ប្រភពពីhttp://news.sabay.com.kh/articles/657800
យោងតាមគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលចិន ផ្កាយរណបរបស់ខ្លួនចាប់បានឧបករណ៍មិនស្គាល់អត្តសញ្ញាណចំនួន៣ ធំៗនៅដែនសមុទ្រចិនខាងត្បូង ដែលគេសង្ស័យថាជាបំណែកយន្តហោះប៊ូអ៊ីង ៧៧៧របស់ម៉ាឡេស៊ី ខណៈវៀតណាមប្រកាសផ្អាកការរុករកបណ្ដោះអាសន្នកាលពីថ្ងៃពុធទី១២ ម្សិលមិញ។
នៅថ្ងៃនេះរដ្ឋាភិបាលម៉ាឡេស៊ីកំពុងសហការជាមួយរដ្ឋាភិបាលចិន ដើម្បីកំណត់អត្តសញ្ញាណលើឧបករណ៍ខាងលើ ខណៈតំបន់ស្រាវជ្រាវរុករកត្រូវបានពង្រីកបន្ថែមទៀតនៅដែនសមុទ្រ ចិនខាងត្បូង និងជ្រោយ Malacca ភាគខាងលិចដីគោកម៉ាឡេស៊ី។
ប្រតិបត្តិការនៅថ្ងៃទី៦នេះ ត្រូវបានម៉ាឡេស៊ីបញ្ជាក់ថា បើទោះបីជាមិនមានវត្តមានរបស់ប្រទេសជិតខាងវៀតណាមក៏ដោយ ក៏មានជំនួយនាវា និងកប៉ាល់រុករកមិនបានថយចុះដែរ គឺមានចំនួន៤២គ្រឿង និងយន្តហោះចំនួន៣៩គ្រឿង៕
យោងតាមគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលចិន ផ្កាយរណបរបស់ខ្លួនចាប់បានឧបករណ៍មិនស្គាល់អត្តសញ្ញាណចំនួន៣ ធំៗនៅដែនសមុទ្រចិនខាងត្បូង ដែលគេសង្ស័យថាជាបំណែកយន្តហោះប៊ូអ៊ីង ៧៧៧របស់ម៉ាឡេស៊ី ខណៈវៀតណាមប្រកាសផ្អាកការរុករកបណ្ដោះអាសន្នកាលពីថ្ងៃពុធទី១២ ម្សិលមិញ។

បំណែក១ក្នុងចំណោមបំណែក៣ផ្សេងទៀតដែលផ្កាយរណបចិនចាប់បាន
បំណែកធំៗខាងលើត្រូវបានផ្កាយរណបចាប់បានកាលពីថ្ងៃអាទិត្យ
ហើយត្រូវបានដាក់បង្ហោះនៅថ្ងៃនេះលើគេហទំព័រ Sastind
របស់ក្រសួងវិទ្យាសាស្ត្រការពារជាតិ
និងបច្ចេកវិទ្យារបស់ទីក្រុងប៉េកាំង។
ឧបករណ៍ទាំងនេះត្រូវបានរកឃើញនៅគន្លងផ្លូវហោះហើររវាងម៉ាឡេស៊ី
និងវៀតណាមភាគខាងកើតតំបន់យន្តហោះបាត់ខ្លួនចេញពីកញ្ចក់រ៉ាដា។នៅថ្ងៃនេះរដ្ឋាភិបាលម៉ាឡេស៊ីកំពុងសហការជាមួយរដ្ឋាភិបាលចិន ដើម្បីកំណត់អត្តសញ្ញាណលើឧបករណ៍ខាងលើ ខណៈតំបន់ស្រាវជ្រាវរុករកត្រូវបានពង្រីកបន្ថែមទៀតនៅដែនសមុទ្រ ចិនខាងត្បូង និងជ្រោយ Malacca ភាគខាងលិចដីគោកម៉ាឡេស៊ី។

ទីតាំងដែលគេសង្ស័យថា ជាកន្លែងយន្តហោះបាត់ចេញពីរ៉ាដា
តាមអាជ្ញាធរទីក្រុងកូឡាឡាំពួរ ប្រតិបត្តិការការរុករកឈានចូលមកដល់ថ្ងៃទី៦នេះមានរហូតដល់១២ប្រទេសហើយ
ដែលក្នុងនោះមាន ម៉ាឡេស៊ីខ្លួនឯង ចិន អាមេរិក ឥណ្ឌូណេស៊ី
ហ្វីលីពីន នូវែលហ្សេឡង់ អូស្ត្រាលី ថៃ កូរ៉េ ឥណ្ឌា ជប៉ុន
និងចុងក្រោយគឺប្រ៊ុយណេ
ខណៈវៀតណាមវិញបានប្រកាសផ្អាកការរុករកជាបណ្ដោះអាសន្នកាលពី
ថ្ងៃពុធ ទី ១២ ម្សិលមិញដោយលើកឡើងថា
ខ្លួនរង់ចាំព័ត៌មានបញ្ជាក់ពីទិសដៅរុករកច្បាស់លាស់ពីសំណាក់
រដ្ឋាភិបាលម៉ាឡេស៊ីសិន ទើបខ្លួនបន្តការស៊ើបអង្កេតទៀត។ប្រតិបត្តិការនៅថ្ងៃទី៦នេះ ត្រូវបានម៉ាឡេស៊ីបញ្ជាក់ថា បើទោះបីជាមិនមានវត្តមានរបស់ប្រទេសជិតខាងវៀតណាមក៏ដោយ ក៏មានជំនួយនាវា និងកប៉ាល់រុករកមិនបានថយចុះដែរ គឺមានចំនួន៤២គ្រឿង និងយន្តហោះចំនួន៣៩គ្រឿង៕

ការពង្រីកដែនរុករកនៅ ទីតាំងដែលយន្តហោះ បាត់ខ្លួន (Last Known Location) និងជ្រោយMalacca

យន្តហោះម៉ាឡេស៊ីប៊ូអ៊ីង ៧៧៧ កំពុងបាត់ខ្លួន
0 comments:
Post a Comment