Tuesday, April 7, 2015

ប្រភពពី៖http://www.khmerload.com/news/36785
ខេត្តកណ្តាល ៖ មានហេតុការណ៍គ្រោះថ្នាក់ចរារណ៍មួយ កាលពីវេលាម៉ោង០៩ព្រឹក ថ្ងៃទី០៧ មេសា  ២០១៥ នេះ ស្ថិតនៅតាម បណ្តោយ ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិ ទួលក្របៅ ឃុំទួលក្របៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល ខណៈយុវជនម្នាក់ កំពុងជិះម៉ូតូ ទៅស្រុកកំណើត ក៏ត្រូវរថយន្ត មិនស្គាល់ ម៉ាកមួយគ្រឿង បោះពួយយ៉ាងលឿន បើកកៀរយុវជននោះ បណ្តាលឱ្យធ្លាក់ ទៅក្នុងប្រឡាយទឹក រងរបួសរហូត ដល់សន្លប់ បាត់ស្មារតី ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះបាន់ ស៊ីណា អាយុ២៤ឆ្នាំ (សន្លប់) ។ ចំណែក  រថយន្តបង្កបាន បើកគេចខ្លួន បាត់ ស្រមោល ។
ប្រភពបន្តថា អ្វីដែលធ្វើឱ្យ ប្រជាពលរដ្ឋហួសចិត្តនោះ បន្ទាប់ពីកើតហេតុក៏ បានទូរស័ព្ទហៅរថយន្ត សាមុយរបស់ មន្ទីរពេទ្យបង្អែក ស្រុកកៀន ស្វាយ តែមិនឃើញ មកនោះទេ ខណៈដែល គេរង់ចាំយ៉ាងយូរ ។ 
ប្រភពបន្តទៀតថា ប្រជាពលរដ្ឋឃើញសភាពបែបនេះទ្រាំមិនបាន ខ្លាចជនរងគ្រោះ អាចធ្ងន់ធ្ងរជាងនេះ ក៏ជួយដឹកតាមម៉ូតូ យកទៅសង្គ្រោះ តែម្តង ៕



0 comments:

Post a Comment