ប្រភពពី៖http://www.khmerload.com/news/36627
ម៉ាឡេស៊ី៖ ក្រុមតារាចំរៀងស្រីជើងចាស់ T-ara របស់ប្រទេសកូរ៉េខាងត្បូង ដ៏មានប្រជាប្រិយភាព បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ដោយពួកគេមានកិត្តិយស បានថតរូប Selfie ជាមួយនឹងព្រះមហាក្សត្រ ប្រទេសម៉ាឡេស៊ី ដោយរូបភាពនោះ មើលទៅពួកគេ មានលក្ខណៈស្និទ្ធស្នាល និងបង្ហាញពីភាពសប្បាយរីករាយផងដែរ។


ក្រុមចំរៀងស្រី K-Pop ដែលមានសមាជិក៦រូប (T-ara) ត្រូវបានអញ្ជើញ ជាភ្ញៀវកិត្តិយសឲ្យចូលរួម កម្មវិធីជប់លៀងថ្ងៃត្រង់ របស់ព្រះមហាក្សត្រ ម៉ាឡេស៊ីព្រះនាម Sultan Ibrahim Sultan Iskandar នៅថ្ងៃទី ៣០ ខែមិនានេះ។ វាជាកិត្តិយសបំផុតដែល ពួកគេត្រូវបានអញ្ជើញ ដោយព្រះមហាក្សត្រអង្គនេះផ្ទាល់ នៅឯរាជវាំងរបស់ព្រះអង្គ ហើយរឿងនេះបានធ្វើឲ្យក្រុម T-ara ទទួលបានការ កោតសរសើរជាខ្លាំង ពីសំណាក់សិល្បករដ៏ទៃទៀត ព្រោះជាលើកទី១ហើយ ដែលសិល្បករក្រៅប្រទេស ត្រូវបានអញ្ជើញដោយព្រះអង្គផ្ទាល់។
បន្ទាប់ពីបាន បញ្ចប់ការសម្តែងចុងក្រោយ របស់ពួកគេនៅថ្ងៃទី ២៩ ខែមីនានេះ ព្រះមហាក្សត្រម៉ាឡេស៊ី ក៏បានមកទស្សនាដោយផ្ទាល់ នៅសណ្ឋាគាររបស់ពួកគេ ដើម្បីជួបនិងចំណាយ ពេលវេលារីករាយ រួមគ្នាជាមួយនឹងក្រុម T-ARA, Black Eyed Pea‘sTaboo, និង Havana Brown ផងដែរ៕


0 comments:
Post a Comment