ប្រភពពី៖http://www.khmerload.com/news/27305
អង់គ្លេស៖ នារីម្នាក់ ហេតុតែចង់ជួយ ម្ដាយរបស់ខ្លួន សុខចិត្ដ នាំម្ដាយមករស់នៅជាមួយនឹង ក្រុមគ្រួសាររបស់ខ្លួន តែបែរជាផ្ដល់នូវ រឿងសោកដនាកម្មមួយទៅវិញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Mohammed Yassin Yusef អាយុ ៣២ឆ្នាំ បានវាយប្រហារទៅលើ ម្ដាយក្មេករបស់ខ្លួន ដែលមានឈ្មោះថា Amoe Seline Stevens វ័យ ៦៤ឆ្នាំ រហូតដល់ស្លាប់ នៅភាគខាងជើងទីក្រុងឡុង នៅពេលដែលក្នុងផ្ទះ មានតែអ្នកទាំងពីរ។ គួរបញ្ជាក់ថា អ្នកស្រី Stevens ធ្លាប់មានជំងឺដាច់សសៃ ឈាមម្ដងរួចមកហើយ ដែលចុងក្រោយ ធ្វើឲ្យគាត់ក្លាយជាមនុស្សពិការ និងពិបាក ក្នុងការនិយាយស្ដី។ នៅក្នុងថ្ងៃដែលកើតហេតុ Yusef បានចាក់សោរខ្លួនឯង និងម្ដាយក្មេកនៅក្នុងបន្ទប់ ដែលបន្ទាប់មក ក៏រំលោភសេពសន្ថវៈគាត់។ នាពេលនោះ អ្នកថែរក្សាអ្នកស្រី ក៏បានមកដល់ផ្ទះ ដែលភ្លាមៗនោះ Yusef បានរត់ចេញពីក្នុងបន្ទប់ ខណៈពេលដែល សំលៀកបំពាក់ របស់ជននេះ ពោរពេញទៅដោយឈាម។
ដោយឃើញសភាពបែបនេះ អ្នកថែរក្សាម្នាក់នេះ បានចូលទៅក្នុងបន្ទប់របស់ អ្នកស្រីចំណាស់នេះ បន្ទាប់មកក៏ ប្រទះឃើញ ខ្លួនប្រាណគាត់សុទ្ធសឹងតែឈាម និងធ្លាក់ពី កៅអីទំរេត ផងដែរ។ ទោះជាយ៉ាងណា គាត់ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ ប៉ុន្ដែប៉ុន្មានក្រោយមក បានស្លាប់ ដោយសារតែរងរបួសធ្ងន់ធ្ងរ និង កូនប្រសារប្រុសគាត់ បានជាប់ទោសពី បទសម្លាប់រូបគាត់។
យ៉ាងណាមិញ អ្នកសើុបអង្កេតជឿជាក់ថា Yusef ធ្លាប់បំពានផ្លូវភេទ ស្ដ្រីជាម្ដាយ ជាច្រើនដងរួចមកហើយ តែដោយសារតែគាត់ ពិការ និងពិបាក និយាយបែបនេះ ទើបធ្វើឲ្យគាត់ មិនអាចប្រាប់សមាជិកណាម្នាក់ ក្នុងគ្រួសារបាន។
សម្រាប់ ក្រុមគ្រួសាររបស់គាត់ ពិតជាមានភាពតក់ស្លុត និងសោកសៅជាខ្លាំង ចំពោះការស្លាប់របស់អ្នកស្រី Stevens ចំណកឯកូនប្រសារប្រុសនេះ ប៉ូលីសនឹងចាត់វិធានការណ៍ ទៅតាមផ្លូវច្បាប់ ចំពោះទង្វើរដ៏ស្មោគគ្រោក មួយនេះ៕
រូបភាពរបស់ជនល្មើសដែលជាកូនប្រសារ Mohammed Yassin Yusef និងម្ដាយក្មេកដែល ជាជនរងគ្រោះ Amoe Seline Stevens

0 comments:
Post a Comment