ប្រភពពី http://news.sabay.com.kh/articles/632761
វ័យត្រឹម២៣ឆ្នាំសោះ យុវតី គុយ ដារ៉ានីតា អតីតនិស្សិតគ្រប់គ្រងពាណិជ្ជកម្ម ឆក់បានឱកាសទៅសិក្សារហូតដល់សហរដ្ឋអាមេរិក រួចបន្តទៅបារាំង និងចុងក្រោយនេះ នាងបានជាប់អាហារូបករណ៍ ថ្នាក់អនុបណ្ឌិតទៅរៀននៅប្រទេសកូរ៉េទៀត។ តើយុវតីខ្មែររូបនេះមានប្រវត្តិសិក្សាយ៉ាងណា ទើបអាចចាប់បានឱកាសដ៏កម្រនេះ?
នៅឆ្នាំ២០១១ នីតា អតីតនិស្សិតវិទ្យាស្ថានភាសាបរទេស (IFL)
និងសាកលវិទ្យាល័យពុទ្ធិសាស្ត្រ
បានដាក់ពាក្យប្រឡងប្រជែងក្នុងកម្មវិធី National SME Competition
ដែលស្ថិតក្រោម Mickency Mekong Business Competition
របស់សហរដ្ឋអាមេរិក។ យុវតីរូបនេះបានឲ្យដឹងថា
កម្មវិធីនោះបើកទូលាយឲ្យនិស្សិតសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្ម
ទាំងអស់ចូលរួមប្រកួតប្រជែង។ ប៉ុន្តែចុងក្រោយ មានតែនិស្សិតចំនួន១៣រូប
ប៉ុណ្ណោះ ក្នុងនោះមានកញ្ញាផង
បានជាប់ទៅផ្លាស់ប្ដូរបទពិសោធន៍រយៈពេល២សប្ដាហ៍ អំឡុងខែសីហា
ក្នុងឆ្នាំនោះ នៅសហរដ្ឋអាមេរិក។
នីតា រៀបរាប់ថា៖ “យើងទៅទីក្រុង San Francisco សហរដ្ឋអាមេរិក ទៅទទួលយកបទពិសោធន៍ ពីក្រុមហ៊ុនចំនួន៧ ដែលធ្វើវិនិយោគរកស៊ីដោយផ្ដោតសំខាន់លើបរិស្ថាន ដែលគេហៅថា Green Environment Business។ បន្ទាប់មក យើងមានទស្សនកិច្ចសិក្សាពីរទៀត គឺនៅសាលា Stanford University និង Berkeley College”។
នីតា បានកត់សម្គាល់ឃើញថា ក្នុងការបើករបរអាជីវកម្មនីមួយៗឯប្រទេសគេ គេកំណត់យកការគិតគូរពីបរិស្ថាន និងសុខភាពរបស់អ្នកប្រើប្រាស់ជាចម្បង។ “គេគិតយ៉ាងម៉េចឲ្យវាប៉ះពាល់បរិស្ថានតិចបំផុត តែជួយឲ្យមានសុខភាពល្អ ចំណែករឿងចំណេញខាងលុយ គេមិនសូវគិតជាសំខាន់ទេ។ នេះវាផ្ទុយពីជំនួញក្នុងស្រុកខ្មែរ ដែលគិតពីរឿងលុយមុនគេ”។ នីតា បន្ថែមដូចនេះ។
មួយឆ្នាំក្រោយមក នីតាទទួលបានឱកាសល្អមួយទៀត ដោយទៅទទួលយកបទពិសោធន៍ផ្នែកជំនួញ ពីកម្មវិធី ICN-International Exchange Program ឯសាលា ICN Business School នៅប្រទេសបារាំង រយៈពេល១ឆ្នាំពេញតែម្ដង។
ការសិក្សារយៈពេល១ឆ្នាំនោះ តម្រូវឲ្យយុវតីវ័យក្មេងរបស់កម្ពុជាត្រូវសិក្សារហូតដល់៣០ មុខវិជ្ជាឯណោះ។ “ខ្ញុំរៀនជាមួយនិស្សិតបរទេសមកពី២០ប្រទេសផ្សេងៗគ្នា ហើយរៀនជាភាសាអង់គ្លេស។ ពេលទៅរៀនដំបូងៗ និស្សិតអឺរ៉ុបដូចជាមិនសូវឲ្យតម្លៃសិស្សអាស៊ីទេ។ គេគិតថា ពួកគេមាន និងមកពីប្រទេសជឿនលឿន។ ហើយគេគិតថា យើងប្រហែលជារៀនខ្សោយផង ប៉ុន្តែវាខុសស្រឡះ។ ពេលឃើញពួកយើងរៀនពូកែ បានពិន្ទុល្អ ទើបបែរមកស្និទ្ធស្នាលបន្តិច”។
កម្មវិធីសិក្សានៅប្រទេសបារាំងក៏តម្រូវឲ្យនិស្សិតរៀបចំគម្រោង អាជីវកម្មដែរ។ នីតា ដែលធ្លាប់ទទួលបានចំណេះដឹងយ៉ាងច្រើនពីសហរដ្ឋអាមេរិក ចាប់ដៃគូជាមួយនិស្សិតខ្មែរម្នាក់ទៀត រៀបចំគម្រោងអាជីវកម្មរបស់ខ្លួន ស្ដីពីសេវាកម្មស៊ីក្លូនៅរាជធានីភ្នំពេញ ដែលជាគំនិតទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
និស្សិតវ័យក្មេងរូបនេះបានបញ្ជាក់ថា៖ “គម្រោងអាជីវកម្មនោះកំណត់ឲ្យធ្វើជាក្រុម។ និស្សិតពីប្រទេសផ្សេងៗក៏ចាប់អារម្មណ៍ដែរ ព្រោះមើលទៅ វាថ្មី។ ប្រទេសគេអត់មាន ហើយម្យ៉ាងវាទាក់ទងនឹងការការពារបរិស្ថានដែរ អីចឹងគេចូលចិត្ត ហើយគ្រូក៏គាត់ចូលចិត្តដែរ”។
ក្រៅពីនោះ និស្សិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មរូប នេះបន្តទៀតថា វាជាឱកាសមួយឆ្លៀតផ្សព្វផ្សាយពីវប្បធម៌ផ្សារភ្ជាប់នឹងទេសចរណ៍នៅ ទីក្រុងភ្នំពេញផង។ គម្រោងនោះបានលើកយកពីចំណុចពិសេសៗដូចជា ការធ្វើដំណើរតាមស៊ីក្លូ អាចធ្វើឲ្យភ្ញៀវទេសចរទទួលបានបទពិសោធន៍កាន់តែជិតស្និទ្ធនឹង មជ្ឈដ្ឋានជុំវិញ ទទួលយកខ្យល់អាកាសធម្មជាតិ និងចូលរួមកាត់បន្ថយការបំពុលបរិស្ថានផង។
យ៉ាងណាមិញ អំឡុងពេលសិក្សានៅប្រទេសបារាំង នីតា ឆ្លៀតស្រវាចាប់យកឱកាសទទួលអាហារូបករណ៍ថ្នាក់អនុបណ្ឌិតផ្នែក Business Administration។ “ម្នាក់ៗ ជាពិសេសសិស្ស និស្សិត ត្រូវចេះសម្លឹងមើលឱកាស ព្រោះឱកាសទទួលបានអាហារូបករណ៍មានច្រើនណាស់។ តាមពិត ខ្ញុំសម្រេចដាក់អាហារូបករណ៍ទៅរៀននៅកូរ៉េវិញ ក៏ព្រោះតែវប្បធម៌របស់ពួកអឺរ៉ុបពិបាកនឹងសម្របខ្លួនពេក។ មកអាស៊ីវិញ ទាំងវប្បធម៌ និងអាកាសធាតុវាប្រហាក់ប្រហែលគ្នា ហើយប្រព័ន្ធសិក្សានៅអាស៊ីមិនចាញ់អឺរ៉ុបប៉ុន្មានទេ”។
នីតា នឹងចាប់ផ្ដើមចូលរៀនថ្នាក់អនុបណ្ឌិតរបស់ខ្លួន
នៅសាកលវិទ្យាល័យ Sookmyung Women’s University នាទីក្រុងសេអ៊ូល
ប្រទេសកូរ៉េខាងត្បូង នៅខែសីហាខាងមុខនេះ។
ចុងក្រោយ នីតា បានលើកឡើងថា កូនខ្មែរក៏មានគំនិតផ្នែកពាណិជ្ជកម្ម មិនចាញ់បរទេសប៉ុន្មានទេ។ ក៏ប៉ុន្តែមានកត្តាមួយចំនួនដែលធ្វើឲ្យអ្នកដែលមានគំនិត ពាណិជ្ជកម្មវ័យក្មេងទាំងនោះរារែក នោះគឺការមិនហ៊ានប្រថុយ និងការប្រកួតប្រជែងប្រជាប្រិយភាព។ ទោះបីជាយ៉ាងណាក៏ដោយ នីតា គាំទ្រឲ្យយុវជនខ្មែរចេះបង្កើតនូវគំនិតពាណិជ្ជកម្មផ្សេងៗ ទោះចាប់ពីកម្រិតតូច ឬសាកល្បងក៏ដោយ ដើម្បីបណ្ដុះនូវគំនិតប្រកួតប្រជែង ព្រោះនាពេលខាងមុខ សមាហរណកម្មអាស៊ាននឹងចូលមកដល់ ការប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចនឹងក្លាយជាបញ្ហាដែលយុវជនកម្ពុជាត្រូវប្រឈម៕
អត្ថបទ៖ ផល្លា សុម៉ាលីណា
វ័យត្រឹម២៣ឆ្នាំសោះ យុវតី គុយ ដារ៉ានីតា អតីតនិស្សិតគ្រប់គ្រងពាណិជ្ជកម្ម ឆក់បានឱកាសទៅសិក្សារហូតដល់សហរដ្ឋអាមេរិក រួចបន្តទៅបារាំង និងចុងក្រោយនេះ នាងបានជាប់អាហារូបករណ៍ ថ្នាក់អនុបណ្ឌិតទៅរៀននៅប្រទេសកូរ៉េទៀត។ តើយុវតីខ្មែររូបនេះមានប្រវត្តិសិក្សាយ៉ាងណា ទើបអាចចាប់បានឱកាសដ៏កម្រនេះ?

គុយ ដារ៉ា នីតា និស្សិត គ្រប់ គ្រង ពាណិជ្ជកម្ម
នីតា រៀបរាប់ថា៖ “យើងទៅទីក្រុង San Francisco សហរដ្ឋអាមេរិក ទៅទទួលយកបទពិសោធន៍ ពីក្រុមហ៊ុនចំនួន៧ ដែលធ្វើវិនិយោគរកស៊ីដោយផ្ដោតសំខាន់លើបរិស្ថាន ដែលគេហៅថា Green Environment Business។ បន្ទាប់មក យើងមានទស្សនកិច្ចសិក្សាពីរទៀត គឺនៅសាលា Stanford University និង Berkeley College”។
នីតា បានកត់សម្គាល់ឃើញថា ក្នុងការបើករបរអាជីវកម្មនីមួយៗឯប្រទេសគេ គេកំណត់យកការគិតគូរពីបរិស្ថាន និងសុខភាពរបស់អ្នកប្រើប្រាស់ជាចម្បង។ “គេគិតយ៉ាងម៉េចឲ្យវាប៉ះពាល់បរិស្ថានតិចបំផុត តែជួយឲ្យមានសុខភាពល្អ ចំណែករឿងចំណេញខាងលុយ គេមិនសូវគិតជាសំខាន់ទេ។ នេះវាផ្ទុយពីជំនួញក្នុងស្រុកខ្មែរ ដែលគិតពីរឿងលុយមុនគេ”។ នីតា បន្ថែមដូចនេះ។
មួយឆ្នាំក្រោយមក នីតាទទួលបានឱកាសល្អមួយទៀត ដោយទៅទទួលយកបទពិសោធន៍ផ្នែកជំនួញ ពីកម្មវិធី ICN-International Exchange Program ឯសាលា ICN Business School នៅប្រទេសបារាំង រយៈពេល១ឆ្នាំពេញតែម្ដង។
ការសិក្សារយៈពេល១ឆ្នាំនោះ តម្រូវឲ្យយុវតីវ័យក្មេងរបស់កម្ពុជាត្រូវសិក្សារហូតដល់៣០ មុខវិជ្ជាឯណោះ។ “ខ្ញុំរៀនជាមួយនិស្សិតបរទេសមកពី២០ប្រទេសផ្សេងៗគ្នា ហើយរៀនជាភាសាអង់គ្លេស។ ពេលទៅរៀនដំបូងៗ និស្សិតអឺរ៉ុបដូចជាមិនសូវឲ្យតម្លៃសិស្សអាស៊ីទេ។ គេគិតថា ពួកគេមាន និងមកពីប្រទេសជឿនលឿន។ ហើយគេគិតថា យើងប្រហែលជារៀនខ្សោយផង ប៉ុន្តែវាខុសស្រឡះ។ ពេលឃើញពួកយើងរៀនពូកែ បានពិន្ទុល្អ ទើបបែរមកស្និទ្ធស្នាលបន្តិច”។
កម្មវិធីសិក្សានៅប្រទេសបារាំងក៏តម្រូវឲ្យនិស្សិតរៀបចំគម្រោង អាជីវកម្មដែរ។ នីតា ដែលធ្លាប់ទទួលបានចំណេះដឹងយ៉ាងច្រើនពីសហរដ្ឋអាមេរិក ចាប់ដៃគូជាមួយនិស្សិតខ្មែរម្នាក់ទៀត រៀបចំគម្រោងអាជីវកម្មរបស់ខ្លួន ស្ដីពីសេវាកម្មស៊ីក្លូនៅរាជធានីភ្នំពេញ ដែលជាគំនិតទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
និស្សិតវ័យក្មេងរូបនេះបានបញ្ជាក់ថា៖ “គម្រោងអាជីវកម្មនោះកំណត់ឲ្យធ្វើជាក្រុម។ និស្សិតពីប្រទេសផ្សេងៗក៏ចាប់អារម្មណ៍ដែរ ព្រោះមើលទៅ វាថ្មី។ ប្រទេសគេអត់មាន ហើយម្យ៉ាងវាទាក់ទងនឹងការការពារបរិស្ថានដែរ អីចឹងគេចូលចិត្ត ហើយគ្រូក៏គាត់ចូលចិត្តដែរ”។
ក្រៅពីនោះ និស្សិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មរូប នេះបន្តទៀតថា វាជាឱកាសមួយឆ្លៀតផ្សព្វផ្សាយពីវប្បធម៌ផ្សារភ្ជាប់នឹងទេសចរណ៍នៅ ទីក្រុងភ្នំពេញផង។ គម្រោងនោះបានលើកយកពីចំណុចពិសេសៗដូចជា ការធ្វើដំណើរតាមស៊ីក្លូ អាចធ្វើឲ្យភ្ញៀវទេសចរទទួលបានបទពិសោធន៍កាន់តែជិតស្និទ្ធនឹង មជ្ឈដ្ឋានជុំវិញ ទទួលយកខ្យល់អាកាសធម្មជាតិ និងចូលរួមកាត់បន្ថយការបំពុលបរិស្ថានផង។
យ៉ាងណាមិញ អំឡុងពេលសិក្សានៅប្រទេសបារាំង នីតា ឆ្លៀតស្រវាចាប់យកឱកាសទទួលអាហារូបករណ៍ថ្នាក់អនុបណ្ឌិតផ្នែក Business Administration។ “ម្នាក់ៗ ជាពិសេសសិស្ស និស្សិត ត្រូវចេះសម្លឹងមើលឱកាស ព្រោះឱកាសទទួលបានអាហារូបករណ៍មានច្រើនណាស់។ តាមពិត ខ្ញុំសម្រេចដាក់អាហារូបករណ៍ទៅរៀននៅកូរ៉េវិញ ក៏ព្រោះតែវប្បធម៌របស់ពួកអឺរ៉ុបពិបាកនឹងសម្របខ្លួនពេក។ មកអាស៊ីវិញ ទាំងវប្បធម៌ និងអាកាសធាតុវាប្រហាក់ប្រហែលគ្នា ហើយប្រព័ន្ធសិក្សានៅអាស៊ីមិនចាញ់អឺរ៉ុបប៉ុន្មានទេ”។



ចុងក្រោយ នីតា បានលើកឡើងថា កូនខ្មែរក៏មានគំនិតផ្នែកពាណិជ្ជកម្ម មិនចាញ់បរទេសប៉ុន្មានទេ។ ក៏ប៉ុន្តែមានកត្តាមួយចំនួនដែលធ្វើឲ្យអ្នកដែលមានគំនិត ពាណិជ្ជកម្មវ័យក្មេងទាំងនោះរារែក នោះគឺការមិនហ៊ានប្រថុយ និងការប្រកួតប្រជែងប្រជាប្រិយភាព។ ទោះបីជាយ៉ាងណាក៏ដោយ នីតា គាំទ្រឲ្យយុវជនខ្មែរចេះបង្កើតនូវគំនិតពាណិជ្ជកម្មផ្សេងៗ ទោះចាប់ពីកម្រិតតូច ឬសាកល្បងក៏ដោយ ដើម្បីបណ្ដុះនូវគំនិតប្រកួតប្រជែង ព្រោះនាពេលខាងមុខ សមាហរណកម្មអាស៊ាននឹងចូលមកដល់ ការប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចនឹងក្លាយជាបញ្ហាដែលយុវជនកម្ពុជាត្រូវប្រឈម៕
អត្ថបទ៖ ផល្លា សុម៉ាលីណា
0 comments:
Post a Comment