ប្រភពពី៖http://news.sabay.com.kh/articles/761720
កន្លងមក Sabay
ធ្លាប់ចុះផ្សាយអត្ថបទមួយដែលស្ដីពីរួបគំនូរថ្លៃបំផុតក្នុងលោក
ដែលធ្វើឲ្យប្រិយមិត្តចាប់អារម្មណ៍ទាំងតម្លៃ
និងអត្ថន័យនៅក្នុងគំនូរទាំងនោះ។ តែនៅថ្ងៃនេះ Sabay
សូមណែនាំប្រិយមិត្តឲ្យបានស្គាល់រូបថតដែលបានលក់ថ្លៃជាងគេបំផុត
ទាំង៧វិញម្ដង។
៧ រូបថត Billy The Kid អ្នកថតរូបមិនបញ្ជាក់

ថត
ក្នុងចន្លោះឆ្នាំ១៨៧៩-១៨៨០ រូបថត William H. Bonney ឬ Billy the Kid
គឺជាខ្មាន់កាំភ្លើងសញ្ជាតិអាមេរិកដ៏ល្បីល្បាញ
និងពូកែមួយរូបនៅក្នុងសតវត្សទី១៩។
រូបថតរបស់គាត់ត្រូវបានលក់ក្នុងតម្លៃ ២,៣
លានដុល្លារកាលពីឆ្នាំ២០១១។
៦ រូបថត Untitled # 153 ថតដោយលោក Cindy Sherman

រូបថត
គ្មានចំណងជើងខាងលើនេះត្រូវបានថតដោយអ្នកថតរូប Cindy Sherman។
វាត្រូវបានថតក្នុងឆ្នាំ១៩៨៥ ហើយត្រូវបានលក់ក្នុងតម្លៃ២,៧
លានដុល្លារនៅក្នុងទីក្រុងញូវយ៉កកាលពីឆ្នាំ២០១០។
៥ រូបថតស្រះទឹកនៅពេលរាត្រី ថតដោយលោក Edward Steichen

រូបថត
នេះបានថតកាលពីឆ្នាំ១៩០៤ នៅតំបន់ Mamaroneck ទីក្រុងញូវយ៉ក។
រូបថតនេះត្រូវបានគេថតចម្លងជាបន្តបន្ទាប់
ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះនៅមានសេសសល់តែ៣សន្លឹកតែ
ប៉ុណ្ណោះ។
ក្នុងរូបថតថតចម្លងមួយច្បាប់នេះត្រូវបានគេលក់ក្នុងតម្លៃ
២,៩២៨លានដុល្លារកាលពីឆ្នាំ២០០៦នៅក្នុងទីក្រុងញូវយ៉ក។
៤ រូបថត 99 Cent II Diptychon ដោយលោក Andreas Gursky

រូបថត
នេះបានបង្ហាញពីផលិតផលជាច្រើនដែលត្រូវបានដាក់តាំងលក់នៅ
ក្នុងទីផ្សារមួយកន្លែង
ប្រៀបបានដូចជាកម្រាលភួយដ៏ស្រស់ស្អាតកើតចេញពីស្នាដៃ
តម្បាញយ៉ាងចំណាន។ បានថតនៅក្នុងឆ្នាំ២០០១
វាត្រូវបានលក់កាលពីឆ្នាំ២០០៧នៅទីក្រុងឡុងដុងប្រទេសអង់គ្លេស
ក្នុងតម្លៃ ៣,៣៤៦លានដុល្លារ។
៣ រូបថត សម្រែករបស់កងទ័ពមុនពេលស្លាប់ (Dead Troop Talk) ថតដោយលោក Jeff Wall
៣ រូបថត សម្រែករបស់កងទ័ពមុនពេលស្លាប់ (Dead Troop Talk) ថតដោយលោក Jeff Wall

លោក
Jeff Wall ត្រូវបានគេចាត់ទុកថា
ជាអ្នកនិពន្ធដ៏ល្បីល្បាញរបស់កាណាដា។
រូបថតនេះបានបង្ហាញពីកងទ័ពក្រហមរបស់អតីតសូវៀតជាច្រើននាក់បាន
ស្លាប់ជាមួយនឹងថ្លុកឈាម រងរបួស និង
និយាយដាក់គ្នាទៅវិញទៅមកក្នុងអំឡុងពេលវាយប្រយុទ្ធគ្នាក្នុង
សង្គ្រាមអាហ្វហ្គានីស្ថានឆ្នាំ១៩៩២។
វាត្រូវបានលក់នៅក្នុងទីក្រុងញូវយ៉កកាលពីឆ្នាំ២០១២ ក្នុងតម្លៃ
៣,៦៦៦លានដុល្លារ។
២ រូបថត Untitled 96 ដោយនាង Cindy Sherman

ថត
ដោយនាងCindy Sherman ជនជាតិអាមេរិក រូបថតនេះត្រូវគេបញ្ជាក់ថា
បង្កប់ទៅដោយអត្ថន័យមួយបង្ហាញពីភាពច្នៃប្រឌិតនៃសម័យទំនើបនា
អំឡុងឆ្នាំ១៩៨១។ វាត្រូវបានលក់កាលពីឆ្នាំ២០១១
នៅទីក្រុងញូវយ៉កក្នុងតម្លៃ ៣,៨៩ លានដុល្លារ។
១ រូបថត Rhein II ដោយលោក Andreas Gursky

រូប
ថតនេះត្រូវបានថតដោយអ្នកថតរូបជនជាតិអាល្លឺម៉ង់លោក Andreas
Gursky កាលពីឆ្នាំ១៩៩៩។ ប្រកបដោយគុណភាពខ្ពស់
និងបង្កប់អត្ថន័យហួសពីការថ្លែង
រូបថតនេះត្រូវបានដាក់លក់នៅទីក្រុងញូវយ៉កកាលពីឆ្នាំ២០១១
ក្នុងតម្លៃ ៤,៣៣៨លានដុល្លារ៕
ចុះប្រិយមិត្តយល់យ៉ាងណាដែរចំពោះរូបថតទាំងនេះ?
0 comments:
Post a Comment