ប្រភពពី៖ http://www.khmerload.com/news/23799
ភ្នំពេញ ៖ ជនសង្ស័យ៥នាក់ ដែលធ្វើ សកម្មភាពប្រើកាំបិតភ្ជង់ជនរងគ្រោះប្លន់យក
ម៉ូតូត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ស្រះចក ខណ្ឌដូនពេញ ដឹកនាំដោយលោកកាន់ វណ្ណៈ នាយនគរបាលប៉ុស្ដិ៍ ឃាត់ខ្លួន ក្រោយពីពួក គេបានធ្វើសកម្មភាព បទល្មើសមួយនេះ កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅមុខ សួនច្បាររង្វង់មូលស្ដាតចាស់ សង្កាត់ស្រះ ចក ខណ្ឌដូនពេញ ។
ក្រោយពីមានករណីវាយប្លន់យកម៉ូតូពី ជនរងគ្រោះរួចមក កម្លាំងនគរបាលប៉ុស្ដិ៍ស្រះ ចក ដោយមានបញ្ជាពីលោកអធិការ ហ៊ុន សុធី និងអធិការរងញ៉ែម សៅណុល បានធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនជនសង្ស័យទាំង៥នាក់ កាលពីវេលាម៉ោង ១២រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ម្សិលមិញ ។
មន្ដ្រីនគរបាលប៉ុស្ដិ៍ស្រះចក បានឱ្យដឹង ថា ជនសង្ស័យទី១ ឈ្មោះពង់ គឹមសេង ហៅស្នា អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួលលេខ៣៨៥ ផ្លូវរថភ្លើង ភូមិ ទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទី២ ឈ្មោះជាតិ រដ្ឋា អាយុ៣១ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះលេខ៣៨៥ ផ្លូវរថភ្លើង ភូមិទួលសង្កែ សង្កាត់ ទួលសង្កែ ទី៣ ឈ្មោះឡុង វណ្ណដា អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់បឹងស្នោ ទី៤ ឈ្មោះជា សំណាង អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ ការដ្ឋានសំណង់ ឫស្សីកែវ និងទី៥ ឈ្មោះហៃ ម៉េងហ៊ីង អាយុ២៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិ រកាគយ ឃុំរកាគយ ស្រុកកងមាស ខេត្ដ កំពង់ចាម ។
នគរបាលប៉ុស្ដិ៍ស្រះចក បានឱ្យដឹងទៀត ថា ក្រោយការចាប់ខ្លួនជនសង្ស័យទាំងនេះ កម្លាំងសមត្ថកិច្ចបានដកហូតកាំបិតចុងស្រួច ដងពីរមួយដើម ដែកចុងស្រួច សម្រាប់កាត់ សោម៉ូតូ រាងអក្សតេ ចំនួន១ និងកូនសោ មួយចង្កោម ។
សូមបញ្ជាក់ថា : ជនបង្កមួយក្រុម បានធ្វើសកម្ម ភាពវាយបុរសពីរនាក់ រួចហើយប្លន់យកម៉ូតូ គេចខ្លួនបាត់ដោយសុវត្ថិភាព ក្រោយពីជន បង្កទាំងនោះ បានធ្វើជាយក លេះចោទជន រងគ្រោះ និយាយទូរស័ព្ទហើយសំឡឹងមុខ ពួកគេ ក៏នាំគ្នាព្រួតវាយ ប៉ុន្ដែពេលកំពុងប្រ តាយប្រតប់គ្នានោះ បក្ខពួករបស់គេបានប្លន់ យកម៉ូតូពីជនរង គ្រោះមួយគ្រឿង ម៉ាកសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1B-2319 គេចខ្លួន បាត់ដោយសុវត្ថិភាព ។
ក្រោយពីក្រុមជនបង្កទាំងនេះ ព្រួតគ្នា វាយ ហើយប្លន់យកម៉ូតូកាលពីវេលាម៉ោង ១២និង២០នាទីយប់រំលងអាធ្រាត្រឈាន ចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅ រង្វង់មូលកួចកាណុង សង្កាត់ស្រះចក ខណ្ឌ ដូនពេញ រួចមក ជនរងគ្រោះទាំងពីរនាក់ បាននាំគ្នា ទៅដាក់ពាក្យបណ្ដឹងនៅនគរបាល ប៉ុស្ដិ៍ស្រះចក ដើម្បីឱ្យស្វែង រកចាប់ខ្លួនជន បង្កទាំងនោះ ។
សេចក្ដីរាយការណ៍ពីសាក្សីនៅកន្លែងកើត ហេតុ បានឱ្យដឹងថា ជនរងគ្រោះពីរនាក់ម្នាក់ ឈ្មោះសេង ប៊ុនរិទ្ធ អាយុ៣២ឆ្នាំ និងម្នាក់ ទៀតជាមិត្ដភក្ដិ ឈ្មោះធា អាយុ៣០ឆ្នាំ ដែលពួកគេទាំងពីរនាក់ ស្នាក់នៅសង្កាត់គីឡូ ម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ត្រូវបានមនុស្ស មួយក្រុម ដែលនៅរង្វង់មូលកួចកាណុង នាំគ្នាព្រួតវាយ ហើយប្លន់យកម៉ូតូគេចខ្លួន បាត់ដោយសុវត្ថិភាព ។
សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹង ទៀតថា ជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូ មកដល់ចំណុចកើតហេតុខាងលើ ក៏លើកទូរ ស័ព្ទនិយាយ ស្រាប់តែមនុស្ស មួយក្រុមចោទ ថា ជនរងគ្រោះមើលមុខពួកគេ ក៏នាំគ្នាធ្វើ សកម្មភាពវាយសម្រុកប្រតាយប្រតប់ជាមួយ ជនរងគ្រោះ រួចហើយនាំគ្នាលើកម៉ូតូរបស់ ជនរងគ្រោះ ជិះទៅបាត់ដោយសុវត្ថិភាព ។




0 comments:
Post a Comment