Tuesday, April 7, 2015

ប្រភពពី៖http://www.khmerload.com/news/36808
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនកាលពី ថ្ងៃទី០៥ មេសា ២០១៥ នៅក្នុងភូមិ សាស្ត្រ ខណ្ឌពោធិ៍សែនជ័យ តាមដីកាបញ្ជាឱ្យ ចូលខ្លួន របស់សាលា ដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធពីបទ រំលោភសេព សន្ថវៈលើអនីតិជន ។ 

យុវជនដែលត្រូវនាំខ្លួនខាងលើនេះឈ្មោះ លី ស៊ិនហុង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មេការ ជាងដែក មានទីលំ នៅបច្ចុប្បន្ន នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវសមត្ថកិច្ចចាប់ ខ្លួនក្រោម បទចោទប្រកាន់ថា បានលួង លោមអនីតិជន អាយុ ១៣ឆ្នាំម្នាក់ តាមហ្វេសប៊ុក មកធ្វើសកម្មភាព រំលោភសេពសន្ថវៈ។

លោកវរសេនីយ៍ត្រី សេន កូម៉ុន នាយការិយាល័យប្រឆាំងអំពើជួញដូរមនុស្ស និងការពារ អនីតិជន នៃទីបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្ត តាមបទ បញ្ជារដឹកនាំ របស់លោកឧត្តម សេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកង រាជអាវុធហត្ថលើ ផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទើបការិយាល័យ របស់លោក បាន បើកការស្រាវជ្រាវ ស៊ើបអង្គេតបឋម លើករណីលួងលោម អនីតិជនម្នាក់តាម បណ្តាញសង្គម ហ្វេសប៊ុក ប្រព្រឹត្តិឡើង ដោយឈ្មោះលី ស៊ិនហុង ដើម្បីរំលោភ សេពសន្ថវៈ កើតឡើងតាំងពី អំឡុងចុងឆ្នាំ ២០១៤មកម្ល៉េះ ទើបសមត្ថកិច្ច មានភស្តុតាង គ្រប់គ្រាន់ឈាន ទៅសុំដីកាបញ្ជាឱ្យ ចូលខ្លួនពីសាលា ដំបូងរាជធានី ភ្នំពេញ ។
យោងតាមកិច្ចប្រតិបត្តិការនេះ ទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួនបុរសខាងលើ ហើយបញ្ចូនទៅ សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការ តាមផ្លូវច្បាប់នៅរសៀលថ្ងៃទី០៧ មេសា ២០១៥ ។ 

សូមបញ្ជាក់ថា សកម្មភាពដែលឈ្មោះលី ស៊ិនហុង ប្រព្រឹត្តិឡើងគឺ រូបគេបានទាក់ទងនារី អនីតិជន តាមបណ្តាញ សង្គមហ្វេសប៊ុក ដោយបច្ចេកទេសនៃបច្ចេកវិទ្យា ឆាត ( Chat ) រូបអាសអាភាស ដាក់គ្នាទៅវិញទៅម កជាមួយអនីតិជន ធ្វើឱ្យអនីតិជន ដែលស្ថិតក្នុង ភាពឆោតល្ងង់ លង់ខ្លួន ស្រើបស្រាល ហើយបណ្តោយខ្លួនឱ្យឈ្មោះលី ស៊ិនហុង ធ្វើសកម្មភាពរំលោភ សេពសន្ថវៈរហូត បែកការណ៍ដល់ ឪពុកម្តាយនារី រងគ្រោះប្តឹង សមត្ថកិច្ចឱ្យចាប់ខ្លួន ។

ជុំវិញរឿងរ៉ាវខាងលើនេះ ចាត់ទុកជាការអំពាវនាវដល់ស្រទាប់យុវវ័យទាំងឡាយ ដែលកំពុងនិយម គាំទ្របណ្តាញ សង្គមហ្វេសប៊ុក គួរសិក្សា ស្រាវជ្រាវនូវអ្វីដែលល្អក្នុងន័យអប់រំ និងទំនាក់ទំនង រវាងគ្នា និងគ្នាទៅវិញទៅមក កុំសាងនូវ អំពើអសីលធម៌ នាំឱ្យមាន គ្រោះថ្នាក់ដល់ខ្លួន និងប៉ះពាល់ ដល់ច្បាប់ ទម្លាប់សង្គម ជាតិទៀតផង ៕
 

0 comments:

Post a Comment