Wednesday, April 29, 2015

ប្រភពពី៖http://news.sabay.com.kh/article/352412
រទស្សន៍​ PNN​ ដែល​ជា​ប៉ុស្តិ៍​ទូរទស្សន៍​​ថ្មី និង​ទំនើប​បំផុត​របស់​ប្រទេស​កម្ពុជា​​កំពុង​ធ្វើ​យុទ្ធនាការ​ស្វែងរក​កំពូល​តារា​ជំនាន់​ថ្មី​របស់​កម្ពុជា។

ទូរទស្សន៍ ​PNN ​ដែល​គ្រោង​នឹង​ចេញ​ផ្សាយ​ជា​ផ្លូវការ​នៅ​ក្នុង​ត្រី​មាស​ទី២​ នៃ​ឆ្នាំ​នេះ ​ប្រកាស​ស្វែងរក​តារា​សម្ដែង​ វ័យ​ចន្លោះ​ពី ១៨ឆ្នាំ​ ដល់ ​៣០ឆ្នាំ​ ដែល​ចេះ​ច្រៀង ​រាំ ​និង​សម្ដែង​ជូន​ទស្សនិកជន​ តាម​កញ្ចក់ទូរទស្សន៍​​ព្រមទាំង​នៅ​តាម​​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់។

ស្ថានីយ​ទូរទស្សន៍​ថ្មីនេះ​​កំពុង​ប្រកាស​ឲ្យ​បេក្ខជន​បេក្ខនារី​​ដែល​គិត​ថា ​ខ្លួន​អាច​នឹង​ក្លាយ​ជា​តារា​ល្បី មក​ចូលរួម​ការ​សម្ដែង​ប្រឡង​​សមត្ថភាព​ នៅ​ថ្ងៃ​សៅរ៍ ​ទី៦​ និង​ថ្ងៃ​អាទិត្យ​ ទី៧ ​ខែមិថុនា ​ខាង​មុខ​នេះ។

SS_ Cover Picture_4

ការ​ប្រឡង​សមត្ថភាព​នេះ ធ្វើ​ឡើង​ដើម្បី​សម្រិត​សម្រាំង​ជ្រើសរើស​តារា​សម្ដែង​ដែល​មាន​​ទេពកោសល្យ​ មក​ចូលរួម​កម្មវិធី​ កំពូល​តារា ​​របស់​ PNN ដែល​នឹង​ចាក់​ផ្សាយ​នៅ​ចុង​ឆ្នាំ​នេះ។ បេក្ខជន​បេក្ខនារី​ដែល​ចូលរួម នឹង​ត្រូវ​ផ្ដល់​ឱកាស​ឲ្យ​បញ្ចេញ​សមត្ថភាព​និង​ទេព​កោសល្យ​របស់​ខ្លួន នៅ​ចំពោះ​មុខ​ក្រុម​ចៅក្រម​ផ្ដល់​ពិន្ទុ។

ផលិតករ​​កម្មវិធី ​គឺ​លោក​ នូ ចំណាប់ ​ហៅ ​ជីមី ​មាន​ប្រសាសន៍ថា​ “យើង​កំពុង​ស្វែងរក​កំពូល​តារា​ជំនាន់​ថ្មី​របស់​កម្ពុជា។ មាន​តារា​ចម្រៀង អ្នក​រាំ និង​អ្នក​សម្ដែង​ដែល​មាន​ទេព​កោសល្យ​រាប់ពាន់​នាក់ ហើយ​យើង​ចង់​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​បង្ហាញ​សមត្ថភាព និង​ចង់​ផ្ដល់​ការងារ​អាជីព​ដល់​ពួកគេ”។

ChamNou_Jimmy_Headshot_WEB

ផលិតករ​​កម្មវិធី ​លោក​ នូ ចំណាប់ ​ហៅ ​ជីមី

បេក្ខជន​បេក្ខនារី​ដែល​ឆ្លង​ផុត​ជុំទីមួយ នឹង​ត្រូវ​ប្រកួត​នៅ​ក្នុង​ជុំបន្ទាប់​ ហើយ​អ្នក​ដែល​បាន​​ឆ្លង​ផុត​ការ​ប្រកួត​ជុំ​ដំបូងៗ នឹង​ត្រូវ​ចូលរួម​នៅ​ក្នុង​ការ​ប្រឡង​ចម្រៀង​ប្រចាំ​សប្ដាហ៍ ដែល​នឹង​ចាក់​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍។

ទូរទស្សន៍ PNN ជ្រើសរើស​តារា​សម្ដែង​ ១៤រូប ​ដើម្បី​ចូលរួម​នៅ​ក្នុង​កម្មវិធី​ កំពូល​តារា​របស់​ខ្លួន។ បេក្ខជន​បេក្ខនារី​ទាំងអស់​នឹង​ទទួល​បាន​ការ​ហ្វឹក​ហាត់​ច្រៀង​ រាំ ​និង​សម្ដែង​។

អ្នក​ឈ្នះ​អាច​ទទួល​រង្វាន់​ជា​ប្រាក់​ជា​ច្រើន​ពាន់​ដុល្លារ ​ហើយ​អាច​ទទួល​បាន​ឱកាស​ការងារ​ជា​តារា​សម្ដែង​ ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ PNN ​ផង​ដែរ។

ប្រសិន​បើ​អ្នក​គិត​ថា អ្នក​អាច​ក្លាយ​ជា​តារា​ជំនាន់​ថ្មី​របស់​កម្ពុជា អ្នក​អាច​ដាក់​ពាក្យ​សុំ​ចូលរួម​ការ​ប្រឡង​ជ្រើសរើស​ នៅ​ថ្ងៃ​សៅរ៍ ទី៦ និង​ថ្ងៃ​អាទិត្យ ទី​៧ ខែ​មិថុនា តាម​រយៈ  ​អ៊ីមែល៖​ ​superstar@pnn.com.kh ។

បេក្ខ​ជន​ដែល​ចាប់អារម្មណ៍​អាច​ផ្ញើ​ប្រវត្តិរូប (CVs) និង​រូបថត​មក​ការិយាល័យ​ក្រុមហ៊ុន LYP Group តាមរយៈ​អាសយដ្ឋាន​អគារ​លេខ ២០៥, ​២០៧, ២០៩ ​មហាវិថី​ម៉ៅសេទុង រាជធានីភ្នំពេញ។

ព័ត៌មាន​បន្ថែម ​សូម​មើល​ទំព័រ​ហ្វេសប៊ុក៖​ Facebook

0 comments:

Post a Comment