ប្រភពពី៖http://www.khmerload.com/news/27321
ប៉ាគីស្ថាន៖ យុវតីម្នាក់ បានរស់រានមានជីវិត ឡើងវិញ បន្ទាប់ពីត្រូវបាន ក្រុមគ្រួសារនាង បាញ់ពីរគ្រាប់ រួចចាប់ច្រកបាវ បោះចោលទៅក្នុង ប្រឡាយទឹក ដោយសារ តែនាង បានរៀបការជាមួយ បុរសដែលនាងស្រឡាញ់ និងមិនមានការ យល់ព្រមពីគ្រួសារ របស់នាង។
យ៉ាងណាមិញ តាមសម្តីអ្នក នាំពាក្យរបស់ មន្ត្រីប៉ូលីស បានរាយការណ៍ មកថា ស្ត្រីរងគ្រោះរូបនេះ មានឈ្មោះថា Saba Maqsood នាងត្រូវបាន ឪពុក ពូ មីង និងបងប្រុសបង្កើត វាយប្រហារ ដោយបានបាញ់នាង ចំនួនពីរគ្រាប់ រួចហើយទំលាក់ នាងចូលទៅក្នុង ប្រឡាយទឹក នៅក្នុងស្រុក Hafizabad ខេត្ត Punjab ប្រទេស ប៉ាគីស្ថាន។ លោកបានបន្តទៀតថា ថ្ពាល់និងដៃខាងស្តាំ របស់នាងបានរងរបួស យ៉ាងធ្ងន់ធ្ងរ។ តែទោះជាយ៉ាង ណាក៏ដោយ បន្ទាប់ពីនាងត្រូវ បានធ្លាក់ចូលទៅក្នុង ប្រឡាយហើយនោះ មួយសន្ទុះក្រោយមក នាងក៏បានដឹងខ្លួន ឡើងវិញ ហើយព្យាយាម តោងឡើង មកលើគោក ទើបមានអ្នកដំនើរឆ្លង កាត់ទីនោះបានប្រទះ ឃើញនិង បញ្ជូននាងទៅកាន់ មន្ទីរពេទ្យភ្លាមៗ។
គួរបញ្ជាក់ផងដែរថា ក្រុមគ្រួសារអភិរក្សនិយម ជាច្រើនក្នុងប្រទេស ប៉ាគីស្ថាន ជឿជាក់ថា ការដែលស្រលាញ់ បុរសណាម្នាក់ និងជ្រើសរើស ស្វាមី ដោយខ្លួនឯងនេះ គឺជាអំពើដែលនាំឲ្យ អាប់អោនដល់កិត្តិយស គ្រួសារយ៉ាងខ្លាំង។ កូនស្រីត្រូវ តែរៀបការជាមួយ បុរសដែល ឪពុកម្តាយ រៀបចំឲ្យ បើមិនដូច្នោះ ទេនាងនឹងត្រូវ សម្លាប់ចោល ដើម្បីការពារកិត្តិយសគ្រួសារ៕

0 comments:
Post a Comment