Tuesday, February 25, 2014

ប្រភពពី៖http://www.khmerload.com/news/23745
ភ្នំពេញ៖ ថ្មីៗនេះ បន្ទាប់ពីផ្ទុះដំណឹងថា តារាសម្ដែង និងជាតារាបង្ហាញម៉ូដ រាងខ្ពស់ស្រឡះ កញ្ញា ពេជ្រ ថាវរ៉ា ធ្លាយរឿងមានទំនាក់ទំនង ស្នេហាលួចលាក់ ជាមួយកំពូល តារាចម្រៀង ព្រាប សុវត្ថិ រួចមក ស្រាប់តែដំណឹងគួរឲ្យ ភ្ញាក់ផ្អើលមួយទៀត សម្រាប់តារាស្រី ពេជ្រ ថាវរ៉ា គឺដោយសារតែ នៅក្នុង Facebook របស់នាង មានបង្ហោះរូបថត នាងបីកូនតូច និងមានក្មេងប្រុសម្នាក់ អាយុប្រហែលជា ២ទៅ៣ឆ្នាំ នៅក្បែរនោះ ដោយនាងបាន សរសេរបញ្ជាក់ថា "អាកូនតូច ជាកូនបងស្រី ចំណែកអាកូនធំ ជាកូនខ្ញុំ"។
សម្រាប់តារាបង្ហាញម៉ូដ ពេជ្រ ថាវរ៉ា កន្លងមក គេពុំដែលធ្លាប់លេចឮ រឿងរ៉ាវស្នេហា រវាងនាងជាមួយនឹង បុរសណាម្នាក់ឡើយ ខណៈនាងចូល ប្រឡូក ក្នុងវិស័យសិល្បៈ អស់រយៈពេលជាង ២ឆ្នាំមកនេះ។ ជាការពិតបន្ទាប់ពីនាង បានអះអាងនៅក្នុង Facebook ពេលដែលនាងបង្ហោះរូបថត កៀកកើយ ជាមួយលោក ព្រាប សុវត្ថិ ថាគ្រាន់តែជាប្ដី ក្នុងឈុតឆាកសម្ដែង រឿង "ធ្លាប់ស្រឡាញ់ខ្ញុំទេ?" កាលពីជាង១ឆ្នាំមុន ហើយក្ដី ប៉ុន្តែសម្រាប់ មន្ទិលសង្ស័យ របស់មហាជនទូទៅ នៅតែមានជាហូរហែ ព្រោះថា វាអាចស្របទៅនឹងអ្វី ដែលនាងកំពុងតែ បង្ហាញនៅពេលនេះ គឺការ មានកូនតូចម្នាក់ និងធំម្នាក់ រហូតដល់នាងសរសេរឃ្លា ភ្ជាប់ទៅនឹងរូបថតនោះ បញ្ជាក់បន្ថែមទៀតថា "កូនកុំឈឺ ម៉ាក់អាណិតកូនណាស់... គេងទៅ..ម៉ាក់ប្រញាប់ទៅធ្វើការ"។
ការសរសេរពាក្យពេចន៍បែបនេះ បានបង្កឲ្យមិត្តភ័ក្តិ នៅក្នុងមជ្ឈដ្ឋានសិល្បៈ និងនៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គម Facebook បានចោទជា សំណូរសួរដេញដោលគ្នា ទៅវិញទៅមក ថាជាការពិត ឬយ៉ាងណា? ទោះបីជាពួកគេខំសរសេរជាសំណួរ សួរទៅកាន់នាងវិញ ក៏ហាក់បីដូចជា គ្មានចម្លើយពី ពេជ្រ ថាវរ៉ា ដែរ។ មហាជនបាននឹកឃើញ ទៅនឹងដំណឹងកាលពីពេលថ្មីៗ ដោយនាងបានអះអាង ប្រាប់មិត្តភ័ក្តិក្នុង Facebook ថា លោក ព្រាប សុវត្ថិ ជាប្ដីរបស់នាង ទោះបីជាមានពាក្យបកស្រាយថា គ្រាន់តែជាការសម្ដែងក៏ដោយ គេហាក់នឹកឃើញ ទៅដល់ពេលវេលា ដ៏សមរម្យមួយ សម្រាប់ទំនាក់ទំនង ស្ងាត់កំបាំងរបស់អ្នកទាំងពីរ រហូតផ្ទុះបង្ហោះរូបថតទារក និងក្មេងអាយុប្រហែល២-៣ នេះឯង។
ពាក់ព័ន្ធជាមួយនឹងការបង្ហោះ រូបថតកូនពីសំណាក់ តារាម៉ូដែល ពេជ្រ ថាវរ៉ា នៅពេលនេះ ត្រូវបាននាងបញ្ជាក់ប្រាប់ LookingTODAY នៅព្រឹក ថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ ២០១៤ នេះថា "មិនមែនជាការពិតទេ គ្រាន់តែជារូបក្មួយ ប៉ុន្តែដោយសារម៉ាក់របស់វា(កូនតូច) អត់ទំនេរ ដូច្នេះខ្ញុំត្រូវមើលថែវា ច្រើនជាងម៉ាក់វា ប្រៀបបីដូចជាកូនរបស់ខ្ញុំម្នាក់ដែរ និងជាក្មេងទី១នៅក្នុងផ្ទះ គួរឲ្យស្រឡាញ់។ បងស្រីខ្ញុំពេលកើត បានមួយខែ គាត់ត្រូវទៅធ្វើការ តាំងពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១០យប់... អ៊ីចឹងទៅគាត់អត់មានពេល មើលថែទេ មានតែខ្ញុំ ហើយអ្នកនៅក្នុងផ្ទះជាមួយគ្នា តែងនិយាយថា ម៉ាក់តូចៗ អូនឯងមកហើយ..."។
ពេជ្រ ថាវរ៉ា បានបញ្ជាក់ទៀតថា "ចំណែកកូនបង គឺជាកូនរបស់បងប្រុស រស់នៅសហរដ្ឋអាមេរិក ប៉ុន្តែរស់នៅជាមួយ បងស្រីខ្ញុំក្នុងផ្ទះជាមួយគ្នា នៅភ្នំពេញ ដោយកូនតូចឈ្មោះ "លី សុវណ្ណារាជ" និងកូនធំឈ្មោះ "សូ លីម៉េង" ដែលកូនទាំងពីរនេះ ត្រូវជាកូនរបស់បងស្រី១ និងជាកូនរបស់ បងប្រុស១។ បច្ចុប្បន្ននេះ ប្រពន្ធរបស់បងប្រុស ក៏រស់នៅភ្នំពេញ ជាមួយគ្នាដែរ (នៅជាមួយ ពេជ្រ ថាវរ៉ា) "។
ទោះបីជាបែបណា ការបង្ហោះរូបមានកូន ខាងលើនេះ ពេជ្រ ថាវរ៉ា មិនបានព្រួយបារម្ភ ពីការបាក់ស្រុតប្រជាប្រិយភាព ឬបាត់បង់ការចាប់អារម្មណ៍ ក្នុងអាជីពជាអ្នកសិល្បៈឡើយ ដោយនាងគិតថា គ្រាន់តែជាការកម្សាន្តសប្បាយ ក្នុងលក្ខណៈគ្រួសារ ព្រោះពេលបង្ហោះ ទៅម្ដាយឪពុក របស់គេទាំងពីរ នឹងបានឃើញរូបនេះ ទោះជានៅឆ្ងាយដល់ ទីណាក៏ដោយ។ យ៉ាងណាមិញ នាងហាក់ភ័យខ្លះៗ ពេលមិត្តភ័ក្តិជិតស្និទ្ធតែងតែ ផ្ដល់យោបល់ឲ្យ និងឃាត់នាង មិនឲ្យបង្ហោះរូបមានកូន ឬរូបមានផ្ទៃពោះ ទោះជារូបក្នុងការសម្ដែងរឿង ក៏ដោយ ក៏មហាជន អាចមានការយល់ ច្រឡំ និងគិតថា ពេជ្រ ថាវរ៉ា មានកូន និងប្ដីពិតមែន៕













ប្រភពពី:http://www.khmerload.com/news/23790
ភ្នំពេញ: បន្ទាប់ពីមានការចុះផ្សាយថា តារាចម្រៀងមុខស្លូត មិនដែលជំពប់ រឿងរ៉ាវអាស្រូវស្នេហា សុគន្ធ ថេរ៉ាយុ បានផ្លាស់ប្តូរ កម្រិតជីវភាព យ៉ាងលឿនស្លេវ ដោយគេឃើញ លោកជិះរថយន្ត ស៊េរីទំនើប មានតំលៃជាង ១០ម៉ឺនដុល្លារ ម៉ាក Lexus 570 ស៊េរី ២០១០ ក្នុងភាពមិនប្រក្រតី ណាមួយ កាលពីពេលថ្មីៗនេះរួចមក តារាចម្រៀងស្រស់សង្ហា សម្បូរស្រីក្មេងៗ ចោម លោក សុគន្ធ ថេរ៉ាយុ ហាក់បីដូចជា ដេកមិនលក់បក់ មិនល្ហើយ បានចេញមុខប្រតិកម្ម ជាមួយនឹងសារពត៌មាន ក្នុងស្រុកនោះ ដោយបញ្ជាក់យ៉ាងច្បាស់ថា រថយន្តដែលមានតម្លៃថ្លៃ ស៊េរីទំនើបនេះ គឺជារថយន្តរបស់ ម្ដាយប៉ុណ្ណោះ មិនមែនជាកម្មសិទ្ធិ របស់លោកផ្ទាល់ឡើយ។
ថ្លែងប្រាប់ភ្នាក់ងារ គេហទំព័រ LookingTODAY នៅព្រឹកថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០១៤នេះ តារាចម្រៀង ដែលត្រូវគេដឹងថា មានចរិក ស្លូតបូត មិនចេះ រករឿងអ្នកណា តាំងពីតូចក្រូចឆ្មាមក លោក សុគន្ធ ថេរ៉ាយុ បានបញ្ជាក់ថា ឡានថ្មីស៊េរីទំនើប ដែលគេឧស្សាហ៍ ឃើញលោក ជិះទៅច្រៀង តាមស្ថានីយទូរទស្សន៍ នៅមួយរយៈចុងក្រោយនេះ មិនមែនជាឡាន កម្មសិទ្ធិរបស់ខ្លួនទេ ពោល ជាឡានរបស់ម្ដាយ ដែលគាត់ទើបនឹង ទិញថ្មីៗនេះ។
ថេរ៉ាយុ និយាយថា "ខ្ញុំបានខ្ចីឡានម៉ាក់ជិះ ព្រោះឡានខ្ញុំ អាម៉ាក Lexus 350 ពណ៌សហ្នឹង..វាខូច ទុកឲ្យជាងគេមើល (ជួសជុល) ប្រហែលជាគាត់ (អ្នកកាសែត)គិតថាជាឡានរបស់ខ្ញុំហើយ តាមពិតទៅ ជាឡានរបស់ម៉ាក់ខ្ញុំទេ ។ ម្យ៉ាងការងារសិល្បៈរបស់ខ្ញុំ ក៏កំពុងរវល់ច្រើន ត្រូវដោះស្រាយ តាមកាលៈទេសៈ កុំឲ្យស្ទះ ជាពិសេសការងារ ច្រៀងតាមខេត្ត និងតាមប៉ុស្ដិ៍ទូរទស្សន៍។ គេថា ខ្ញុំជិះឡានហ្នឹង ហាក់មានភាព មិនប្រក្រតី តែគ្មានទេ ខ្ញុំធ្វើអ្វីគ្មានការលាក់បាំងទេ ..ម៉ាក់ខ្ញុំជាអ្នករកស៊ីម្នាក់ ដែលមានបើកហាងផ្កា មួយកន្លែងឈ្មោះ "Floral Exprees " នៅតាមបណ្ដោយ ផ្លូវព្រះសីហនុ ខ្ញុំពិតជាមិនយល់ថា ហេតុអីបានជាត្រូវចុះផ្សាយ ថាខ្ញុំមានអ្នកនេះ ឬអ្នកនោះចិញ្ចឹមនោះទេ..! "។
សុគន្ធ ថេរ៉ាយុ ជាតារាចម្រៀងមានកេរ្តិ៍ឈ្មោះល្បី ក្នុងពិភពសិល្បៈ និងជាតារាលេចធ្លោមួយដួង ក្នុងផលិតកម្ម ថោន ត្រូវបានគេសង្កេតឃើញថា ប្រជាប្រិយភាពនៅរយៈកាលប៉ុន្មានឆ្នាំ ចុងក្រោយនេះ មានការគាំទ្រកាន់តែខ្លាំង ពីមហាជន ជាពិសេសស្រទាប់យុវវ័យ។ ប៉ុន្តែបើនិយាយ ពីកម្រិតជីវភាពវិញ ក៏គេសង្កេតឃើញថា មានការផ្លាស់ប្តូរ ទៅតាមសម័យកាល គួរជាទីកត់សម្គាល់ដែរ ពោលពាក់ព័ន្ធនឹងការប្ដូរ ស៊េរីរថយន្ត បន្ទាប់ពីផ្លាស់រថយន្តពី Camery Hibrige មកជិះរថយន្ត Lexus 350 ពណ៌ស ដែលមានតំលៃថ្លៃគួរសមរួចមក ស្រាប់តែគេឃើញ លោកជិះរថយន្តម៉ាក Lexus 570 ស៊េរី ២០១០ ដែលគេដឹងថា តម្លៃនៃរថយន្តមួយគ្រឿងនេះ មិនតិចជាង១០ម៉ឺនដុល្លារនោះទេ ទើបធ្វើឲ្យមហាជន កើតជាមន្ទិលសង្ស័យថា ភាពមានបានថ្កុំថ្កើង របស់លោក ស្ថិតក្នុងភាពមិនប្រក្រតី បែបនេះ តែមិនមែនជាការពិតនោះទេ៕






ប្រភពពី៖http://www.khmerload.com/news/23614

អាមេរិក៖ Facebook បានឈានដល់កិច្ច ព្រមព្រៀងក្នុងការទិញយក WhatsApp ដែលជាប្រព័ន្ធផ្ញើរសារ ដ៏ពេញនិយម ទូទាំងពិភពលោក ដែលមានតម្លៃជាទឹកប្រាក់ ប្រមាណជា១៦ពាន់លានដុល្លារអាមេរិក។
របាយការណ៍ដែលបានមកពី SEC នៅថ្ងៃនេះបង្ហាញពី ការយល់ព្រមក្នុង ការទិញលក់ដ៏ ធំសម្បើមនេះ ហើយប្រព័ន្ធ WhatsApp នឹងនៅតែបន្តដំណើរការ ដោយឯករាជ្យដាច់ដោយឡែក ពីប្រព័ន្ធ Facebook Messenger ក្រោយពីការទិញយកនេះ។ ប៉ុន្តែក៏នៅមាន ការអះអាងពី ការដោះដូរនេះដែរថា៖ “ដើម្បីបង្កើនល្បឿននៃសមត្ថភាពរបស់ Facebook គឺសម្រាប់នាំយកមក នូវទំនាក់ទំនងនិង អត្ថប្រយោជន៍មកជូនពិភពលោក”។
ក្រុមហ៊ុន Facebook ក៏នឹងចំណាយលុយ ៣ពាន់លានដុល្លារ ដែលជាប្រាក់មាន ដែនកំណត់ត្រឹមត្រូវ សម្រាប់ប្រគល់អោយ បុគ្គលិកនៃ WhatsApp ក្នុងការផ្តល់ទំនុកចិត្ត ដល់ពួកគេបន្ទាប់ពី កិច្ចព្រមព្រៀងទិញយក នេះបានបញ្ចប់។
នៅក្នុងសនិ្នសិទកាសែត ដែលប្រកាសពីការ ទិញយកដ៏ធំនេះ លោក Mark Zuckerberg ដែលជានាយកប្រតិបត្តិ របស់ Facebook បាននិយាយថា “WhatsApp ជាផ្លូវមួយដែលជួយ ដល់ការភ្ជាប់ទំនាក់ទំនង របស់មនុស្សជាង ១ពាន់លាននាក់។ សេវាកម្មដែលឈាន មកដល់តំណាក់កាល សំខាន់បែបនេះ គឺថាវាពិតជា មានតម្លៃដែលសឹងតែ មិនអាចជឿបាន”។ គាត់ក៏បានបញ្ចេញ ព័ត៌មាននៃ ការដោះដូរនេះ នៅលើ Facebook page ផ្ទាល់ខ្លួនរបស់គាត់ផងដែរ ដោយបានសរសេរថា “WhatsApp នឹងបន្ថែម នូវសេវាកម្មផ្ញើរសារ និងជជែកគ្នា ដែលពួកយើងកំពុង មានស្រាប់នេះដើម្បី ផ្គត់ផ្គង់នូវតម្រូវការថ្មីៗ របស់អតិថិជនយើង”។
លោក Jan Koum ដែលជានាយកប្រតិបត្តិ និងក៏ជាបុគ្គលម្នាក់ ដែលបានបង្កើតប្រព័ន្ធ WhatsApp នេះឡើងនឹងចូលរួមក្នុង ក្រុមប្រឹក្សា នៃក្រុមនាយករបស់ Facebook តែក្រុមបុគ្គលិក របស់គាត់នឹងនៅតែ ធ្វើការនៅឯ Mountain View នៃរដ្ឋ California ដដែល។ គាត់ក៏បានសរសេរ នៅក្នុងគេហទំព័រ របស់លោកថា “ការធ្វើបែបនេះ នឹងធ្វើអោយ WhatsApp មានភាពបត់បែន ក្នុងការលូតលាស់និង ពង្រីកបន្ថែម ខណៈពេលដែលវា បានផ្តល់អោយខ្ញុំរួមទាំង ដៃគូក្នុងក្រុមការងារ របស់ខ្ញុំទាំងអស់មាន ពេលគ្រប់គ្រាន់ដើម្បី ពង្រឹងបន្ថែមចំពោះ សេវាកម្មទំនាក់ទំនងដែល កាន់តែលឿននិង មានតម្លៃសមរម្យ”។ យោងទៅតាមសម្តី របស់លោក Kuam អ្នកប្រើប្រាស់ទាំងអស់ មិនចាំបាច់បារម្ភពីរឿង ការផ្សាយពាណិជ្ជកម្មអ្វីឡើយ ព្រោះថាមិនមាន ដៃគូសហការណា ក្រៅពីក្រុមហ៊ុនយើង ទាំងពីរឡើយហើយ ក្រុមហ៊ុនទាំងពីរនេះ នឹងសម្របសម្រួលទៅលើ គោលការណ៍សំខាន់ៗដែល នឹងកំណត់អោយច្បាស់ពី ក្រុមហ៊ុនពួកយើង ទស្សនៈវិស័យនិង សេវាកម្មរបស់ពួកយើង។
យោងទៅតាមស្ថិតិ ដែលបានបង្ហាញ អោយដឹងថា មានមនុស្សច្រើនជាង ៤៥០លាននាក់ បានប្រើប្រាស់ WhatsApp ជារៀងរាល់ខែ។ ហើយមាន ៧០%នៃមនុស្សទាំងនោះបាន ប្រើប្រាស់ជារៀងរាល់ថ្ងៃ។
យើងនឹងរង់ចាំមើលថា តើនឹងមានអ្វីប្លែក ក្រោយពេលដែលក្រុមហ៊ុន ទាំងពីរនេះបានរួមបញ្ចូលគ្នា?





ប្រភពពី៖http://www.khmerload.com/news/23795
បុរសជាឪពុកម្នាក់ មានការសប្បាយរីករាយ និងរំភើបយ៉ាងខ្លាំង ស្ទើរតែស្រក់ទឹកភ្នែក 
បន្ទាប់ពីបានដឹងថា កូនប្រុសរបស់ខ្លួន គឺជាមនុស្ស ដែលមានចិត្តធម៌ម្នាក់។
បុរសជាឪពុករូបនេះ តែងតែចង់ដឹងថា តើកូនប្រុសរបស់គាត់ បានធ្វើអ្វីខ្លះនៅតាមដងផ្លូវ ដែលកូនប្រុសគាត់ ធ្វើដំណើរជារៀងរាល់ថ្ងៃ ហើយបានតាមដានកូនប្រុសខ្លួន រហូតបានស្រាយចម្ងល់ពីក្នុងចិត្ត ដោយគាត់បានឃើញកូនប្រុសខ្លួន កំពុងធ្វើសកម្មភាពមនុស្សធម៌ ដ៏គួរឲ្យសរសើរមួយ ធ្វើឲ្យគាត់រំភើប ស្ទើរស្រក់ទឹកភ្នែកតែម្តង។
បុរសជាឪពុករូបនេះ បានប្រាប់ឲ្យដឹងថា គាត់បានសំគាល់ឃើញកូនប្រុសគាត់ ចាកចេញពីផ្ទះ ដែលស្ថិតក្នុងតំបន់ជនបទមួយ ក្នុងប្រទេសហ្វីលីពីន ជារៀងរាល់ថ្ងៃ អស់រយៈពេល២សប្តាហ៏ ដោយស្ពាយកាតាបមួយ ទៅជាមួយផងដែរ។ ដោយមានចិត្តសង្ស័យបែបនេះ គាត់ក៏បានតាមដានកូនប្រុសខ្លួនតែម្តង រហូតដល់បានឃើញកូនប្រុសគាត់ កំពុងអង្គុយដាក់ចំនីឲ្យសត្វឆ្កែ ដែលវង្វេងផ្លូវគ្មានម្ចាស់មើលថែ នៅតាមផ្លូវជាច្រើនក្បាល ហើយសត្វឆ្កែទាំងនោះ មើលទៅហាក់មានសភាពទ្រុតទ្រោម និងស្គងស្គាំង។
យ៉ាងណាមិញ បុរសជាឪពុករូបនេះ បានផ្គត់ផ្គង់អាហារ សម្រាប់កូនប្រុសគាត់ ដើម្បីយកទៅចិញ្ចឹមសត្វឆ្កែទាំងនោះ ហើយគាត់នឹងព្យាបាលសត្វឆ្កែ ដែលវង្វេងម្ចាស់ទាំងនោះ ហើយសង្ឃឹមថាពួកវានឹងអាច វិលត្រលប់ទៅរកម្ចាស់ និងទីជំរកដើមរបស់ពួកវាវិញ។
ទោះបីជាយ៉ាងណា ក្មេងប្រុសដែលមានចិត្តធម៌រូបនេះ មើលទៅហាក់ដូចមានចិត្តអាណិត ស្រលាញ់ សត្វឆ្កែទាំងនោះណាស់ ទោះបីជាសត្វឆ្កែទាំងនោះ សំបូរទៅដោយចៃ និងអង្កែ ម្យ៉ាងទៀតមិនដឹងថាមានរោគអ្វី នៅជាប់ខ្លួនក៏ដោយ នេះហើយគឺជាទង្វើមនុស្សធម៌ ដែលមនុស្សគ្រប់គ្នា គួរយកតំរាប់តាម៕











 ប្រភពពី៖​​​ ​http://www.khmerload.com/news/23799
 ភ្នំពេញ ៖ ជនសង្ស័យ៥នាក់ ដែលធ្វើ សកម្មភាពប្រើកាំបិតភ្ជង់ជនរងគ្រោះប្លន់យក
ម៉ូតូត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ស្រះចក ខណ្ឌដូនពេញ ដឹកនាំដោយលោកកាន់ វណ្ណៈ នាយនគរបាលប៉ុស្ដិ៍ ឃាត់ខ្លួន ក្រោយពីពួក គេបានធ្វើសកម្មភាព បទល្មើសមួយនេះ កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅមុខ សួនច្បាររង្វង់មូលស្ដាតចាស់ សង្កាត់ស្រះ ចក ខណ្ឌដូនពេញ ។
ក្រោយពីមានករណីវាយប្លន់យកម៉ូតូពី ជនរងគ្រោះរួចមក កម្លាំងនគរបាលប៉ុស្ដិ៍ស្រះ ចក ដោយមានបញ្ជាពីលោកអធិការ ហ៊ុន សុធី និងអធិការរងញ៉ែម សៅណុល បានធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនជនសង្ស័យទាំង៥នាក់ កាលពីវេលាម៉ោង ១២រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ម្សិលមិញ ។
មន្ដ្រីនគរបាលប៉ុស្ដិ៍ស្រះចក បានឱ្យដឹង ថា ជនសង្ស័យទី១ ឈ្មោះពង់ គឹមសេង ហៅស្នា អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួលលេខ៣៨៥ ផ្លូវរថភ្លើង ភូមិ ទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទី២ ឈ្មោះជាតិ រដ្ឋា អាយុ៣១ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះលេខ៣៨៥ ផ្លូវរថភ្លើង ភូមិទួលសង្កែ សង្កាត់ ទួលសង្កែ ទី៣ ឈ្មោះឡុង វណ្ណដា អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់បឹងស្នោ ទី៤ ឈ្មោះជា សំណាង អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ ការដ្ឋានសំណង់ ឫស្សីកែវ និងទី៥ ឈ្មោះហៃ ម៉េងហ៊ីង អាយុ២៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិ រកាគយ ឃុំរកាគយ ស្រុកកងមាស ខេត្ដ កំពង់ចាម ។
នគរបាលប៉ុស្ដិ៍ស្រះចក បានឱ្យដឹងទៀត ថា ក្រោយការចាប់ខ្លួនជនសង្ស័យទាំងនេះ កម្លាំងសមត្ថកិច្ចបានដកហូតកាំបិតចុងស្រួច ដងពីរមួយដើម ដែកចុងស្រួច សម្រាប់កាត់ សោម៉ូតូ រាងអក្សតេ ចំនួន១ និងកូនសោ មួយចង្កោម ។
សូមបញ្ជាក់ថា : ជនបង្កមួយក្រុម បានធ្វើសកម្ម ភាពវាយបុរសពីរនាក់ រួចហើយប្លន់យកម៉ូតូ គេចខ្លួនបាត់ដោយសុវត្ថិភាព ក្រោយពីជន បង្កទាំងនោះ បានធ្វើជាយក លេះចោទជន រងគ្រោះ និយាយទូរស័ព្ទហើយសំឡឹងមុខ ពួកគេ ក៏នាំគ្នាព្រួតវាយ ប៉ុន្ដែពេលកំពុងប្រ តាយប្រតប់គ្នានោះ បក្ខពួករបស់គេបានប្លន់ យកម៉ូតូពីជនរង គ្រោះមួយគ្រឿង ម៉ាកសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1B-2319 គេចខ្លួន បាត់ដោយសុវត្ថិភាព ។
ក្រោយពីក្រុមជនបង្កទាំងនេះ ព្រួតគ្នា វាយ ហើយប្លន់យកម៉ូតូកាលពីវេលាម៉ោង ១២និង២០នាទីយប់រំលងអាធ្រាត្រឈាន ចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅ រង្វង់មូលកួចកាណុង សង្កាត់ស្រះចក ខណ្ឌ ដូនពេញ រួចមក ជនរងគ្រោះទាំងពីរនាក់ បាននាំគ្នា ទៅដាក់ពាក្យបណ្ដឹងនៅនគរបាល ប៉ុស្ដិ៍ស្រះចក ដើម្បីឱ្យស្វែង រកចាប់ខ្លួនជន បង្កទាំងនោះ ។
សេចក្ដីរាយការណ៍ពីសាក្សីនៅកន្លែងកើត ហេតុ បានឱ្យដឹងថា ជនរងគ្រោះពីរនាក់ម្នាក់ ឈ្មោះសេង ប៊ុនរិទ្ធ អាយុ៣២ឆ្នាំ និងម្នាក់ ទៀតជាមិត្ដភក្ដិ ឈ្មោះធា អាយុ៣០ឆ្នាំ ដែលពួកគេទាំងពីរនាក់ ស្នាក់នៅសង្កាត់គីឡូ ម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ត្រូវបានមនុស្ស មួយក្រុម ដែលនៅរង្វង់មូលកួចកាណុង នាំគ្នាព្រួតវាយ ហើយប្លន់យកម៉ូតូគេចខ្លួន បាត់ដោយសុវត្ថិភាព ។
សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹង ទៀតថា ជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូ មកដល់ចំណុចកើតហេតុខាងលើ ក៏លើកទូរ ស័ព្ទនិយាយ ស្រាប់តែមនុស្ស មួយក្រុមចោទ ថា ជនរងគ្រោះមើលមុខពួកគេ ក៏នាំគ្នាធ្វើ សកម្មភាពវាយសម្រុកប្រតាយប្រតប់ជាមួយ ជនរងគ្រោះ រួចហើយនាំគ្នាលើកម៉ូតូរបស់ ជនរងគ្រោះ ជិះទៅបាត់ដោយសុវត្ថិភាព ។






Monday, February 10, 2014

ភ្នំពេញ៖ មុននេះបន្តិច ទស្សនិកជន ទើបតែបានដឹងអំពី សម្ព័ន្ធភាព បែបបាក់ស្នែហ៍ មិនប្រាកដប្រជា រវាងតា រាសម្តែងប្រុស រូបសង្ហាលោក អេឡិចហ្សូរ៉ា ជាមួយតារាសម្តែងស្រី ក្មេងខ្ចីនាង សោ ភ័ណ្ឌ លីនដា មិនទាន់ទាំងបានប៉ុន្មានផង ពេលនេះក៏មាន ដំណឹងច្បាស់លេចឮមកថា ការផ្តាច់ចំណង ស្នេហ៍ របស់តារាសម្តែង ទាំងពីរនេះ គឺដោយសារ តែភាគីខាងប្រុស ដោះដៃ ទៅស្រវ៉ាឱបនារីថ្មី ជា ជនជាតិបរទេស បញ្ឈីចិត្ត គូស្នេហ៍ចាស់ ទើបធ្វើឲ្យ លីនដា ក៏សំឡឹងមើលអ្នកថ្មី ជំនួយដូចគ្នា។
បើផ្អែកតាម ប្រភពព័ត៌មាន បានឲ្យគេហទំព័រ LookingTODAY ដឹងថា ចំណងស្នេហា ធ្លាប់តែមាន ភាពផ្អែមល្ហែម ល្អូកល្អឺននឹងគ្នា រវាងតារាបង្ហាញម៉ូដ និងជាតារាសម្តែង មានដើមកំណើត ចេញពី ទឹកដីតំបន់អ្នកលឿង ខេត្តព្រៃវែង កញ្ញា សោ ភ័ណ្ឌលីនដា ជាមួយតារាសម្តែង និង បង្ហាញម៉ូដប្រុស លោក អេឡិច ហ្សូរ៉ា បានឈានដល់ផ្លូវបែកបាក់វិញហើយ ប៉ុន្តែពេលនោះ គេពុំបានដឹងទេថា តើភាគីខាងស្រី ឬខាងប្រុស ជាអ្នកក្បត់មុន។ប្រភពខាងលើបានបន្តថា លោក អេឡិច គឺជាអ្នក ក្បត់ចិត្ត តារាសម្តែងនាង លីនដា ព្រោះតែតារាប្រុសរូបនេះ លួចទៅស្រវ៉ាចាប់យកស្នេហាថ្មី ជា មួយនារីម្នាក់ ដែលជាជនជាតិបរទេស ហើយបណ្តើបញ្ឈីចិត្ត សោ ភ័ណ្ឌលីនដា នៅនឹងមុខ ជួបជា មួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០ ១៤ នេះ លោក អេឡិច ហ្សូរ៉ា និយាយប្រាប់ទាំងអស់សំណើចមកថា "ជាការពិតខ្ញុំទទួលស្គាល់ អំពីដំណឹង បែក ស្នេហ៍ជាមួយ លីនដា។ យើងទាំងពីរ បានផ្តាច់សម្ព័ន្ធភាពនេះ ទើបតែជាង២ខែទេ។ ចំណែក ព័ត៌ មានថា ខ្ញុំទៅទាក់ទងស្នេហ៍ ជាមួយនារីបរទេសចោល លីនដា គឺពុំមែននោះឡើយ ប៉ុន្តែបើ រាប់អាន ជាលក្ខណៈមិត្តភក្តិ មានពិតមែន.."។ តារាប្រុសសម្តីផ្អែម អេឡិច ហ្សូរ៉ា បានបន្តថា មួយរយៈមុននេះ លោកពិតជាបានស្និទ្ធស្នាល និង ធ្លាប់ដើរទៅណាមកណា ជាមួយនារីម្នាក់ ជនជាតិបារាំងមែន ប៉ុន្តែភាពស្និទ្ធស្នាលនេះ គឺគ្មានអ្វីផ្សេង ពីការរាប់អានគ្នា ត្រឹមជាមិត្តនោះឡើយ។ យើងទាំងពីរ គ្មាន គិតអ្វីផ្សេងទេ។ តែទទួលស្គាល់ថា ពេលខ្លះហាក់មើលទៅដូចជា មានការលើសពីមិត្តភាព បន្តិច មែន។ ដោយឡែកមុននេះ ពន្លកតារាថ្មី ដែលទើបលេចឈ្មោះល្បី ក្នុងសង្វៀនសិល្បៈកញ្ញា សោ ភ័ណ្ឌលីនដា ក៏បាននិយាយដោយទទួលស្គាល់ថា នាង និងលោក អេឡិច បានកាត់ផ្តាច់ការទាក់ ទងបែបជីវិតស្នហា ជាមួយគ្នា តែអ្នកទាំងពីរនៅតែរក្សាមិត្តភាពរាប់អានគ្នា ជាលក្ខណៈមិត្តភក្តិ ឬមួយបងប្អូន ជាធម្មតាតារាសម្តែងស្រី នាង សោ ភ័ណ្ឌលីដា និង លោក អេឡិច ហ្សូរ៉ា មុខនេះ ធ្លាប់ ប្រកាស បើកចំហអំពី សម្ព័ន្ធភាពស្នេហ៍ ផ្តើមស្វែងមើលចិត្តគ្នា ឲ្យទស្សនិកជន បានដឹង ជាសា រធារណៈស្ទើរគ្រប់គ្នា។ ប៉ុន្តែមិនទាន់បានប៉ុន្មានផង ក៏លេចឮព័ត៌មានថា ចំណងស្នេហ៍ របស់អ្នក ទាំងពីរ បានបែកបាក់គ្នាវិញ៕





នាពេលកន្លងទៅនេះ មានករណីគួរឲ្យភ្ញាក់ផ្អើល មួយទៀត បានកើតឡើង នៅក្នុងប្រទេស ប្រេស៊ីល បង្កឡើងដោយក្រុម ចោរប្រដាប់អាវុធ មួយក្រុម បានធ្វើសកម្មភាព ប្លន់នៅក្នុង ហាងលក់ទំនិញមួយកន្លែង។
តាមរយៈវីដេអូឃ្លីប បានបង្ហាញឲ្យឃើញ នូវបុរសក្លាហានម្នាក់ បែរជាហ៊ានប្រថុយជីវិត តតាំងជាមួយនឹង ចោរប្លន់ ដែលកំពុងតែ កាន់កាំភ្លើងនៅក្នុងដៃ។ បុរសរូបនោះ បានប្រតាយប្រតប់ ចង់ដណ្តើមកាំភ្លើងពីចោរ តែសំណាងមិនល្អ បែរជាត្រូវចោរ ដៃរហ័សជាង ក៏បានយកកែងកាំភ្លើង វាយក្បាលរបស់គាត់ រហូតបែកក្បាលហូរឈាម របួសយ៉ាងធ្ងន់ធ្ងរ តែម្តង។
ទោះជាយ៉ាងណា ប្រភពវីដេអូ មិនបានបញ្ជាក់ ឲ្យដឹងពី ហេតុការណ៍ ដ៏អាក្រក់នេះ ទៅជាយ៉ាងណាទៀតនោះទេ។ ដើម្បីជ្រាបច្បាស់ សូមប្រិយមិត្ត ទស្សនាវីដេអូឃ្លីបខាងក្រោម៖



ប្រភពមកពី​  http://www.khmerload.com/news/23238

ថ្ងៃនេះខ្មែរឡូតនឹង ណែនាំពីវិធីដើម្បី ថែរក្សាថ្ម Laptop របស់អ្នកអោយបានយូរ ព្រោះថាវាជាឧបករណ៍សំខាន់ ដែលប្រិយមិត្តទាំងអស់គ្នា ត្រូវការសម្រាប់ការសិក្សា និងការបំពេញការងារ ជាប្រចាំថ្ងៃ។ ខាងក្រោមនេះគឺជា វិធីទាំង៤យ៉ាង សម្រាប់ ថែរក្សាថ្ម laptop របស់អ្នក៖
១.កុំសាកថ្ម ជាមួយនឹង laptop ជាប់រហូត
នៅពេលដែលអ្នក ដោតឌុយសាកថ្ម laptop របស់អ្នកលើកដំបូង អ្នកត្រូវតែប្រាកដថា វានឹងសាកថ្មបានពេញ នៅពេលដែលវា ដល់កម្រិតត្រឹមត្រូវ។ ប៉ុន្តែក្រោយមក អ្នកអាចសាកថ្មបាននៅពេល ដែលវាមានកម្រិត ចាប់ពី៤០%ទៅដល់៨០%។ ការដែលធ្វើបែបនេះ វាអាចជួយពន្យាថាមពលថ្ម laptop របស់អ្នកបានកាន់តែច្រើនថែមទៀត។
ទោះយ៉ាងណាការនិយាយគឺស្រួល ការអនុវត្តទើបពិបាក តែគ្រាន់តែចាំថា ឧស្សាហ៍មើលទៅលើ ភាគរយថាមពលថ្មរបស់អ្នក (ដែលភាគច្រើនវា បង្ហាញនៅគែមនៃអេក្រង់ របស់អ្នក) ហើយនៅពេលណាដែល អ្នកមិនត្រូវការប្រើវា ឬក៏ទុកវាចោលនៅផ្ទះ អ្នកគួរតែបិទវា រួចដកឌុយសាកភ្លើង ចេញពី laptop របស់អ្នក។
ម្យ៉ាងទៀតអ្នកក៏គួរតែ សាកថ្មកុំព្យូទ័ររបស់អ្នក អោយបានពេញយ៉ាងហោចណាស់ មួយដងក្នុងមួយខែផងដែរ។
២.ប្រើនៅក្នុង សីតុណ្ហភាពត្រជាក់
Laptop ដែលពេញនិយមភាគច្រើន គឺមានថ្មដែលប្រើសំបក ផលិតពី lithium។ ដែលគួរតែរក្សាទុកនៅក្នុង សីតុណ្ហភាពរវាងពី ៥០ដល់៩៥ដឺក្រេ (Degrees Fahrenheit) ដូច្នេះអ្នកគួរតែ អង្គុយក្នុងបន្ទប់ដែលមាន សីតុណ្ហភាពត្រជាក់ល្មម។
ម្យ៉ាងវិញទៀត អ្នកក៏អាចប្រើវាដោយ ជៀសវាងការបិទរន្ធសម្រាប់ អោយខ្យល់ចេញចូល។ ការដែលធ្វើយ៉ាងនេះ ក៏អាចជួយរក្សា ភាពត្រជាក់របស់ laptop អ្នកបានច្រើនគួរសមផងដែរ។
៣.Update ទិន្នន័យដែលថ្មីបំផុត
ក្រុមហ៊ុនភាគច្រើនកំពុង សម្លឹងមើលវិធីធ្វើអោយ ថាមពលថ្មមានភាព ប្រសើរឡើង តាមរយៈការ update software។ ដូច្នេះត្រូវប្រាកដថា អ្នកបានបញ្ចូលកម្មវិធីថ្មីបំផុត ចូលទៅក្នុងកុំព្យូទ័ររបស់អ្នក។
៤.កុំទុកវាចោល
ប្រសិនបើអ្នកមាន ការងារអ្វីមួយសំខាន់ ដែលមិនត្រូវការប្រើ កុំព្យូទ័រឬក៏ laptop របស់អ្នកក្នុងរយៈពេលយូរ នោះអ្នកគួរតែទុកថាមពលថ្ម របស់វាត្រឹមតែ៥០% គឺល្អបំផុត។ ការដែលរក្សាទុកកុំព្យូទ័រជាមួយ នឹងថាមពលថ្មដែលពេញពេក ឬក៏ខ្វះពេក វានឹងអាចធ្វើអោយថ្ម នៃកុំព្យូទ័ររបស់អ្នកឆាប់ខូច។
ទាំងនេះគឺជាវិធីក្នុង ការរក្សាថ្មកុំព្យូទ័ររបស់អ្នក អោយបាននៅល្អប្រសើរ ក្នុងរយៈពេលយូរ។ សង្ឃឹមថាប្រិយមិត្ត នឹងមានផលចំណេញ ក្រោយពីបានអានវិធីទាំង៤យ៉ាងនេះហើយ។


Wednesday, February 5, 2014

រូបភាពខ្មោចស្រីម្នាក់ ដែលបានបង្ហាញខ្លួន នៅកន្លែងចំណតចតរថយន្ដ ក្នុងប្រទេសជប៉ុន កំពុងតែក្លាយជាប្រធានបទដ៏ក្ដៅគគុក នៅក្នុងអ៊ិនធើណេត ដែលត្រូវបានកាមេរ៉ាសុវត្ថិភាពផ្ដិតយក រូបភាពបាននោះ។
ជាក់ស្ដែងណាស់ វីដេអូនេះគឺ ថតបានឡើង តាំងពីឆ្នាំ ២០១៣មកម្ល៉េះ (តាមរយៈម៉ោងនិងពេលវេលា ដែលជាប់នៅលើរូបភាព) ដែលនៅក្នុងនោះ បានបង្ហាញពី នារីម្នាក់ដែលមានសក់វែង និងបង្ហាញខ្លួន ក្រោយពីមានរថយន្ដមួយគ្រឿងចេញដំណើរទៅបាត់។ បន្ទាប់ពីលេចរូបភាព បានមួយភ្លែត ក៏បាត់ទៅវិញ បន្ទាប់ពីមានរថយន្ដដឹកទំនិញ បើកបុកនោះ។
ទោះជាយ៉ាងណា ក្រោយវីដេអូនេះ បានលេចចេញផ្សាយ ជាសាធារណៈនាពេលថ្មីៗនេះ ក៏មានមហាជនមួយចំនួន និយាយថា នេះជារឿងប្រឌិត តែក៏មានមនុស្សមួយចំនួន យល់ថា ជារឿងពិតដែរ។
សម្រាប់វីដេអូនេះត្រូវបានលុបចោល និងបន្សល់ត្រឹមតែរូបភាពតែប៉ុណ្ណោះ សូមមើលរូបភាពទាំងអស់គ្នា៖








ប្រភពពី​ http://www.khmerload.com/news/23022
 ភ្នំពេញ ៖ បុរសម្នាក់ មានមុខរបរជា ចុងភៅ បានដាច់ចិត្ដលោតពីលើផ្ទះជាន់ទី២ របស់ខ្លួន ប៉ងធ្វើអត្ដឃាតក្រោយពីមាន ជម្លោះជាមួយប្រពន្ធរបស់ខ្លួន ប៉ុន្ដែ ការ លោតសម្លាប់ខ្លួនពីលើផ្ទះ ចំនួន ២ដងមក នេះ មិនបានសម្រេចនោះឡើយ ពោលពេល ធ្លាក់ពីលើផ្ទះមកទើលើតង់រួច ហើយធ្លាក់ដល់ដី ។
មន្ដ្រីនគរបាលមូលដ្ឋាន ប៉ុស្ដិ៍មនោរម្យ ខណ្ឌ ៧មករា បានឱ្យដឹងថា ការលោត សម្លាប់ខ្លួនពីលើផ្ទះលើកទី២ របស់ជនរង គ្រោះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង ៨ និង២០នាទីយប់ថ្ងៃទី០៤ ខែ កុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅផ្ទះលេខ ១៤៣ E4 ផ្លូវលេខ ១២៨ សង្កាត់មនោរម្យ ខណ្ឌ ៧មករា ហើយជនរងគ្រោះត្រូវបានសាច់ ញាតិ និងសមត្ថកិច្ចមូលដ្ឋានជួយដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗ ។
ជុំវិញករណីលោតសម្លាប់ខ្លួន របស់ជន រងគ្រោះខាងលើនេះ មន្ដ្រីនគរបាលមូល ដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ខម តារា អាយុ ២៧ឆ្នាំ មុខរបរជាចុងភៅ ។
អធិការនគរបាល ខណ្ឌ ៧មករា លោក យិន សាន នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១៤ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឱ្យដឹងថា ជនរងគ្រោះធ្លាប់ធ្វើ អត្ដឃាតដោយលោតពីលើផ្ទះម្ដងរួចមក ហើយដូច្នេះ សរុបទាំងលើកនេះគឺចំនួន ២ ដង ក្រោយពីមានជម្លោះជាមួយប្រពន្ធ របស់ខ្លួន ប៉ុន្ដែ លោកមិនបានដឹងច្បាស់ថា ជម្លោះផ្ដើមចេញពីរឿងអ្វីនោះឡើយ ។  យ៉ាងណាក៏ដោយ លោក យិន សាន បាន បញ្ជាក់ថា ការលោតពីលើផ្ទះប៉ងសម្លាប់ខ្លួន លើកទីពីររបស់ជនរងគ្រោះ មិនបានរងរបួសធ្ងន់ធ្ងរនោះឡើយ ដោយសារតែពេល លោតចុះមកក្រោម ក៏ទើនៅលើតង់គ្រាន់ តែឆ្អល់តែប៉ុណ្ណោះ ។ ក្រោយកើតហេតុជន រងគ្រោះ ត្រូវបានសាច់ញាតិ របស់ខ្លួនដឹក តាមម៉ូតូកង់បី យកទៅព្យាបាលនៅមន្ទីរពេទ្យសម្ដេចឪ ៕