Monday, May 12, 2014

ប្រភពី៖http://www.khmerload.com/news/26386
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានអ្នកឃ្វាលក្របី ប្រទះឃើញដេកស្លាប់ផ្កាប់មុខ ក្នុងទឹកស្រែជម្រៅត្រឹមស្មងជើង កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១១ ឧសភា ស្ថិតនៅក្នុងវាលស្រែ ក្រោយផ្ទះបុរសរងគ្រោះ ក្នុងភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូរណ៍ ដែលសង្ស័យខ្យល់គរ ដួលផ្កាប់មុខលង់ទឹកស្លាប់តែម្តង ។
សមត្ថកិច្ចមូលដ្ឋានឱ្យដឹងថា បុរសរងគ្រោះឈ្មោះ តេង យ៉ាន អាយុ៥៤ឆ្នាំ ប្រពន្ធឈ្មោះបិន ហ៊ីម អាយុ៥៣ឆ្នាំ អត់មានកូនទេ រស់នៅក្នុងភូមិខាងលើ។
ក្រុមគ្រួសារជនរងគ្រោះឱ្យដឹងថា កាលពី៣ថ្ងៃមុន បុរសរងគ្រោះ បានជួបគ្រោះថ្នាក់ចរាចរណ៍ និងធ្វើឱ្យរូបគេ ហាក់ដូចជាមានបញ្ហាខួរក្បាល និយាយស្តី និងដើរហើរខុសពីប្រក្រី។ កាលពីថ្ងៃទី១០ ឧសភា បុរសរងគ្រោះ បានដើរចេញពីផ្ទះបាត់ មិនដឹងទៅណាមកណាទេ ប្រពន្ធបានដើររក តែមិនឃើញ។ លុះព្រឹកឡើង ស្រាប់តែត្រូវអ្នកឃ្វាលក្របីប្រទះឃើញ សពជនរងគ្រោះ ដេកផ្កាប់មុខ នៅក្នុងទឹកស្រែ ប្រមាណ៧០០ម៉ែត្រខាងក្រោយផ្ទះ បណ្តាលឱ្យមានការភ្ញាក់ផ្អើលតែម្តង ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច្ច័យ ហើយអះអាងថា ជនរងគ្រោះពិតជាស្លាប់ ដោយលង់ទឹកពិតប្រាកដមែន មិនមែនជារឿងឃាតកម្មនោះទេ ដែលគេសន្និដ្ឋានថា អាចខ្យល់គរដួលក្នុងទឹក ទើបជនរងគ្រោះស្លាប់បែបនេះ។

0 comments:

Post a Comment