ប្រភពពី៖http://www.khmerload.com/news/23795
បុរសជាឪពុកម្នាក់ មានការសប្បាយរីករាយ និងរំភើបយ៉ាងខ្លាំង ស្ទើរតែស្រក់ទឹកភ្នែក
បន្ទាប់ពីបានដឹងថា កូនប្រុសរបស់ខ្លួន គឺជាមនុស្ស ដែលមានចិត្តធម៌ម្នាក់។
បុរសជាឪពុករូបនេះ តែងតែចង់ដឹងថា តើកូនប្រុសរបស់គាត់ បានធ្វើអ្វីខ្លះនៅតាមដងផ្លូវ ដែលកូនប្រុសគាត់ ធ្វើដំណើរជារៀងរាល់ថ្ងៃ ហើយបានតាមដានកូនប្រុសខ្លួន រហូតបានស្រាយចម្ងល់ពីក្នុងចិត្ត ដោយគាត់បានឃើញកូនប្រុសខ្លួន កំពុងធ្វើសកម្មភាពមនុស្សធម៌ ដ៏គួរឲ្យសរសើរមួយ ធ្វើឲ្យគាត់រំភើប ស្ទើរស្រក់ទឹកភ្នែកតែម្តង។
បុរសជាឪពុករូបនេះ បានប្រាប់ឲ្យដឹងថា គាត់បានសំគាល់ឃើញកូនប្រុសគាត់ ចាកចេញពីផ្ទះ ដែលស្ថិតក្នុងតំបន់ជនបទមួយ ក្នុងប្រទេសហ្វីលីពីន ជារៀងរាល់ថ្ងៃ អស់រយៈពេល២សប្តាហ៏ ដោយស្ពាយកាតាបមួយ ទៅជាមួយផងដែរ។ ដោយមានចិត្តសង្ស័យបែបនេះ គាត់ក៏បានតាមដានកូនប្រុសខ្លួនតែម្តង រហូតដល់បានឃើញកូនប្រុសគាត់ កំពុងអង្គុយដាក់ចំនីឲ្យសត្វឆ្កែ ដែលវង្វេងផ្លូវគ្មានម្ចាស់មើលថែ នៅតាមផ្លូវជាច្រើនក្បាល ហើយសត្វឆ្កែទាំងនោះ មើលទៅហាក់មានសភាពទ្រុតទ្រោម និងស្គងស្គាំង។
យ៉ាងណាមិញ បុរសជាឪពុករូបនេះ បានផ្គត់ផ្គង់អាហារ សម្រាប់កូនប្រុសគាត់ ដើម្បីយកទៅចិញ្ចឹមសត្វឆ្កែទាំងនោះ ហើយគាត់នឹងព្យាបាលសត្វឆ្កែ ដែលវង្វេងម្ចាស់ទាំងនោះ ហើយសង្ឃឹមថាពួកវានឹងអាច វិលត្រលប់ទៅរកម្ចាស់ និងទីជំរកដើមរបស់ពួកវាវិញ។
ទោះបីជាយ៉ាងណា ក្មេងប្រុសដែលមានចិត្តធម៌រូបនេះ មើលទៅហាក់ដូចមានចិត្តអាណិត ស្រលាញ់ សត្វឆ្កែទាំងនោះណាស់ ទោះបីជាសត្វឆ្កែទាំងនោះ សំបូរទៅដោយចៃ និងអង្កែ ម្យ៉ាងទៀតមិនដឹងថាមានរោគអ្វី នៅជាប់ខ្លួនក៏ដោយ នេះហើយគឺជាទង្វើមនុស្សធម៌ ដែលមនុស្សគ្រប់គ្នា គួរយកតំរាប់តាម៕





0 comments:
Post a Comment