ប្រភពពី៖http://www.khmerload.com/news/37107
ចិន៖ ផូស៊ីល ស៊ុតសត្វដាយណូស័រ សរុបចំនួន ៤៣គ្រាប់ ត្រូវបានជីករកឃើញ នៅក្នុងការដ្ឋានសំណង់ មួយកន្លែង នាខេត្ត ក្វាងទុង ភាគខាងត្បូង ប្រទេសចិន កាលពីថ្ងៃអាទិត្យនេះ ។

ផូស៊ីលស៊ុតដាយណូស័រដែលបានរកឃើញ
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ផូស៊ីលទាំងនេះ ត្រូវបានជីក រកឃើញ ក្នុងពេលដែល កម្មករ កំពុងជីកធ្វើផ្លូវ មួយកន្លែង ដែលនៅខាងក្រៅបរិវេណ សណ្ឋារគារមួយ ក្នុងទីក្រុង។ ក្រោយមក ក្រុមអ្នកបុរាណវិទូចិន បានមកធ្វើកំណាយ ក៏រកឃើញ ផូស៊ីល ស៊ុតដាយណូស័រ សរុបចំនួន ៤៣ នោះ ដោយក្នុងនោះ មានស៊ុតចំនួន ១៩ នៅរក្សាភាពដើម មិនខូចបាត់ទ្រុងទ្រាយឡើយ។
បើតាមសំដី លោក យ៉ានលី ជាអ្នកអភិរក្សសារមន្ទីរ ដាយណូស័រ បាននិយាយថា ស៊ុតទាំងនោះ មានទំហំធំៗ ដែលស៊ុតមួយ អាចមាន ទំហំ ១៣សង់ទីម៉ែត្រ ទំហំប៉ុនផ្លែត្រសក់ស្រូវ។ លោក យ៉ានលី ប្រាប់បន្តថា ផូស៊ីលស៊ុតទាំងអស់ ពេលនេះ ត្រូវបញ្ជូនទៅកាន់ សារមន្ទីរ ដើម្បីធ្វើការ សិក្សាស្រាវជ្រាវ បន្តទៀត ហើយប្រភេទនៃ ស៊ុតដាយណូស័រ នេះ មិនទាន់ ត្រូវគេកំណត់បាននៅឡើយទេ។

អ្នកបុរាណវិទូប្រមូលស៊ុតដាយណូស័រទៅ ដាក់សារមន្ទីរ
គួរបញ្ជាក់ដែរថា ទីក្រុងក្វាងទុងនេះ ត្រូវចាត់ទុក ដូចជា "ផ្ទះនៃដាយណូស័រ " ដោយសារ ផូស៊ីលស៊ុត ដាយណូស័រចំនួន ១៧,០០០ មកហើយ ធ្លាប់រកឃើញ ក្នុងទីក្រុងនេះ តាំងពីឆ្នាំ ១៩៩៦ ហើយនៅក្នុងឆ្នាំ២០០៥ សារមន្ទីរ ក្នុងទីក្រុងនេះ ត្រូវបានជាប់ក្នុងសៀវភៅ កំណត់ត្រាពិភពលោក ដែលមាន ផូស៊ីលស៊ុត ដាយណូស័រ ច្រើនជាងគេ លើពិភពលោក រហូតដល់ ១០,០០៨ ស៊ុត ផងដែរ៕


ទីតាំងដែលជីករកឃើញស៊ុតដាយណូស័រ


អ្នកបុរាណវិទូប្រមូលស៊ុតដាយណូស័រយ៉ាងប្រុងប្រយ័ត្ន
0 comments:
Post a Comment