Saturday, May 31, 2014

ប្រភពពី៖http://news.sabay.com.kh/articles/767786

រឿងរ៉ាវ​​​​ដ៏​សង្វេគ​​មិន​ធ្លាប់​មាន​មួយ ​បាន​កើត​មាន​ឡើង​លើ​​ក្មេង​ស្រី​ម៉ាឡេស៊ី​ម្នាក់​គឺ​ការ​រំលោភ​បូក​ពី​បុរស ​ដែល​មាន​គ្នា​រហូត​ដល់​ទៅ​ ៣៨ ​នាក់។ ​ហេតុការណ៍​រំលោភ​ដ៏​ព្រៃផ្សៃ​នេះ​បាន​កើត​ឡើង​ក្នុង​រដ្ឋ Kelantan ​ភាគ​ខាងជើង​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​ទី ២០ ឧសភា​កន្លង​ទៅ។ ​​
​ តាម​របាយការណ៍​ឲ្យ​ដឹង​ថា ​ក្មេង​ស្រី​រងគ្រោះ​​​អាយុ ១៥ ​ឆ្នាំ​បាន​ទៅ​ជួប​​មិត្តភ័ក្ដិ​ប្រុស​​របស់​គេ​ម្នាក់​អាយុ ១៧ ​ឆ្នាំ​ មុន​ពេល​ត្រូវ​ចាប់​រំលោភ​ក្នុង​ខ្ទម​ស្លឹក​មួយ​​ជា​កន្លែង​ដែល​គេ​ប្រើ​ សម្រាប់​​ជក់​គ្រឿង​ញៀន។ ​ការ​រំលោភ​​​ទម្រាំ​ចប់​សព្វ​គ្រប់​ត្រូវ​ចំណាយ​ពេល​រាប់​ម៉ោង។
ក្រុម​ជនល្មើស​ដែល​ប៉ូលិស​ចាប់​ខ្លួន​បាន
​ ប៉ូលិស​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​ថា ​​តើ​មិត្តភ័ក្ដិ​របស់​ក្មេង​ស្រី​រងគ្រោះ​បាន​ចូលរួម​ដែរ​ឬ​អត់? ​​មក​ទល់​នឹង​ពេល​នេះ​មាន​មនុស្ស​ចំនួន​ ១៣ ​នាក់​ហើយ​ដែល​ត្រូវ​ចាប់​ខ្លួន​ ដោយ​ក្នុង​នោះ​មាន​បុរស​ម្នាក់​ជា​ឪពុក និង​កូន​ប្រុស​ជំទង់​​របស់​គាត់​ពីរ​នាក់​ទៀត​ផង។
​ ​​​​ជន​ជាប់​ចោទ​​សុទ្ធ​តែ​ជា​អ្នក​ដែល​រស់នៅ​ភូមិ​ជាមួយ​នឹង​ក្មេង​ស្រី​ រងគ្រោះ​ ហើយ​ក្នុង​ចំណោម​អ្នក​ដែល​ចាប់​ខ្លួន​បាន​ភាគច្រើន​គឺ​ត្រូវ​ពិនិត្យ​ឃើញ​ថា ​មាន​សារជាតិ​មំហ្វេតាមីន​នៅ​ក្នុង​ខ្លួន។ ​ប៉ូលិស​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ចាប់​ខ្លួន​ជនល្មើស​ដែល​នៅ​សេស​សល់​ជា​ បន្ត​ទៀត។
គេ​មិន​ទាន់​ដឹង​ថា ​ប៉ូលិស​នឹង​មាន​​​ចំណាត់​ការ​យ៉ាង​ណា​ត្រូវ​​​ធ្វើ​​ទៅ​លើ​ជន​ល្មើស​ទាំង​អស់​នៅ​ឡើយ​ទេ។
មុន​នេះ​បន្តិច​ក៏​មាន​ករណី​ចាប់​រំលោភ​​​សម្លាប់​​ក្មេង​ស្រី​ពីរ​នាក់ ​និង​ចង​នឹង​ដើម​ស្វាយ​​​ដ៏​សាហាវ​ឃោរឃៅ​នៅ​ឥណ្ឌា​ផង​ដែរ។ ​ចុច​ត្រង់​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

0 comments:

Post a Comment