Wednesday, February 5, 2014

ប្រភពពី​ http://www.khmerload.com/news/23022
 ភ្នំពេញ ៖ បុរសម្នាក់ មានមុខរបរជា ចុងភៅ បានដាច់ចិត្ដលោតពីលើផ្ទះជាន់ទី២ របស់ខ្លួន ប៉ងធ្វើអត្ដឃាតក្រោយពីមាន ជម្លោះជាមួយប្រពន្ធរបស់ខ្លួន ប៉ុន្ដែ ការ លោតសម្លាប់ខ្លួនពីលើផ្ទះ ចំនួន ២ដងមក នេះ មិនបានសម្រេចនោះឡើយ ពោលពេល ធ្លាក់ពីលើផ្ទះមកទើលើតង់រួច ហើយធ្លាក់ដល់ដី ។
មន្ដ្រីនគរបាលមូលដ្ឋាន ប៉ុស្ដិ៍មនោរម្យ ខណ្ឌ ៧មករា បានឱ្យដឹងថា ការលោត សម្លាប់ខ្លួនពីលើផ្ទះលើកទី២ របស់ជនរង គ្រោះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង ៨ និង២០នាទីយប់ថ្ងៃទី០៤ ខែ កុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅផ្ទះលេខ ១៤៣ E4 ផ្លូវលេខ ១២៨ សង្កាត់មនោរម្យ ខណ្ឌ ៧មករា ហើយជនរងគ្រោះត្រូវបានសាច់ ញាតិ និងសមត្ថកិច្ចមូលដ្ឋានជួយដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗ ។
ជុំវិញករណីលោតសម្លាប់ខ្លួន របស់ជន រងគ្រោះខាងលើនេះ មន្ដ្រីនគរបាលមូល ដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ខម តារា អាយុ ២៧ឆ្នាំ មុខរបរជាចុងភៅ ។
អធិការនគរបាល ខណ្ឌ ៧មករា លោក យិន សាន នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១៤ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឱ្យដឹងថា ជនរងគ្រោះធ្លាប់ធ្វើ អត្ដឃាតដោយលោតពីលើផ្ទះម្ដងរួចមក ហើយដូច្នេះ សរុបទាំងលើកនេះគឺចំនួន ២ ដង ក្រោយពីមានជម្លោះជាមួយប្រពន្ធ របស់ខ្លួន ប៉ុន្ដែ លោកមិនបានដឹងច្បាស់ថា ជម្លោះផ្ដើមចេញពីរឿងអ្វីនោះឡើយ ។  យ៉ាងណាក៏ដោយ លោក យិន សាន បាន បញ្ជាក់ថា ការលោតពីលើផ្ទះប៉ងសម្លាប់ខ្លួន លើកទីពីររបស់ជនរងគ្រោះ មិនបានរងរបួសធ្ងន់ធ្ងរនោះឡើយ ដោយសារតែពេល លោតចុះមកក្រោម ក៏ទើនៅលើតង់គ្រាន់ តែឆ្អល់តែប៉ុណ្ណោះ ។ ក្រោយកើតហេតុជន រងគ្រោះ ត្រូវបានសាច់ញាតិ របស់ខ្លួនដឹក តាមម៉ូតូកង់បី យកទៅព្យាបាលនៅមន្ទីរពេទ្យសម្ដេចឪ ៕

0 comments:

Post a Comment