Monday, June 29, 2015

ប្រភពពី៖http://www.khmerload.com/news/39094
ចិន៖ វាគឺជារឿងដ៏គួឲ្យ ប្រុងប្រយ័ត្នមួយ សំរាប់ឪពុកម្តាយ គ្រប់រូប ដែលតែងតែ មានការធ្វេសប្រហែស ជាមួយនឹង កូនតូចៗ របស់ខ្លួន បើទោះជា រវល់នឹងការងារ យ៉ាងណាក៏ដោយ។

រថយន្តទុកចោលកណ្តាលថ្ងៃ
ជាក់ស្តែង កាលពីពេលថ្មីៗនេះ ក្មេងប្រុស អាយុ៤ឆ្នាំម្នាក់ មកពីខេត្ត Hunan បានស្លាប់បាត់បង់ជីវិត ដោយសារជាប់នៅក្នុងរថយន្ត ផ្នែកកៅអីក្រោយ ខណ:ពេលដែល អាកាសធាតុក្តៅខ្លាំង ធ្វើឲ្យក្មេងប្រុសរងគ្រោះ មិនអាចទ្រាំទ្រនឹងកម្តៅក្នុងរថយន្តបាន។
យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុស រងគ្រោះឈ្មោះ Xiaotian នៅថ្ងៃកើតហេតុ បានធ្វើដំណើរជាមួយក្រុមគ្រួសារ ទៅទទួលវ៉ាក់សាំងការពារជំងឺ។ ប៉ុន្តែនៅពេលដែលត្រឡប់មកផ្ទះវិញ វេលាម៉ោងប្រហែល ១១ព្រឹក គ្រួសារក្មេងរងគ្រោះ បានភ្លេចយក Xiaotian ចេញពីឡាន ដែលរូបគេកំពុងគេង នៅកៅអីក្រោយតែម្នាក់ឯង រួចក៏នាំគ្នាឡើងទៅ បរិភោគអាហារនៅផ្ទះសាច់ញាតិ នៅជាន់ទី១៥ លើខុនដូមួយកន្លែង។ លុះមកទល់ម៉ោងប្រហែល ៥ល្ងាច ក្រុមគ្រួសារទាំងមូល ចាប់អារម្មណ៍ថា បាត់ Xiaotian ទើបចាប់ផ្តើមមានការភ្ញាក់ផ្អើល ដើររក។
ប្រភពឲ្យដឹងទៀតថា Xiaotain ជាប់ក្នុងរថយន្ត ដែលមានសីតុណ្ហភាពក្នុងនោះ ដល់ទៅ ៤០អង្សារសេ បានស្លាប់ មុនពេលក្រុមគ្រួសាររកឃើញ។ ទោះបីជាភ្លាមៗ ក្រុមគ្រួសារក្មេងរងគ្រោះ ហៅឡានពេទ្យ ដើម្បីជួយសង្គ្រោះ ក៏ដោយ តែវាបានហួសពេល អស់ទៅហើយ។ គិលានុបដ្ឋាយិកា​ម្នាក់ បានប្រាប់ដល់ សារព័ត៌មានថា ក្មេងរងគ្រោះ ទំនងជាស្លាប់មុនពេល ឪពុកម្តាយរបស់គេ បានរកឃើញ យូរដែរមកហើយ៕

រូបភាពវាស់សីតុណ្ហភាពក្នុងរថយន្ត

Thursday, June 25, 2015

ប្រភពពី៖http://www.khmerload.com/news/38993
រាជធានី​ភ្នំពេញ ៖ មន្ត្រី​អ្នកនាំពាក្យ​ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​ អន្តរជាតិ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​វៀតណាម ​បាន​បញ្ជា​ឲ្យ ​អាជ្ញាធរ​មូលដ្ឋាន​ ចុះ​ពិនិត្យ​ តំបន់​ព្រំដែន និង​ធ្វើ​របាយការណ៍ ​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ ឆ្លើយ​តប​នឹង​កំណត់​ទូត ​របស់​កម្ពុជា ដែល​លើក​ឡើង​ថា វៀតណាម​ បាន​រំលោភ​ដី​កម្ពុជា ក្នុង​ខេត្ត​រតនគីរី និង​ខេត្តកណ្តាល ។
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃ​ទី​២៤ មិថុនា បានឱ្យ​ដឹង​ថា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង បាន​ជួប​ជាមួយ​លោក Le Hoai Trung អនុរដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម ដែល​បាន​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ «​វេទិកា​អាស៊ាន​-​ជប៉ុន​» នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ មិថុនា ។
ក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង បាន​រំឭក​ពី​ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ស្នើ​កុំ​ឲ្យ​វៀតណាម​ធ្វើ​អ្វី​នៅ​ក្នុង​តំបន់​ដែល​មិន​ទាន់​បាន​បោះបង្គោល​ព្រំដែន ។ សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា លោក​ឧបនាយករដ្ឋមន្ត្រី បាន​ស្នើ​យ៉ាង​ទទូច​ជា​ថ្មី​ម្តងទៀត​ឲ្យ​ភាគី​វៀតណាម​គោរព​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម ចុះ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​១៩៩៥ រវាង​កម្ពុជា និង​វៀតណាម ។
សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា «​លោក​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​ពី​ករណី​វៀតណាម​ជីក​ស្រះ​នៅ​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី និង​ករណី​សាងសង់​ប៉ុស្តិ៍​យាម​នៅ​ជាប់​ភូមិ​ព្រែក​ស្បូវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ។ លោក​បាន​ស្នើ​ឲ្យ​ភាគី​វៀតណាម​បញ្ឈប់​ការ​សាងសង់​នេះ ទោះបីជា​ក្នុង​ករណី​ជា​ការ​ជួសជុល​ប៉ុស្តិ៍​យាម​ចាស់​ក៏​ដោយ ដែល​អនុរដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម​បាន​លើក​ឡើង​ថា គ្រាន់តែ​ជា​ការ​ជួសជុល​ទេ​» ។
តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​ថា លោក​អនុរដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម បាន​លើក​ឡើង​ថា ភាគី​វៀតណាម​បាន​ទទួល​កំណត់​ទូត​របស់​កម្ពុជា ហើយ​ថ្នាក់ដឹកនាំ​វៀតណាម​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ​វៀតណាម និង​បច្ចុប្បន្ន​កំពុង​រង់ចាំ​របាយការណ៍​នេះ ។
អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​លោក ជុំ ស​ន្ទ​រី ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​វិទ្យុ VOD កាលពី​ថ្ងៃ​អង្គារ ទី​២៣ មិថុនា​ថា កម្ពុជា​កំពុង​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម​តាម​យន្តការ​ទ្វេភាគី ដែល​លោក​ថា ការងារ​នេះ​ត្រូវ​ចំណាយ​ពេលវេលា​យូរ ។ លោក​បន្ដ​ថា យន្តការ​ទ្វេភាគី​នេះ​ជា​ដំណោះស្រាយ​ជំហាន​ដំបូង ដោយ​ឲ្យ​អាជ្ញាធរ​ខេត្ដ​នៅតាម​បណ្ដោយ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ជួប​ប្រជុំ​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ ហើយ​ក្រៅពី​នេះ​ក៏​មាន​បើក​កិច្ចប្រជុំ​រវាង​គណៈកម្មការ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។ លោក​មាន​ប្រសាសន៍​ថា «​បច្ចុប្បន្ន គឺ​យើង​ធ្វើការ​ប្រមូលផ្ដុំ​ការ​តវ៉ា​តាម​ការទូត ហើយ​ដែល​យើង​ធ្វើ​កន្លង​មករ​ហូត​ដល់​ពេល​នេះ គេ​ហៅ​ថា​យន្តការ​ទ្វេភាគី ដូច​ជាតា​មរយៈ​ទំនាក់ទំនង​គ្នា​រវាង​អាជ្ញាធរ​ដែនដី រវាង​អាជ្ញាធរ​ខេត្ត​និង​ខេត្ត ខេត្ត​កម្ពុជា​និង​ខេត្ត​វៀតណាម ឬ​ក៏​តាម​រយៈ​កិច្ចប្រជុំ​របស់​គណៈកម្មការ​ចម្រុះ​ព្រំដែន​របស់​ប្រទេស​ទាំង​ពីរ ហើយ​និង​ការ​តវ៉ា​តាម​ផ្លូវ​ការទូត​» ។
គួរ​រំលឹក​ថា កំណត់​ទូត​របស់​ក្រសួងការបរទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១៤ មិថុនា ដែល​ផ្ញើ​ទៅ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ដឹង​ថា ក្រុមបច្ចេកទេស​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា និង​អាជ្ញាធរ​ខេត្តរតនគិរី បាន​រក​ឃើញ​ស្រះ​ចំនួន​៣​បន្ថែម​ទៀត​នៅ​ក្នុង​ព្រៃ​ជ្រៅ​បន្ទាប់​ពី​ការ​រក​ឃើញ​មុន​នេះ​ចំនួន​៥ ដែល​វៀតណាម​បាន​ជីក​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៣០ និង​លេខ​៤០ ក្នុងភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ដែល​កន្លែង​នោះ​មិន​ទាន់​បាន​កំណត់ព្រំដែន​ច្បាស់លាស់​នៅឡើយ ។ កំណត់​ទូត​បញ្ជាក់​ថា ស្រះ​ទឹក​ទី​១​មាន​ទំហំ​១២​ម៉ែត្រ​គុណ​នឹង​១៨​ម៉ែត្រ ស្រះ​ទឹក​ទី​២​មាន​ទំហំ​១៤,៥​ម៉ែត្រ​គុណ​នឹង​១៧​ម៉ែត្រ និង​ស្រះ​ទឹក​ទី​៣ មាន​ទំហំ​១០​ម៉ែត្រ​គុណ​នឹង​២៤,៥​ម៉ែត្រ ។
ចំណែក​កំណត់​ទូត​របស់​ក្រសួងការបរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​១៧ មិថុនា លើក​ឡើង​ថា កាលពី​ថ្ងៃ​ទី​៨ មិថុនា ក្រសួង​បាន​ផ្ញើ​កំណត់​ទូត​មួយ​ទៅ​ប្រទេស​វៀតណាម ស្នើ​ឲ្យ​បញ្ឈប់​ការ​ជីកដី​ធ្វើ​គ្រឹះ​សម្រាប់​សាងសង់​ប៉ុស្តិ៍​យោធា ត្រង់​ចំណុច​និយាម​ការ WT-06065-07703 នៅ​ជាប់​ភូមិ​ព្រែក​ស្បូវ ក្នុង​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល របស់​ប្រទេស​កម្ពុជា ។
បើ​តាម​អះអាង​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង ដែល​បាន​ផ្ញើ​លិខិត​ទៅ​សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ថា ក្រសួងការបរទេស​កម្ពុជា និង​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ហាណូយ បាន​ធ្វើ​កំណត់​ទូ​តទៅ​រដ្ឋាភិបាល​វៀតណាម​អំពី​ការ​រំលោភ​បំពាន​លើ​ទឹកដី​កម្ពុជា​នៅ​តំបន់​ផ្សេង​ៗ ចាប់ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៥​នេះ ចំនួន​១១​ដង​រួច​មក​ហើយ ។
គួរ​កត់​សម្គាល់ថា ភាគី​កម្ពុជា​បាន​ផ្ញើ​របាយការណ៍​ច្រើន​ដង​ហើយ មាន​ន័យ​ថា និយាយ​ច្រើន​ណាស់​ហើយ​ជម្រាប​ទៅ​ភាគី​វៀតណាម ។ ប៉ុ​ន្តែ​ភាគី​វៀតណាម​បាន​ឆ្លើយ​តប​វិញ «​ប៉ុន្មា​ន​ម៉ាត់​យ៉ាង​ខ្លី​» តែ​ប៉ុ​ណ្ណោះ មិន​គួរ​ឱ្យ​ទុកចិត្ត​មែន !!




ប្រភពពី៖http://www.khmerload.com/news/38989
អាមេរិក៖ អ្នកគ្រូពេទ្យជំនាញ ខាងដាក់ថ្នាំស្ពឹកម្នាក់ ត្រូវបានអ្នកជម្ងឺ ប្តឹង ហើយត្រូវពិន័យ ជាប្រាក់ បន្ទាប់ពី បែកធ្លាយ ខ្សែអាត់សំលេង ដែលលួចថត បានដោយទូរស័ព្ទ ស្មាតហ្វូន របស់អ្នកជម្ងឺនោះ នៅក្នុងដំណើរការ ទាំងមូល ក្នុងពេលវះកាត់ ជាពិសេស គឺថតបានសំដី មិនសមរម្យ និងប្រមាថមើលងាយ របស់នាង ចំពោះអ្នកជម្ងឹ ដែលសន្លប់ ស្តូកស្តឹងនោះ ទៀតផង។

រូបភាពពេលដែលកំពុងធ្វើការវះកាត់
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកគ្រូពេទ្យ មានជំនាញខាងដាក់ថ្នាំស្ពឹកម្នាក់ ដែលមានឈ្មោះថា Tiffany M Ingham ធ្វើការនៅតំបន់ Reston ក្នុងរដ្ឋ Virginia នៃសហរដ្ឋអាមេរិក ត្រូវបានអ្នកជម្ងឺម្នាក់ប្តឹង ហើយត្រូវបានពិន័យ ជាប្រាក់ បន្ទាប់ពីបែកធ្លាយ ខ្សែអាត់សំលេង នៃការប្រមាថមើលងាយ ដល់អ្នកជំងឺ ដែលថតបានដោយ អ្នកជម្ងឺរូបនោះ នៅក្នុងទូរស័ព្ទ ស្មាតហ្វូន របស់គាត់ផ្ទាល់តែម្តង។
អ្នកជម្ងឺ ដែលទទួលរង ការប្រមាថរូបនោះ ប្រើឈ្មោះកាត់ DB លោកបានប្រាប់ឲ្យដឹងថា ដោយខ្លាចមាន បញ្ហាផ្សេងៗ ដែលប៉ះពាល់ ដល់ផ្នែកសំខាន់ៗ នៅលើរាងកាយមុនពេលវះកាត់ គាត់ក៏បានប្រើប្រាស់ ទូរស័ព្ទស្មាតហ្វូន ដើម្បីថតសំលេង ក្នុងអំឡុងពេលវះកាត់នោះ។ បន្ទាប់ពីនោះមក លោក DB បានបើកស្តាប់សំលេងឡើងវិញ ពីក្នុងទូរសព្ទរបស់គាត់ ក្នុងពេលធ្វើដំណើរតាមផ្លូវ ត្រលប់មកកាន់ផ្ទះវិញ ក៏បានលឺសម្តីមិនសមរម្យ ទាំងនោះតែម្តង។
លោក DB បានឲ្យដឹងថា នៅពេលដែលខ្លួនលោក កំពុងសន្លប់ គ្រូពេទ្យស្រីម្នាក់ឈ្មោះ Ingham បាននិយាយដូចជា៖ «ក្រោយពេលនិយាយជាមួយលោក អស់៥នាទី​មុនពេលដំណើរការវះកាត់ចាប់ផ្តើម ខ្ញុំពិតជាចង់ដាល់លោកមួយដៃ ឲ្យចំផ្ទៃមុខ ដ់ើម្បីឲ្យលោករឹងពឹង សមជាប្រុសបន្តិច»។ «មើលម្ជុលនេះទៅ ឃើញទេ .. តិចទៀត វាជ្រាបចូលទៅក្នុងខ្លួន គាត់នេះហើយ នឹងធ្វើឲ្យមានអារម្មណ៍ រាគចុះក្អួត»។ «មេរោគរបេងក្នុងប្រដាប់ភេទរបស់គាត់»។
យ៉ាងណាមិញ លោក DB បានដាក់ពាក្យបណ្តឹង រួចហើយ ដោយគ្រូពេទ្យស្រីនោះ ត្រូវបានចោទប្រកាន់ពីបទ បរិហាកេរ្តិ៍ និងអនុវត្តខុសផ្នែកវេជ្ជសាស្រ្ត ហើយតុលាការ បានកាត់ក្តី ឲ្យសងជម្ងឺចិត្ត ទឹកប្រាក់ចំនួន ៥សែនដុល្លារអាមេរិកដល់លោក DB ផងដែរ៕


សូមទស្សនាវីដេអូខាងក្រោម៖
ប្រភពពី៖http://www.khmerload.com/news/38989
អាមេរិក៖ អ្នកគ្រូពេទ្យជំនាញ ខាងដាក់ថ្នាំស្ពឹកម្នាក់ ត្រូវបានអ្នកជម្ងឺ ប្តឹង ហើយត្រូវពិន័យ ជាប្រាក់ បន្ទាប់ពី បែកធ្លាយ ខ្សែអាត់សំលេង ដែលលួចថត បានដោយទូរស័ព្ទ ស្មាតហ្វូន របស់អ្នកជម្ងឺនោះ នៅក្នុងដំណើរការ ទាំងមូល ក្នុងពេលវះកាត់ ជាពិសេស គឺថតបានសំដី មិនសមរម្យ និងប្រមាថមើលងាយ របស់នាង ចំពោះអ្នកជម្ងឹ ដែលសន្លប់ ស្តូកស្តឹងនោះ ទៀតផង។

រូបភាពពេលដែលកំពុងធ្វើការវះកាត់
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកគ្រូពេទ្យ មានជំនាញខាងដាក់ថ្នាំស្ពឹកម្នាក់ ដែលមានឈ្មោះថា Tiffany M Ingham ធ្វើការនៅតំបន់ Reston ក្នុងរដ្ឋ Virginia នៃសហរដ្ឋអាមេរិក ត្រូវបានអ្នកជម្ងឺម្នាក់ប្តឹង ហើយត្រូវបានពិន័យ ជាប្រាក់ បន្ទាប់ពីបែកធ្លាយ ខ្សែអាត់សំលេង នៃការប្រមាថមើលងាយ ដល់អ្នកជំងឺ ដែលថតបានដោយ អ្នកជម្ងឺរូបនោះ នៅក្នុងទូរស័ព្ទ ស្មាតហ្វូន របស់គាត់ផ្ទាល់តែម្តង។
អ្នកជម្ងឺ ដែលទទួលរង ការប្រមាថរូបនោះ ប្រើឈ្មោះកាត់ DB លោកបានប្រាប់ឲ្យដឹងថា ដោយខ្លាចមាន បញ្ហាផ្សេងៗ ដែលប៉ះពាល់ ដល់ផ្នែកសំខាន់ៗ នៅលើរាងកាយមុនពេលវះកាត់ គាត់ក៏បានប្រើប្រាស់ ទូរស័ព្ទស្មាតហ្វូន ដើម្បីថតសំលេង ក្នុងអំឡុងពេលវះកាត់នោះ។ បន្ទាប់ពីនោះមក លោក DB បានបើកស្តាប់សំលេងឡើងវិញ ពីក្នុងទូរសព្ទរបស់គាត់ ក្នុងពេលធ្វើដំណើរតាមផ្លូវ ត្រលប់មកកាន់ផ្ទះវិញ ក៏បានលឺសម្តីមិនសមរម្យ ទាំងនោះតែម្តង។
លោក DB បានឲ្យដឹងថា នៅពេលដែលខ្លួនលោក កំពុងសន្លប់ គ្រូពេទ្យស្រីម្នាក់ឈ្មោះ Ingham បាននិយាយដូចជា៖ «ក្រោយពេលនិយាយជាមួយលោក អស់៥នាទី​មុនពេលដំណើរការវះកាត់ចាប់ផ្តើម ខ្ញុំពិតជាចង់ដាល់លោកមួយដៃ ឲ្យចំផ្ទៃមុខ ដ់ើម្បីឲ្យលោករឹងពឹង សមជាប្រុសបន្តិច»។ «មើលម្ជុលនេះទៅ ឃើញទេ .. តិចទៀត វាជ្រាបចូលទៅក្នុងខ្លួន គាត់នេះហើយ នឹងធ្វើឲ្យមានអារម្មណ៍ រាគចុះក្អួត»។ «មេរោគរបេងក្នុងប្រដាប់ភេទរបស់គាត់»។
យ៉ាងណាមិញ លោក DB បានដាក់ពាក្យបណ្តឹង រួចហើយ ដោយគ្រូពេទ្យស្រីនោះ ត្រូវបានចោទប្រកាន់ពីបទ បរិហាកេរ្តិ៍ និងអនុវត្តខុសផ្នែកវេជ្ជសាស្រ្ត ហើយតុលាការ បានកាត់ក្តី ឲ្យសងជម្ងឺចិត្ត ទឹកប្រាក់ចំនួន ៥សែនដុល្លារអាមេរិកដល់លោក DB ផងដែរ៕


សូមទស្សនាវីដេអូខាងក្រោម៖
ប្រភពព៖http://www.khmerload.com/news/38999
កូឡំប៊ី៖ ម្តាយវ័យក្មេង និងទារកម្នាក់ ត្រូវបានគេប្រទះឃើញ នៅរស់រានមានជីវិត ក្រោយជួបឧបទ្ទវហេតុ ធ្លាក់យន្តហោះ អស់រយៈពេល ៥ថ្ងៃ នៅក្នុងព្រៃ ដែលស្ថិតនៅ ភាគខាងលិច នៃប្រទេសកូឡំប៊ី។
យោងតាមប្រភពព័ត៌មាន បាឲ្យដឹងថា នាង Maria Nelly Murillo វ័យ១៨ឆ្នាំ និងកូនប្រុស អាយុ ១ឆ្នាំម្នាក់ ត្រូវបានក្រុមសង្គ្រោះ ប្រទះឃើញ ក្បែរយន្តហោះតូចមួយ របស់ក្រុមហ៊ុនអាកាសចរណ៏ Cessna របស់សហរដ្ឋអាមេរិក ដែលបានធ្លាក់ នៅក្នុងខេត្ត Choco នៃប្រទេសកូឡំប៊ី។

នាង Maria Nelly Murillo និងកូនប្រុស ត្រូវបានសង្គ្រោះ
ប្រភពដដែល បានឲ្យដឹងទៀតថា នាង Murillo បានរងរបួស និងរលាក ខណៈទារក របស់នាង មិនមានរងរបួស អ្វីឡើយ ហើយថែមទាំង មានសុខភាពល្អ ទៀតផង។
គួរបញ្ជាក់ផងដែរថា យន្តហោះដែលបានធ្លាក់នោះ គឺជាយន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៏ Cessna ដែលបានហោះហើរ ចេញពីទីក្រុង Quibdo ឆ្ពោះទៅកាន់ទីក្រុង Nuqui ប៉ុន្តែបានធ្លាក់ នៅក្នុងតំបន់ Alto Baudo ស្ថិតក្នុងខេត្ត Choco កាលពីថ្ងៃសៅរ៏ ទី២០ ខែមិថុនា កន្លងទៅនេះ ខណៈមូលហេតុ នៃការធ្លាក់នោះ មិនទាន់ត្រូវបាន គេដឹងនៅឡើយទេ។

គួរឲ្យដឹងផងដែរថា ក្រុមអ្នកជួយសង្គ្រោះ បានប្រទះឃើញ យន្តហោះរងគ្រោះ កាលពីថ្ងៃច័ន្ទ ទី២២ ខែមិថុនា ហើយប្រទះឃើញ អ្នកបើកបរយន្តហោះ ដែលមានឈ្មោះថា Carlos Mario Ceballos បានស្លាប់បាត់បង់ជីវិត នៅក្នុងកាប៊ីនមុខ នៃយន្តហោះ បាត់ទៅហើយ។ ទោះបីជាយ៉ាងណា ទ្វារយន្តហោះ បានចំហរ ខណៈនាង Murillo និងកូនប្រុស ឈ្មោះ Yudier Moreno មិនស្ថិតនៅទីនោះឡើយ។

យន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៏ Cessna ដែលបានធ្លាក់នោះ
យ៉ាងណាមិញ ក្រុមអ្នកជួយសង្គ្រោះ ដែលមានគ្នាសរុប ចំនួន១៤នាក់ បានដើររុករកពេញព្រៃ អស់រយៈពេល ៣ថ្ងៃ ទើបប្រទះឃើញ នាង Murillo និងកូនប្រុស។
ប្រមុខកងទ័ពអាកាស Colombian Air Force ម្នាក់ ដែលមានឈ្មោះថា Colonel Hector Carrascaល​បានប្រាប់ឲ្យដឹងថា ការរស់រានមានជីវិត របស់ម្តាយកូន ២នាក់នេះ គឺពិតជា អព្ភូតហេតុ​ដ៏អស្ចារ្យមួយ។​«វាគឺជាអភូតហេតុ ដ៏អស្ចារ្យមួយ។ នៅទីនោះ គឺជាតំបន់ព្រៃក្រាស់។»
ម្តាយកូនទាំង២នាក់នេះ ក្រោយមក ត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ នៅក្នុងទីក្រុង Quibdo នៃប្រទេសកូឡំប៊ី ដើម្បីធ្វើការព្យាបាល៕

ប្រាភពពីៈhttp://www.khmerload.com/news/39001
ចិន៖ ខែ្សវីដេអូកំពុងក្តៅគគុកមួយ បង្ហាញពីក្មេងមួយក្រុម ជាសិស្សអនុវិទ្យាល័យ ក្នុងខេត្ត Jiangxi បានវាយដំ និងទះកំភ្លៀង មិត្តរួមថ្នាក់ របស់ពួកគេម្នាក់ ជាង៥​នាទី ហើយក្រោយមក ចាប់ស្រាតសំលៀកបំពាក់ ថែមទាំងបង្ខំ ឲ្យនាង ថតរូបជាមួយ ថែមទៀតផង។

ក្មេងស្រីរងគ្រោះត្រូវមិត្តរួមថ្នាក់បង្ខំឲ្យអង្គុយចុះ
នៅក្នុងវីដេអូ គេឃើញក្មេងស្រីរងគ្រោះ ដែលស្លៀកពាក់ ខោពណ៌ខៀវ និងអាវពណ៌ខ្មៅ ត្រូវមិត្តរួមថ្នាក់ ចាប់បង្ខំ ឲ្យលុតជង្គង់ និងផ្លាស់វេនគ្នា វាយ និងទាត់ធាក់ រូបនាង។ ទោះជាក្មេងស្រីរូបនោះ សំពះសុំអង្វរ ឲ្យបញ្ឈប់ សកម្មភាព ធ្វើបាបលើ រូបនាង យ៉ាងណាក៏ដោយ ក៏មិត្តភក្តិរបស់នាង ហាក់រីករាយ យ៉ាងខ្លាំង ហើយបន្តសកម្មភាព ហិង្សា របស់ពួកគេ តទៅទៀត។
យោងតាមនាយកដ្ឋានអប់រំខេត្ត Jiangxi បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ មានឈ្មោះថា Huang ទើបតែរៀនចប់ ថ្នាក់ អនុវិទ្យាល័យ នៅខេត្ត Siyuan ហើយគេជា អតីតប្រធានថ្នាក់។ ដោយឡែក មេក្លោងដែល ដឹកនាំការវាយ ធ្វើបាបនោះ គឺមានឈ្មោះថា Liu មូលហេតុ គឺដោយសារ តែនាងមិនពេញចិត្តនឹង ការគ្រប់គ្រងថ្នាក់រៀន របស់ Huang។
Liu បានផ្ញើសារទៅ Huang ឲ្យមកជួបនាង នៅលើដំបូលអាគារ ដោយប្រាប់ថា ឲ្យជួយដោះស្រាយ ការឈ្លោះប្រកែក គ្នាមួយ។ អ្នកបង្កបញ្ហា ដែលស្ថិតនៅក្នុង វីដេអូទាំងប៉ុន្មាន ត្រូវគេស្គាល់ អត្តសញ្ញាណ អស់ហើយ និងកំពុង តែប្រគល់ កិច្ចការ ទៅឲ្យប៉ូលិស ជាអ្នកដោះស្រាយ។ ចំពោះ ក្មេងស្រីរងគ្រោះ ត្រូវបានគ្រូ របស់នាង បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស៕

នាងត្រូវមិត្តរួមថ្នាក់ ទាត់និងទះកំភ្លៀងជិត៥នាទី

បន្ទាប់ពីវាយធ្វើបាបរួច ហើយនាងត្រូវគេចាប់ដោះអាវ និងថតរូប Selfie

ប្រភពពី៖http://www.khmerload.com/news/39010
ខេត្តរតនគិរី ៖ ក្មេង​កំព្រា​ចំនួន​៧​នាក់ ​ក្នុង​២​គ្រួសារ ជា​ជនជាតិ​ដើម​ ភាគតិច​ទំពួន ត្រូវ​ឪពុក​ម្តាយ​ស្លាប់​ចោល​ដោយ សារ​គ្រោះថ្នាក់​ចរាច​ណ៍​ កាលពី​ថ្ងៃ​ទី​២១ មិថុនា ២០១៥ កន្លង​មក កំពុង​ជួប​បញ្ហា​អត់​ផ្ទះ​នៅ ហើយ​ត្រូវ​បាន​អ្នក​ជិតខាង​យក​មក ​ជា​បណ្តោះអាសន្ន​ដើម្បី​ រង់ចាំ​សប្បុរសជន ឬ​អង្គការ​មួយ​ចំនួន មក​ទទួលយក​ទៅ​ចិញ្ចឹម ។
ប្រភព​បានឱ្យ​ដឹង​ថា កូនកំព្រា​ទាំង​៥ ១-​ឈ្មោះ​រ៉េ​ល វ៉ា ភេទ​ស្រី អាយុ​១៦​ឆ្នាំ ២-​ឈ្មោះ​រ៉េ​ល អែម ភេទ​ស្រី អាយុ​១៤​ឆ្នាំ ៣-​ឈ្មោះ រ៉េ​ល ច​ន្ទ្រា ភេទ​ស្រី អាយុ​៧​ឆ្នាំ ៤-​ឈ្មោះ​រ៉េ​ល ភូ​ម៉ា ភេទ​ប្រុស អាយុ​៦​ឆ្នាំ និង​៥-​ឈ្មោះ​រ៉េ​ល មាលា ភេទ​ស្រី អាយុ​៥​ឆ្នាំ ។
ចំណែក​គ្រួសារ​មួយទៀត ដែល​ត្រូវ​ម្តាយ​ ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ដែរ​នោះ បន្សល់​ទុក​នៅ​កូន ​ចំនួន​២​នាក់ និង​ឪពុក​កំសត់ម្នាក់ ដោយ​បុរស​ជា ​ឪពុក​ឈ្មោះ​ចាន់ ជាង ហៅ​ញ៉ា​ញ់ អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ ជា​អ្នក​ធ្វើ​ចំការ មានកូន​ទី​១-​ឈ្មោះ​ជាង សុនី​សា ភេទ​ស្រី អាយុ​២​ឆ្នាំ និង​កូនប្រុស ​ទើបតែ​បាន​២​ខែ មានឈ្មោះ​ជាង រតនា ទាំង​២​គ្រួសារ​ខាងលើ​នេះ រស់នៅ​ភូមិ​ភ្នំ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី ។
អ្នក​យក​ ព័ត៌មាន​កោះសន្តិភាព​ ប្រចាំ​ខេត្តរតនគិរី បាន​ទៅ​ដល់​កន្លែង ​កូនកំព្រា​ទាំង​៥​នោះ និង​ឪពុក​ព្រមទាំង​កូន​ចំនួន​២​នាក់​នោះ​ហើយ ពិតជា​កំសត់ និង​មានការ​ ខ្វះខាត​ប្រាកដ​មែន សូម​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស មេត្តា​ជួយ​ឧ​បត្ត​ម្ភ​ ដល់​ក្រុម​គ្រួសារ​ទាំងអស់​នេះ​ផង ។


Tuesday, June 23, 2015

ប្រភពពីៈhttp://www.khmerload.com/news/38951
ថៃ៖ ប្រជាជន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង នៅពេលដែល ពួកគេជីកដី ប្រទះឃើញទូកបុរាណ ដ៏ធំមួយ ដែលមានអាយុកាល ប្រមាណ ២សតវត្សឯណោះ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទូកបុរាណដែលគេជឿជាក់ថា មានអាយុកាល ជាង ២០០ឆ្នាំ (សតវត្ស ទី១៩) ត្រូវបានប្រជាជន រកឃើញនៅ ឯទំនប់ចាស់ Say Bai Dam ក្នុងប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា កន្លងទៅនេះ បន្ទាប់ពីទំនប់នោះ ត្រូវបានរីងស្ងួត។ ទូកនោះមានប្រវែង ៣០ម៉ែត្រ ប្រជាជនចាស់ៗ ក្នុងតំបន់បាននិយាយថា វាមើលទៅ ដូចជាទូកជំនាន់មុន ដែលគេប្រើសំរាប់ដឹកអង្ករពីខេត្ត Ubon Ratchathani។ 
ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា ក្នុងការជីកយក ទូកបុរាណពីក្នុងដី មានការចូលរួម ពីសំណាក់ប្រជាជន ជាច្រើន រួមជាមួយនឹង ត្រាក់ទ័រ ២គ្រឿង ដើម្បីជំនួយដល់ប្រតិបត្តិការទាំងមូល ហើយទូកនោះ នឹងត្រូវបានគេ ដាក់បង្ហាញ ឲ្យមនុស្សម្នា ចូលទស្សនានៅឯវត្ត Baan Chiang Peng ផងដែរ។ ជាពិសេស មានប្រជាជនជាច្រើន ភ្លូកទឹកភ្លូកដី នាំគ្នាទៅអុជធូបបន់ស្រន់ សុំលេខឆ្នោតពីទូកបុរាណនោះ យ៉ាងពពាក់ពពូនទៀតផង។

បច្ចុប្បន្ននេះ ទូកត្រូវបានអាជ្ញាធរ ក្នុងតំបន់ កំពុងធ្វើការទាក់ទងទៅ ក្រសួងវិចិត្រសិល្បៈជាតិ ដើម្បីវាយតំលៃ ពីអាយុជាក់លាក់ និងតម្លៃរបស់វាផងដែរ៕


សូមទស្សនា វីដេអូខាងក្រោមនេះ៖ 

ប្រភពពី៖http://www.khmerload.com/news/38936
ភ្នំពេញ៖ តារាសម្តែង និងជាតារាចម្រៀង លោក អេនឌី ក្រៅពីលេចធ្លោក្នុង ការងារសិល្បៈ ហើយនោះលោកក៏ជា តារាមួយដួងដែល មានភាពលេចធ្លោលើការ ថតរូបអោបរឹត ជាមួយតារាស្រីល្បីឈ្មោះ ជាច្រើនដួងទៀត ក្នុងនោះលោកក៏ជាប់ងារជា តារាសម្បូរ Style ថតរូបប្លែកៗរហូត។ ជាក់ស្តែងថ្មីៗនេះ តារាប្រុសរូបនេះ បានចាប់ដៃគូជាមួយ តារាសម្តែង ស្រីស្រស់នាង ឌុច លីដា ថតរូបបញ្ចេញស្ទាយ៍ ថតរូបថ្មីទៀតហើយ ។
ថ្ងៃនេះគេហទំព័រ LookingTODAY នឹងនាំអារម្មណ៍ប្រិយមិត្ត ទស្សនិកជនទស្សនា រូបថតជាច្រើន សន្លឹករបស់តារាប្រុស លោក អេនឌី និងតារាសម្តែង ស្រីវ័យក្មេង កញ្ញា ឌុច លីដា ដោយរូបថត ទាំងអស់នោះ មានស្ទីលថ្មីៗប្លែក ដោយមានការ ថតរូបបែប ពត់ពែនខ្លួន គេដាំក្បាលចុះក្រោម លើកជើងឡើងលើ ជាដើម ។ សម្រាប់ស្ទាយ៍ថតរូបនេះ គឺពិតជាថ្មីប្លែក ប្រចាំឆ្នាំដែលធ្វើឲ្យ តារា២ដួងនេះ មានការទាក់ទាញការចាប់ អារម្មណ៍ជាក់ជា មិនខាន ។
ចង់ដឹងថាតារា ២ដួងនេះ មានអ្វីប្លែកនិង គួរឲ្យចាប់អារម្មណ៍កម្រិតណា តោះទៅទស្សនា ទាំងអស់គ្នា៖




ប្រភពពី៖http://www.khmerload.com/news/38942
ព្រៃវែង : លោក សេង សុភក្រ្ត ស្នងការរងនគរបាល ទទួលផែនព្រហ្មទណ្ឌ ខេត្តព្រៃវែង បាន បញ្ជាក់ថា កម្លាំង នគរបាលរបស់លោក ក្រោមបញ្ជាពីលោកស្នងការ បានបញ្ចេញប្រតិបត្តិការ បង្ក្រាប និងចាប់ខ្លួន មេចោរប្លន់ម្នាក់ នៅឃុំក្របៅ ស្រុកកំចាយមារ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ ដែលមេចោរ ប្លន់រូបនេះ រួមជាមួយបក្ខពួក របស់ខ្លួន ៤ និង ៥នាក់ផ្សេងទៀត តែងតែធ្វើសកម្មភាពប្លន់ និងលួច គ្រប់រូបភាព យ៉ាងច្រើន មិនថានៅខេត្ត ព្រៃវែងនោះទេ ប៉ុន្តែតាមបណ្តាខេត្តផ្សេងទៀត ផងដែរ ដូចជាប្លន់ ទូរមាស នៅផ្សារលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ជាដើម។
លោក សេង សុភក្រ្ត បានបញ្ជាក់ថា ប្រតិបត្តិចាប់មេចោរប្លន់ មានឈ្មោះ យិន សីុណា អាយុ៣៥ឆ្នាំ ខាងលើនេះ បានធ្វើឡើង ដោយតាមអូស តាំងពីស្រុកពញាក្រែក ជាមួយបក្ខពួកម្នាក់ទៀត ជាមេចោរធំផងដែរ គឺឈ្មោះ ហីុង នី អាយុ៣៥ឆ្នាំ កំពុងជិះម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១២ ប៉ុន្តែពេលជិះមកដល់ឃុំក្របៅ ស្រាប់តែពួកគេទាំង ២នាក់ ដឹងខ្លួនក៏ផ្តួលម៉ូតូចោល រួចរត់ចូលព្រៃបាត់។ ពេលនោះ កម្លាំងនគរបាល ជាច្រើននាក់ បានដេញតាម ហើយពួនស្ទាក់រហូត ចាប់បាន ឈ្មោះ យិន សីុណា នេះតែម្តង ខណ:ឈ្មោះ ហីុង នី បានរំដោះខ្លួន ចេញទៅបាត់។
បើតាមលោក សេង សុភក្រ្ត ក្រុមចោរទាំងនេះ មានបក្ខពួកប្រមាណ១០នាក់ បានចេញប្លន់ និង លួចទ្រព្យសម្បត្តិ គ្រប់រូបភាព ទាំងនៅខេត្តព្រៃវែង ខេត្តស្វាយរៀង និងប្លន់ទូរមាស នៅផ្សារលាច ស្រុកភ្នំក្រវាញ ដែលពេលនោះ ឈ្មោះ យិន សីុណា ជាអ្នកដឹកនាំធ្វើទៀតផង ប៉ុន្តែបក្ខពួកមួយ ចំនួនត្រូវបានចាប់ខ្លួន ផងដែរ ដូចជានៅខេត្ត ស្វាយរៀង ជាដើម ។
លោក បានបញ្ជាក់ថា ឈ្មោះ យិន សីុណា នេះ បានប្រើឈ្មោះ ជាច្រើនពេលចេញប្លន់ម្តងៗ ប៉ុន្តែត្រូវអស់លក្ខណ៏ នៅពេលនេះ ហើយលោកក៏សូមអំពាវនាវ ដល់សមត្ថកិច្ច តាមបណ្តាខេត្ត តាមបង្ក្រាប និងចាប់ខ្លួនមេចោរ ម្នាក់ទៀត ហីុង នី ដែលកំពុងរត់គេចខ្លួន។
បើតាមលោក សេង សុភក្រ្ត មេខ្លោងចោរប្លន់ ទាំង២នាក់ ក៏ត្រូវ បានតុលាការខេត្តពោធិ៍សាត់ ចេញដីកាបង្គាប់ អោយ ចាប់ខ្លួនផងដែរ កាលពីដើមខែមេសា ឆ្នាំ២០១៥ កន្លងទៅ ពីបទប្លន់ ទូរមាស នៅផ្សារលាចនោះ ។
លោកបានបន្តទៀតថា ក្រោមបញ្ជាពីលោកស្នងការ ឧត្តមសេនីយ៏ ស្រេង ជា កម្លាំងនគរបាល របស់លោក បាននិងកំពុងធ្វើការស្រាវជ្រាវតាមចាប់បក្ខពួកដែលនៅសេសសល់។
លោកសេង សុភក្រ្ត បានបញ្ជាក់ថា ដោយសារតែតុលាការខេត្តពោធិ៍សាត់បានចេញដីកា បញ្ជាឲ្យ ចាប់ខ្លួនក្រុម ចោរប្លន់ទាំងនេះ ដូច្នេះកម្លាំងសមត្ថកិច្ចរបស់លោក បាននឹងកំពុងរៀបចំ នីតិវិធី ប្រគល់ជនត្រូវចោទម្នាក់ នេះទៅឲ្យនគរបាលខេត្តពោធិ៍សាត់ចាត់ការទៅតាមនីតិវិធី៕








ប្រភពពី៖http://www.khmerload.com/news/38950
ចិន៖ ទិដ្ឋភាពដ៏ គួរឲ្យរន្ធត់មួយ ត្រូវបានថតជាប់ ដោយកាមេរ៉ាសុវត្ថិភាព ដែលដាក់បង្កប់ នៅតាមដងផ្លូវ ដោយបានបង្ហាញ ពីសកម្មភាពរបស់ រថយន្តមួយគ្រឿង បើកលឿនដូចព្យុះ ហោះទៅបុក រថយន្តមួយទៀត ឡើងខ្ទេចម៉ត់ ទាំងសងខាង តែម្តង។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ហេតុការណ៍ដ៏រន្ធត់ មួយនេះបាន កើតឡើងកាល ពីថ្ងៃអាទិត្យ សប្តាហ៍មុន នៅឯដងផ្លូវ មួយកន្លែង ក្នុងទីក្រុង ណានជីង របស់ប្រទេស ចិន ដោយក្នុងនោះ មានការប៉ះទង្គិច រវាងរថយន្ត២គ្រឿង ដែលមួយជាប្រភេទ BMW និងជាអ្នកបង្កហេតុ ហើយមួយទៀត ជារថយន្តប្រភេទ Mazda។
ប្រភពក៏បាន បញ្ជាក់ផងដែរថា មូលហេតុដែល បណ្តាលឲ្យមាន គ្រោះថ្នាក់ចរាចរណ៍ បែបនេះគឺ បណ្តាលមកពី បុរសជាអ្នក បើក​រថយន្ត BMW ដែលមានវ័យ ៣៥ឆ្នាំ បានបើកលឿនពេក គឺប្រហែលជា ក្នុងល្បឿនដល់ទៅ ១៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយបានបើក ហួសភ្លើងស្តុប ក្រហម ទើបនាំឲ្យ មានការហួសទៅបុក នឹងរថយន្ត Mazda ដែលកំពុងតែ បើកឆ្លងនៅឯ ផ្លូវម្ខាងទៀត បណ្តាលឲ្យ លាន់ដូចរន្ទះ និងខ្ទាតបំណែក នៃរថយន្តទាំងនោះ ពេញទាំងផ្លូវ តែម្តង។ ហើយអ្វីដែលរឹតតែ អកុសលទៀតនោះ គឺថាមនុស្ស ដែលស្ថិតនៅ ក្នុងរថយន្ត Mazda ចំនួន២នាក់ ត្រូវបានខ្ទាតចេញ ពីឡាននិងបាន ស្លាប់នៅកន្លែង កើតហេតុភ្លាមៗ តែម្តង។
សាក្សីម្នាក់ ដែលបានឃើញ ហេតុការណ៍ផ្ទាល់ភ្នែក បាននិយាយថា “ខ្ញុំបានឮសន្ធឹក របស់រថយន្ត BMW នោះយ៉ាងខ្លាំង ហើយក្រោយមក ស្រាប់តែខ្ញុំឮ សម្លេងលាន់ដូច រន្ទះនិងបាន ឃើញបំណែក រថយន្តជាច្រើន ប៉ើងខ្ទាតទៅលើ អាកាសស្រស់ៗតែម្តង ដែលទិដ្ឋភាពនេះ ពិតជារន្ធត់មែនទែន”។
យ៉ាងណាមិញ បុរសជាអ្នក បើករថយន្ត BMW ត្រូវបានប៉ូលីស ចាប់ខ្លួនហើយ ផងដែរបន្ទាប់ ពីគេព្យាយាម រត់គេចក្រោយពី បានបង្កឲ្យមាន គ្រោះថ្នាក់មួយនេះ។ ម្យ៉ាងវិញទៀត ប៉ូលីសក៏បាន បញ្ជាក់ថា បុរសនោះ មិនបានស្ថិតនៅ ក្រោមស្ថានភាព ស្រវឹង ពេលកំពុងតែ​ បើកបរនោះឡើយ តែទោះយ៉ាងណា ពេលនេះរូបគេ ត្រូវបានឃុំខ្លួន ហើយប៉ូលីសក៏ កំពុងតែធ្វើការ ស៊ើបអង្កេតជុំវិញ ករណីមួយនេះ ផងដែរ៕
ទិដ្ឋភាពរួមនៃ គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់មួយនេះ៖








ប្រភពពី៖http://www.khmerload.com/news/38934
បរទេស៖ កាលពីពេលថ្មីៗនេះ អង្គការណាសា រួមជាមួយនឹង អង្គការថែរក្សា សុវត្ថិភាព គ្រាប់នុយក្លេអ៊ែរ ជាតិរបស់សហរដ្ឋ អាមេរិក បានចេញសេចក្តី ប្រកាសមួយដោយ បានបញ្ជាក់ អំពីការត្រៀមធ្វើ កិច្ចសហប្រតិបត្តិការ​ ដ៏ធំមួយក្នុងការ កំទេចដុំ អាចម៍ផ្កាយ (ផ្កាយព្រះគ្រោះ) ដែលស្ថិតនៅ ក្នុងលំហអាកាស ដើម្បីសង្រ្គោះ ពិភពលោកឲ្យ គេចផុតពីការ វិនាសហិនហោច។
ផ្អែកលើរបាយការណ៍ ដែលអះអាងដោយ អង្គការណាសា បានឲ្យដឹងថា យ៉ាងហោចណាស់ ក៏មានអាចម៍ផ្កាយ ជាង១លានដុំ ដែលកំពុងតែ រសាត់អណ្តែត នៅក្នុងលំហអាកាស ហើយពួកវា គឺជាកត្តាគំរាមកំហែង ដល់សុវត្ថិភាព របស់ភពផែនដី របស់យើង យ៉ាងខ្លាំង ព្រោះថាប្រសិនណា បើពួកវា ហោះមកបុក ឬក៏ធ្លាក់មកចំ ផែនដីនោះ មិនថាជីវិតមនុស្ស ឬក៏សត្វនោះទេ​ សុទ្ធតែត្រូវ ទទួលរងគ្រោះថ្នាក់ ជាក់ជាមិនខាន។
ការអះអាងនេះ ក៏មានភ្ជាប់មកជាមួយ នូវភស្តុតាងដែល បង្ហាញពីវត្តមាន របស់អាចម៍ផ្កាយ ដែលបានធ្លាប់ ធ្លាក់ចំភពផែនដី របស់យើងដែលនោះ គឺកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំមុន មានការធ្លាក់ អាចម៍ផ្កាយដ៏ធំមួយ នៅក្នុងតំបន់ Chelyabinsk នៃប្រទេសរុស្ស៊ី ហើយកម្លាំងរបស់ វាគឺមានឥទ្ធិពល ខ្លាំងជាង គ្រាប់បែកប្រល័យលោក ដែលត្រូវបានទម្លាក់ នៅទីក្រុង ហ៊ីរ៉ូស៊ីម៉ា ដល់ទៅ២០ ឬក៏៣០ដង ឯណោះ។
លោក Bruce Betts នាយកផ្នែក វិទ្យាសាស្ត្រនិង បច្ចេកវិទ្យានៅឯ វិទ្យាស្ថាន Planetary Society បាននិយាយថា “វាជារឿងល្អយ៉ាងខ្លាំង ដែលអង្គការ ទាំង២នេះ បើកកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយ ក៏ដូចជាកំចាត់ចោល នូវអាចម៍ផ្កាយ ដែលស្ថិតក្នុង លំហអាកាស ទាំងនោះ ដោយសារតែពួកវា គឺជាកត្តាមួយ ក្នុងការនាំឲ្យ ពិភពលោក ឈានដល់ថ្ងៃ អវសាន”។
មានការបញ្ជាក់ បន្ថែមផងទៀតថា អង្គការទាំង២ នឹងមានគម្រោង ប្រើប្រាស់រ៉ុកកែត ដើម្បីបាញ់ បង្ហោះអាវុធ នុយក្លេអ៊ែរ ទៅកំទេចអាចម៍ផ្កាយ ទាំងនោះ ព្រោះថានេះជា ដំណោះស្រាយ ដ៏ល្អមួយ ដើម្បីជួយសង្រ្គោះ ភពផែនដី បើទោះជា អាចនឹងមាន ផលប៉ះពាល់ បន្តិចបន្តួច ព្រោះតែកំទេចកំទី នៃអាចម៍ផ្កាយ ដែលត្រូវបាន កំទេចទាំងនោះ យ៉ាងណាក៏ដោយ។
នេះគឺជាដំណឹង ដ៏គួរឲ្យភ្ញាក់ផ្អើល សម្រាប់មនុស្ស ជាច្រើនជុំវិញ ពិភពលោក ហើយគ្រប់គ្នា ក៏កំពុងតែ រង់ចាំមើលអំពី លទ្ធផលនៃគម្រោង របស់កិច្ចសហប្រតិបត្តិការ មួយនេះផងដែរ៕

រូបភាពបង្ហាញពី ការរសាត់អណ្តែត របស់ដុំអាចម៍ផ្កាយ មកប៉ះជាមួយ នឹងភពផែនដី របស់យើង
ប្រភពពីៈhttp://www.khmerload.com/news/38916
វៀតណាម៖ ប៉ូលីសខេត្តដុងណៃ បានធ្វើការចាប់ខ្លួនបុរសម្នាក់ ក្រោយពេលក្មេងស្រីសិស្សសាលា វ័យ១៥ឆ្នាំ និងត្រូវជាអតីតមិត្តស្រីរបស់គេ សម្លាប់ខ្លួនដោយសារតែ ការបង្ហោះ ខ្សែអាត់វីដេអូរួមភេទ ជាមួយក្មេងស្រីរងគ្រោះ ចូលទៅក្នុងគណនី បណ្តាញសង្គមហ្វេសប៊ុករួចមក។
បុរសឈ្មោះ Nguyen Dinh Loc អាយុ២២ឆ្នាំ អាចនឹងត្រូវទទួលទោសទណ្ឌ ដែលបានរួមភេទ ជាមួយនឹងក្មេងស្រីអនីតិជន និងធ្វើឲ្យនាងអាម៉ាស់មុខយ៉ាងខ្លាំង ដោយសារ វីដេអូក្តៅសាច់ រវាងពួកគេទាំងពីរនាក់ ត្រូវបានបង្ហោះឡើងលើបណ្តាញសង្គម។ ក្នុងនោះដែរ តាមការស៊ើបអង្កេតរបស់ប៉ូលីស នាពេលកន្លងទៅ បានរកឃើញថា ពួកគេទាំងពីរ ពិតជាមានទំនាក់ទំនងផ្លូវភេទជាមួយគ្នា ជាច្រើនលើកមកហើយពិតមែន។ ក្រៅពីនោះ មេធាវីក្នុងស្រុកម្នាក់ បានប្រាប់ឲ្យដឹងថា រូបគេ (Dinh Loc) អាចរងនូវការជាប់ចោទ ពីបទចែកចាយវីដេអូអាសអាភាសផងដែរ។
ប្រភពព័ត៌មាន ឲ្យដឹងទៀតថា ក្មេងស្រីរងគ្រោះ បានផឹកថ្នាំសំរាប់បាញ់រុក្ខជាតិ នៅវេលាថ្ងៃព្រហស្បតិ៍ សប្តាហ៍មុននេះ ក្រោយពីឈ្លោះប្រកែកគ្នាមួយប្រាវ ទីតាំងនៅផ្ទះរបស់នាង ជាមួយនឹងជនឈ្មោះ Loc រូបនេះ ដែលត្រូវជាអតីតមិត្តប្រុស ហើយនៅថ្ងៃបន្ទាប់នាងក៏បានស្លាប់បាត់បង់ជីវិត ក្រោយពីក្រុមគ្រូពេទ្យ មិនមានលទ្ធភាព ជួយស្រោចស្រង់អាយុជីវិតនាងបាន។ ប្រភពបន្តថា ពួកគេទាំងពីរគ្រាន់តែជាអ្នកជិតខាង ភូមិផងរបងជាមួយគ្នា ប៉ុណ្ណោះ មុនពេលមាន ទំនាក់ទំនងស្នេហាអស់រយ:ពេល ១ឆ្នាំ កន្លងមកនេះ ហើយទើបតែកាលពីពេលថ្មីៗនេះផងដែរ ដែលក្មេងស្រីរងគ្រោះ ចង់សុំបែកគ្នា ព្រោះនាងចង់យកពេលវេលា មកផ្តោតលើការសិក្សាវិញ។
បើតាមសម្តីរបស់មិត្តរួមថ្នាក់ បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ក៏ធ្លាប់បានប្រាប់ពួកគេដែរ ថានាងចង់ស្លាប់ ព្រោះនាងត្រូវអតីតសង្សារ (Loc) បង្ហោះវីដេអូលើហ្វេសប៊ុក ដើម្បីជាការ សងសឹកនឹងនាង។ មិត្តរួមថ្នាក់នាង បន្ថែមទៀតថា អតីតមិត្តប្រុសនោះ ថែមទាំងធ្លាប់ប្រើហឹង្សា វាយទៅលើនាងទៀតផង។
សារចុងក្រោយមួយ របស់ក្មេងស្រីរងគ្រោះ បានសរសេរផ្ញើរទៅកាន់ឪពុកម្តាយ របស់នាងយ៉ាងដូច្នេះថា៖ «ខ្ញុំសម្លាប់ខ្លួនដោយសារតែ Loc»។
នេះជាបទពិសោធន៍មួយ សំរាប់អ្នកផ្សេងទៀត ពិសេសយុវវ័យ ទុកជាមេរៀន កុំឲ្យប្រព្រឹត្ត ឬដើរតាមគន្លង ក្មេងស្រីរងគ្រោះ ម្នាក់នេះឲ្យសោះ៕
ប្រភពពី៖http://www.khmerload.com/news/38924
ខេត្តបន្ទាយមានជ័យ ៖ ពល​ការិនី​ខ្មែរ​ម្នាក់ ត្រូវ​បាន​បុរស​ ជនជាតិ​ថៃ​ម្នាក់​ សម្លាប់ ដែល​ប្រភព​ខ្លះ​ អះអាង​ថា ជា​មេ​សន្តិសុខ​ សណ្ឋាគារ និង​ខ្លះ​ថា​ ជា​ទាហាន ​ដែល​គេ​បញ្ជា​ឱ្យ​ ទទួលខុស ត្រូវ​ផ្នែក​សន្តិសុខ ។ ការ​សម្លាប់​ពល​ការិនី​ខ្មែរ​នេះ បើ​តាម​ប្រភព​ពី​បុរស​ជា​ប្តី​បាន​អះអាង​ថា ជា​ការ​សម្លាប់​ព្រោះតែ​ការ​ប៉ុនប៉ង​រំលោភ​មិន​បាន​សម្រេច ក៏​រឹត​ក​សម្លាប់​នាង​រួច​យក​សព​បោះ​ទម្លាក់​ពីលើ​អគារ​ស​ណ្ឋ​គារ​កម្ពស់​៣​ជាន់​មក​ក្រោម ។ ដោយសារ​កាមេរ៉ា​សុវត្ថិភាព​ដែល​មាននៅ​ក្នុង​សណ្ឋាគារ​នោះ បាន​ថត​ជាប់​រាល់​សកម្មភាព​ជន​ដែល​បោះ​ទម្លាក់​សព​ពលការិនី​ខ្មែ​រូប​នេះ ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​ដោយ​ក្រុម​តម្រួត​ថៃ ។
ឈ្មោះ ខុ​ម សុ​រិ​ទ្ធិ​បូ​រ៉ា ជា​ប្តី​បាន​ប្រាប់​ថា ស្ត្រី​រង​គ្រោះ​ដែល​ជា​ប្រពន្ធ​របស់​ខ្លួន​ឈ្មោះ ជាតិ ភឿន អាយុ​២២​ឆ្នាំ នាង​បាន​ទៅ​ដល់​ប្រទេស​ថៃ​ជាង​១០​ថ្ងៃ​មក​ហើយ នឹង​ទើបតែ​ចូល​ធ្វើការ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង នៅ​កណ្តាល​ក្រុង​បាងកក បាន​រយៈពេល​១​ថ្ងៃ​ប៉ុណ្ណោះ ។
បុរស​ជា​ប្តី​បាន​និយាយ​ថា ពួក​គេ​បាន​ចេញ​ទៅ​ធ្វើ​ការងារ​រៀង​ៗ​ខ្លួន ដោយ​ទ្បែ​ក​រូបគេ​ធ្វើការ​នៅ​កន្លែង​ផ្សេង ស្រាប់តែ​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​១៦ មិថុនា ក៏​មាន​សាច់ញាតិ​បាន​ទូរស័ព្ទ​ប្រាប់​ថា ប្រពន្ធ​របស់​ខ្លួន​ត្រូវ​បាន​ឃាតករ​សម្លាប់​រួច​ទម្លាក់​សព​ពីលើ​អគារ​ជាន់​ទី​៣ នៅ​ខេត្ត​មិន​បូ​រី ប្រទេស​ថៃ ។
តាម​សម្តី​សមត្ថកិច្ច​ថៃ​ដែល​ត្រួតពិនិត្យ​លើស​ពស្ត្រី​ខ្មែរ​រង​គ្រោះ គឺ​មាន​ស្នា​មរឹតក​សម្លាប់ និង​បាន​បោះ​ទម្លាក់​ពីលើ​អគារ​សណ្ឋាគារ ។ ទាក់ទិន​នឹង​ការ​សម្លាប់​នេះ បុរស​ជា​ប្តី​បាន​អះអាង​ថា ប្រពន្ធ​របស់​ខ្លួន ត្រូវ​ជន​នោះ​រឹត​ក​សម្លាប់​ក្រោយ​ពេល​រំលោភ ។ ហេតុការណ៍​នោះ​បាន​ថត​ជាប់​កាមេរ៉ា​សុវត្ថិភាព​នៅ​ខាងក្រោយ​អគារ ទើប​តម្រួត​ថៃ​ស្រាវជ្រាវ​ចាប់​ឃាតករ​ដៃដល់​នៅ​ថ្ងៃ​ទី​១៩ មិថុនា គឺ​ឈ្មោះ ឆា រិ​ន អាយុ​ជាង​៤០​ឆ្នាំ ជា​ទាហាន​ប៉ា​រា​៉ ។
ព័ត៌មាន​ពី​សាច់ញាតិ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​ស្ត្រី​រង​គ្រោះ​ស្លាប់ គឺ​នាង​ត្រូវ​ជន​ដៃដល់​ឈ្មោះ ឆា រិ​ន បាន​លួងលោម​នាង​ថា នាំ​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ថៃ ។ ហើយ​នាង​ក៏​យល់​ព្រមទៅ​ជាមួយ ព្រោះ​ចង់បាន​ប័ណ្ណ​នោះ ងាយស្រួល​ក្នុង​ការ​រក​ការងារ​ធ្វើ ។ តែ​ត្រូវ​បាន​ជន​ដៃដល់​បង្ខំ​នាង​ឱ្យ​ចូល​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​គេ ហើយ​ក៏​ចាប់រំលោភ​បាន​សម្រេច រួច​រឹត​ក​សម្លាប់ ហើយ​ទម្លាក់​សព​តាម​បង្អួច​ពីលើ​អគារ​ជាន់​ទី​៣ ។
លោក​អនុសេនីយ៍ឯក ឡា រៀម នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​អូរ​ប្រាសាទ បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា ថា ស្ត្រី​រង​គ្រោះ​នៅ​ភូមិ​ភ្នំ​ជើង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គលបុរី ។ ស្ត្រី​ខ្មែរ​រង​គ្រោះ​នេះ​មាន​ប្តី​ឈ្មោះ ខុ​ម សុ​រិ​ទ្ធិ​បូ​រា​៉ អាយុ​២៩​ឆ្នាំ និង​មានកូន​ស្រី​ម្នាក់​អាយុប្រមាណ​ជា​៤​ឆ្នាំ​នៅ​ក្នុង​បន្ទុក ។
លោកនាយ​ប៉ុស្តិ៍​រូប​នោះ​បាន​បញ្ជាក់​ថា តាម​ការ​បំភ្លឺ​ពី​សាច់ញាតិ​ក៏​ដូច​ជា​បុរស​ជា​ប្តី​បាន​និយាយ​រៀបរាប់​ប្រាប់​ថា ភរិយា​របស់​គាត់​បាន​ទៅ​តាម​ខ្លួន​ជា​ប្តី និង​រក​ការងារ​ធ្វើ ។ ពេល​នោះ​បងស្រី​និយាយ​ថា បើ​ចង់​ធ្វើ​សំណង់​ជាមួយ​គ្នា​ទាល់តែ​មាន​ប័ណ្ណសម្គាល់ខ្លួន ទើប​អាច​ធ្វើ​បាន​។ នៅ​ថ្ងៃ​ទី​១៦ មិថុនា បងស្រី​បាន​ពឹង​សន្តិសុខ​យាម​សណ្ឋាគារ​ឱ្យ​ឌុ​ប​នាង​ជា​ប្រពន្ធ​របស់​ខ្លួន​ទៅ​ធ្វើ​ប័ណ្ណ ស្រាប់តែ​បាត់​ដំណឹង​រហូត​ដល់​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៥ ទើប​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ស្លាប់​ក្បែរ​សណ្ឋាគារ ។
ទាក់ទិន​នឹង​ករណី​សម្លាប់​ស្ត្រី​ជា​ពលករ​ខ្មែរ​នេះ សមត្ថកិច្ច​ខ្មែរ​ដាក់​ការ​សង្ស័យ​ថា អាច​ជា​ការ​ប៉ុនប៉ង​ចាប់​នាង​រំលោភ​តែ​មិន​បាន​សម្រេច​ក៏​សម្លាប់​នាង​បំបិទមាត់ ។ បច្ចុប្បន្ន​សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ និង​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​រួច​ហើយ​ដែរ ៕



សហរដ្ឋអាមេរិក៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក James Horner វ័យ៦១ឆ្នាំ ដែលជាអ្នកនិពន្ធ សញ្ជាតិអាមេរិក និងជាអ្នកនិពន្ធ បទចម្រៀង "My Heart Will Go On" ក្នុងរឿង "Titanic" ហើយបានឈ្នះ ពាន់រង្វាន់ Oscar ផងនោះ បានស្លាប់ កាលពីព្រឹក ថ្ងៃច័ន្ទ ទី២២ ខែមិថុនា ឆ្នាំ២០១៥ ម្សិលមិញនេះ ដោយសារ ជួបឧបទ្ទវហេតុ ធ្លាក់យន្តហោះ នៅភាគខាងជើង នៃទីក្រុង Santa Barbara ក្នុងរដ្ឋ California សហរដ្ឋអាមេរិក។

លោក James Horner
បើតាមអាជ្ញាធរមូលដ្ឋាន បានប្រាប់ឲ្យដឹងថា យន្តហោះរបស់លោក James Horner បានធ្លាក់ និងឆាបឆេះ យ៉ាងខ្លាំង។
ប្រភពដដែល បានបន្តទៀតថា នៅពេលកើតហេតុ លោក Horner ដែលជាអ្នកបើកបរ ស្ថិតក្នុងការហ្វឹកហាត់ នៅឡើយនោះ ស្ថិតនៅក្នុងយន្តហោះ តែម្នាក់ឯងប៉ុណ្ណោះ ខណៈយន្តហោះ របស់លោក បានធ្លាក់ នៅភាគខាងជើង នៃទីក្រុង Santa Barbara ក្នុងរដ្ឋ California សហរដ្ឋអាមេរិក បណ្តាលឲ្យលោក ស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៏នេះ តែម្តង។
ជំនួយការផ្ទាល់ខ្លួន របស់លោក James Horner ដែលមានឈ្មោះថា Sylvia Patrycja បានសរសេរសារ នៅលើបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួនថា “យើងបានបាត់បង់ មនុស្សដ៏អស្ចារ្យម្នាក់ ដែលមានទឹកចិត្ត ដ៏ធំធេង និងមានទេពកោសល្យ មិនគួរឲ្យជឿ។ គាត់បានស្លាប់ ដោយសារធ្វើអ្វី ដែលគាត់ស្រលាញ់។ សូមអរគុណ ចំពោះការគាំទ្រ និងស្រលាញ់របស់អ្នកទាំងអស់គ្នា។”
ជាមួយគ្នានេះដែរ តារាសម្តែង និងជាអ្នកដឹកនាំរឿង សញ្ញាតិអាមេរិក លោក Ron Howard ក៏បានសរសេរសារ នៅលើបណ្តាញសង្គម Twitter របស់ខ្លួនផងដែរ ថា “អ្នកនិពន្ធដ៏អស្ចារ្យ លោក James Horner ដែលជាមិត្តភក្តិ និងជាសហសេវិក របស់ខ្ញុំ បានស្លាប់ នៅក្នុងឧបទ្ទវហេតុ ធ្លាក់យន្តហោះ។”

សាររបស់លោក Ron Howard ដែលបានសរសេរ នៅលើបណ្តាញសង្គម Twitter 
គួរបញ្ជាក់ផងដែរថា លោក James Horner គឺជាអ្នកនិពន្ធ ដ៏ល្បីល្បាញមួយរូប និងធ្លាប់មានស្នាដៃ ជាច្រើន ហើយធ្លាប់ឈ្នះ ពាន់រង្វាន់ Oscar ចំនួន២លើក ក្នុងខ្សែភាពយន្ត ចំនួន៣ របស់ផលិតករ លោក James Cameron ដែលមានដូចជា ខ្សែភាពយន្តរឿង “A Beautiful Mind” “Troy” និង “Apollo 13”៕
ទស្សនាវីដេអូចម្រៀង "My Heart Will Go On" ដែលជាស្នាដៃនិពន្ធ របស់លោក James Horner៖
ប្រភពពី៖http://www.khmerload.com/news/38928

Wednesday, June 17, 2015

ប្រភពពី៖http://news.sabay.com.kh/article/399329
បច្ចុប្បន្ន​ពួក Hacker កំពុង​តែ​បង្ក​​ព្យុះ​ភ្លៀង​​នៅ​លើ​បណ្ដាញ​​អ៊ីនធឺណិត​ទូទាំង​ពិភព​លោក។ ​ជាក់​ស្ដែង​មាន​ការ​លេច​​សារ​ចម្លែក​ៗ​ផ្ញើ​​ចូល​ក្នុង​ Email ឬ​នៅ​ក្នុង​គណនី​របស់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ដែល​ជា​សញ្ញា​ដែល​បង្ហាញ​ថា​​​ពួក​ Hacker ​កំពុង​តែ​ឈ្លាន​ពាន​គណនី​របស់​អ្នក​ប្រើប្រាស់​។​ តែ​មាន​វិធី​មួយ​ចំនួន​ដែល​យើង​អាច​ការពារ​គណនី​ផ្ទាល់​ខ្លួន​របស់​អ្នក​មិន​ឲ្យ​​ពួក​​ Hacker​ វាយ​លុក​បាន​​។

Google+

១. ​ប្រើ​លេខ​សម្ងាត់​ (Password) ដោយ​ភាព​ឈ្លាសវៃ

-​ត្រូវ​បង្កើត​លេខ​សម្ងាត់​ផ្សេង​ៗ​គ្នា​​ទៅ​លើ​គ្រប់​សេវា​កម្ម​ (Email, Baking Account, Social Media,….)​ ដែល​​ប្រើ​  ហើយ​ត្រូវ​ផ្លាស់​ប្តូរ​វា​​រៀង​រាល់ ៦​ខែ​ម្ដង​ឬ​ក៏​លើស​ពី​នេះ។​​
-ប្រើ​លេខ​សម្ងាត់​កាន់​តែ​វែង​កាន់​តែ​ល្អ​។ កាល​ណា​យើង​ដាក់​លេខ​សម្ងាត់​​ច្រើន​ខ្ទង់​មាន​ទាំង​លេខ​ និង​អក្សរ​រួម​គ្នា​នោះ​​គ ណនី​យើង​នឹង​កាន់​តែ​មាន​សុវត្ថិភាព។​

២. ប្រើ​កម្ម​វិធី​កម្ចាត់​មេរោគ​ដែល​មាន​គុណភាព​ខ្ពស់៖

កម្ម​វិធី​កម្ចាត់​មេរោគ​​ ដែល​មាន​គុណ​ភាព​ខ្ពស់​(Anti-virus) អាច​ការ​ពារ​កុំព្យូទ័រ​ក៏​ដូចជា​គណនី​ផ្សេង​ៗ​​របស់​យើង​ពី​ពពួក​មេរោគ​កុំព្យូទ័រ​​របស់​ពួក​ Hacker។ នៅ​ពេល​យើង​បើក​ចូល​វិប​សាយ​ដែល​គ្មាន​សុវត្ថិភាព​នោះ​វា​នឹង​ផ្ដល់​ដំណឹង​ (Alert) ដល់​យើង​​​ភ្លាម​ៗ​។

៣.ប្រុង​ប្រយ័ត្ន​ចំពោះ​ HTTPនៅ​លើ​វិបសាយ៖

នៅ​ពេល​ដែល​យើង​បើក​វិបសាយ​ណាមួយ​យើង​គួរ​តែ​ឧស្សាហ៍​កត់​សម្គាល់​ទៅ​លើ​ Website Address ថា​តើ​វា​ជា​​ HTTP ឬ​ក៏ HTTPS។ អក្សរ “S” ដែល​នៅ​ពី​​ក្រោយ “HTTP” បាន​ន័យ​ថា​វិបសាយ​នោះ​មាន​សុវត្ថិភាព​ដែល​យើង​អាច​ចូល​មើល​បាន​ដោយ​​មិន​មាន​បញ្ហា។​ ឧទាហរណ៍​៖ https://www.facebook.com/​។​

៤. កុំ​ចូល (Sign in or Register) នៅ​លើ​​​ Website ដែល​មិន​ទុក​ចិត្ត៖​

ជា​ទូទៅ​ពួក​ Hacker តែង​​តែ​បង្កើត​វិបសាយ​ដែល​តម្រូវ​ឲ្យ​យើង Sign in ដោយ​ត្រូវ​វាយ​ Password និង​ email របស់​យើង​​​ចូល​ទៅ​​ក្នុង​វិបសាយ​នោះ។ ដូច្នេះ​​email របស់​យើង​នឹង​ត្រូវ​វាយ​លុក​ពី​សំណាក់​ Hacker ដោយ​ស្វ័យ​ប្រវត្តិ​បន្ទាប់​​ពី​​យើង​បាន​ Sign in ។

​​៥.​ ប្រុង​ប្រយ័ត្ន​ទៅ​លើ​ឯកសារ​ចាស់៖

ប្រសិន​បើ​យើង​មាន​ឯកសារ​ចាស់​ជាពិសេស​ឯកសារ​ដែល​ទាក់​ទង​គណនី​ធនាគារ និង​លេខ​ Credit Card គួរ​តែ​ប្រញាប់​លុប​ពួក​វា​ចោល​ឬ​ថត​ចម្លង​ទុក​ជា​ឯកសារ​​ប្រភេទ hardcopy។ មួយ​វិញ​ទៀត​​កុំ​ចេះ​តែ​បើក​ Mail ហើយ​ចុច​លើ​ Link ក្នុង Mail ដែល​មិន​ទុក​ចិត្ត​នោះ ព្រោះ​អាច​ជា​ Mail ដែល​ពួក​ Hacker ផ្ញើ​មក។

Tuesday, June 16, 2015

ប្រភពពី៖http://www.khmerload.com/news/38735
ភ្នំពេញ៖ សំលេងកងរំពង ដ៏ខ្លាំងក្លា ពីប្រជាជនកម្ពុជា រាប់ម៉ឺននាក់ បានមកលើកទឹកចិត្ត ក្រុមជម្រើសជាតិ កាលពីយប់មិញ នៅពហុកីឡដ្ឋាន អូឡាំពិក ក្នុងការប្រកួត ជម្រុះវើលខាប់ ២០១៨។
ទិដ្ឋភាពមនុស្សដ៏ច្រើនកុះករ ស្ទើរតែគ្មានកន្លែងអង្គុយ ឯអ្នកខ្លះទៀត សុខចិត្តឈរមើលតែម្តង ដោយសារតែពួកគេ ស្រឡាញ់វិស័យកីឡាបាល់ទាត់ និងចង់លើកទឹកចិត្ត ឲ្យក្រុមជម្រើសជាតិកម្ពុជា អាចយកជ័យជំនះ លើគូប្រកួតរបស់ខ្លួនបាន។ ចំពោះការប្រកួតជាមួយ ប្រទេស អាហ្វហ្គានីស្ថាន គួរឲ្យសោកស្តាយ ក្រុមជម្រើសជាតិកម្ពុជា នៅតែមិនអាចយកឈ្នះ ដោយត្រូវក្រុមភ្ញៀវ ស៊ុតចូលចុងម៉ោង ក្នុងលទ្ធផល ០ ទល់នឹង ១។
ទោះបីជាក្រុមជម្រើសជាតិកម្ពុជា ចាញ់ក៏ដោយ ប៉ុន្តែសំលេងគាំទ្រដ៏ខ្លាំងលើសលប់ នៅតែមានដដែល ហើយសកម្មភាពទាំងនេះ ពិតជាសបញ្ជាក់បានថា ប្រជាជនកម្ពុជា មិនថាក្មេង ចាស់ ប្រុស ស្រី នៅតែខិតខំលើកស្ទួយ វិស័យកីឡាមួយនេះ ឲ្យដើរទៅមុខ ទោះបីជាលទ្ធផលមិនល្អលើកនេះ តែពួកគេនៅតែស្រលាញ់គាំទ្រ យ៉ាងពេញទំហឹង៕
ចង់ដឹងថា កំណើនមនុស្ស បានចូលរួមទស្សនាការប្រកួត ក្រុមជម្រើសជាតិកម្ពុជា ជាមួយនឹង ក្រុមអាហ្វហ្គានីស្ថាន អ៊ូអរច្រើនកម្រិតណា តោះក្រឡេកមើលកម្រងរូបភាពទាំងអស់គ្នា៖






















មនុសុ្សម្នាជាច្រើន លើកទឹកចិត្ត ដល់ក្រុមជម្រើសជាតិកម្ពុជា

វីដេអូ៖