Thursday, May 15, 2014

ប្រភពពី៖http://www.khmerload.com/news/26480

ប៉ាពួញូវហ្គីណេ៖ ក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់ ត្រូវបាន ក្រពើ ប្រវែង ៤ម៉ែត្រ ស៊ីយ៉ាងសាហាវឃោរឃៅ ក្នុងប្រទេស ប៉ាពួញូវហ្គីណេ ខណៈពេលដែលកំពុង តែស្ទូចត្រី ជាមួយនឹង ឪពុកម្ដាយរបស់ខ្លួន។
តាមប្រភពព័ត៌មានពី ឌេលីម៉ែល បានឲ្យដឹងថា ដៃ ជើង និង ឆ្អឹងត្រគាករបស់ Melas Mero ដែលជារបស់ ក្មេងរងគ្រោះនេះ ត្រូវប្រទះឃើញ នៅក្នុងខ្លួនរបស់ក្រពើ រីឯក្បាលរបស់ក្មេងប្រុសនេះ គឺអអណ្ដែតនៅក្បែរក្រពើ។ យ៉ាងណាមិញ ក្មេងប្រុសនេះ ពិតជាមានភាព សប្បាយរីករាយជាខ្លាំង ជាមួយនឹងក្រុមគ្រួសារ នៅឯទន្លេ Siloura ក្នុងខេត្ដ Gulf ភាគខាងត្បូងនៃប្រទេស តែអ្វីដែលជាភាពសប្បាយបែរប្រែក្លាយ ជាទុក្ខ ដោយសារតែនោះ ជាពេលដែលក្រពើនេះ បានវាយប្រហារមក លើក្មេងប្រុសនេះ។
តាមសម្ដីប៉ូលីសដែលមានឈ្មោះថា Lincoln Gerari បានថ្លែងមកកាន់អ្នក សារព័ត៌មានក្នុងស្រុកថា ក្រពើនេះ បានវាត់ក្មេងប្រុសរងគ្រោះនេះ ដោយកន្ទុយរបស់វា និងរួចមក ក៏វាយប្រហារក្មេងនេះតែម្ដង។ ជាមួយគ្នានោះ ប៉ូលីសបានរកឃើញ អវៈយវៈក្មេងប្រុសនេះ បន្ទាប់ពីពួកគេ ចាត់វិធានការណ៍តាមចាប់ និងសម្លាប់ក្រពើនេះ ដែលបន្ទាប់គេក៏ឃើញក្បាលក្មេងរងគ្រោះអណ្ដែត នៅក្បែរនោះផងដែរ។
គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ ក៏មានបុរសម្នាក់ បានស្លាប់ដោយសារតែក្រពើទឹកប្រៃ នៅក្នុងប៉ាស៊ីភិចផងដែរ ដែលការវាយប្រហារនេះ កើតឡើងនៅ Rawa Bay ភាគខាងជើង Bougainville។ ចំពោះ ពពួកសត្វក្រពើនេះ គឺជាសត្វដែលតែងតែប្រទះឃើញមាននៅក្នុង ប្រទេសមួយនេះ ដែលពួកវាមានការលូត រហូតដល់ ៧ម៉ែត្រ ឬវែងជាងនេះក៏មាន។
សម្រាប់ប្រទេសនេះ និងប្រទេសអូស្ដ្រាលី គឺជាប្រទេសដែលសម្បូរទៅ ដោយសត្វក្រពើប្រភេទទឹកប្រៃជាងគេ លើពិភពលោកនេះ៕
រូបភាពតំណាង

0 comments:

Post a Comment