ប្រភពពី៖http://news.sabay.com.kh/article/327366
អតីតតារាសម្ដែង ស៊ុក សុភា បានសម្ដែងមោទនភាពចំពោះកូនស្រី ដែលបានឈ្នះនៅក្នុងការប្រកួតប្រជែងរូបថតស្អាត នៃកម្មវិធី PETIT BATEAU ថ្មីៗនេះ ក្នុងចំណោមក្មេងប្រមាណជាង ២០០០ នាក់។

អតីតតួសម្ដែង នេន ទុំ ខាងលើបានបញ្ជាក់ថា៖ “ឥឡូវនេះ ក្នុងនាមជាឪពុកម្ដាយ គឺសប្បាយចិត្តនឹងមោទកភាពណាស់ ដែលកូនខ្ញុំទទួលបានជ័យជំនះ ហើយជ័យជំនេះ ទទួលបានពីការគាំទ្រ”។ ស៊ុក សុភា បានបន្តទៀតថា ហើយជ័យជម្នះនេះទទួលបានពីការគាំទ្រ នឹងចូលចិត្តស្រលាញ់រាប់អានរបស់មិត្តភក្ដិបងប្អូនទាំងអស់គ្នា ដែលបានជួយចូលរួមគាំទ្រតាមរយៈ Like។
លោក បន្តប្រាប់ Sabay ថា កូនស្រី ស៊ុក ហ្ស៊ូហ្សានណា ទទួលបានចំនួនអ្នកគាំទ្រច្រើនជាងគេ នៅក្នុងចំណោមក្មេងៗស្អាតៗ ដែលបានចូលរួមប្រកួតប្រជែងទាំងអស់។ អតីតតារាសម្ដែងរូបនេះបន្តថា ការសម្រេចចិត្តដាក់ពាក្យចូលរួមប្រកួតប្រជែង ក៏ដោយសារមានការស្នើពីអ្នករាប់អានទាំងអស់គ្នាដែរ ព្រោះពូកគេស្រឡាញ់កូនស្រីរូបនេះតាំងពីតូច រាល់ពេលប្ដីប្រពន្ធអ្នកទាំងបង្ហោះរូបថត ឬវីដេអូមួយចំនួនកន្លងមក។ ជាលទ្ធផលកូនស្រីឈ្មោះ ហ្ស៊ូហ្សាណា ឈ្នះនៅក្នុងការប្រកួតនេះ។
ទោះបីជាប្រាក់រង្វាន់តិចតួច ប៉ុន្តែ ក្នុងនាមជាឪពុកម្ដាយមានមោទនភាពចំពោះកូនស្រី និង បានដឹងថា មានមិត្តភ័ក្ដិជាច្រើនស្រឡាញ់រាប់អានក្រុមគ្រួសាររបស់ខ្ញុំ៕


0 comments:
Post a Comment