ប្រភពពី៖http://www.khmerload.com/news/37348
ព្រះសីហនុ៖ ស្នងការនគរបាល ខេត្ដព្រះសីហនុ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា សមត្ថកិច្ចរបស់លោក មិនឱ្យនាយក ក្រឡាបញ្ជី សាលាដំបូងខេត្ដ ព្រះសីហនុ រួចខ្លួននោះឡើយ ក្នុងករណីបើក រថយន្ដបុកស្ដ្រីម្នាក់ ដែលត្រូវបានគេដឹងថា ជាភរិយារបស់ មន្ដ្រីរដ្ឋបាល ព្រៃឈើ ថ្នាក់នាយរងផ្នែកនៅ ស្រុកព្រៃនប់ បណ្ដាលឱ្យរង របួសយ៉ាងធ្ងន់ធ្ងរ កាលពីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ ។
នាយកក្រឡាបញ្ជី សាលាដំបូងខេត្ដ ព្រះសីហនុ លោក ផន ផា កាលពីវេលាម៉ោង ៧និង២០នាទី យប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅចំណុច ផ្លូវឯករាជ្យ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានបើករថយន្ដ របស់ខ្លួន ម៉ាកលុច្សស៊ីស Rx300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ព្រះសីហនុ 2A-3738 បានទៅបុក ស្ដ្រីម្នាក់ កំពុងដើរឆ្លងផ្លូវ បណ្ដាលឱ្យដួល បែកក្បាលនិង បាក់ជើង ខ្ទាតឆ្អឹងនៅជាប់នឹង រថយន្ដ ទៀតផង ។
ស្នងការនគរបាល ខេត្ដព្រះសីហនុ បានបញ្ជាក់ថា ក្រោយគ្រោះថ្នាក់ ចរាចរណ៍អ្នក បើករថយន្ដរូបនេះ បានគេចខ្លួននិង មិនទាន់ ចូលផ្ទះនោះឡើយ រហូតមកដល់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ ខណៈដែល នគរបាល ជំនាញរបស់លោក បាននឹងកំពុង ធ្វើការស្រាវ ជ្រាវតាមចាប់ខ្លួន ដើម្បីយកមកចាត់ការបន្ដ តាមនីតិវិធីច្បាប់ ពោលមិនឱ្យ រួចខ្លួននោះឡើយ ។
យោងតាមប្រភព ព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុ បាននិយាយថា ស្ដ្រីរងគ្រោះ ដែលជាភរិយា របស់លោក ស៊ឹម វណ្ណារ៉ាក់ នាយរងផ្នែក រដ្ឋបាលព្រៃឈើ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ត្រូវរថយន្ដ របស់លោកនាយក ក្រឡាបញ្ជីបុក ពេញមួយទំហឹង បណ្ដាលឱ្យ ខ្ទាត់៤-៥ម៉ែត្រ ដួលបែកក្បាល នឹងអាចបាក់ ជើងទាំងពីរទៀតផង ។
បើតាមសាក្សីដដែល មុនពេលកើតហេតុ ស្ដ្រីរងគ្រោះបាន ធ្វើដំណើរឆ្លងកាត់ ផ្លូវដោយថ្មើរជើង ពេលនោះ លោក ផន ផា កំពុងបើក រថយន្ដក្នុងទិសដៅ ពីកើតទៅលិច ក្នុងល្បឿនលឿន ក៏វាក់អឺជាមួយ ស្ដ្រីរងគ្រោះ ពេលនោះ បានយកចង្កូត ទៅខាងស្ដាំដៃ ខណៈដែល ស្ដ្រីរងគ្រោះដើរ បកក្រោយក៏បុក ពេញមួយទំហឹង ខ្ទាត៤-៥ម៉ែត្រ តែម្ដង ។ ពេលដែល បុកនោះ បណ្ដាលឱ្យ ឆ្អឹងជើងរបស់ស្ដ្រីរង គ្រោះខ្ទាតចេញមកក្រៅ ចំណែកខ្លះធ្លាក់នៅ លើដីនិងចំណែក ខ្លះទៀតប៉ើង ទៅលើរថយន្ដ មើលទៅគួរឱ្យ ញាក់សាច់ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ ក្រោយបង្កគ្រោះថ្នាក់ ចរាចរណ៍រួចមក លោក ផន ផា បានបើកទ្វារ រថយន្ដគេចខ្លួនដោយ ទុករថយន្ដចោល នៅទីនោះ ហើយត្រូវបាន ចរាចរណ៍យក ទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្ដ ដើម្បីរង់ចាំធ្វើការ ដោះស្រាយតាម នីតិវិធីច្បាប់ ៕









0 comments:
Post a Comment