ប្រភពពី៖http://www.khmerload.com/news/36649
ចិន ÷ និស្សិតចិនដីគោក ពីរនាក់ ត្រូវបានគេប្រទះឃើញ ប្រព្រឹត្តិនូវសកម្មភាពមិនសមរម្យ នៅទីសាធារណ: ខាងមុខសាកលវិទ្យាល័យក្រុងហុងកុង ពហុបច្ចេកទេស បានធ្វើឲ្យមានការ ភ្ញាក់ផ្អើល ដល់មហាជន យ៉ាងខ្លាំង។ ជាមួយនឹងសកម្មភាពឥតកេរិ៍្តខ្មាស របស់គូស្នេហ៍មួយគូនេះ ត្រូវបានគេថត និងចែកចាយនៅ លើបណ្តាញ អ៊ីនធឺណែត ដែលបង្ហាញពីសកម្មភាព ក្ដៅសាច់ របស់ពួកគេ នៅក្បែរចំណតរថយន្តក្រុងមួយកន្លែង។
យោងតាមប្រភពព័ត៌មាន បានបញ្ជាក់ថា នៅក្នុង រូបភាពនោះ គេឃើញនារីដេក នៅលើចិញ្ចើមផ្លូវ ខណ:ខាងប្រុសនៅពីលើ បង្ហាញពីភាពពុះកញ្រ្ជោល រយ:ពេលជិត ៤៥នាទី ដោយមិនខ្វល់ពីអ្នកណា រហូតដល់ប៉ូលីសមកបណ្ដេញពួកគេទាំងពីរ ចេញពីផ្លូវ តែប៉ូលីសមិនបានចាប់ខ្លួនពួកគេនោះទេ។ ប្រភពក៏បានរាយការណ៍ ឲ្យដឹងថា ខាងបុរស មកពី ម៉ុងហ្គោលី និងឯខាងនារី ជាមិត្តស្រី មកពីទីក្រុងប៉េកាំង។
គេបានដឹងបន្ថែមទៀតថា អ្នកទាំងពីរនេះ បានចេញពីពិធីជប់លៀង ខួបកំណើតរបស់បុរសម្នាក់ គម្រប់ ១៩ឆ្នាំ នៅបាមួយកន្លែង ក្នុងសភាពស្រវឹងជោគជាំ និងមិនអាចគ្រប់គ្រង អារម្មណ៍ស្រើបស្រាល ខ្លួនឯងបាន ទើបពួកគេ សម្រេចចិត្តប្រតិបត្តិការ នូវសកម្មភាព ពុះកញ្ជ្រោល នៅទីសារធារណ: បែបនេះ។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីប៉ូលីស បណ្ដេញគូស្នេហ៍មួយគូ នេះចេញ ក៏បានប្រទះឃើញនូវ កញ្ចប់ស្រោមអនាម័យ នៅកន្លែងនោះផងដែរ។ នេះគឺ ជាទង្វើមួយដែលធ្វើឲ្យ ប៉ះពាល់ដល់សីលធម៌សង្គម និង កិត្តិយសរបស់ប្រទេសជាតិ៕





0 comments:
Post a Comment