Monday, April 6, 2015

ប្រភពពី៖http://www.khmerload.com/news/36753
ចិន ៖ នាយកប្រត្តិបត្តិម្នាក់ បានចាប់ក្មេងស្រី យកមកឃុំឃាំង រួចហើយធ្វើការរំលោភ ព្រោះចង់ធ្វើដូច ឈុតឆាកក្នងរឿង Fifty Shades of Grey។
បុរសម្នាក់ ដែលមានត្រកូល លី គឺជាអតីតនាយកប្រត្តិបត្តិ ដ៏ជោគជ័យម្នាក់ របស់ក្រុមហ៊ុន Hangzhou ប៉ុន្តែចុងក្រោយ បុរសម្នាក់នេះ បានបាត់បង់តំណែងដ៏ល្អ ដែលខ្លួនបានខិតខំប្រឹងប្រែង ក្នុងជីវិត កន្លងមកនេះ ដោយសារតែ ចង់បង្កើតឈុតឆាក ក្តៅសាច់ ឲ្យដូចក្នុងរឿង។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងទៀតថា លោក លី បានប្រើល្បិចលួងលោម ក្មេងស្រីម្នាក់ឲ្យ ទៅផ្ទះជាមួយខ្លួន បន្ទាប់មកចាប់នាងឃុំនៅទីនោះ ដើម្បីចាប់នាងរំលោភ អស់រយៈពេល ជាង ៤០ម៉ោង។ ក្មេងស្រីរងគ្រោះ គឺស្ទើរតែអត់ឃ្លានស្លាប់ ពេលដែលប៉ូលីស ចូលទៅជួយសង្រ្គោះ ព្រោះពេលដែល ជននេះ ចាប់នាងយកទៅរំលោភ គឺ ឲ្យហូបតែ ចេក និង ទឹកដោះគោជូ ប៉ុណ្ណោះ។ ក្នុងពេលចុះឆែកឆេរ ប៉ូលីស បានរកឃើញ ឌីសបីបន្ទះ ផ្ទុកទៅដោយ វីដេអូអាសអាភាស ជាច្រើន ខណ:ដែលរូបគេ បានសារភាពថា ខ្លួនឯងញៀននឹងវីដេអូទាំងនោះ តាំងពីនៅរៀនថ្នាក់ មហាវិទ្យាល័យ មកម្ល៉េះ៕ 
រូបភាពតំណាង

0 comments:

Post a Comment