Wednesday, March 12, 2014

ប្រភពពីhttp://news.sabay.com.kh/articles/636101
ប្រិយមិត្ត​មួយ​ចំនួន ​ជា​ពិសេស​មិត្ត​សុភាព​នារី​​ពិត​ជា​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​នៅ​ពេល​ដែល ​ខ្លួន​ឯង​ចាប់​ផ្ដើម​ឡើង​ទម្ងន់ មាន​រាង​ធាត់​សំបូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​​​​ច្រើន បាត់​រាងរៅ​ ចង្កេះ​មិន​ដឹង​នៅ​ឯណា​។ ក៏ប៉ុន្តែ មិត្ត​អ្នក​អាន​មិន​ត្រូវ​ភ្លេច​​នោះ​ឡើយ​ថា វិធីទទួលទាន​អាហារ​​មួយ​ចំនួន​សមស្រប​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ​ ខាងក្រោម​នេះ​ ពិត​ជា​មាន​សារប្រយោជន៍​បំផុត​ក្នុង​ការ​ជួយ​ឲ្យ​មិត្ត​អ្នក​អាន​ អាច​គេច​ផុត​ពី​បញ្ហា​​​នេះ។
ដូច្នេះ​តើ​​គួរតែ​ទទួលទាន​អាហារ​អ្វី​ទើប​ប្រសើរ​​នៅ​ពេល​​នេះ? ខាង​ក្រោម​នេះ គឺ​ជា​ប្រភេទ​អាហារ​៩​មុខ ដែល​ជួយ​ដោះស្រាយ​លោកអ្នក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព៖​​
១ សណ្ដែក​សៀង
ការ​ទទួលទាន​សណ្ដែក​សៀង​​នឹង​ជួយ​ឲ្យ​ទម្ងន់​ស្រក​ចុះ​បាន​យ៉ាង​ល្អ​ប្រសើរ ត្បិត​អី​សណ្ដែក​សៀង​ផ្ទុក​ប្រូតេអ៊ីន​​​ច្រើន​ប្រភេទ​ដែល​​​​មាន​សារសំខាន់ ​បំផុត​ជួយ​​ដុត​ជាតិ​កាឡូរី​ចេញ​​​ពី​ក្នុង​ខ្លួន។
២ គ្រាប់​ធញ្ញជាតិ
ជម្រើស​ដ៏​ល្អ​នៅ​ពេល​នេះ គឺ​ការ​ទទួលទាន​គ្រាប់​ធញ្ញជាតិ​ទាំងមូល។ វា​មាន​ផ្ទុក​វីតាមីន B និង Eជាតិ​ដែក ម៉ាញេស្យូម​ និង​ជាតិ​សរសៃ។ ទាំង​នេះ​មាន​ប្រយោជន៍​​ក្នុង​ការ​គ្រប់គ្រង​ចលនា​ពោះវៀន ជួយ​ជំរុញ​ដល់​​ការ​រំលាយ​អាហារ និង ទប់ស្កាត់​ការ​ភាព​ឃ្លាន​ហួសហេតុ។
៣ ផ្លែ​ប៉ោម
ផ្លែ​ប៉ោម​​​ជា​ប្រភេទ​ផ្លែឈើ​ដែល​ផ្ដល់​ជាតិ​ទឹក​ខ្ពស់ ដែល​សមស្រប​បំផុត​ក្នុង​ការ​ជួយ​សម្រក​​​ទម្ងន់។ វា​មាន​ផ្ទុក​អាហារ​បំប៉ន​មួយ​ដែល​ហៅ​ថា “Pactin” ដែល​ជួយ​គ្រប់គ្រង​​បរិមាណ​ និង​ស្រូប​យក​ជាតិ​ខ្លាញ់​នៅ​ក្នុង​ខ្លួន ព្រម​ទាំង​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។
៤ សាច់​ត្រី
សាច់​ត្រី​គឺ​ជា​ប្រភព​ដ៏​សំខាន់​ផ្ទុក​ទៅ​ដោយ​ប្រូតេអ៊ីន​ខ្ពស់​សម្រាប់​ ពង្រឹង​​អ័រម៉ូន​នៅ​ក្នុង​ខ្លួន​មាន​ឈ្មោះ​ថា “leptin”។ Leptin គឺ​ជា​អ័រម៉ូន​មួយ​ប្រភេទ​ដែល​មាន​ឥទ្ធិពល​​ផ្ទាល់​លើ​ប្រព័ន្ធ​រំលាយអាហារ​ ក្នុង​ការ​សម្រេច​ចិត្ត​ផ្ទុក​ឬ ដុត​​​ជាតិ​កាឡូរី​​ចោល។
៥ តែ​បៃតង
តែ​បៃតង​​គឺ​ជា​ភេសជ្ជៈ​ដ៏​ល្អ​បំផុត​បើ​ប្រៀបធៀប​ភេសជ្ជៈ​ដទៃ​ទៀត​ ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​រំលាយ​អាហារ​បាន​ចំនួន​៤%។ ជាតិ​កាហ្វេអ៊ីន​នៅ​ក្នុង​តែ​បៃតង​ ជួយ​ពង្រឹង​របត់ឈាម​រត់​នៅ​ក្នុង​បេះដូង​​បាន​សកម្ម​ជាង​មុន និង​កាត់បន្ថយ​ការ​ស្រេកឃ្លាន។
៦ ក្រូច
ក្រូចថ្លុង​មាន​ផ្ទុក​វីតាមីន C ដែល​មាន​សារសំខាន់​សម្រាប់​ជួយ​ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ​ និង​ការ​សម្រក​ទម្ងន់​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ ទន្ទឹម​នឹង​នេះ​ វា​អាច​ជួយ​កាត់បន្ថយ​កម្រិត​អាំងស៊ុយលីន​នៅ​ក្នុង​រាងកាយ​ និង​​ជាតិ​ស្ករ ឬ ជាតិ​ខ្លាញ់​ផងដែរ។
៧ សាច់​ក្រហម
ការ​ទទួលទាន​សាច់​ក្រហម បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ជាតិ​ខ្លាញ់ ត្បិត​អី​​វា​មាន​​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ ដែល​អាច​ជួយ​ដុត​​ជាតិ​កាឡូរី​បាន​ចំនួន​៣០% នៅ​ពេល​កំពុង​រំលាយ​អាហារ។ ​
៨ ផលិតផល​ធ្វើ​​ពី​ទឹកដោះគោ​​
ផលិតផល​​ធ្វើ​ពី​ទឹកដោះ​គោ​ ​មាន​ផ្ទុក​ជាតិ​​កាល់ស្យូម និង​វីតាមីនD ដែល​ជួយ​ឲ្យ​ការ​រំលាយអាហារ​មាន​លក្ខណៈ​រឹងមាំ  ព្រម​ទាំង​​ជួយ​រក្សា ​និង​​​​ ​ធ្វើ​ឲ្យ​​សាច់ដុំ​រឹងមាំ​ផង​ដែរ។
៩ ផ្លែ​ម្ទេស
ផ្លែ​ម្ទេស​នៅ​ទីនេះ ត្រូវ​ប្រាកដ​ថា ត្រូវ​តែ​ជា​ម្ទេស​ហិល។ វា​មាន​ផ្ទុក​សមាសធាតុ​ម្យ៉ាង​ដែល​ហៅថា “Capsaicin” ជួយ​ដុត​រំលាយ​ជាតិ​កាឡូរី​។ ប្រិយមិត្ត​អាច​ទទួលទាន​ម្ទេស​​ដែល​ហាល​ស្ងួត ​ឆ្អិន ឆៅ ឬ ម្សៅ​ម្ទេស​ក៏​បាន៕

0 comments:

Post a Comment