ប្រភពពី៖http://www.khmerload.com/news/27306
ខេត្តកំពង់ចាម ៖ សាមណេរ និងសិស្ស១២អង្គ/នាក់
បាននាំគ្នាដាក់ពាក្យបណ្តឹងទៅ សមត្ថកិច្ចមូលដ្ឋានដោយចោទ
ប្រកាន់ព្រះចៅអធិការវត្ត «ថ្មពូន» ព្រះនាម អ៊ុំ សុផុន ព្រះជន្ម៣៩ឆ្នាំ
ស្ថិតនៅចំណុចឃុំថ្មពូន ស្រុកព្រៃឈរ បានរួមសេពមេថុន តាមរន្ធគូទជាច្រើនលើក ។
ប្រភពបានឱ្យដឹងថា ជុំវិញការចោទប្រកាន់នេះ
ត្រូវព្រះចៅអធិការវត្តមាន ថេរដីកាកាលពីព្រឹកថ្ងៃទី៥ មិថុនា ២០១៤ នេះ
បដិសេធតាមទូរស័ព្ទថា មិនពិតទៅវិញ ។ ប៉ុន្តែចៅអធិការវត្តបាននិមន្ត
ចេញពីវត្តបាត់ មិនដឹងទៅទីណាឡើយ ។ តាមលោកអនុសេនីយ៍ត្រី គាត វិធូ
នាយប៉ុស្ត៏រដ្ឋបាល ឃុំថ្មពូនបានប្រាប់ឱ្យដឹងថា មានសាមណេរចំនួន៧អង្គ
និងសិស្សលោក២នាក់ នាំគ្នាមកដាក់ពាក្យបណ្តឹង ជាបន្តបន្ទាប់ កាលពីថ្ងៃទី២៨
និង២៩ ឧសភា កន្លងមក ។
តាមសាមណេរ ហេង វិរៈ អាយុ១០ឆ្នាំ បានប្រាប់សមត្ថកិច្ច
ឱ្យដឹងថា មានពេលមួយ មិនចាំខែក្នុងឆ្នាំ២០១៣ អាត្មាបានទៅគង់នៅ
វត្តព្រះលានថ្មពូន ដើម្បីរៀនធម៌រយៈពេលជាង១ខែ ក្នុងពេលមួយម៉ោង៩
និង១៥នាទីយប់ ឆ្នាំ២០១៣ លោកគ្រូអ៊ុំ សុផុន ចៅអធិការវត្តបានហៅឱ្យ
ទៅធ្វើសរសៃនៅក្នុងបន្ទប់កុដិ ចៅអធិការវត្ត ។
បន្ទាប់មកបានឱ្យអាត្មាសឹង នៅលើគ្រែ
ហើយចៅអធិការនោះបានរួមភេទ តាមរន្ធគូទ លុះក្រោយៗមកទៀត តែងតែហៅ
អាត្មាឱ្យទៅធ្វើសរសៃ និងបានសេពមេថុនតាមរន្ធគូទជា ហូរហែ រហូតមកដល់ឆ្នាំ២០១៤
គឺមិនតិចជាង១៥ដងនោះទេ ។ មិនតែប៉ុណ្ណោះថែមទាំង គំរាមមិនឱ្យប្រាប់អ្នកណាឡើយ
បើសិនហ៊ានប្រាប់នោះ នឹងវាយមិនខាន ។



សាមណេរចូលបំភ្លឺឱ្យសមត្ថកិច្ច

ព្រះចៅអធិការវត្ត «ថ្មពូន» ព្រះនាម អ៊ុំ សុផុន
0 comments:
Post a Comment