Thursday, May 15, 2014



ប្រភពពី៖http://www.khmerload.com/news/26496 
ខេត្តសៀមរាប ៖ ការបាត់ខ្លួនស្រ្តីជនជាតិកូរ៉េខាងត្បូង បង្កឲ្យមានការភ្ញាក់ផ្អើល ថាជាករណីចាប់ជំរិត កាលពីថ្ងៃទី១៤ ឧសភា ២០១៤នោះ មិនមែនជាករណីចាប់ជំរិតនោះទេ ផ្ទុយទៅវិញ គឺការស្រលាញ់គ្នា ហើយបានពង្រត់គ្នាទៅភ្នំពេញ ។
នេះបើយោងតាមការអះអាង របស់លោក ញឹក កែវ ស្នងការរងនៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ទទួលបន្ទុកសន្តិសុខ ដែលបា្រប់កោះសន្តិភាព នៅព្រឹកថ្ងៃទី១៥ឧសភានេះ ។
បើតាមលោកស្នងការរង បុរសដែលស្រលាញ់ ស្រ្តីជនជាតិកូរ៉េខាងត្បូង ( មិនទាន់ស្គាល់អត្តសញ្ញាណ ) ជាជនជាតិកូរ៉េខាងជើង (មិនទាន់ស្គាល់ឈ្មោះ) មានមុខរបរជាអ្នកនំាភ្ញៀវ ( Guide ) ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញ មានការភ្ញាក់ផ្អើលនៅសៀមរាប ក៏ដូចជានៅរាជធានីភ្នំពេញថា មានស្រ្តីជនជាតិកូរ៉ខាងជើង (តាមពិតកូរ៉េខាងត្បូង) បម្រើការងារក្នុងភោជនីយដ្ឋាន មិត្តភាពព្យុងយ៉ាង ស្ថិតនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានបាត់ខ្លួនតាំងពីម៉ោងជាង ៩ព្រឹកថ្ងៃទី១៣ ឧសភា ២០១៤ ហើយមានការសង្ស័យថា ជាករណីចាប់ជំរិត ។
ព័ត៌មាននៃការបាត់ខ្លួន ស្រ្តីជនជាតិកូរ៉េខាងត្បូងនោះ ត្រូវបានបែកធ្លាយ បន្ទាប់ពីម្ចាស់ភោជនីយដ្ឋាន មិត្តភាពព្យុងយ៉ាង បានទៅដាក់ពាក្យបណ្តឹង នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីជួយអន្តរាគមន៏ និងស្រាវជ្រាវរក ។ តែប្រភពចុងក្រោយ គឺស្រ្តីរូបនោះ បានមកលេងនៅរាជធានីភ្នំពេញ ជាមួយគូកំណាន់ គ្រាន់តែមិនដឹងស្នាក់នៅទីណា ហើយនឹងវិលត្រឡប់ ទៅខេត្តសៀមរាបវិញ នៅពេលណានោះតែប៉ុណ្ណោះ ៕

0 comments:

Post a Comment