Wednesday, March 12, 2014

ប្រភពពីhttp://news.sabay.com.kh/articles/656621
តើ​ទិដ្ឋភាព​មួយ​​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ប្រិយមិត្ត​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាងណា នៅ​ពេល​បាន​ឃើញ​​​​សត្វ​ដំរី​ទឹក​បាន ​​ជួយ​រំដោះ​សត្វ​​គោ​​មួយ​ក្បាល​ចេញ​ពី​មាត់​ក្រពើ? នេះ​អាច​​ចាត់​ទុក​ថា ជា​ករណី​​ទី​មួយ​ហើយ​​ដែល​គេ​កម្រ​នឹង​បាន​ឃើញ​បំផុត​​នៅ​ក្នុង​តំបន់​ អភិរក្សMasai Mara ប្រទេស​កេនយ៉ា​។
ផ្នែក​តាម​រូបភាព​និង​វីដេអូ​​ថត​ដោយ​អ្នកថតរូប​លោក Vadim Onishchenko បាន​បង្ហាញ​ថា ដំរី​ទឹកជា​ច្រើន​ក្បាល​បាន​​​ចូល​​ទៅ​រំដោះ​គោ​ចេញ​ពី​មាត់​​​ក្រពើ​​​ដ៏​ សហាវ​មួយ​ក្បាល​​​​នៅ​ក្នុង​ទឹក​ស្ទឹង​មួយ​កន្លែង។
អាច​ចាត់​ទុក​ថា គោ​មួយ​ក្បាល​មួយ​មាន​អាយុ​ថ្លៃ​ទៅ​ចុះ ត្បិត​អី​វា​ហៀប​នឹង​ក្ស័យ​ជីវិត​ក្លាយ​ជា​ចំណី​ក្រពើ​បាត់​ទៅ​ហើយ។ តែ​សំណាង​ល្អ ដំរី​ទឹក​ចិត្តធម៌​ខាងលើ​ពិត​ជា​មិន​ដាច់​ចិត្ត​បិទ​ភ្នែក​មើល​គោ​ដ៏​គួរឲ្យ ​អាណិត​នេះ​ស្លាប់​នៅ​នឹង​មុខ​នោះ​ឡើយ ពោល​គឺ​បាន​ទៅ​បណ្ដេញ​ក្រពើ​ចេញ​ហើយ​ជួយ​សង្គ្រោះ​គោ​នោះ​ឡើង​​ផុត​ពី​ទឹក​ ទៀត​ផង៕
សូម​​មើល​រូបភាព​បន្ថែម និង​វីដេអូ​ខាងក្រោម​នេះ!

0 comments:

Post a Comment