Saturday, May 31, 2014

ប្រភពពី៖http://news.sabay.com.kh/articles/765122

នេះ​គឺ​ជា​ការ​រក​ឃើញ​ថ្មី​​មួយ​ទៀត​របស់​អ្នក​បុរាណវិទ្យា​អូស្ត្រាលី បន្ទាប់​ពី​ពួកគេ​បាន​រក​ឃើញ​ផ្ទាំង​គំនូរ​យ៉ាង​ពិសេស​នៅ​​លើ​កំពូល​ប្រាសាទ ​អង្គរវត្ត​។ ផ្ទាំង​គំនួរ​នោះ​មិនមែន​ជា​អ្វី​ដែល​​អ្នក​ទេសចរណ៍​ទូទៅ​អាច​​មើល​ឃើញ​ រូបចម្លាក់​ផ្សេងៗ​នៅ​លើ​ជញ្ជាំង​ប្រាសាទ​ដូច​សព្វថ្ងៃ​នោះ​ឡើយ តែ​វា​ជា​ផ្ទាំង​គំនូរ​ប្រវត្តិសាស្ត្រ​យ៉ាង​ពិសេស​ដែល​មិន​អាច​មើល​ឃើញ​ដោយ ​ភ្នែក​ទទេ​បាន។
យោង​តាម​ប្រសាសន៍​របស់​លោក Noel Hidalgo Tan ជា​អ្នក​ស្រាវជ្រាវ​​ជាន់ខ្ពស់​លើ​​សិលា ​មក​ពី​សាកលវិទ្យាល័យ Canberra ​បាន​ឲ្យដឹង​ថា​ គាត់​គឺ​ជា​អ្នក​​រក​ឃើញ​​គំនូរ​នេះ​មុន​គេ តាម​រយៈ​ការ​ប្រើប្រាស់​​​ប្រព័ន្ធ​ឌីជីថល​​កុំព្យូទ័រ​ជា​ជំនួយ​​ វិភាគ​លើ​រូបថត​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត​ជា​ច្រើន​សន្លឹក ដែល​គាត់​បាន​ថត​អំឡុង​ឆ្នាំ​២០១០។
អ្នក​ស្រាវជ្រាវ​ខាងលើ​បាន​បន្ថែម ​ថា ​ប្រព័ន្ធ​ឌីជីថល​នៅ​ក្នុង​កុំព្យូទ័រ​បាន​ពន្លិច​រូបថត​​យ៉ាង​​អស្ចារ្យ​នៃ ​រូបគំនូរ​ដ៏​អាថ៌កំបាំង​នៅ​លើ​ជញ្ជាំង​ប្រសាទ​នេះ​​​ដែល​គ្មាន​អ្នកណា​ ម្នាក់​អាច​​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​អស់​រយៈពេល​ជា​ច្រើន​សតវត្ស​មក​ហើយ។ រូប​គំនូរ​ទាំង​នោះ​រួមមាន ដំរី ហនុមាន ទូក​ អ្នក​ជិះសេះ រួម​ទាំង​អគារ​មួយចំនួន​ទៀត​ ទំនង​បាន​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ទូទៅ​​នៅ​ក្រុង​អង្គរ​នា​សម័យ​បុរាណ។​​ ​​​​
ស្នាម​គំនូស​ ដែល​បុរាណ​វិទូ​​អូស្ត្រាលី​រក​ឃើញ​លើ​ផ្ទាំង​សិលា ​ប្រាសាទ​អង្គរ​វត្ត
​ លោក Tan​បាន​បញ្ជាក់​ទៀត​ថា រូបគំនូរ​អាថ៌កំបាំង​នេះ​ស្ថិត​នៅ​លើ​កំពូល​​​ប្រាសាទ​ ដែល​អ្នក​ទេសចរណ៍​រាប់ពាន់​នាក់​ដើរ​ឆ្លងកាត់​ជា​រៀងរាល់​ថ្ងៃ ប៉ុន្តែ​​​​វា​មិន​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​បាន​​ឡើយ។ ​គេ​​អាច​មើល​ឃើញ​រូបគំនូរ​នេះ​បាន​ លុះត្រា​តែ​ប្រើ​​​បច្ចេកទេស​វិភាគ​​ដ៏​ពិសេស​មួយ​ដែល​ហៅ​ថា (Decorrelation Stretch Analysis) សម្រាប់​បន្ថែម​ពណ៌​លើ​​រូបថត​គំនូរ​ទាំង​នោះ ដើម្បី​បន្លិច​រូបភាព​ឡើង។ ​​
បច្ចេកទេស ​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ដោយ​​​អ្នក​​ស្រាវជ្រាវ​​លើ​​ថ្ម​​ ជា​ជំនួយ​ស្វែង​រក​ភិនភាគ​រូប​ភាព​មិន​ច្បាស់​ ឬ​ រូបភាព​ព្រាលៗ​ឲ្យ​មើល​ឃើញ​​កាន់តែ​ច្បាស់ ហើយ​ការ​​យក​បច្ចេកទេស​នេះ​មក​ប្រើ​លើ​រូបភាព​នៃ​ប្រាសាទ​អង្គរ​វត្ត ពិត​ជា​ស័ក្ដិសម​​បំផុត​សម្រាប់​​របកគំហើញ​ខាងលើ។​​​
លោក​ Tan បាន​មាន​ប្រសាសន៍​​ដូច្នេះ​ថា៖ « ផ្ទាំង​គំនូរ​គួរ​ដោយដៃ​​​ជា​ច្រើន​នៅ​លើ​ជញ្ជាំង​ថ្ម​ប្រសាទ​​ត្រូវ​បាន​គេ ​រក​ឃើញ​នៅ​ពេល​កន្លងមក ហើយ​ខ្ញុំ​ពិត​ជា​យល់ស្រប​ទៅ​នឹង​ការ​រក​ឃើញ​​​​ទាំងនោះ។ ប៉ុន្តែ​ សម្រាប់​​​របកគំហើញ​មួយ​នេះ​វា​​ហាក់​មិន​ដូច​ទៅ​នឹង​គំនូរ​គូរ​ដោយដៃ​ទូទៅ​ ឡើយ ពោល​គឺ​វា​បាន​បង្កប់​ខ្លួន​​យ៉ាង​អាថ៌កំបាំង​ដែល​ជា​ការ​ប៉ុនប៉ង​​មួយ​របស់ ​មនុស្ស​សម័យ​បុរាណ​ក្នុង​ការ​តុបតែង​ប្រាសាទ​នេះ​ឡើង​វិញ។ ​​​​​
ជុំវិញ ​របកគំហើញ​នេះ​ អ្នក​បុរាណ​វិទ្យា​ម្នាក់​ទៀត​​ដែល​​មិន​ជាប់​ពាក់ព័ន្ធ​​ក្នុង​ការ​ ស្រាវជ្រាវ​នេះ​គឺ​លោក Christophe Pottier បាន​មាន​ប្រសាសន៍​ថា លោក​យល់​ស្រប​​ទៅ​នឹង​ការ​លើកឡើង​របស់​របស់​លោក Tan ដែល​​ថា នេះ​មិនមែន​ជា​រូប​គំនូរ​ធម្មតា។ ប៉ុន្តែ​លោក​​ហាក់​​មិន​ភ្ញាក់ផ្អើល​ទៅ​នឹង​ព័ត៌មាន​នេះ​នោះ​ទេ ព្រោះ​ថា​នៅ​​ពេល​កន្លង​មក អ្នក​បុរាណវិទ្យា​​ក៏​ធ្លាប់​បាន​រក​ឃើញ​គំនូរ​នេះ​ជា​ច្រើន​ផ្ទាំង​ផង​ដែរ​ កាល​ពី​​១៥ឆ្នាំ​មុន។​
ទោះបី​ជា​យ៉ាងណា​ក៏ដោយ ​​គេ​មិន​អាច​កំណត់​រយៈពេល​ពិត​ប្រាកដ​ថា ផ្ទាំង​គំនួរ​ទាំង​​នេះ​បាន​គូរ​​ឡើង​នៅ​អំឡុង​ពេល​ណា​នោះ​ទេ។ ប៉ុន្តែ​តាម​​​ការ​យល់​ឃើញ​របស់​លោក Tan ផ្ទាំង​គំនូរ​ទាំង​នេះ​ទំនង​ជា​ត្រូវ​បាន​គូរ​នៅ​អំឡុង​រជ្ជកាល​ស្តេច​ អង្គចន្ទ​​​ ដើម្បី​​​​​ជួសជុល​ប្រាសាទ​ឡើងវិញ ​ដែល​ព្រះអង្គ​បាន​​សោយរាជ្យ​ចន្លោះ​ឆ្នាំ​១៥២៨ ដល់​ឆ្នាំ ១៥៦៦៕
ប្រភពពី៖http://news.sabay.com.kh/articles/761720

កន្លង​មក ​Sabay ​ធ្លាប់​ចុះ​ផ្សាយ​អត្ថបទ​មួយ​ដែល​ស្ដី​ពី​រួប​គំនូរ​​ថ្លៃ​បំផុត​ក្នុង​លោក ​ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​ចាប់​អារម្មណ៍​ទាំង​តម្លៃ និង​អត្ថន័យ​នៅ​ក្នុង​គំនូរ​ទាំង​នោះ។ តែ​នៅ​ថ្ងៃ​នេះ Sabay​ សូម​ណែនាំ​ប្រិយមិត្ត​ឲ្យ​បាន​ស្គាល់​រូប​ថត​ដែល​បាន​លក់​ថ្លៃ​ជាង​គេ​បំផុត ​ទាំង​៧​វិញ​ម្ដង។
៧ រូបថត Billy The Kid អ្នក​ថត​រូប​មិន​បញ្ជាក់
ថត ​ក្នុង​ចន្លោះ​​ឆ្នាំ​១៨៧៩​-១៨៨០ រូបថត William H. Bonney ​ឬ Billy the Kid គឺ​ជា​ខ្មាន់​កាំភ្លើង​សញ្ជាតិ​អាមេរិក​ដ៏​ល្បីល្បាញ​ និង​ពូកែ​មួយ​រូប​នៅ​ក្នុង​សតវត្ស​ទី​១៩។ រូបថត​របស់​គាត់​​ត្រូវ​បាន​លក់​ក្នុង​តម្លៃ ២,៣​ លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១១។
៦ រូប​ថត Untitled # 153 ថត​ដោយ​លោក Cindy Sherman
រូបថត ​គ្មាន​ចំណង​ជើង​ខាងលើ​នេះ​ត្រូវ​បាន​ថត​ដោយ​​អ្នក​ថត​រូប Cindy Sherman។ វា​ត្រូវ​បាន​ថត​ក្នុង​ឆ្នាំ​១៩៨៥ ហើយ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​២,៧ លាន​ដុល្លារ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​កាល​ពី​ឆ្នាំ​២០១០។​
៥ រូបថត​ស្រះ​ទឹក​នៅ​ពេល​រាត្រី ​ថត​ដោយ​លោក Edward Steichen
រូបថត ​នេះ​បាន​ថត​កាល​ពី​ឆ្នាំ​១៩០៤ នៅ​តំបន់ Mamaroneck ទីក្រុង​ញូវយ៉ក។ រូបថត​នេះ​ត្រូវ​បាន​គេ​ថត​ចម្លង​ជា​បន្តបន្ទាប់ ប៉ុន្តែ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​​នេះ​នៅ​មាន​សេសសល់​តែ​៣​​សន្លឹក​តែ​ ប៉ុណ្ណោះ​។ ក្នុង​រូប​ថត​ថត​ចម្លង​មួយ​ច្បាប់​​នេះ​ត្រូវ​​បាន​គេ​លក់​ក្នុង​តម្លៃ​ ២,៩២៨​លាន​ដុល្លារ​កាល​​ពី​ឆ្នាំ​២០០៦​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក។
៤ រូបថត​ 99 Cent II Diptychon ដោយ​លោក Andreas Gursky
រូបថត ​នេះ​បាន​បង្ហាញ​ពី​​ផលិតផល​ជា​ច្រើន​​ដែល​ត្រូវ​បាន​ដាក់​តាំង​លក់​នៅ​ ក្នុង​ទីផ្សារ​មួយ​កន្លែង ​ប្រៀប​បាន​ដូច​ជា​កម្រាល​ភួយ​​​​ដ៏​ស្រស់​ស្អាត​​កើត​ចេញ​​ពី​​ស្នាដៃ​ តម្បាញ​យ៉ាង​ចំណាន។ បាន​ថត​នៅ​ក្នុង​ឆ្នាំ​២០០១ វា​ត្រូវ​បាន​លក់​កាល​ពី​ឆ្នាំ​២០០៧​នៅ​ទីក្រុង​ឡុងដុង​ប្រទេស​អង់គ្លេស​ ក្នុង​តម្លៃ ៣,៣៤៦លានដុល្លារ។

៣ រូបថត​ សម្រែក​របស់​កងទ័ព​មុន​ពេល​ស្លាប់ (Dead Troop Talk) ថត​ដោយ​លោក Jeff Wall
លោក Jeff Wall ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​​អ្នក​និពន្ធ​ដ៏​ល្បីល្បាញ​​របស់​កាណាដា។ រូប​ថត​នេះ​បាន​បង្ហាញ​ពី​កងទ័ព​ក្រហម​របស់​អតីត​សូវៀត​ជា​ច្រើន​នាក់​បាន​​ ស្លាប់​ជា​មួយ​នឹង​ថ្លុក​ឈាម រង​របួស និង​ និយាយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​អំឡុង​ពេល​វាយ​ប្រយុទ្ធ​គ្នា​ក្នុង​ សង្គ្រាម​អាហ្វហ្គានីស្ថាន​ឆ្នាំ​១៩៩២។ វា​ត្រូវ​បាន​លក់​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​កាល​ពី​ឆ្នាំ​២០១២ ក្នុង​តម្លៃ ៣,៦៦៦​លាន​ដុល្លារ។
២ រូប​ថត Untitled 96 ដោយ​​នាង Cindy Sherman
ថត ​ដោយ​នាងCindy Sherman ជនជាតិ​អាមេរិក រូប​ថត​នេះ​ត្រូវ​គេ​បញ្ជាក់​​ថា បង្កប់​​ទៅ​ដោយ​អត្ថន័យ​មួយ​បង្ហាញ​ពី​ភាព​ច្នៃប្រឌិត​​នៃ​សម័យ​ទំនើប​នា​ អំឡុង​ឆ្នាំ​១៩៨១។ វា​ត្រូវ​​បាន​លក់​កាល​ពី​ឆ្នាំ​២០១១ នៅ​ទីក្រុង​ញូវយ៉ក​ក្នុង​តម្លៃ ៣,៨៩ លាន​ដុល្លារ។​​​​
១ រូបថត Rhein II ដោយ​លោក Andreas Gursky
រូប ​ថត​​នេះ​ត្រូវ​បាន​ថត​ដោយ​​អ្នក​ថត​រូប​ជនជាតិ​អាល្លឺម៉ង់​លោក Andreas Gursky កាល​ពី​ឆ្នាំ​១៩៩៩។ ​ប្រកប​ដោយ​​គុណភាព​ខ្ពស់​ និង​​បង្កប់​​អត្ថន័យ​ហួស​ពី​ការ​ថ្លែង រូប​ថត​នេះ​ត្រូវ​បាន​ដាក់​លក់​នៅ​ទីក្រុង​ញូវយ៉ក​កាល​ពី​ឆ្នាំ​២០១១ ក្នុង​តម្លៃ ៤,៣៣៨​លាន​ដុល្លារ៕
ចុះ​ប្រិយមិត្ត​យល់​យ៉ាងណា​ដែរ​ចំពោះ​រូបថត​ទាំង​នេះ?
ប្រភពពី៖http://news.sabay.com.kh/articles/761252

បុរស​មិកស៊ិក​ដែល​ធ្លាប់​ជាប់​កំណត់ត្រា​ជា​បុរស​ធាត់​បំផុត​ក្នុង​លោក​បាន​លា​ចាក​លោក​​នេះ​ហើយ​នៅ​អាយុ ៤៨​ឆ្នាំ។
​ ​​លោក​ Manuel Uribe ​បាន​សម្រក​ទម្ងន់​មក​ត្រឹម​ ៣៩៣ ​គីឡូក្រាម​ពី​ទម្ងន់​​ខ្ពស់​បំផុត​របស់​លោក​ដល់​ទៅ​ ៥៥៧ ​គីឡូក្រាម​​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សៀវភៅ​កំណត់ត្រា​ពិភពលោក​ Guinness ​​ក្នុង​ឆ្នាំ ២០០៦។
Uribe ​បាន​ស្លាប់​កាល​ពី​ថ្ងៃ​​ចន្ទ​កន្លង​ទៅ​​ ​ក្រោយ​ការ​ប្រកាស​ឲ្យ​ដឹង​​ពី​​មន្ទីរ​សុខាភិបាល​​រដ្ឋ​ Nuevo Leon ​​ទីក្រុង​ Monterrey។ ដោយសារ​ទម្ងន់​ដ៏​ធ្ងន់​របស់​លោក​ បុរស​រូប​នេះ​មិន​អាច​ដើរ​ទៅ​ណា​មក​ណា​បាន​ទេ​ ពោល​ត្រូវ​សម្រាក​នៅ​លើ​គ្រែ​រហូត។ ​​លោក​ត្រូវ​បាន​ឡាន​ស្ទូច​​នាំ​យក​ទៅ​កាន់​មន្ទីរពេទ្យ​កាល​ពី​ដើម​ខែ​នេះ​ ដោយសារ​ចង្វាក់​បេះដូង​លោត​ខុស​ប្រក្រតី ​ហើយ​​ពេល​នេះ​ក៏​ត្រូវ​បាន​បញ្ជាក់​ថា ​បាន​ស្លាប់​តែ​ម្ដង៕
ប្រភពពី៖http://news.sabay.com.kh/articles/766163

បុរស​មួយ​ក្រុម​ដែល​មាន​ប៉ូលិស​​ម្នាក់​ផង​នោះ​​​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា ​បាន​រំលោភ​ក្មេង​ស្រី​អនីតិជន​ពីរ​នាក់​បងប្អូន ​​សម្លាប់​ និង​ព្យួរ​សាកសព​ជន​រងគ្រោះ​ទាំង​ពីរ​នាក់​នឹង​ដើមឈើ។

ក្រុម​អ្នក​ភូមិ​បាន​រក​ឃើញ​សាកសព​ក្មេង​ស្រី​រងគ្រោះ​ពីរ​នាក់​អាយុ ១៤ ​និង​ ១៥ ​ឆ្នាំ​ត្រូវ​បាន​ចង់​ព្យួរ​នឹង​ដើម​ស្វាយ​មួយ​​ក្បែរ​ផ្ទះ​របស់​ពួកគេ​ ក្នុង​ភូមិ Katra ​រដ្ឋ​ Uttar Pradesh ​ដ៏​ដាច់​ស្រយាល។
​ ក្មេង​ស្រី​ទាំង​ពីរ​រូប​បាន​ដើរ​ចេញ​ទៅ​ទី​វាល​រក​កន្លែង​បន្ទោរ​បង់​ ដោយសារ​ផ្ទះ​របស់​ពួក​នាង​គ្មាន​បង្គន់ ​និង​ក្រោយ​មក​ក៏​បាន​បាត់​ខ្លួន​តែ​ម្ដង។
អ្នក​ភូមិ​ចោមរោម​សព​ក្មេង​ស្រី​រងគ្រោះ
​ ក្រុម​អ្នក​ភូមិ​ដែល​ពោរពេញ​ដោយ​កំហឹង​រាប់​រយ​នាក់​បាន​​ប្រមូល​ផ្ដុំ​គ្នា ​យ៉ាង​កកកុញ​​ជុំវិញ​ដើម​ស្វាយ​​​ដែល​រក​ឃើញ​សាកសព​ក្មេង​ស្រី​ទាំង​ពីរ​ពេញ ​មួយ​ថ្ងៃ​ដើម្បី​ប្រឆាំង​តវ៉ា​នឹង​ប៉ូលិស​ដែល​​មិន​បាន​ធ្វើ​សកម្មភាព​អ្វី ​សោះ​ក្នុង​ករណី​នេះ។

​ករណី​រំលោភ​ចុងក្រោយ​នេះ​ ត្រូវ​បាន​ទូរទស្សន៍​ឥណ្ឌា​មួយ​ផ្សាយ ​បង្ហាញ​ពី​ក្រុម​​អ្នក​ភូមិ​នាំ​គ្នា​អង្គុយ​ជុំវិញ​​ដើម​ស្វាយ​កន្លែង​ កើតហេតុ​​ការពារ​​មិន​ឲ្យ​អាជ្ញាធរ​យក​សាកសព​របស់​​ជនរងគ្រោះ​ចុះ​ឡើយ​ដរាប​ ណា​ជន​សង្ស័យ​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន។

​បើ​តាម​របាយការណ៍​នានា​រាយការណ៍​ថា ​​ប៉ូលិស​បាន​​ចាប់​ខ្លួន​បុរស​បួន​រូប​នៅ​ថ្ងៃ​បន្ទាប់​ ​ខណៈ​ការ​​ស្រាវជ្រាវ​រក​ជន​សង្ស័យ​បី​រូប​ផ្សេង​ទៀត​កំពុង​ត្រូវ​បាន​ធ្វើ។ ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ចាប់​ខ្លួន​នោះ​​ប៉ូលិស​ម្នាក់​ផង​ដែរ។
​ ការ​ធ្វើ​កោសល្យវិច័យ​បញ្ជាក់​ថា ​ក្មេង​ស្រី​ទាំង​ពីរ​ត្រូវ​បាន​រំលោភ​ជា​ក្រុម​ ​រឹត​ក​សម្លាប់​ មុន​នឹង​យក​ទៅ​​ចង​នឹង​ដើម​ស្វាយ។ ​​នេះ​ជា​ការ​បញ្ជាក់​របស់​ស្នងការ​ប៉ូលិស​លោក​ Atul Saxena។
ក្រុម​អ្នក​ភូមិ​ដែល​ពោរ​ពេញ​ដោយ​កំហឹង​នៅ​ការពារ​មិន​ឲ្យ​ប៉ូលិស​ដាក់​សាកសព​ក្មេងស្រី
រងគ្រោះ​ទាំង​ពីរ​ចុះ​ក្រោម  ដរាប​ណា​មិន​ទាន់​ចាប់​បាន​ជន​សង្ស័យ
​ ក្រុម​អ្នក​ភូមិ​​បាន​ចោទ​ប្រកាន់​ស្នង​ការ​ប៉ូលិស​ក្នុង​តំបន់​ថា ​មិន​អើពើ​​ពី​ពាក្យ​បណ្ដឹង​របស់​ឪពុក​​ក្មេង​ស្រី​រងគ្រោះ​រាយការណ៍​ពី​ការ ​បាត់​ខ្លួន​កាល​រាត្រី​ថ្ងៃ​អង្គារ។ ​​ប៉ូលិស​ចំនួន​បី​រូប​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការងារ​ដោយសារ​​តែ​ ធ្វេសប្រហែស​មិន​បាន​ទទួល​យក​ករណី​នេះ។
​ ​នេះ​ជា​ករណី​រំលោភ​ដ៏​ព្រៃផ្សៃ​ចុងក្រោយ​កើត​មាន​ឡើ​ងក្នុង​ប្រទេស​ឥណ្ឌា ​ខណៈ​កាល​ពី​ឆ្នាំ​ទៅ​មិញ​បាតុកម្ម​​ប្រឆាំង​ការ​រំលោភ​បំពាន​លើ​ក្មេង​ស្រី ​ និង​ស្រ្តី​ទ្រូវ​បាន​ធ្វើ​ឡើង​ទូទាំង​ប្រទេស​ក្រោយ​ករណី​រំលោភ​និស្សិត​ ស្រី​ម្នាក់​លើ​រថយន្ត​ក្រុង​ដ៏​សាហាវ​​ត្រូវ​បាន​សារព័ត៌មាន​ចុះផ្សាយ​ កក្រើក​ពិភពលោក៕
បាតុកម្ម​ប្រឆាំង​នឹង​ការ​រំលោភ​លើ​​ក្មេង​ស្រី​ និង​ស្ត្រី​នៅ​ឥណ្ឌា
 
ប្រភពពី៖ http://news.sabay.com.kh/articles/766361

“ពេល​នេះ​ខ្ញុំ​កំពុង​​មាន​ជំងឺ​ ខ្ញុំ​​ពិត​​ជា​ចង់​ទៅ​រៀន ចង់​ឃើញ​មិត្តភ័ក្ដិ​ ចង់ ​ឃើញ​​ប៉ាម៉ាក់​មាន​ស្នាម​ញញឹម​​”។​ ទាំង​នេះ​គឺ​ជា​អត្ថន័យ​​នៅ​ឃ្លាដំបូង​​​ នៃ​លិខិត​​ របស់​កុមារី​ម្នាក់​​​ឈ្មោះ​​វិច្ឆិកា​ មុន​នាង​លាចាក​ដោយ​សារ​ជំងឺ​មហារីក​ឆ្អឹង​។​
អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់បង្ហាញ​អារម្មណ៍​សោក​ស្តាយ​ ក្រោយ​បាន​អាន​អត្ថន័យ​ លិខិត​របស់​កុមារី​ វិច្ឆិកា​ និង​​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ថា​៖​ “សូម​វិញ្ញាណក្ខន្ធ​ក្មួយ​ស្រី​ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ​ ​បើ​មាន​ជាតិ​ក្រោយ​ សូម​ក្មួយ​ស្រី​មាន​អាយុ​វែង​ ​សុខភាព​ល្អ ​ប្រាជ្ញា​វាង​វៃ​ និង​ជា​មនុស្ស​ល្អ​រស់​នៅ​ក្នុង​សង្គម”។​
ចំណែក​ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់​ផ្សេង​ទៀត​ក៏​បាន​បង្ហាញ​អារម្មណ៍​​ រំជួល​ចិត្ត​ និង​បាន​សរសេរ​ថា​៖​ “នាង​ពិត​ជា​ក្មេង​ស្រី​ឆ្លាត​ សូម​ឲ្យ​​ប្អូន​ស្រី​ទៅ​កាន់​ភព​មួយ​ទៀត​ដោយ​ស្ងប់​ស្ងាត់​​នាង​ខ្ញុំ​សូម​ ជួយ​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​គាត់​ផង​”។
កុមារី​ វិច្ឆិកា​ រៀន​នៅ​សាលា​បឋម​​សិក្សា​ វត្ត​បូព៌​​ ខេត្ត​សៀមរាប​។​ ប៉ុន្តែ​មិន​ដឹង​ថា​ រៀន​ថ្នាក់​ទី និង​អាយុ​ប៉ុន្មាន​នោះ​ទេ។
តើ​អ្នក​យល់​យ៉ាង​ណា​ដែរ​?
ប្រភពពី៖http://news.sabay.com.kh/articles/767786

រឿងរ៉ាវ​​​​ដ៏​សង្វេគ​​មិន​ធ្លាប់​មាន​មួយ ​បាន​កើត​មាន​ឡើង​លើ​​ក្មេង​ស្រី​ម៉ាឡេស៊ី​ម្នាក់​គឺ​ការ​រំលោភ​បូក​ពី​បុរស ​ដែល​មាន​គ្នា​រហូត​ដល់​ទៅ​ ៣៨ ​នាក់។ ​ហេតុការណ៍​រំលោភ​ដ៏​ព្រៃផ្សៃ​នេះ​បាន​កើត​ឡើង​ក្នុង​រដ្ឋ Kelantan ​ភាគ​ខាងជើង​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​ទី ២០ ឧសភា​កន្លង​ទៅ។ ​​
​ តាម​របាយការណ៍​ឲ្យ​ដឹង​ថា ​ក្មេង​ស្រី​រងគ្រោះ​​​អាយុ ១៥ ​ឆ្នាំ​បាន​ទៅ​ជួប​​មិត្តភ័ក្ដិ​ប្រុស​​របស់​គេ​ម្នាក់​អាយុ ១៧ ​ឆ្នាំ​ មុន​ពេល​ត្រូវ​ចាប់​រំលោភ​ក្នុង​ខ្ទម​ស្លឹក​មួយ​​ជា​កន្លែង​ដែល​គេ​ប្រើ​ សម្រាប់​​ជក់​គ្រឿង​ញៀន។ ​ការ​រំលោភ​​​ទម្រាំ​ចប់​សព្វ​គ្រប់​ត្រូវ​ចំណាយ​ពេល​រាប់​ម៉ោង។
ក្រុម​ជនល្មើស​ដែល​ប៉ូលិស​ចាប់​ខ្លួន​បាន
​ ប៉ូលិស​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​ថា ​​តើ​មិត្តភ័ក្ដិ​របស់​ក្មេង​ស្រី​រងគ្រោះ​បាន​ចូលរួម​ដែរ​ឬ​អត់? ​​មក​ទល់​នឹង​ពេល​នេះ​មាន​មនុស្ស​ចំនួន​ ១៣ ​នាក់​ហើយ​ដែល​ត្រូវ​ចាប់​ខ្លួន​ ដោយ​ក្នុង​នោះ​មាន​បុរស​ម្នាក់​ជា​ឪពុក និង​កូន​ប្រុស​ជំទង់​​របស់​គាត់​ពីរ​នាក់​ទៀត​ផង។
​ ​​​​ជន​ជាប់​ចោទ​​សុទ្ធ​តែ​ជា​អ្នក​ដែល​រស់នៅ​ភូមិ​ជាមួយ​នឹង​ក្មេង​ស្រី​ រងគ្រោះ​ ហើយ​ក្នុង​ចំណោម​អ្នក​ដែល​ចាប់​ខ្លួន​បាន​ភាគច្រើន​គឺ​ត្រូវ​ពិនិត្យ​ឃើញ​ថា ​មាន​សារជាតិ​មំហ្វេតាមីន​នៅ​ក្នុង​ខ្លួន។ ​ប៉ូលិស​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ចាប់​ខ្លួន​ជនល្មើស​ដែល​នៅ​សេស​សល់​ជា​ បន្ត​ទៀត។
គេ​មិន​ទាន់​ដឹង​ថា ​ប៉ូលិស​នឹង​មាន​​​ចំណាត់​ការ​យ៉ាង​ណា​ត្រូវ​​​ធ្វើ​​ទៅ​លើ​ជន​ល្មើស​ទាំង​អស់​នៅ​ឡើយ​ទេ។
មុន​នេះ​បន្តិច​ក៏​មាន​ករណី​ចាប់​រំលោភ​​​សម្លាប់​​ក្មេង​ស្រី​ពីរ​នាក់ ​និង​ចង​នឹង​ដើម​ស្វាយ​​​ដ៏​សាហាវ​ឃោរឃៅ​នៅ​ឥណ្ឌា​ផង​ដែរ។ ​ចុច​ត្រង់​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

Thursday, May 15, 2014

ប្រភពពី៖http://www.khmerload.com/news/23164

គ្រាប់មុនខ្មៅ និងក្រហមតូចៗ នៅលើផ្ទៃមុខ ភាគច្រើនកើតឡើង ចំពោះអ្នកដែលមានស្បែកមុខខ្លាញ់ និងចំពោះក្មេងៗវ័យជំទង់ ដែលមិនបានយកចិត្តទុកដាក់ ថែទាំ ផ្ទៃមុខរបស់ពួកគេ។
ជាមួយគ្មានេះដែរ មុនតូចៗទាំងនេះ កើតឡើងដោយសារតែ យើងមិនបានចាប់អារម្មណ៍ទៅលើ ក្រពេញខ្លាញ់នៅលើផ្ទៃមុខ បណ្តោយឲ្យប្រេងទាំងនោះ នៅលើផ្ទៃមុខ ដោយមិនធ្វើការលាងសម្អាត និងរកវិធីទប់ស្កាត់វា។ ខាងក្រោមនេះ គឺជាវិធីសាស្ត្របែប ធម្មជាតិងាយៗ ក្នុងការព្យាបាលមុខតូចៗ ទាំងនោះ៖
១. ថ្នាំដុសធ្មេញ(ប្រភេទអ្វីក៏បាន)៖ គឺជាជំរើសដ៏មានប្រសិទ្ធិភាពមួយ ក្នុងការកម្ចាត់មុនតូចៗ ទាំងនោះ ដោយគ្រាន់តែលាបវានៅលើផ្ទៃមុខ ហើយទុកចោល២៥នាទី រួចលាងសម្អាតចេញ ជាការស្រេច។ វានឹងមានប្រសិទ្ធិភាព ក្រោយពីអនុវត្តតាមវិធីនេះ រយៈពេល២សប្តាហ៍។


២. ប៉េងប៉ោះ៖ កិនប៉េងប៉ោះឲ្យម៉ត់ រួចលាបទៅលើមុនទាំងនោះ ហើយវាកាន់តែមានប្រសិទ្ធិភាព បើសិនជាអ្នកលាបវា នៅពេលយប់មុខចូលគេង រួចទើបលាងសម្អាតចេញ នៅពេលព្រឹកក្រោកពីដំនេក ជាមួយនឹងទឹកក្តៅឧណ្ណ៍ៗ។


៣. ក្រូចឆ្មារពណ៌លឿង៖ លាងសម្អាតមុខរបស់អ្នក ជាមួយនឹងទឹកក្តៅឧណ្ណ៍ៗ ជាមុនសិន ទើបលាបទឹកក្រូចឆ្មារ ដែលលាយជាមួយនឹងអំបិលបន្តិច នៅលើមុនតែម្តង ហើយទុកចោល២០នាទី ទើបលាងសម្អាតជាថ្មី ជាមួយនឹងទឹកក្តៅឧណ្ណ៍ៗ។


៤. ក្រូចឆ្មារពណ៌បៃតង៖ លាយទឹកក្រូចឆ្មារពណ៌បៃតងនេះ ជាមួយនឹងម្សៅCinnamon រួចលាបនៅពេលយប់ ហើយទុកចោលរហូត ដល់ពេលព្រឹកទើបលាងចេញ។


៥. ម្សៅមី៖ លាយម្សៅមី៣ភាគ ជាមួយនឹងទឹកខ្មេះ១ភាគ រួចលាបនៅលើតែ កន្លែងដែលមានមុន ហើយទុកចោលពី ១៥ទៅ៣០នាទី រួចលាងសម្អាតចេញ ជាមួយនឹងទឹកក្តៅឧណ្ណ៍ៗ។


៦. ទឹកដោះគោជូ៖ លាយអាហារដែលធ្វើពី ស្រូវអូក(oatmeal) ជាមួយនឹងទឹកដោះគោជូ ៣ស្លាបព្រា ប្រេង១ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារ១ស្លាបព្រា កូរឲ្យសព្វ បន្ទាប់មកលាបពេញផ្ទៃមុខ ទុកចោលប្រហែល ៥ទៅ៧នាទី បន្ទាប់មកលាងសម្អាតចេញ។


៧. អាល់ម៉ុន ឬអាហារដែលធ្វើពីស្រូវអូក៖ លាយអាហារដែលធ្វើពីស្រូវអូក ឬក៏ម្សៅអាល់ម៉ុនក៏បាន ជាមួយនឹងទឹកផ្កាកូលាប ឲ្យក្លាយទៅជា ម្សៅខាប់ ហើយលាបនៅលើកន្លែង ដែលកើតមុខ រួចទុកចោលប្រហែល១៥នាទី ទើបលាងសម្អាតជាមួយនឹង ទឹកត្រជាក់ធម្មតា។


៨. អង្ករ៖ ត្រាំអង្ករ នៅក្នុងទឹកដោះគោស្រស់ ប្រមាណ៥ម៉ោង ឲ្យក្លាយទៅជា ស្ក្រាប់ខាតស្បែក(scrub) រួចយកមកដុសនៅលើស្បែក អាចប្រើបានទាំងលើដងខ្លួន និងនៅលើមុខ រួចមុជទឹកសម្អាតចេញជាការស្រេច។ អាចប្រើជាស្ក្រាប់ដុសខ្លួន ប្រចាំថ្ងៃក៏បានផងដែរ។


៩. ជីវ៉ាន់ស៊ុយ៖ យកជីវ៉ាន់ស៊ុយ និងរមៀត កិនឲ្យម៉ត់ រួចលាយជាមួយនឹងទឹក រួចកូរឲ្យទៅជាម្សៅខាប់ បន្ទាប់មកប្រើធ្វើជាម៉ាស់បិទមុខ។


១០. ទឹកឃ្មុំ៖ ទឹកឃ្មុំ គឺជាជំរើសដ៏ល្អ ក្នុងការកម្ចាត់មុនខ្មៅតួតៗ នៅលើផ្ទៃមុខ ដោយគ្រាន់តែ លាបវាដោយផ្ទាល់ ដោយមិនចាំបាច់ លាយអ្វីទាំងអស់ នៅផ្ទៃមុខ ជាពិសេសកន្លែងដែលកើតមុន។


១១. ដំឡូងបារាំង៖ យកដំឡូងបារាំងស្រស់ ដុសនៅត្រង់កន្លែងដែលកើតមុន ហើយទុកចោល រយៈពេល១៥នាទី បន្ទាប់មកលាងចេញ ជាការស្រេច។


១២. ម្សៅសូដា (baking soda)៖ លាយម្សៅសូដា ជាមួយនឹងទឹកបរិមាណ សមល្មម កូរឲ្យទៅជាម្សៅខាប់ រួចយកមកលាប់នៅលើផ្ទៃមុន ឬក៏ដងខ្លួនត្រង់កន្លែង ដែលកើតមានមុន ទុកចោល១៥នាទី ហើយធ្វើការលាងសម្អាត ជាមួយនឹងទឹកក្តៅឧណ្ណ៍ៗ។


ត្រូវចងចាំថា លោកអ្នកមិនត្រូវញិច ឬច្របាច់មុនទាំងនោះទេ គឺគ្រាន់តែអនុវត្ត តាមវិធីសាស្ត្រខាងលើនេះ មុនទាំងនោះនឹងជ្រុះចេញមកដោយខ្លួនឯង។
ប្រភពពី៖http://www.khmerload.com/news/26475

សៀមរាប៖ នារីវ័យក្មេងជន ជាតិកូរ៉េខាងជើងម្នាក់ ដែលកំពុង បម្រើការងារក្នុងភោជនីយដ្ឋាន មួយនៅខេត្តសៀមរាប បានបាត់ខ្លួនកាល ពីវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤ ទាំងមិនដឹងមូលហេតុ ខណៈប្រភពខ្លះសង្ស័យថា ជាករណីចាប់ជំរិត។
ដំណឹងបាត់ខ្លួនរបស់នារីជនជាតិកូរ៉េខាងជើងនេះ ត្រូវបានបែកធ្លាយបន្ទាប់ពីម្ចាស់ ភោជនីយដ្ឋានមិត្ត ភាពព្យុងយ៉ាង ស្ថិតនៅភូមិគ្រួស សង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាប បានទៅដាក់ពាក្យបណ្តឹង នៅស្នងការដ្ឋាននគរបាលខេត្ត ស្វែងរកការជួយអន្តរាគមន៍។
មន្រ្តីនគរបាលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នារីជនជាតិកូរ៉េខាងជើង ដែលកំពុងបាត់ខ្លួនោះ ឈ្មោះ ស៊ូ  យ៉ាង អាយុ ២១ឆ្នាំ មានមុខរបរជាអ្នករត់តុ នៅភោជនីយដ្ឋានមិត្តភាពព្យុងយ៉ាង។
ជនជាតិកូរ៉េខាងជើងជាម្ចាស់ភោជនីយដ្ឋាន បានប្រាប់ថា ស៊ូ យ៉ាង បានបាត់ខ្លួន តាំងពីវេលាម៉ោង៩ និង៣០នាទី  ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤ មិនដឹងជាទៅទីណានោះឡើយ។
យ៉ាងណាក៏ដោយមន្រ្តីនគរបាលខេត្តសៀមរាប មិនទាន់អាចបញ្ជាក់ថា ករណីនេះផ្តើមចេញពីរឿងអ្វីនោះទេ ខណៈ  ប្រភពខ្លះសង្ស័យថា ជាករណីចាប់ជំរិត។
កម្លាំងសមត្ថកិច្ចខេត្តសៀមរាប បានសុំកិច្ចសហការពីកម្លាំងនគរបាលតាមបណ្តារាជធានី-ខេត្តទាំងអស់ តាមជួយស៊ើបអង្កេតករណីនេះ គ្រាដែលកម្លាំងនគរបាលខេត្តសៀមរាប កំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់។
មន្រ្តីនគរបាលមួយរូប នៅខេត្តសៀមរាប បាននិយាយថា មុនពេលមានករណីនេះកើរឡើង មានបុរសកូរ៉េខាងត្បូង ម្នាក់ បានចូលទៅហូបអាហារនៅក្នុងភោជនីដ្ឋានខាងលើ បន្ទាប់មកក៏មានព័ត៌មានបាត់នារីវ័យក្មេងនេះតែម្តង៕
ប្រភពពី៖http://www.khmerload.com/news/26480

ប៉ាពួញូវហ្គីណេ៖ ក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់ ត្រូវបាន ក្រពើ ប្រវែង ៤ម៉ែត្រ ស៊ីយ៉ាងសាហាវឃោរឃៅ ក្នុងប្រទេស ប៉ាពួញូវហ្គីណេ ខណៈពេលដែលកំពុង តែស្ទូចត្រី ជាមួយនឹង ឪពុកម្ដាយរបស់ខ្លួន។
តាមប្រភពព័ត៌មានពី ឌេលីម៉ែល បានឲ្យដឹងថា ដៃ ជើង និង ឆ្អឹងត្រគាករបស់ Melas Mero ដែលជារបស់ ក្មេងរងគ្រោះនេះ ត្រូវប្រទះឃើញ នៅក្នុងខ្លួនរបស់ក្រពើ រីឯក្បាលរបស់ក្មេងប្រុសនេះ គឺអអណ្ដែតនៅក្បែរក្រពើ។ យ៉ាងណាមិញ ក្មេងប្រុសនេះ ពិតជាមានភាព សប្បាយរីករាយជាខ្លាំង ជាមួយនឹងក្រុមគ្រួសារ នៅឯទន្លេ Siloura ក្នុងខេត្ដ Gulf ភាគខាងត្បូងនៃប្រទេស តែអ្វីដែលជាភាពសប្បាយបែរប្រែក្លាយ ជាទុក្ខ ដោយសារតែនោះ ជាពេលដែលក្រពើនេះ បានវាយប្រហារមក លើក្មេងប្រុសនេះ។
តាមសម្ដីប៉ូលីសដែលមានឈ្មោះថា Lincoln Gerari បានថ្លែងមកកាន់អ្នក សារព័ត៌មានក្នុងស្រុកថា ក្រពើនេះ បានវាត់ក្មេងប្រុសរងគ្រោះនេះ ដោយកន្ទុយរបស់វា និងរួចមក ក៏វាយប្រហារក្មេងនេះតែម្ដង។ ជាមួយគ្នានោះ ប៉ូលីសបានរកឃើញ អវៈយវៈក្មេងប្រុសនេះ បន្ទាប់ពីពួកគេ ចាត់វិធានការណ៍តាមចាប់ និងសម្លាប់ក្រពើនេះ ដែលបន្ទាប់គេក៏ឃើញក្បាលក្មេងរងគ្រោះអណ្ដែត នៅក្បែរនោះផងដែរ។
គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ ក៏មានបុរសម្នាក់ បានស្លាប់ដោយសារតែក្រពើទឹកប្រៃ នៅក្នុងប៉ាស៊ីភិចផងដែរ ដែលការវាយប្រហារនេះ កើតឡើងនៅ Rawa Bay ភាគខាងជើង Bougainville។ ចំពោះ ពពួកសត្វក្រពើនេះ គឺជាសត្វដែលតែងតែប្រទះឃើញមាននៅក្នុង ប្រទេសមួយនេះ ដែលពួកវាមានការលូត រហូតដល់ ៧ម៉ែត្រ ឬវែងជាងនេះក៏មាន។
សម្រាប់ប្រទេសនេះ និងប្រទេសអូស្ដ្រាលី គឺជាប្រទេសដែលសម្បូរទៅ ដោយសត្វក្រពើប្រភេទទឹកប្រៃជាងគេ លើពិភពលោកនេះ៕
រូបភាពតំណាង


ប្រភពពី៖http://www.khmerload.com/news/26496 
ខេត្តសៀមរាប ៖ ការបាត់ខ្លួនស្រ្តីជនជាតិកូរ៉េខាងត្បូង បង្កឲ្យមានការភ្ញាក់ផ្អើល ថាជាករណីចាប់ជំរិត កាលពីថ្ងៃទី១៤ ឧសភា ២០១៤នោះ មិនមែនជាករណីចាប់ជំរិតនោះទេ ផ្ទុយទៅវិញ គឺការស្រលាញ់គ្នា ហើយបានពង្រត់គ្នាទៅភ្នំពេញ ។
នេះបើយោងតាមការអះអាង របស់លោក ញឹក កែវ ស្នងការរងនៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ទទួលបន្ទុកសន្តិសុខ ដែលបា្រប់កោះសន្តិភាព នៅព្រឹកថ្ងៃទី១៥ឧសភានេះ ។
បើតាមលោកស្នងការរង បុរសដែលស្រលាញ់ ស្រ្តីជនជាតិកូរ៉េខាងត្បូង ( មិនទាន់ស្គាល់អត្តសញ្ញាណ ) ជាជនជាតិកូរ៉េខាងជើង (មិនទាន់ស្គាល់ឈ្មោះ) មានមុខរបរជាអ្នកនំាភ្ញៀវ ( Guide ) ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញ មានការភ្ញាក់ផ្អើលនៅសៀមរាប ក៏ដូចជានៅរាជធានីភ្នំពេញថា មានស្រ្តីជនជាតិកូរ៉ខាងជើង (តាមពិតកូរ៉េខាងត្បូង) បម្រើការងារក្នុងភោជនីយដ្ឋាន មិត្តភាពព្យុងយ៉ាង ស្ថិតនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានបាត់ខ្លួនតាំងពីម៉ោងជាង ៩ព្រឹកថ្ងៃទី១៣ ឧសភា ២០១៤ ហើយមានការសង្ស័យថា ជាករណីចាប់ជំរិត ។
ព័ត៌មាននៃការបាត់ខ្លួន ស្រ្តីជនជាតិកូរ៉េខាងត្បូងនោះ ត្រូវបានបែកធ្លាយ បន្ទាប់ពីម្ចាស់ភោជនីយដ្ឋាន មិត្តភាពព្យុងយ៉ាង បានទៅដាក់ពាក្យបណ្តឹង នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីជួយអន្តរាគមន៏ និងស្រាវជ្រាវរក ។ តែប្រភពចុងក្រោយ គឺស្រ្តីរូបនោះ បានមកលេងនៅរាជធានីភ្នំពេញ ជាមួយគូកំណាន់ គ្រាន់តែមិនដឹងស្នាក់នៅទីណា ហើយនឹងវិលត្រឡប់ ទៅខេត្តសៀមរាបវិញ នៅពេលណានោះតែប៉ុណ្ណោះ ៕
ប្រភពពី៖ http://www.khmerload.com/news/26498

វៀតណាម៖ យ៉ាងហោចណាស់ រោងចក្រចំនួន ១៥ កន្លែង ត្រូវបានវាយ និង ដុតបំផ្លាញ ដោយស្នាដៃ របស់ក្រុមអ្នកតវ៉ា ប្រឆាំងនឹងប្រទេសចិន ក្នុងតំបន់សួនឧទ្យានឧស្សាហកម្ម នៅភាគខាងត្បូង ប្រទេសវៀតណាម។
មនុស្សជាច្រើនសិបនាក់ បានទទួលរងរបួស ពីការវាយប្រហារ របស់សំណាក់ ក្រុមកម្មកររោងចក្រ ក្នុងការតវ៉ានៅតាមដងផ្លូវ ជាច្រើនកន្លែង ក្នុងខេត្ត Binh Duong។
កម្មករទាំងនោះ មានគ្នាប្រមាណជាង ២ម៉ឺននាក់ ហើយមួយចំនួន បាននឹងកំពុងធ្វើការ ប្រឆាំងតវ៉ា នឹងរដ្ឋាភិបាលចិន ក្រោយពីមាន ការអះអាងថា ប្រទេសចិន បានចូលមកកាន់តំបន់ដែនទឹក របស់វៀតណាម កាលពីដើមខែនេះ រួចមក។
យ៉ាងណាមិញ មិនទាន់មានសេចក្តីរាយការណ៍ បង្ហាញឲ្យបានដឹង ពីភាពមិនប្រក្រតី ណាមួយ នៅក្នុងហេតុការណ៍ មានការប្រើ អំពើហឹង្សានេះ នៅឡើយទេ។ ប៉ុន្តែ បើយោងទៅតាម សំដីរបស់មន្ត្រីមានសមត្ថកិច្ច បានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្ស ២០០នាក់ ត្រូវបានចាប់ខ្លួន។
ទោះជាយ៉ាងណា ដើម្បីជាការឆ្លើយតប ទៅនឹង ប្រតិកម្ម របស់ក្រុមអ្នកតវ៉ា ក្នុងប្រទេសវៀតណាមនោះ អ្នកនាំពាក្យរបស់ ក្រសួងការបរទេសចិន បានថ្លែងឲ្យដឹងថា ប្រទេសវៀតណាម ជាអ្នកដែលបានបង្កហេតុមុន ហើយទីក្រុងប៉េកាំង បានបង្ហាញពីការព្រួយបារម្ភ ទៅដល់ ទីក្រុង ហាណូយ ផងដែរ។
ក្នុងពេលជាមួយគ្នានោះដែរ កោះតៃវ៉ាន៉ បានធ្វើការកោះហៅ មន្ត្រីកុងស៊ុល របស់វៀតណាម មកជួប នៅទីក្រុងតៃប៉ិ ផងដែរ ក្រោយពីរោងចក្រ ក៏ដូចជាក្រុមហ៊ុន របស់តៃវ៉ាន់ ជាច្រើន បានទទួលរង ក្លាយជាគោលដៅវាយប្រហារ ពីសំណាក់ក្រុមអ្នកតវ៉ា ខណៈដែលមានការ យល់ច្រឡំ ស្មានថាជាក្រុមហ៊ុនរបស់ ប្រទេសចិន ព្រោះថាមានអក្សរចិន និង រូបសញ្ញាស្រដៀងគ្នា។
ក្នុងនោះផងដែរ ក្រុមអ្នកតវ៉ា បានចាប់ផ្តើមប្រមូលផ្តុំគ្នា ក្នុងទីក្រុង Thuan An ក្នុងខេត្ត Binh Duong និង បានឆ្ពោះទៅកាន់ តំបន់ឧស្សាហកម្ម របស់ចិន កាលពីពេលថ្មីៗ កន្លងទៅនេះ។ អាគារមួយចំនួន ត្រូវបានដុតបំផ្លាញ ដែលជាហេតុនាំឲ្យមានការ ព្រួយបារម្ភ ពីសំណាក់ អ្នកក្រុមហ៊ុនវិនិយោគបរទេស ជាច្រើន ក្នុងប្រទេសវៀតណាមផងដែរ។ បើយោងតាមសំដី របស់បុគ្គលិក ក្រុមហ៊ុនម្នាក់ ដែលបានឃើញហេតុការណ៍នោះផ្ទាល់ បានប្រាប់ឲ្យដឹងថា ក្រុមអ្នកតវ៉ាទាំងនោះ សំដៅទៅរក ក្រុមហ៊ុនណា ដែលមានអក្សរចិន ស្លាកសញ្ញា ឬ ឡូហ្គូ របស់ចិន៕
តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះបញ្ហានេះ?




Monday, May 12, 2014

ប្រភពពី៖http://www.khmerload.com/news/26005
ផ្ទៃមុខជារឿងមួយ ដ៏សំខាន់ ដែលមនុស្សគ្រប់រូប មិនថាស្រី រឺក៏ប្រុស តែងតែប្រាថ្នាចង់បាន ផ្ទៃមុខ ស្រស់ស្អាតរលោង និងគ្មានមុន។  ចុះតើអ្នកដឹងទេថា ធ្វើយ៉ាងណា ទើបការពារ កុំអោយកើតមុនបាន?
១) សម្អាតមុខ៖ វាជារឿងមួយដ៏សំខាន់ ដែលអ្នកគួរតែ សម្អាតផ្ទៃមុខរបស់អ្នក នៅពេលក្រោកពីគេង និងមុនពេលចូលគេង។ ប៉ុន្តែពេលខ្លះ អ្នកក៏ត្រូវការលាងសម្អាតមុខ ច្រើនដងជាងនេះ ក៏បានដែរ។ ចំពោះវិធីការពារ បញ្ហាមុន គឺអ្នកគួរតែលាងមុខ យ៉ាងតិច២ទៅ៣ដង ក្នុងមួយថ្ងៃ ពីព្រោះវាអាចជួយអោយ ផ្ទៃមុខមានសំណើម និងលាងពពួកបាក់តេរីចេញ ដែលជាប់ នឹងផ្ទៃមុខរបស់អ្នក។
២) កក់សក់របស់អ្នក៖ ចំពោះផលិតផលគីមី មួយចំនួន ដែលអ្នកយកមកធ្វើម៉ូតសក់ វាអាចបង្កអោយអ្នក កើតមុនបាន។ ផលិតផលទាំងនេះ វាធ្វើអោយស្បែក ទៅជារលាក និងក្រហាយលើផ្ទៃមុខអ្នកបាន។ អ្វីដែលប្រសើរនោះ អ្នកគួរតែកក់សក់របស់អ្នក យ៉ាងតិចអោយបានមួយដង ក្នុង១សប្តាហ៍។ ប៉ុន្តែគឺអាស្រ័យលើ ស្ថានភាពសក់របស់អ្នក ជួនកាលអ្នកអាច កក់សក់ជារៀងរាល់ថ្ងៃ ក៏បានដែរ។ បន្ថែមពីនោះទៅទៀត កុំអោយផលិតផលគីមីទាំងនោះ ទៅប៉ះជាមួយស្បែកមុខ អ្នកអោយសោះ រឺក៏អ្នកអាចដាក់ កន្សែងគ្របមុខ ពេលអ្នកធ្វើម៉ូតសក់ ដើម្បីជួយការពារ ផលិតផលជាតិគីមី ទាំងនោះ ជាប់ស្បែកមុខរបស់អ្នក។
៣) ពិសារទឹកអោយបានច្រើន៖ ទឹក គឺសារៈសំខាន់ណាស់ ក្នុងការជួយកច្ចាត់ជាតិ ពុលចេញពីខ្លួនអ្នក និងវាអាចជួយទប់ស្កាត់បញ្ហាកើតមុន បានដែរ។ ដូច្នេះអ្នកគួរ តែពិសារទឹក អោយបានច្រើន អោយបានយ៉ាងតិច៨កែវ ក្នុងមួយថ្ងៃ ដើម្បីអាចជួយ អោយស្បែករបស់អ្នក មានសំណើម និងការពារបញ្ហាមុនបានទៀត។
៤) បន្ថយអារម្មណ៍តានតឹង៖ ដូចអ្នកបានដឹង ស្រាប់ហើយថា ចំពោះអារម្មណ៍តានតឹង វាជាហេតុផលមួយ ដែលធ្វើអោយ ស្បែករបស់អ្នក មានបញ្ហាបាន ជួនកាលអាចបង្កទៅ ជាការកើតមុនជាដើម។ ដូច្នេះអ្នកគួរ កាត់បន្ថយអារម្មណ៍ តានតឹង រឺ តប់ប្រមល់ទាំងនោះចេញ ដើម្បីអាចជួយអោយ ស្បែកមុខរបស់ អ្នកស្រស់ថ្លា និងអាចទប់ស្កាត់ បញ្ហាមុនបានផងដែរ។
៥) លាងសម្អាតដៃរបស់អ្នក៖ ប្រហែលជាអ្នក មិនដែលចាប់អារម្មណ៍ ខ្លួនឯងថា ក្នុងមួយថ្ងៃ អ្នកប៉ះមុខ យ៉ាងតិចក៏១០ ទៅ២០ដងដែរ។ ជាពិសេសនោះ អ្នកមិនដឹងថាមេរោគផ្សេងៗ ក៏អាចឆ្លងតាមដៃរបស់អ្នក ទៅស្បែកមុខរបស់អ្នកបាន។ ដូច្នេះវិធីដ៏ល្អបំផុត ក្នុងការទប់ស្កាត់ កុំអោយកើតមុនបាននោះ គឺឧស្សាហ៍លាងសម្អាតដៃ របស់អ្នកអោយស្អាតជានិច្ច។
  ទាំងនេះជាគន្លឹះមួយចំនួន ក្នុងការថែទាំស្បែកមុខរបស់អ្នក កុំអោយកើតមុនបាន។
ប្រភពពី៖ http://www.khmerload.com/news/25756
តើអ្នកដឹងទេថា គេចាត់ថាទីក្រុងមួយ ជាទីក្រុងដែលមាន ផាសុខភាពទៅលើអ្វី ?                              ទីក្រុងមួយ អាចចាត់ថាជាទីក្រុង ដែលមានផាសុខភាពបាន អ្នកជំនាញ បានលើកឡើងថា លុះត្រាតែ ទីក្រុងនោះ រួមបញ្ចូលនូវកត្តាជាច្រើន ដែលចាប់រាប់ពី សេវាកម្មថែទាំ សុខភាព ទំនើបទាន់សម័យ លឿនរហ័សទាន់ចិត្ត ការរៀបចំសោភ័ណទីក្រុង ជាលក្ខណៈទីក្រុងបៃតង និង ការថែរក្សាអនាម័យក្នុង ទីក្រុងជាដើម ។ តាមការស្ទង់មតិ ពីអ្នកជំនាញសេដ្ឋកិច្ច និង បរិស្ថាន គឺមានប្រទេសចំនួន៥ ដែលបាន ចំណាយលុយយ៉ាងច្រើនដើម្បីធ្វើឲ្យប្រាកដថា ប្រជាជនរបស់ពួកគេ រស់នៅដោយមានសុខភាពល្អ ។
ដូច្នេះប្រិយមិត្តមកអានពីទីក្រុងដែលមានសុខភាពល្អជាងគេទាំង៥លើលោកដូចខាងក្រោមនេះ៖
- ទីក្រុងសាំហ្គាពួរ  ប្រទេសសឹង្ហបុរី ៖ បើយោងតាមទីផ្នែកងារ CIA world Fact book បានឲ្យដឹងថា ប្រទេសសឹង្ហបុរីមានអត្រា មរណៈភាពកុមារ ទាបបំផុតក្នុងលោក ខណៈពេល អត្រាអាយុ រំពឹងថាស្លាប់គឺ ៨៤.០៧ ឆ្នាំ ដែលជាប់ចំណាត់ថ្នាក់ លេខ ៤ ក្នុងពិភពលោក ។ ប្រទេសនេះ ត្រូវបានចាត់ទុកថា មានប្រព័ន្ធថែរក្សាសុខភាព ដ៏ល្អក្នុងលោក ដែលប្រជាជន ៨០ភាគរយ អាចប្រើប្រាស់ប្រព័ន្ធសុខភាព សាធារណៈក្នុងតំលៃ សឹងតែដូចៗគ្នា ។ ហើយម្យ៉ាងទៀតនោះ ទីក្រុងនេះ ត្រូវបានចាត់ទុកថាជា ទីក្រុងស្អាតជាងគេលើលោក ដែលមានច្បាប់ យ៉ាងតឹងតែងមិនឲ្យ ខាកស្តោះ និងមិនឲ្យ ចោលសំរាមដោយគ្មានសណ្តាប់ធ្នាប់លើទីសាធារណៈ សូម្បីតែមួយ។ ហើយព្រមទាំងមានសួនកំសាន្ត សួនច្បារ ភ្នំដែលសុទ្ធតែមាន ដើមឈើពេញក្នុងទីក្រុង រីឯចរាចរណ៍ក្នុងទីក្រុង មានការប្រើប្រាស់សេវាកម្ម ដឹកជញ្ចូនសាធារណៈ SMRT ដែលបានដឹកអ្នកដំណើរក្នុង ទីក្រុងរាប់លាននាក់ ជារាល់រៀងថៃ្ង ដែលវាអាចជួយកាត់បន្ថយបាន នូវការកកស្ទះចរាចរណ៍ យ៉ាងជោគជ័យ ។ ហើយក៏មានប្រព័ន្ធ សួនសាធារណៈ២០០គ.មសំរាប់អ្នកដើរ ជិះកង់ និងរត់ផងដែរ ។




រូបភាពៈទិដ្ឋភាពក្នុងទីក្រុងនិងការហាត់ប្រាណរបស់សឹង្ហបុរី 
- ទីក្រុងតួត្យូ ប្រទេសជប៉ុន ៖ ទីក្រុងតូត្យូ ជាទីក្រុងដែលមានឧស្ម័នផ្ទះកញ្ចក់ទាប ជាងទីក្រុងដទៃក្នុងទ្វីបអាស៊ីដែល ទីក្រុងនេះ មានកំរិត កាបូនតែ ៤.៨៩តោន ខណៈពេលទីក្រុងប៉េកាំងមាន ១០.៨តោន និងសឹង្ហបុរី មាន ៧.៨៦តោន ។ តាមការវាយតំលៃកាលពីឆ្នាំ២០១២ ជប៉ុនជាប់ចំណាត់ថ្នាក់លេខពីរ ជាប្រទេសដែលប្រជាជន មានសុខភាពល្អជាងគេលើលោក ដែលអត្រារំពឹងទុកថាស្លាប់ លើមនុស្ស ម្នាក់គឺ មានអាយុ ៨៤.១៩ឆ្នាំ ។ មានកត្តាមួយចំនួន អាចឲ្យ ទីក្រុងតូត្យូ ជាទីក្រុងសុខភាពល្អគឺ ដោយសារតែ ការចំណាយច្រើនលើ សុខភាព សាធារណៈ។ ចំណងភាព រស់នៅក្នុងគ្រួសារនិងសហគមន៍ជប៉ុនដ៏ល្អ  ប្រពៃណីរស់នៅស្អាតរបស់ប្រជាជនជប៉ុន របបអាហារបែបសុខភាព ដូចជា បាយ ត្រីឆៅ បន្លែជាដើម ។




រូបភាពៈ ទិដ្ឋភាពក្នុងទីក្រុង និងការធ្វើអាហារពីត្រីឆៅរបស់ជប៉ុន
- ទីក្រុង Perth ប្រទេសអូស្រ្តាលី៖ តាមការវាយតម្លៃរបស់ អង្គភាពស៊ើបការណ៍សេដ្ឋកិច្ច ឆ្នាំ២០១៣ ថា ទីក្រុង Perth ជាទីក្រុង តែមួយក្នុង ប្រទេសអូស្រ្តាលី ដែលមានផាសុខភាពបំផុត សំរាប់ស្រ្តី។ កត្តា៥យ៉ាង សំខាន់ៗ យោងទៅលើ ស្ថេរភាព នៃការថែទាំសុខភាព ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ និង បរិស្ថាន ។យោងតាមទស្សនាវដ្តី សុខភាពស្រ្តី បានឲ្យដឹងថា ទីក្រុង Perth ជាប់លេខ១ សំរាប់ ការទទួលទានអាហារ ដែលល្អសំរាប់សុខភាព និង ខួរក្បាល។ កត្តាទាំងនោះគឺដោយសារ ចំនួនអ្នកជិះកង់នៅក្នុងទីក្រុង Perth មាន ៤៥០%ពីឆ្នាំ ១៩៩៨ ដល់ ២០០៩ ស្របនឹង អាកាសធាតុអំណោយផល ពីមហាសមុទ្រឥណ្ឌា ដែលធ្វើឲ្យមានសកម្មភាព ហាត់កីឡាច្រើន ក្នុងទីក្រុងនេះ។




រូបភាពៈទិដ្ឋភាពក្នងទីក្រុង និងទេសភាពមហាសមុទ្រឥណ្ឌា
- ទីក្រុង Copenhagen ប្រទេសដាណាម៉ា៖ ប្រទេសនេះ គឺបានបង្កើតវប្បធម៌មួយក្នុង ការជិះកង់ ដើម្បីថែរក្សាបរិស្ថានទីក្រុង និងសុខភាព គឺតាំងពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ន ឧស្ម័នផ្ទះកព្ចាក់ នៃប្រទេសនេះ បានថយចុះ២០% ។ រដ្ឋាភិបាល នឹងបង្កើតឲ្យទីក្រុង នេះក្លាយជា ទីក្រុង ដែលមានជាតិកាបូនតិច ជាងគេបំផុតក្នុងឆ្នាំ២០២៥ ព្រោះ៥០% នៃប្រជាជន ក្នុងទីក្រុងគឺធ្វើដំណើរដោយជិះកង់ ទៅធ្វើការ និងទៅសាលារៀន ដែលមានលើសពី ៣៦ ពាន់នាក់ ជាអ្នកជិះកង់ ដែលធ្វើឲ្យទីក្រុងនេះ ក្លាយជាទីក្រុង ដែលមាន អ្នកជិះកង់ មមាញឹកជាងគេលើលោក។


រូបភាពៈសកម្មភាពប្រជាជនជិះកង់ក្នុងទីក្រុង
-ទីក្រុង ម៉ូណាកូ ក្នុងប្រទេសម៉ូណាកូ ៖ ទីក្រុងនេះជាទីក្រុងដែល មានប្រជាជនរស់នៅជិតៗគ្នា ជាងគេលើលោក ហើយមានអត្រា រំពឹងទុកមរណៈភាព ខ្ពស់បំផុតទៅដល់ ៨៩.៦ឆ្នាំ ។ ប្រជាជនក្នុងទីក្រុងនេះ គឺការថែទាំសុខភាពច្រើន ជាងគេបំផុតក្នុងលោក។ ហើយ និងមាន មូលនិធីរបស់ ព្រះអង្គ Albert II ក៏បង្កើតឡើង សំរាប់ការពារបរិស្ថានបៃតង ដូចជា សិន្នសិទ្ធស្តីពីផលប៉ះពាល់ នៃឧស្ម័នកាបូន ក្នុង សណ្នាគារ ភោជនីយដ្ឋាន និងការ ដាក់ឲ្យ បុគ្គលិករាជការទាំងអស់ ប្រើប្រាស់ឡានដែលដើរដោយកម្លាំងអគ្គសិនី សំរាប់ធ្វើដំណើរ ជាដើម ។