ប្រភពពី៖ http://news.sabay.com.kh/articles/766361
“ពេលនេះខ្ញុំកំពុងមានជំងឺ ខ្ញុំពិតជាចង់ទៅរៀន ចង់ឃើញមិត្តភ័ក្ដិ ចង់ ឃើញប៉ាម៉ាក់មានស្នាមញញឹម”។ ទាំងនេះគឺជាអត្ថន័យនៅឃ្លាដំបូង នៃលិខិត របស់កុមារីម្នាក់ឈ្មោះវិច្ឆិកា មុននាងលាចាកដោយសារជំងឺមហារីកឆ្អឹង។
អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់បង្ហាញអារម្មណ៍សោកស្តាយ ក្រោយបានអានអត្ថន័យ លិខិតរបស់កុមារី វិច្ឆិកា និងបានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា៖ “សូមវិញ្ញាណក្ខន្ធក្មួយស្រីទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ បើមានជាតិក្រោយ សូមក្មួយស្រីមានអាយុវែង សុខភាពល្អ ប្រាជ្ញាវាងវៃ និងជាមនុស្សល្អរស់នៅក្នុងសង្គម”។
ចំណែក អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ផ្សេងទៀតក៏បានបង្ហាញអារម្មណ៍ រំជួលចិត្ត និងបានសរសេរថា៖ “នាងពិតជាក្មេងស្រីឆ្លាត សូមឲ្យប្អូនស្រីទៅកាន់ភពមួយទៀតដោយស្ងប់ស្ងាត់នាងខ្ញុំសូម ជួយរំលែកទុក្ខដល់ក្រុមគ្រួសារគាត់ផង”។
កុមារី វិច្ឆិកា រៀននៅសាលាបឋមសិក្សា វត្តបូព៌ ខេត្តសៀមរាប។ ប៉ុន្តែមិនដឹងថា រៀនថ្នាក់ទី និងអាយុប៉ុន្មាននោះទេ។

តើអ្នកយល់យ៉ាងណាដែរ?
0 comments:
Post a Comment