ប្រភពពី៖http://www.khmerload.com/news/27300
ខេត្តប៉ៃលិន ៖ ប្រទះឃើញសពអតីត មន្រ្តីនគរបាលម្នាក់
ចងក.ធ្វើអត្តឃាតនៅក្នុងផ្ទះសំណាក់ យីហោ ”ឡាយ ឃាង” អស់រយៈពេល ៣ទៅ៤ថ្ងៃ
រហូតដល់ហើមស្អុយ ទើបម្ចាស់ឡើង ទៅមើលក៏ឃើញចងក.នៅភ្ជាប់នឹង ធ្នឹមផ្ទះជាន់ទី
១ដែលបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង៣០ នាទីថ្ងៃត្រង់
ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិស្ទឹងកាច់ ស្រុកសាលាក្រៅ
ដែលម្ចាស់ផ្ទះ ឈ្មោះ ឡាយ ឃាង ភេទប្រុស អាយុ៦៧ឆ្នាំ មានប្រពន្ធ ឈ្មោះ សុខ
ហៀង អាយុ៥៧ឆ្នាំ ។
សពជនរងគ្រោះដែល ចងក.ធ្វើអត្តឃាតខ្លួនឯង រហូត
ដល់ហើមស្អុយនេះ ឈ្មោះ ហែម ហុន ភេទប្រុស អាយុ៤៤ឆ្នាំ
ជាអតីតមន្រ្តីនគរបាលកាន់ ផ្នែកគណនេយ្យនៅស្រុកសំរោងទង ដោយមានបញ្ហារឿង
លុយកាក់ត្រូវមេដក ចោលកាលពីឆ្នាំ២០០២ មានស្រុកកំណើត រស់នៅភូមិព្រះខែ
ឃុំតាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បច្ចុប្បន្នមកស្នាក់
នៅក្នុងភូមិកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុ
បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុម្ចាស់ផ្ទះ ឈ្មោះ ឡាយ ឃាង អាយុ៦៧ឆ្នាំ
បានទទួលដំណឹងពីភ្ញៀវដែល ជួលផ្ទះរបស់ខ្លួនស្នាក់នៅថា មានធុំក្លិនស្អុយ
ចម្លែកខុសពីប្រក្រតី ។ ពេលនោះម្ចាស់ផ្ទះមាន ការសង្ស័យក៏ បានដើរបោសសម្អាត
នៅតាមទីធ្លាមុខផ្ទះសំណាក់ ហើយក៏ចេះតែធុំក្លិនស្អុយដូច
អ្វីដែលគេបានប្រាប់មែន ទើបគាត់បោសសម្អាត បណ្តើរហិតតាម រកក្លិនបណ្តើរ
ស្រាប់តែក្រឡេកមើលទៅ ខាងលើបន្តិច ឃើញសពបុរសខាងលើចងក. ដោយខ្សែអង្រឹងព្យួរ
នៅជាប់នឹងធ្នឹម ខាងមុខបន្ទប់ផ្ទះសំណាក់ដែល ជាងធ្វើមិនទាន់រួចរាល់ ។
ប្រភពបន្តទៀតថា គ្រាន់តែឃើ ញភ្លាមម្ចាស់ផ្ទះស្ទើ រតែគាំងបេះដូង
ដួលស្លាប់ម្នាក់ឯង ព្រោះគាត់មាន រោគាប្រចាំកាយ ហើយក៏ត្រដររត់
បណ្តើររិតទ្រូងបណ្តើរ ទៅប្រាប់កូនចៅ និងបងប្អូនឱ្យទៅពិនិត្យ មើលសពនោះ
រួចក៏ប្តឹងសមត្ថកិច្ចឱ្យចុះទៅពិនិត្យតែម្តង ។
ម្ចាស់ផ្ទះសំណាក់បានបញ្ជាក់ថា
គាត់មិនធ្លាប់ឃើញជនរងគ្រោះ ពីមុនមកជួលផ្ទះសំណាក់របស់គាត់ស្នាក់ នៅនោះទេ
ថែមទាំងមិនធ្លាប់ឃើញមក ហូបកាហ្វេ ឬគុយទាវនៅក្នុងហាងរបស់ គាត់ខាងមុខដែរ
ស្រាប់តែធុំក្លិស្អុយទៅ ពិនិត្យមើលក៏ឃើញហើមស្អុយព្យួរក.
នៅលើធ្នឹមបង្កឱ្យមានការភ្ញាក់ផ្អើល ។


ប្រទះឃើញសពបុរសម្នាក់ចង.កនៅក្នុងផ្ទះសំណាក់
0 comments:
Post a Comment