ប្រភពពីhttp://news.sabay.com.kh/articles/655391
ស្របពេលដែលឧបទ្ទវហេតុបាត់ខ្លួនយន្តហោះម៉ាឡេស៊ីកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃសៅរ៍ទី៨ កន្លង ទៅមិនទាន់ត្រូវបានគេរកឃើញនៅឡើយរហូតមកដល់ពេលនេះ Sabay
សូមរំលឹកហេតុការណ៍សំខាន់ៗឡើងវិញ
នៃការធ្លាក់យន្តហោះនៅជុំវិញពិភពលោក
ចែកជាចំណេះដឹងដល់ប្រិយមិត្តបានដឹងទាំងអស់គ្នា។ខាងក្រោមនេះគឺជា
ព្រឹត្តិការណ៍ធ្លាក់យន្តហោះសំខាន់ៗទាំង១៤
ដែលកើតមានតាំងពីឆ្នាំ២០០០រហូតមកដល់ដើមឆ្នាំ២០១៤
ឬបាត់យន្តហោះរបស់ម៉ាឡេស៊ីម៉ាកប៊ូអ៊ីង ៧៧៧-២០០អ៊ីអាថ្មីៗនេះ៖
អាន៖ ការពិតដ៏សំខាន់ទំាង៦យ៉ាង ជុំវិញការបាត់យន្តហោះម៉ាឡេស៊ីឆ្នាំ ២០០០
នៅថ្ងៃទី៩ ខែ មេសាឆ្នាំ ២០០០ យន្តហោះដឹកអ្នកដំណើរហ្វីលីពីនប៊ូអ៊ីង៧៣៧-២០០ ហោះចេញពីទីក្រុងម៉ានីលឆ្ពោះទៅទីក្រុង Davao បានធ្លាក់នៅពេលហៀបនឹងចុះចត។ ឧបទ្ទវហេតុនេះបានសម្លាប់មនុស្ស១៣១នាក់។

នៅថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ ២០០១ យន្តហោះដឹកអ្នកដំណើរអាមេរិកA-៣០០ បានធ្លាក់បន្ទាប់ពីបានចាកចេញពីអាកាសយានដ្ឋានទីក្រុង Queens ទីក្រុងញីវយ៉កឆ្ពោះទៅសាធារណរដ្ឋ ដូមីនីកា។ ឧបទ្ទវហេតុនេះបានសម្លាប់មនុស្ស ២៦០នាក់។
ឆ្នាំ ២០០២
នៅថ្ងៃទី២៥ ខែ ឧសភា យន្តហោះដឹកអ្នកដំណើរចិនប៊ូអ៊ីង៧៤៧ មួយគ្រឿងបានធ្លាក់ចូលទៅក្នុងសមុទ្រក្បែរកោះ Penghu របស់តៃវ៉ាន់ដែលបានធ្វើឲ្យមនុស្ស២២៥នាក់ ស្លាប់បាត់បង់ជីវិត។

នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៣ យន្តហោះដឹកជញ្ជួនយោធាមួយគ្រឿងរបស់អ៊ីរ៉ង់ បានធ្លាក់នៅភាគខាងត្បូងប្រទេស។ ឧបទ្ទវហេតុនេះគឺជាសោកនាដកម្មដ៏អាក្រក់បំផុតក្នុងវិស័យអាកាសចរណ៍ របស់ខ្លួនដែលបានប្រល័យជីវិតមនុស្ស ២៧៦នាក់។
ឆ្នាំ ២០០៤
នៅថ្ងៃទី៣ ខែ មករាឆ្នាំ ២០០៤ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍Flash Airlines មានមូលដ្ឋាននៅក្នុងប្រទេសអេហ្សីបបានធ្លាក់នៅក្នុងសមុទ្រក្រហម។ ឧបទ្ទវហេតុនេះបានសម្លាប់មនុស្ស១៤១នាក់ ភាគច្រើនជាអ្នកទេសចរណ៍ជនជាតិបារាំង។
ឆ្នាំ ២០០៥
នៅថ្ងៃ ទី៥ខែ កញ្ញា ឆ្នាំ២០០៥ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Mandala Airlines ដែលមានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌូណេស៊ីបានធ្លាក់បន្ទាប់ពីបាន ហោះហើរចាកចេញពីអាកាសយានដ្ឋានទីក្រុង Medan។ ឧបទ្ទវហេតុនេះបានសម្លាប់អ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះដែល មានសរុបចំនួន១១៧នាក់។
នៅថ្ងៃទី២៩ខែ កញ្ញាឆ្នាំ ២០០៦ យន្តហោះដឹកអ្នកដំណើរប៊ូអ៊ីង៧៣៧ បានធ្លាក់នៅក្នុងព្រៃអាម៉ាហ្សូនប្រទេសប្រេស៊ីលបន្ទាប់ពីបានបុក យន្តហោះឯកជនមួយគ្រឿងនៅពេលកំពុងហោះហើរ។ មនុស្ស១៥៤នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ។

នៅថ្ងៃទី៥ ខែ ឧសភាឆ្នាំ២០០៧ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍កេនយ៉ាប៊ូអ៊ីង៧៣៧-៨០០ បានធ្លាក់នៅវាលល្បាប់នៅភាគខាងត្បូងប្រទេសកាមេរ៉ូន។ ឧបទ្ទវហេតុនេះបានសម្លាប់មនុស្ស១១៤នាក់។
ឆ្នាំ ២០០៨
នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០០៨ យន្តហោះដឹកអ្នកដំណើររបស់អេស្ប៉ាញមួយគ្រឿងបានរអិលធ្លាក់ចេញពី ផ្លូវរត់នៅអាកាសយានដ្ឋានBarajas ទីក្រុងម៉ាឌ្រីដ។ អ្នកដំណើរ១៥៤នាក់បានស្លាប់បាត់បង់ជីវិត និង១៨នាក់ផ្សេងទៀតរងរបួសធ្ងន់។\

នៅថ្ងៃទី១ ខែមិថុនាឆ្នាំ ២០០៩ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍បារាំង៣៣០ បានធ្លាក់ចូលក្នុងសមុទ្រអាត្លង់ទិចបន្ទាប់ពីបានហោះហើរចេញពី ទីក្រុងRio de Janeiro ប្រទេសប្រេស៊ីលទៅទីក្រុងប៉ារីស។ អ្នកដំណើរ២២៨នាក់បានស្លាប់ ហើយគេបានរកឃើញសាកសពត្រឹមតែ៥០នាក់ប៉ុណ្ណោះ។
នៅថ្ងៃទី២២ខែ ឧសភាឆ្នាំ ២០១០ យន្តហោះដឹកអ្នកដំណើររបស់ឥណ្ឌាប៊ូអ៊ីង៧៣៧ មួយគ្រឿងបានធ្លាក់ចូលទៅជ្រលងភ្នំមួយនៅភាគខាងត្បូងប្រទេស បង្កឡើងជាអគ្គីភ័យឆាបឆេះនិងបានសម្លាប់មនុស្ស១៥៨នាក់។

ឆ្នាំ ២០១១
នៅថ្ងៃទី២៦ខែ កក្កដាឆ្នាំ២០១១ អ្នកដំណើរប្រមាណជា៧៨នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់បាត់បង់ ជីវិតបន្ទាប់ពីយន្តហោះយោធា C-130 បានធ្លាក់នៅតំបន់ភ្នំមួយក្បែរទីក្រុងGuelmim ប្រទេសម៉ារ៉ុក។
ឆ្នាំ ២០១២
នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១២ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍Dana ដែលមានមូលដ្ឋាននៅក្នុងប្រទេសនីហ្សេរីយ៉ាបានធ្លាក់នៅទីក្រុង Lagos ជារាជធានីធំបំផុតរបស់ខ្លួន។ ទីបំផុតអ្នកដំណើរសរុបចំនួន១៥០នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិត។

សូមចុចអាន៖ ធ្លាក់យន្តហោះនៅអាល់ហ្សេរីសម្លាប់មនុស្សជាង១០០នាក់ មានតែម្នាក់ប៉ុណ្ណោះនៅរស់
ឆ្នាំ ២០១៣នៅថ្ងៃទី១៦ ខែ តុលា យន្តហោះដឹកអ្នកដំណើររបស់ឡាវប្រភេទATR ៧២-៦០០ មួយគ្រឿងបានធ្លាក់ចូលទៅក្នុងទឹកទន្លេមេគង្គ។ អ្នកដំណើរមកពីចម្រុះជាតិសាសន៍ចំនួន១០ប្រទេសដែលសរុបទាំង បុគ្គលិកបម្រើក្នុងយន្តហោះប្រមាណជា៤៩នាក់បានស្លាប់បាត់បង់ ជីវិតនៅក្នុងឧបទ្ទវហេតុនេះ។
ឆ្នាំ ២០០១៤
នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមិនា កន្លងទៅនេះ យន្តហោះដឹកអ្នកដំណើរធុនធ្ងន់របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ប៊ូអ៊ីង ៧៧៧-២០០អ៊ីអា មួយគ្រឿងបានបាត់ខ្លួននៅក្នុងដែនសមុទ្រចិនខាងត្បូងបន្ទាប់ពីបាន ហោះហើររយៈពេល២ម៉ោងពីអាកាសយានដ្ឋានទីក្រុងកូឡាឡាំពួរ។ ក្រោមសហប្រតិបត្តិការស្រាវជ្រាវអស់រយៈពេល៤ថ្ងៃពីបណ្ដាប្រទេស ចំនួន១០ នៅទីបំផុតឧបទ្ទវហេតុនេះស្ថិតនៅក្នុងភាពអាថ៌កំបាំងនៅឡើយរហូត មកដល់ថ្ងៃនេះ ខណៈដែលវាសនារបស់អ្នកដំណើរសរុប២៣៩នាក់ក៏មិនត្រូវបានគេ រាយការណ៍ថាយ៉ាងណានោះដែរ៕

យន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ី ប៊ូអ៊ីង ៧៧៧-២០០កំពុងបាត់ខ្លួន
0 comments:
Post a Comment