ប្រភពពី៖http://www.khmerload.com/news/36607
រាជធានីភ្នំពេញ ៖ ប្រភពពីសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញឱ្យដឹងថា នារីជាអ្នកបើករថយន្តបុក របងភូមិ គ្រិះសម្តេច តេជោ និងបណ្តាលឱ្យ មនុស្ស ២នាក់រងរបួសនោះ ត្រូវបាន កសាងសំណុំ រឿងបញ្ជួនទៅ កាន់សាលាដំបូង រាជធានីភ្នំពេញ កាលពីវេលា ព្រឹកថ្ងៃទី០១ មេសា ២០១៥ នេះ ។
ប្រភពបានឱ្យដឹងថា នារីជាអ្នកបើករថយន្តបង្កឈ្មោះអ៊ុង ហ្សានិច អាយុ២៦ឆ្នាំ ធ្វើការនៅក្រុមហ៊ុន BMW លក់រថយន្ត ស្នាក់នៅ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពបន្តថា នៅមុនពេលកើតហេតុ ឈ្មោះអ៊ុង ហ្សានិច បានទៅចូលរួមកម្មវិធីមិត្តភក្តិនៅក្លឹប កម្សាន្តមួយ ក្នុងមជ្ឍ មណ្ឌលកោះពេជ្រ ។ ពេលចប់កម្មវិធី នារីនោះបានបើករថយន្ត ទៅកាន់ លំនៅឋានវិញ លុះបើកមក ដល់វិមានឯករាជ្យ ស្រាប់តែរេចង្កូត ទៅបុករបង ភូមិគ្រិះសម្តេច និងបុកអង្គរក្ស ២នាក់បណ្តាល ឱ្យរងរបួសធ្ងន់ ។
បន្ទាប់ពីហេតុការណ៍កើតឡើង ក្រុមអង្គរក្សបានឃាត់អ្នកបើកបរទុក និងបានជូនដំណឹង ទៅការិយាល័យ ជំនាញចរាចរ មកស្ទួចយក រថយន្ត និងនាំខ្លួនទាំងអ្នកបើកបរនោះទៅ រក្សាទុក ដើម្បីចាត់ការ តាមនិតិវិធី ។
មន្ត្រីនគរបាលបន្តថា នគរបាលបានកសាងសំណុំរឿង ដើម្បីបញ្ជួននារីជាអ្នកបើកបរបុករងភូមិ គ្រោះសម្តេច និងអង្គរក្ស ២នាក់រងរបួស ក្រោមការចោទប្រកាន់ ១-បើកបរក្នុង ស្ថានភាព ស្រវឹង បង្កឱ្យមានរបួស ស្នាមដល់ អ្នកដទៃ ២-ធ្វើឱ្យខូចខាត ទ្រព្យសម្បត្តិ សាធារណៈ និងឯកជន ។
នារីជាអ្នកបើកបរនៅតំណាក់កាលតំណាងអយ្យការ បើសិនជាការសាកសួរទៅរកឃើញថា មានបទល្មើស គ្រប់គ្រាន់ ព្រះរាជអាជ្ញា និងធ្វើការចោទប្រកាន់ជាផ្លូវការ ហើយចាត់ បញ្ជួនទៅ ខាងចៅក្រម ស៊ើបសួរ អ្នកបើកបរ រូបនោះមិនអាច គេចផុត ពីការឃុំខ្លួនដាក់ ពន្ធនាគារជា បណ្តោះអាសន្ន នោះទេ ។



0 comments:
Post a Comment