ប្រភពពី៖http://www.khmerload.com/news/36666
សហរដ្ឋអាមេរិក៖ ថ្ងៃនេះ ខ្មែរឡូត សូមណែនាំប្រិយមិត្ត ឲ្យមកស្គាល់ នូវតារាម៉ូដែលស្រី ដែលមានកំពស់ ខ្ពស់បំផុត នៅលើពិភពលោក ដែលមានឈ្មោះថា Erika Ervin។
តារាម៉ូដែលស្រី Erika Ervin ឬត្រូវបានគេហៅថា Amazon Eve មានកំពស់ រហូតដល់ទៅ ២,០៣ម៉ែត្រ ឯណោះ បានកើត នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៧៩ គឺជាតារាម៉ូដែល ដែលបាន វះកាត់ប្តូរភេទ មានសញ្ជាតិអាមេរិក និងជាគ្រូបង្ហាត់កីឡា ហើយក៏ជា តារាសម្តែង ផងដែរ។

តារាម៉ូដែលស្រី វ័យ ៣៦ឆ្នាំរូបនេះ ធ្លាប់បានបង្ហាញខ្លួន នៅលើទស្សនាវដ្តី របស់អូស្រា្តលី ដែលមានឈ្មោះថា Zoo Weekly ហើយក៏ធ្លាប់ចូលរួមសម្តែង នៅក្នុងរឿងភាគទូរទស្សន៏ របស់អាមេរិក គឺរឿង American Horror Story: Freak Show ផងដែរ៕
ចង់ដឹងថា តើកំពស់ ២,០៣ម៉ែត្រ របស់តារាស្រី Erika ខ្ពស់ប៉ុណ្ណានោះ ទៅមើលរូបថតរបស់នាង ទាំងអស់គ្នា៖

តារាម៉ូដែលស្រី Erika Ervin និងប្តីរបស់នាង









តារាម៉ូដែលស្រី Erika Ervin និងប្តីរបស់នាង








0 comments:
Post a Comment