Thursday, May 15, 2014

ប្រភពពី៖http://www.khmerload.com/news/26475

សៀមរាប៖ នារីវ័យក្មេងជន ជាតិកូរ៉េខាងជើងម្នាក់ ដែលកំពុង បម្រើការងារក្នុងភោជនីយដ្ឋាន មួយនៅខេត្តសៀមរាប បានបាត់ខ្លួនកាល ពីវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤ ទាំងមិនដឹងមូលហេតុ ខណៈប្រភពខ្លះសង្ស័យថា ជាករណីចាប់ជំរិត។
ដំណឹងបាត់ខ្លួនរបស់នារីជនជាតិកូរ៉េខាងជើងនេះ ត្រូវបានបែកធ្លាយបន្ទាប់ពីម្ចាស់ ភោជនីយដ្ឋានមិត្ត ភាពព្យុងយ៉ាង ស្ថិតនៅភូមិគ្រួស សង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាប បានទៅដាក់ពាក្យបណ្តឹង នៅស្នងការដ្ឋាននគរបាលខេត្ត ស្វែងរកការជួយអន្តរាគមន៍។
មន្រ្តីនគរបាលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នារីជនជាតិកូរ៉េខាងជើង ដែលកំពុងបាត់ខ្លួនោះ ឈ្មោះ ស៊ូ  យ៉ាង អាយុ ២១ឆ្នាំ មានមុខរបរជាអ្នករត់តុ នៅភោជនីយដ្ឋានមិត្តភាពព្យុងយ៉ាង។
ជនជាតិកូរ៉េខាងជើងជាម្ចាស់ភោជនីយដ្ឋាន បានប្រាប់ថា ស៊ូ យ៉ាង បានបាត់ខ្លួន តាំងពីវេលាម៉ោង៩ និង៣០នាទី  ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤ មិនដឹងជាទៅទីណានោះឡើយ។
យ៉ាងណាក៏ដោយមន្រ្តីនគរបាលខេត្តសៀមរាប មិនទាន់អាចបញ្ជាក់ថា ករណីនេះផ្តើមចេញពីរឿងអ្វីនោះទេ ខណៈ  ប្រភពខ្លះសង្ស័យថា ជាករណីចាប់ជំរិត។
កម្លាំងសមត្ថកិច្ចខេត្តសៀមរាប បានសុំកិច្ចសហការពីកម្លាំងនគរបាលតាមបណ្តារាជធានី-ខេត្តទាំងអស់ តាមជួយស៊ើបអង្កេតករណីនេះ គ្រាដែលកម្លាំងនគរបាលខេត្តសៀមរាប កំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់។
មន្រ្តីនគរបាលមួយរូប នៅខេត្តសៀមរាប បាននិយាយថា មុនពេលមានករណីនេះកើរឡើង មានបុរសកូរ៉េខាងត្បូង ម្នាក់ បានចូលទៅហូបអាហារនៅក្នុងភោជនីដ្ឋានខាងលើ បន្ទាប់មកក៏មានព័ត៌មានបាត់នារីវ័យក្មេងនេះតែម្តង៕

0 comments:

Post a Comment