ប្រភពពី៖http://news.sabay.com.kh/articles/766163
បុរសមួយក្រុមដែលមានប៉ូលិសម្នាក់ផងនោះត្រូវបានគេចោទប្រកាន់ថា
បានរំលោភក្មេងស្រីអនីតិជនពីរនាក់បងប្អូន សម្លាប់
និងព្យួរសាកសពជនរងគ្រោះទាំងពីរនាក់នឹងដើមឈើ។
ក្រុមអ្នកភូមិបានរកឃើញសាកសពក្មេងស្រីរងគ្រោះពីរនាក់អាយុ ១៤ និង ១៥ ឆ្នាំត្រូវបានចង់ព្យួរនឹងដើមស្វាយមួយក្បែរផ្ទះរបស់ពួកគេ ក្នុងភូមិ Katra រដ្ឋ Uttar Pradesh ដ៏ដាច់ស្រយាល។
ក្រុមអ្នកភូមិបានរកឃើញសាកសពក្មេងស្រីរងគ្រោះពីរនាក់អាយុ ១៤ និង ១៥ ឆ្នាំត្រូវបានចង់ព្យួរនឹងដើមស្វាយមួយក្បែរផ្ទះរបស់ពួកគេ ក្នុងភូមិ Katra រដ្ឋ Uttar Pradesh ដ៏ដាច់ស្រយាល។
ក្មេងស្រីទាំងពីររូបបានដើរចេញទៅទីវាលរកកន្លែងបន្ទោរបង់
ដោយសារផ្ទះរបស់ពួកនាងគ្មានបង្គន់
និងក្រោយមកក៏បានបាត់ខ្លួនតែម្ដង។

អ្នកភូមិចោមរោមសពក្មេងស្រីរងគ្រោះ
ក្រុមអ្នកភូមិដែលពោរពេញដោយកំហឹងរាប់រយនាក់បានប្រមូលផ្ដុំគ្នា
យ៉ាងកកកុញជុំវិញដើមស្វាយដែលរកឃើញសាកសពក្មេងស្រីទាំងពីរពេញ
មួយថ្ងៃដើម្បីប្រឆាំងតវ៉ានឹងប៉ូលិសដែលមិនបានធ្វើសកម្មភាពអ្វី
សោះក្នុងករណីនេះ។
ករណីរំលោភចុងក្រោយនេះ ត្រូវបានទូរទស្សន៍ឥណ្ឌាមួយផ្សាយ បង្ហាញពីក្រុមអ្នកភូមិនាំគ្នាអង្គុយជុំវិញដើមស្វាយកន្លែង កើតហេតុការពារមិនឲ្យអាជ្ញាធរយកសាកសពរបស់ជនរងគ្រោះចុះឡើយដរាប ណាជនសង្ស័យមិនទាន់ត្រូវបានចាប់ខ្លួន។
បើតាមរបាយការណ៍នានារាយការណ៍ថា ប៉ូលិសបានចាប់ខ្លួនបុរសបួនរូបនៅថ្ងៃបន្ទាប់ ខណៈការស្រាវជ្រាវរកជនសង្ស័យបីរូបផ្សេងទៀតកំពុងត្រូវបានធ្វើ។ ក្នុងចំណោមអ្នកដែលបានចាប់ខ្លួននោះប៉ូលិសម្នាក់ផងដែរ។

ការធ្វើកោសល្យវិច័យបញ្ជាក់ថា
ក្មេងស្រីទាំងពីរត្រូវបានរំលោភជាក្រុម រឹតកសម្លាប់
មុននឹងយកទៅចងនឹងដើមស្វាយ។
នេះជាការបញ្ជាក់របស់ស្នងការប៉ូលិសលោក Atul Saxena។

ក្រុមអ្នកភូមិដែលពោរពេញដោយកំហឹងនៅការពារមិនឲ្យប៉ូលិសដាក់សាកសពក្មេងស្រី
រងគ្រោះទាំងពីរចុះក្រោម ដរាបណាមិនទាន់ចាប់បានជនសង្ស័យ
រងគ្រោះទាំងពីរចុះក្រោម ដរាបណាមិនទាន់ចាប់បានជនសង្ស័យ
ក្រុមអ្នកភូមិបានចោទប្រកាន់ស្នងការប៉ូលិសក្នុងតំបន់ថា
មិនអើពើពីពាក្យបណ្ដឹងរបស់ឪពុកក្មេងស្រីរងគ្រោះរាយការណ៍ពីការ
បាត់ខ្លួនកាលរាត្រីថ្ងៃអង្គារ។
ប៉ូលិសចំនួនបីរូបត្រូវបានបណ្ដេញចេញពីការងារដោយសារតែ
ធ្វេសប្រហែសមិនបានទទួលយកករណីនេះ។
នេះជាករណីរំលោភដ៏ព្រៃផ្សៃចុងក្រោយកើតមានឡើងក្នុងប្រទេសឥណ្ឌា
ខណៈកាលពីឆ្នាំទៅមិញបាតុកម្មប្រឆាំងការរំលោភបំពានលើក្មេងស្រី
និងស្រ្តីទ្រូវបានធ្វើឡើងទូទាំងប្រទេសក្រោយករណីរំលោភនិស្សិត
ស្រីម្នាក់លើរថយន្តក្រុងដ៏សាហាវត្រូវបានសារព័ត៌មានចុះផ្សាយ
កក្រើកពិភពលោក៕

បាតុកម្មប្រឆាំងនឹងការរំលោភលើក្មេងស្រី និងស្ត្រីនៅឥណ្ឌា
0 comments:
Post a Comment