់មេរោគខ្លះតែប៉ុណ្ណោះ៕

0 comments:
Post a Comment