Saturday, May 31, 2014

ប្រភពពី៖http://news.sabay.com.kh/articles/765122

នេះ​គឺ​ជា​ការ​រក​ឃើញ​ថ្មី​​មួយ​ទៀត​របស់​អ្នក​បុរាណវិទ្យា​អូស្ត្រាលី បន្ទាប់​ពី​ពួកគេ​បាន​រក​ឃើញ​ផ្ទាំង​គំនូរ​យ៉ាង​ពិសេស​នៅ​​លើ​កំពូល​ប្រាសាទ ​អង្គរវត្ត​។ ផ្ទាំង​គំនួរ​នោះ​មិនមែន​ជា​អ្វី​ដែល​​អ្នក​ទេសចរណ៍​ទូទៅ​អាច​​មើល​ឃើញ​ រូបចម្លាក់​ផ្សេងៗ​នៅ​លើ​ជញ្ជាំង​ប្រាសាទ​ដូច​សព្វថ្ងៃ​នោះ​ឡើយ តែ​វា​ជា​ផ្ទាំង​គំនូរ​ប្រវត្តិសាស្ត្រ​យ៉ាង​ពិសេស​ដែល​មិន​អាច​មើល​ឃើញ​ដោយ ​ភ្នែក​ទទេ​បាន។
យោង​តាម​ប្រសាសន៍​របស់​លោក Noel Hidalgo Tan ជា​អ្នក​ស្រាវជ្រាវ​​ជាន់ខ្ពស់​លើ​​សិលា ​មក​ពី​សាកលវិទ្យាល័យ Canberra ​បាន​ឲ្យដឹង​ថា​ គាត់​គឺ​ជា​អ្នក​​រក​ឃើញ​​គំនូរ​នេះ​មុន​គេ តាម​រយៈ​ការ​ប្រើប្រាស់​​​ប្រព័ន្ធ​ឌីជីថល​​កុំព្យូទ័រ​ជា​ជំនួយ​​ វិភាគ​លើ​រូបថត​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត​ជា​ច្រើន​សន្លឹក ដែល​គាត់​បាន​ថត​អំឡុង​ឆ្នាំ​២០១០។
អ្នក​ស្រាវជ្រាវ​ខាងលើ​បាន​បន្ថែម ​ថា ​ប្រព័ន្ធ​ឌីជីថល​នៅ​ក្នុង​កុំព្យូទ័រ​បាន​ពន្លិច​រូបថត​​យ៉ាង​​អស្ចារ្យ​នៃ ​រូបគំនូរ​ដ៏​អាថ៌កំបាំង​នៅ​លើ​ជញ្ជាំង​ប្រសាទ​នេះ​​​ដែល​គ្មាន​អ្នកណា​ ម្នាក់​អាច​​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​អស់​រយៈពេល​ជា​ច្រើន​សតវត្ស​មក​ហើយ។ រូប​គំនូរ​ទាំង​នោះ​រួមមាន ដំរី ហនុមាន ទូក​ អ្នក​ជិះសេះ រួម​ទាំង​អគារ​មួយចំនួន​ទៀត​ ទំនង​បាន​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ទូទៅ​​នៅ​ក្រុង​អង្គរ​នា​សម័យ​បុរាណ។​​ ​​​​
ស្នាម​គំនូស​ ដែល​បុរាណ​វិទូ​​អូស្ត្រាលី​រក​ឃើញ​លើ​ផ្ទាំង​សិលា ​ប្រាសាទ​អង្គរ​វត្ត
​ លោក Tan​បាន​បញ្ជាក់​ទៀត​ថា រូបគំនូរ​អាថ៌កំបាំង​នេះ​ស្ថិត​នៅ​លើ​កំពូល​​​ប្រាសាទ​ ដែល​អ្នក​ទេសចរណ៍​រាប់ពាន់​នាក់​ដើរ​ឆ្លងកាត់​ជា​រៀងរាល់​ថ្ងៃ ប៉ុន្តែ​​​​វា​មិន​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​បាន​​ឡើយ។ ​គេ​​អាច​មើល​ឃើញ​រូបគំនូរ​នេះ​បាន​ លុះត្រា​តែ​ប្រើ​​​បច្ចេកទេស​វិភាគ​​ដ៏​ពិសេស​មួយ​ដែល​ហៅ​ថា (Decorrelation Stretch Analysis) សម្រាប់​បន្ថែម​ពណ៌​លើ​​រូបថត​គំនូរ​ទាំង​នោះ ដើម្បី​បន្លិច​រូបភាព​ឡើង។ ​​
បច្ចេកទេស ​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ដោយ​​​អ្នក​​ស្រាវជ្រាវ​​លើ​​ថ្ម​​ ជា​ជំនួយ​ស្វែង​រក​ភិនភាគ​រូប​ភាព​មិន​ច្បាស់​ ឬ​ រូបភាព​ព្រាលៗ​ឲ្យ​មើល​ឃើញ​​កាន់តែ​ច្បាស់ ហើយ​ការ​​យក​បច្ចេកទេស​នេះ​មក​ប្រើ​លើ​រូបភាព​នៃ​ប្រាសាទ​អង្គរ​វត្ត ពិត​ជា​ស័ក្ដិសម​​បំផុត​សម្រាប់​​របកគំហើញ​ខាងលើ។​​​
លោក​ Tan បាន​មាន​ប្រសាសន៍​​ដូច្នេះ​ថា៖ « ផ្ទាំង​គំនូរ​គួរ​ដោយដៃ​​​ជា​ច្រើន​នៅ​លើ​ជញ្ជាំង​ថ្ម​ប្រសាទ​​ត្រូវ​បាន​គេ ​រក​ឃើញ​នៅ​ពេល​កន្លងមក ហើយ​ខ្ញុំ​ពិត​ជា​យល់ស្រប​ទៅ​នឹង​ការ​រក​ឃើញ​​​​ទាំងនោះ។ ប៉ុន្តែ​ សម្រាប់​​​របកគំហើញ​មួយ​នេះ​វា​​ហាក់​មិន​ដូច​ទៅ​នឹង​គំនូរ​គូរ​ដោយដៃ​ទូទៅ​ ឡើយ ពោល​គឺ​វា​បាន​បង្កប់​ខ្លួន​​យ៉ាង​អាថ៌កំបាំង​ដែល​ជា​ការ​ប៉ុនប៉ង​​មួយ​របស់ ​មនុស្ស​សម័យ​បុរាណ​ក្នុង​ការ​តុបតែង​ប្រាសាទ​នេះ​ឡើង​វិញ។ ​​​​​
ជុំវិញ ​របកគំហើញ​នេះ​ អ្នក​បុរាណ​វិទ្យា​ម្នាក់​ទៀត​​ដែល​​មិន​ជាប់​ពាក់ព័ន្ធ​​ក្នុង​ការ​ ស្រាវជ្រាវ​នេះ​គឺ​លោក Christophe Pottier បាន​មាន​ប្រសាសន៍​ថា លោក​យល់​ស្រប​​ទៅ​នឹង​ការ​លើកឡើង​របស់​របស់​លោក Tan ដែល​​ថា នេះ​មិនមែន​ជា​រូប​គំនូរ​ធម្មតា។ ប៉ុន្តែ​លោក​​ហាក់​​មិន​ភ្ញាក់ផ្អើល​ទៅ​នឹង​ព័ត៌មាន​នេះ​នោះ​ទេ ព្រោះ​ថា​នៅ​​ពេល​កន្លង​មក អ្នក​បុរាណវិទ្យា​​ក៏​ធ្លាប់​បាន​រក​ឃើញ​គំនូរ​នេះ​ជា​ច្រើន​ផ្ទាំង​ផង​ដែរ​ កាល​ពី​​១៥ឆ្នាំ​មុន។​
ទោះបី​ជា​យ៉ាងណា​ក៏ដោយ ​​គេ​មិន​អាច​កំណត់​រយៈពេល​ពិត​ប្រាកដ​ថា ផ្ទាំង​គំនួរ​ទាំង​​នេះ​បាន​គូរ​​ឡើង​នៅ​អំឡុង​ពេល​ណា​នោះ​ទេ។ ប៉ុន្តែ​តាម​​​ការ​យល់​ឃើញ​របស់​លោក Tan ផ្ទាំង​គំនូរ​ទាំង​នេះ​ទំនង​ជា​ត្រូវ​បាន​គូរ​នៅ​អំឡុង​រជ្ជកាល​ស្តេច​ អង្គចន្ទ​​​ ដើម្បី​​​​​ជួសជុល​ប្រាសាទ​ឡើងវិញ ​ដែល​ព្រះអង្គ​បាន​​សោយរាជ្យ​ចន្លោះ​ឆ្នាំ​១៥២៨ ដល់​ឆ្នាំ ១៥៦៦៕

0 comments:

Post a Comment