Thursday, April 2, 2015

ប្រភពពី៖http://news.sabay.com.kh/article/323442
បុរស​ជា​ច្រើន​បាន​សុំ​មិត្ត​ស្រី​រៀបការ​ដោយ​វិធី​ប្លែក​ៗ និង​អំណោយ​ថ្លៃៗ ដើម្បី​ល្បួង​ចិត្ត​នាង​ឲ្យ​យល់​ព្រម ប៉ុន្តែ​បុរស​ម្នាក់​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន បែរ​ជា​មាន​គំនិត​ខុស​ពី​អ្នក​ដទៃ។ រូប​គេ​បាន​បង្ហាញ​ថា មិន​ចាំ​បាច់​ចំណាយ​ពេល​ចេញ​ទៅ​ក្រៅ​ដើម្បី​ខ្ជះខ្ជាយ​លុយ​ទិញ​ទូរសព្ទ​ថ្លៃ​ៗ ឬ​របស់​មាន​តម្លៃ​នោះ​ទេ គ្រាន់​តែ​សាច់​ក៏​អាច​ធ្វើ​ជា​បាច់​ផ្កា​សុំ​មិត្ត​ស្រី​ក្លាយ​ជា​គូ​អនាគត​បាន​ដែរ។

1

បើ​តាម​គេហទំព័រ Tencent របស់​ប្រទេស​ចិន បាន​បញ្ជាក់​ថា គម្រោង​សុំ​មិត្ត​ស្រី​រៀបការ​នេះ​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន។ គូស្នេហ៍​ទាំង​ពីរ​នាក់ បាន​ទាក់​ទង​គ្នា​អស់​រយៈ ពេល ៥​ឆ្នាំ​មក​ហើយ តាំង​ពី​ជួប​គ្នា​ពេល​រៀន​នៅ​សាកលវិទ្យាល័យ។ ជា​ទូទៅ មិត្ត​ស្រី​ចូល​ចិត្ត​ញ៉ាំ​សាច់ ដូច​នេះ​ហើយ​ទើប​មិត្ត​ប្រុស​ធ្វើ​បាច់​ផ្កា​ប្លែក​នេះ​ឡើង។

2

សម្រាប់​អ្នក​ដទៃ សង្សារ​ញ៉ាំ​ច្រើន​អាច​ចាត់​ទុក​ថា​ជា​ទម្លាប់​អាក្រក់ ប៉ុន្តែ​បុរស​ម្នាក់​នេះ​វិញ​បាន​អះអាង​ថា សង្សារ​ខ្លួន​គួរ​តែ​ញ៉ាំ​ឲ្យ​បាន​ច្រើន​តាម​ចិត្ត​នាង​ចង់។ បើ​ទោះ​នាង​ធាត់​ដល់​កម្រិត​ណា ក៏​រូប​គេ​នៅ​តែ​ស្ម័គ្រ​ស្រលាញ់​រហូត​គ្មាន​ថ្ងៃ​ប្រែ​ឡើយ។ បន្ទាប់​មក បុរស​រ៉ូមែនទិក​បាន​លុត​ជង្គង់​ចុះ និង​ជូន​បាច់​ផ្កា​ធ្វើ​ពី​សាច់ ដើម្បី​សុំ​មិត្ត​ស្រី​រៀបការ។ ដោយ​ការ​រំភើប​ចិត្ត មិត្ត​ស្រី​បាន​ឆ្លើយ​យល់​ព្រម ក្រោម​ការ​អបអរ​ពី​អ្នក​នៅ​ក្នុង​ភោជនីយដ្ឋាន៕

3

4


0 comments:

Post a Comment