ប្រភពពី៖http://www.khmerload.com/news/36799
ចិន៖ បុរសសំបូរស្នេហ៍ម្នាក់ បានធ្វើឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីរូបគេបានទទួល រងគ្រោះថ្នាក់ចរាចរណ៍ ទើបបែកធ្លាយថា មានមិត្តស្រីរហូតដល់១៧នាក់ ក្នុងពេលតែមួយ ព្រោះពួកនាងបាន ប្រញ៉ាប់ប្រញ៉ាល់ មកសួរសុខទុក្ខ នៅមន្ទីរពេទ្យ ជាន់ពេលគ្នាតែម្តង។
បុរសដ៏មាន មន្តស្នេហ៍ម្នាក់នោះ មាននាមត្រកូល Yuan មកពីក្រុង ឆាងសា ខេត្ត ហឺណាន ដែលធ្លាប់បាន ណាត់ជួបទាក់ទង មិត្តស្រីរហូតដល់១៧នាក់ ក្នុងពេលតែមួយ ដោយមិនឲ្យពួកនាង បានដឹងនោះឡើយ។ តែទោះជាយ៉ាងណាក៏ដោយ ក្រដាសមិនអាច ខ្ចប់ភ្លើងជិតនោះទេ ទើបកាលពីថ្ងៃ ទី២៤ ខែមិនា កន្លងទៅនេះ លោកបានទទួលរង គ្រោះថ្នាក់ចរាចរណ៍ ហើយមិត្តស្រីទាំងអស់ ក៏បានទៅសួរសុខទុក្ខ នៅមន្ទីរពេទ្យដែលលោក សម្រាកព្យាបាល ទើបបែកធ្លាយរឿងនេះតែម្តង។
បើតាមគ្រូពេទ្យ បានប្រាប់ឲ្យដឹងថា បើទោះបីជាមិត្តស្រីទាំងនោះ មានការភ្ញាក់ផ្អើលរហូតដល់ និយាយមិនចេញក៏ដោយ ក៏លោក Yuan ហាក់មិនសូវ មានការភ្ញាក់ផ្អើលនោះដែរ។
មិត្តស្រីរបស់លោកម្នាក់ ក្នុងចំណោមនោះបាននិយាយ ប្រាប់សារព័ត៌មានថា៖ "ខ្ញុំបានទាក់ទង ជាមួយគាត់រយៈពេល ១ឆ្នាំមកហើយ! បន្ទាប់ពីលឺដូច្នេះខ្ញុំយំខ្លាំងណាស់ រហូតដល់អស់ទឹកភ្នែកស្រក់"។ តាមប្រភពដដែលនេះ បានឲ្យដឹងទៀតថា ក្នុងចំណោមមិត្តស្រី របស់លោកទាំងនោះ ក៏មាននារីម្នាក់ ជួយទំនុកបំរុងជីវភាព លោកផងដែរ ហើយម្នាក់ទៀត កំពុងមានផ្ទៃពោះ ជាមួយលោកថែមទៀតផង។
បច្ចុប្បន្នដោយមានការល្បី សុះសាយអំពីរឿងនេះ ប៉ូលិសបានបើកការស៊ើបអង្កេត អំពីករណីបោកបញ្ឆោត និងផិតក្បត់នេះផងដែរ៕


0 comments:
Post a Comment