ប្រភពពីhttp://news.sabay.com.kh/articles/657314
ខណៈជំនាន់ប្រព័ន្ធប្រតិបត្តិការ iOS 7 បន្តចេញ version ក្រោយទទួលបានការ update លើមុខងារកាន់តែល្អពិសេសៗជាច្រើននោះ ស្រាប់តែថ្ងៃនេះផ្អើលថា iPhone 6 នឹងគ្រងឯកសណ្ឋានដល់ iOS 8 ឯណោះ។ ចុះប្រិយមិត្តវិញគិតថា iOS 8 អាចចេញទាន់ថ្ងៃប្រកាស iPhone 6 ទេ?
អត្ថបទ៖ មានអ្វីកើតឡើងនៅ WWDC 2013?
មនុស្សជំនិតនឹងគម្រោង iOS 8 របស់ Apple បានឱ្យដឹងថា
បច្ចុប្បន្នក្រុមហ៊ុនទូរសព្ទនេះបានអភិវឌ្ឍសេវាកម្មមើលផែនទីរបស់
ខ្លួនត្រៀមចាំ iPhone 6 បណ្ដើរៗហើយ។ រីឯគេហទំព័រល្បីឈ្មោះមួយ
9tomac
បានបញ្ជាក់សេចក្ដីរាយការណ៍ដែលខ្លួនទទួលបានពីអ្នកទាំងនេះថា
មុខងារជាចំណុចស្នូលនៃ iOS 8
ស្ថិតនៅលើកម្មវិធីមើលផែនទីនេះតែម្ដង។
របាយការណ៍នេះឱ្យដឹងទៀតថា នាយកប្រតិបត្តិ Tim Cook អនុប្រធានផ្នែក Internet Software លោក Eddy Cue អនុប្រធានផ្នែកវិស្វកម្ម Software លោក Craig Federighi និងលោក Patrice Gautier ប្រធានអភិវឌ្ឍកម្មវិធីផែនទីរបស់ Apple សុទ្ធតែមានទស្សនវិស័យចង់អភិវឌ្ឍន៍សេវាកម្មមើលផែនទីនេះឱ្យរឹតតែ ប្រសើរបំផុតមានលក្ខណៈ ស្តង់ដារខ្ពស់។
Apple ពីពេលកន្លងទៅបានបន្ថែមសក្ដានុពលរបស់ខ្លួនទៅលើសេវាកម្មផែនទី ដោយបានទិញយកក្រុមហ៊ុនឯកទេសពាក់ព័ន្ធសេវាកម្មផែនទីនេះស្រាប់ ដូចជា BroadMap, Embark និង HopStop ជាដើម។ ដោយសាច់ដុំខ្លួនការតែរីកធំឡើងដូចនេះ ទើបធ្វើឱ្យក្រុមហ៊ុនកាន់តែមានជំនឿចិត្តក្នុងការប្រកួតប្រជែង សេវាកម្ម Google Map របស់ Google។
ផែនទីនៅលើ iOS 8 នឹងអាចឱ្យអ្នកប្រើ tap ទៅលើរថភ្លើង ផ្លូវក្រោមដី និងព័ត៌មានជុំវិញរថយន្តក្រុងជាដើម ហើយអាចចង្អុលផ្លូវទៅកាន់ទីតាំងដែលបានកំណត់យ៉ាងជាក់លាក់ ត្រឹមត្រូវបំផុត ដែលដំបូងប្រើបានតែនៅលើតំបន់មួយចំនួនដូចជា San Francisco, Los Angeless និង New York ប៉ុណ្ណោះ។ ក្រុមហ៊ុននឹងបន្តពង្រីកទៅកាន់តំបន់ជាច្រើនទៀតនៅសហរដ្ឋអាមេរិក ព្រមទាំងបណ្ដាប្រទេសនានាផងដែរ។
ចំណុចលេចធ្លោមួយទៀតក្រៅពីសេវាកម្ម Map នៅមានមុខងារដ៏ពិសេសមួយទៀតគឺ Healthbook ដែលនឹងមាននៅលើ iOS 8 ស្រាប់។ Healthbook គឺប្រើស្រាប់ភ្ជាប់ iDevice ទៅកាន់ iWatch ដើម្បីត្រួតពិនិត្យមើលសុខភាពដូចជា គ្រប់គ្រងសម្ពាធឈាម និងកម្រិតជាតិទឹក។
គេរំពឹងថា ប្រព័ន្ធប្រតិបត្តិការថ្មីនេះ នឹងត្រូវបានប្រកាសផ្លូវការក្នុងសន្និសីទអ្នកអភិវឌ្ឍន៍កម្មវិធី (Developer) ដែលហៅកាត់ថា WWDC ឆ្នាំនេះក្នុងខែមិថុនាខាងមុខ ចំណែក iPhone 6 អាចចេញដំណាលគ្នា៕
ខណៈជំនាន់ប្រព័ន្ធប្រតិបត្តិការ iOS 7 បន្តចេញ version ក្រោយទទួលបានការ update លើមុខងារកាន់តែល្អពិសេសៗជាច្រើននោះ ស្រាប់តែថ្ងៃនេះផ្អើលថា iPhone 6 នឹងគ្រងឯកសណ្ឋានដល់ iOS 8 ឯណោះ។ ចុះប្រិយមិត្តវិញគិតថា iOS 8 អាចចេញទាន់ថ្ងៃប្រកាស iPhone 6 ទេ?
អត្ថបទ៖ មានអ្វីកើតឡើងនៅ WWDC 2013?
របាយការណ៍នេះឱ្យដឹងទៀតថា នាយកប្រតិបត្តិ Tim Cook អនុប្រធានផ្នែក Internet Software លោក Eddy Cue អនុប្រធានផ្នែកវិស្វកម្ម Software លោក Craig Federighi និងលោក Patrice Gautier ប្រធានអភិវឌ្ឍកម្មវិធីផែនទីរបស់ Apple សុទ្ធតែមានទស្សនវិស័យចង់អភិវឌ្ឍន៍សេវាកម្មមើលផែនទីនេះឱ្យរឹតតែ ប្រសើរបំផុតមានលក្ខណៈ ស្តង់ដារខ្ពស់។
Apple ពីពេលកន្លងទៅបានបន្ថែមសក្ដានុពលរបស់ខ្លួនទៅលើសេវាកម្មផែនទី ដោយបានទិញយកក្រុមហ៊ុនឯកទេសពាក់ព័ន្ធសេវាកម្មផែនទីនេះស្រាប់ ដូចជា BroadMap, Embark និង HopStop ជាដើម។ ដោយសាច់ដុំខ្លួនការតែរីកធំឡើងដូចនេះ ទើបធ្វើឱ្យក្រុមហ៊ុនកាន់តែមានជំនឿចិត្តក្នុងការប្រកួតប្រជែង សេវាកម្ម Google Map របស់ Google។
ផែនទីនៅលើ iOS 8 នឹងអាចឱ្យអ្នកប្រើ tap ទៅលើរថភ្លើង ផ្លូវក្រោមដី និងព័ត៌មានជុំវិញរថយន្តក្រុងជាដើម ហើយអាចចង្អុលផ្លូវទៅកាន់ទីតាំងដែលបានកំណត់យ៉ាងជាក់លាក់ ត្រឹមត្រូវបំផុត ដែលដំបូងប្រើបានតែនៅលើតំបន់មួយចំនួនដូចជា San Francisco, Los Angeless និង New York ប៉ុណ្ណោះ។ ក្រុមហ៊ុននឹងបន្តពង្រីកទៅកាន់តំបន់ជាច្រើនទៀតនៅសហរដ្ឋអាមេរិក ព្រមទាំងបណ្ដាប្រទេសនានាផងដែរ។
ចំណុចលេចធ្លោមួយទៀតក្រៅពីសេវាកម្ម Map នៅមានមុខងារដ៏ពិសេសមួយទៀតគឺ Healthbook ដែលនឹងមាននៅលើ iOS 8 ស្រាប់។ Healthbook គឺប្រើស្រាប់ភ្ជាប់ iDevice ទៅកាន់ iWatch ដើម្បីត្រួតពិនិត្យមើលសុខភាពដូចជា គ្រប់គ្រងសម្ពាធឈាម និងកម្រិតជាតិទឹក។
គេរំពឹងថា ប្រព័ន្ធប្រតិបត្តិការថ្មីនេះ នឹងត្រូវបានប្រកាសផ្លូវការក្នុងសន្និសីទអ្នកអភិវឌ្ឍន៍កម្មវិធី (Developer) ដែលហៅកាត់ថា WWDC ឆ្នាំនេះក្នុងខែមិថុនាខាងមុខ ចំណែក iPhone 6 អាចចេញដំណាលគ្នា៕
0 comments:
Post a Comment