Wednesday, March 12, 2014

ប្រភពពីhttp://news.sabay.com.kh/articles/657545
អ្នក​លេង​​ហ្វេសប៊ុក​​ស្ទើរ​តែ​គ្មាន​ ចន្លោះ​ទេ​​​ ប្រហែល​ ភ្លេច​ៗ​ខ្លួន​ឃើញ​ ភ្លេច​ៗ​ខ្លួន​ឃើញ​ ហើយ​​​​នូ​វ​សារ​ពី​ជន​អារាមិក ដែល​ភាគ​​ច្រើន​​​​​​ជា​​ជន​ជាតិ​ស្បែក​ខ្មៅ ​ផ្ញើ​​​ចូល​ទៅ​កាន់​​គណនី​​របស់​​អ្នក​។ ​មួយ​រយៈ​ចុង​ក្រោយ​​នេះ​ក្រុម​អ្នក​​លេង​បណ្ដាញ​សង្គម​ដ៏​ធំ​មួយ​នេះ​ បាន​​រអ៊ូរទាំ​កាន់​តែ​ខ្លាំង​​ឡើង ថា​វត្តមានសារ​ដ៏​​គួរឲ្យ​ងឿង​ឆ្ងល់​​ កាន់​តែ​សម្បូរ​​ទៅ​ៗ​​។
សា ដែល អ្នក លេង ហ្វេសប៊ុក ទទួល បាន ជា រឿយៗ
លោក ប៊ុណ្ណា ​បុគ្គលិក​ក្រុម​ហ៊ុន​ឯកជន​មួយ​នៅ​ភ្នំពេញ​ បាន​​​អះអាង​ថា​​ ជា​រឿយៗ ​​លោក​តែង​ទទួល​​សារ​​ដែល​ផ្ញើ​មក​យ៉ាង​ញឹកញាប់​​ ​​ពី​​​​​ស្ត្រី​ជនជាតិ​ស្បែក​ខ្មៅ​​​​​ស្អាតៗ​ប្លែក​ៗ​មុខ​ពី​គ្នា​ ​ដែល​លោក​ពុំ​ធ្លាប់​ស្គាល់​​និង​​មិន​មែន​​ជា​​មិត្តភ័ក្ដិ​ក្នុង​ Friend List ​លោក​​ទៀត​​​។ បុរស​វ័យ​​៣០​ឆ្នាំ​ប្លាយ​ ​ឲ្យ​ដឹង​ទៀត​​ថា​​សារ​​ពី​ក្រុម​​​ស្ត្រី​អនាមិក​​​ស្បែក​ខ្មៅ​ ជា​ទូទៅ​តែង​តែ​និយាយ​ពី​រឿង​លុយ​កាក់​ដ៏​មហា​ច្រើន​ ហើយ​លោក​បាន​វាយ​​តម្លៃ​ថា​ នោះ​​​គឺ​​ជា​​​ល្បិច​នៃ​រូបភាព​​​​ឆបោក​តាម​​អន​ឡាញ​​​។
“​​​គេ​ថា​គ្មាន​សាច់​ញាត់​ទាំង​អស់ ​ហើយ​​គេ​​​​​​​​មាន​លុយ​​មរតក​​​រាប់​​សិប​លាន​ដុល្លារ ដែល​មិន​អាច​ដក​ពី​ធនាគារ​បាន​ទេ។​ ​គេ​​ស្នើ​ឲ្យ​ខ្ញុំ​ចូល​រួម​​ជួយ​ ព្រោះ​គេ​​ឃើញ​រួប​ខ្ញុំ​ក៏​ចូល​ចិត្ត​ខ្ញុំ ហើយ​ចាំ​គេ​ចែក​ប្រាក់​ដ៏​សន្ធឹក​សន្ធាប់​ឲ្យ​ខ្ញុំ​ពេល​​បាន​សម្រេច តែ​រាល់​ការ​ទាក់ទង​គេ​ស្នើ​ឲ្យ​​​ធ្វើ​តាម​​​ អ៊ីម៉េល​​​គេ​វិញ​ កុំ​តាម​​ហ្វេសប៊ុក អី​​​​​។
​គេ​​​បាន​ផ្ដល់​​​អស័យដ្ឋាន​និង​​លេខ​ទាក់ទង​ធនាគារ និង​បាន​​​ណែនាំ​ខ្ញុំ​ខ្លះ​ៗ​ពីរ​ការ​​ដក​លុយ​​​ដែល​​គេ​អួត​ថា​មាន​ដល់​​​ ​​រាប់​​សិប​​លាន​ដុល្លារ​នោះ ​តែ​ខ្ញុំ​មិន​ដែល​លេង​ចូល​ទេ ព្រោះ​គិត​ថា​​​វា​ច្បាស់​​ជា​ការ​ឆបោក ឬ​​ក៏​​​ការ​ប្រើ​យើង​ទៅ​រង​ទុក្ខ​​នឹង​លុយ​ខ្មៅ​ជា​ដើម​”។
​រី​ឯ ​​វិចិត្រ និស្សិត​សាកលវិទ្យាល័យ​​​ជាតិ​គ្រប់គ្រង ​ថា​ខ្លួន​​​ជា​បុគ្គល​ធ្លាប់​ប្រទះ​សា​របែប​នេះ​​​ញឹក​ញាប់​ ​ឡើង​​​សាំ​​ទៅ​ហើយ​​។ ​វិចិត្រ ក៏​ដាស់​តឿន​ដល់​​យុវវ័យ​និង​ក្រុម​​អ្នក​លេង​ហ្វេសប៊ុក​​ឯ​ទៀត​កុំ​ឲ្យ​យក​ ចិត្ត​ទុក​ដាក់​ជាមួយ​ សារ​អនាមិក​​បែប​​ហ្នឹង​អី នាំ​តែ​ចាញ់​បោក​ឬ​យក​រឿង​ដាក់​ខ្លួន​​ប៉ុណ្ណោះ។ ​
និស្សិត​វ័យ​២៣​ឆ្នាំ​ពន្យល់​​ថា ៖​​ “​​ខ្ញុំ​មិន​យល់​ដែរ តែ​​​វា​មិន​ទំនង​​អី​បន្តិច​​ដែល​​គេ​​​សុខ​ៗ ​​ខ្វះ​អ្នក​ជួយ​​យក​លុយ​ដល់​ម្ល៉ឹង ?​ ហើយ​​រឿង​អីចឹង​​ៗ​កាល​ពី​មុន​សម្បូរ​ណាស់​តាម​​  ​យ៉ាហ៊ូ​អ៊ីម៉ែល ​គឺ​​​​ច្រើន​តែ​ពួក​ជនជាតិ​ស្បែក​ខ្មៅ​​ជា​អ្នក​ផ្ញើ​មក​។ ​គេ​ថា​គេ​ចូល​ចិត្ត គេ​ចង់​ស្រឡាញ់​គ្នា​នឹង​យើង​​ គេ​ចង់​​ផ្ញើ​រូប​ថត​​​ឲ្យ​​យើង​មើល​តាម​អ៊ីម៉េល​គេ ហើយ​បន្ទាប់​ពី​នោះ​គេ​​ចាប់​ផ្ដើម​និយាយ​រឿង​មាន​លុយ​​ដ៏​ច្រើន​ហ្នឹង​មិន​ ខាន​​​​”។
ច្បាស់​ណាស់​ដែល​ថា​អ្នក​​លេង​ហ្វេសប៊ុក​​​ស្ទើរ​គ្មាន​ចន្លោះ​​ទេ​ ​តែង​ជួប​​រឿង​នេះ​។ តើ​អ្វី​គឺ​​ជា​​ធាតុ​​​ពិត​នៃ​សា​រអនាមិក​ដ៏​អាថ៌កំបាំង​? ចុះ​ប្រិយមិត្ត​ធ្លាប់​ជួប​ប្រទះ សា​រនេះ​​ដែរ​ឬ​ក៏​អត់ និង​មាន​អ្វី​ចង់​ចែក​រំលែក​ខ្លះ?

0 comments:

Post a Comment