ប្រភពពីhttp://news.sabay.com.kh/articles/658049
អ្នកធ្លាប់ស្រមៃដែរឬទេ បើហៅទូរសព្ទចេញដោយមិនអស់លុយរហូត ពិតជាអស្ចារ្យយ៉ាងណាដែរ?
ឥលូវនេះ អច្ឆរិយកំពុងកើតមាននៅឥណ្ឌាហើយ ដោយប្រទេសដែលមានប្រជាជនច្រើនបំផុតលើលោកលំដាប់ទីពីរនេះបាន បង្កើតភាពអស្ចារ្យនេះឲ្យកើតមានឡើង ពោលគឺខលចេញដោយមិនអស់លុយ និងមិនបាច់ភ្ជាប់អ៊ីនធឺណិតទេ។
បច្ចុប្បន្ន អ្នកអាចខល ឬជជែកដោយមិនអស់លុយដោយប្រើកម្មវិធី Skype, Viber និងកម្មវិធីផ្សេងៗទៀត ប៉ុន្តែទាល់តែមានអ៊ីនធឺណិត។ ដោយឡែកបុរសឥណ្ឌា ៤ នាក់គឺ Yashas Shekar អាយុ ២៣ ឆ្នាំ (CEO), Sandesh E, Vijay Umaluti និង Sabari Jagadeesan នៅទីក្រុង Bangalore រដ្ឋKarnataka ប្រទេសឥណ្ឌា បានបង្កើតកម្មវិធីថ្មីមួយឈ្មោះ Freekall ដែលអ្នកអាចឲ្យអ្នកខលចេញដោយមិនអស់លុយ ហើយមិនបាច់ប្រើអ៊ីនធឺណិតទៀត។
នៅក្នុងសេវាកម្មឌីហ្សាញឡើងសម្រាប់ប្រជាជនឥណ្ឌារាប់រយលាននាក់ដែលគ្មានអ៊ីនធឺណិតប្រើប្រាស់ Freekall គឺ
ប្រើប្រាស់ឥទ្ធិពលផ្សាយពាណិជ្ជកម្ម និងបច្ចេកវិទ្យា ‘cloud telephony’
របស់ក្រុមហ៊ុនអ្នកទាំង ៤ នាក់ ដែលបង្កើតកម្មវិធីនោះ។
អ្នកខលទាំងអស់ត្រូវស៊ីញ៉ូ (missed call) ទៅកាន់លេខរបស់ Freekall សិន។ បន្ទាប់មក server របស់ក្រុមហ៊ុននឹងខលត្រឡប់មកវិញ ហើយអ្នកខលអាចវាយលេខរបស់មនុស្សដែលខ្លួនចង់ខលទៅ ប៉ុន្តែអ្នកខលត្រូវស្ដាប់គេផ្សាយពាណិជ្ជកម្មរៀងរាល់ ២ នាទីម្ដង។
អានអត្ថបទ៖ កំហុស ៩យ៉ាងដែលអ្នកប្រើ iPhone តែងធ្វើរាល់ថ្ងៃមិនចាប់អារម្មណ៍ទាល់តែសោះ
សេវាកម្មនេះត្រូវបានសាកល្បងដោយជោគជ័យរួចរាល់ហើយ ដោយមានមនុស្សខល ៦០០.០០០ ខលក្នុងរយៈពេល ៥ ថ្ងៃ។ ប៉ុន្តែគម្រោងនេះត្រូវផ្អាកបណ្ដោះអាសន្ន ហើយត្រូវបន្តឡើងវិញនៅខែក្រោយនេះ។ ក្រុមហ៊ុនកំពុងចរចាជាមួយក្រុមហ៊ុនរួមទុនដើម្បីជំរុញពាណិជ្ជកម្ម នេះ។
Freekall គ្រោងនឹងផ្ដល់ការខលចេញ ១ លានខលក្នុងមួយថ្ងៃ និងមានគោលដៅរកចំណូលឲ្យបានជាង ៣០ លានដុល្លារក្នុងឆ្នាំដំបូងតាមរយៈការផ្សាយពាណិជ្ជកម្ម។
កាលពីជាង១ឆ្នាំមុន Shekar និងមិត្តរួមថ្នាក់ Sandesh E បានឈប់ធ្វើការឲ្យគេ ហើយមកបង្កើតក្រុមហ៊ុនតូចមួយដែលបង្កើត web-based applications សម្រាប់ក្រុមហ៊ុនតូចៗ។ បន្ទាប់មកមិត្តភ័ក្ដិម្នាក់ទៀត Vijay Umaluti បានចូលរួម និងផ្ដោតលើបច្ចេកវិទ្យា cloud telephony ដែលទីបំផុតពួកគេនាំគ្នាបង្កើត Freekall។ ចុងក្រោយ Sabari Jagadeesan ដែលធ្លាប់ជួយពួកគេផ្នែកសរសេរកម្មវិធីនៅចុងសប្ដាហ៍នោះ បានឈប់ពីការងារមកចូលរួមជាមួយពួកគេ។
កាលពីខែធ្នូកន្លងទៅនេះ អ្នកទាំង ៤ នាក់នេះធ្លាប់ទទួលបានមូលនិធិជាង ១៦០០០ ដុល្លារពីលោក Ranjit Cherickel អតីតប្រធានផ្នែកលក់របស់ Nokia Siemens នៅអាហ្វ្រិក។
ការដោក់ឲ្យដំណើរការកម្មវិធីនិយាយឆ្លើយឆ្លងមិនអស់ប្រាក់នេះ បច្ចុប្បន្ន មនុស្សទាំង ៤ នាក់នេះ ត្រូវប្រជាជនឥណ្ឌាគោរពស្រលាញ់យ៉ាងខ្លាំង ដោយសារគំនិតច្នៃប្រឌិតនេះ៕
ប្រែសម្រួល៖ សុផាត
អ្នកធ្លាប់ស្រមៃដែរឬទេ បើហៅទូរសព្ទចេញដោយមិនអស់លុយរហូត ពិតជាអស្ចារ្យយ៉ាងណាដែរ?
ឥលូវនេះ អច្ឆរិយកំពុងកើតមាននៅឥណ្ឌាហើយ ដោយប្រទេសដែលមានប្រជាជនច្រើនបំផុតលើលោកលំដាប់ទីពីរនេះបាន បង្កើតភាពអស្ចារ្យនេះឲ្យកើតមានឡើង ពោលគឺខលចេញដោយមិនអស់លុយ និងមិនបាច់ភ្ជាប់អ៊ីនធឺណិតទេ។
បច្ចុប្បន្ន អ្នកអាចខល ឬជជែកដោយមិនអស់លុយដោយប្រើកម្មវិធី Skype, Viber និងកម្មវិធីផ្សេងៗទៀត ប៉ុន្តែទាល់តែមានអ៊ីនធឺណិត។ ដោយឡែកបុរសឥណ្ឌា ៤ នាក់គឺ Yashas Shekar អាយុ ២៣ ឆ្នាំ (CEO), Sandesh E, Vijay Umaluti និង Sabari Jagadeesan នៅទីក្រុង Bangalore រដ្ឋKarnataka ប្រទេសឥណ្ឌា បានបង្កើតកម្មវិធីថ្មីមួយឈ្មោះ Freekall ដែលអ្នកអាចឲ្យអ្នកខលចេញដោយមិនអស់លុយ ហើយមិនបាច់ប្រើអ៊ីនធឺណិតទៀត។

អ្នកខលទាំងអស់ត្រូវស៊ីញ៉ូ (missed call) ទៅកាន់លេខរបស់ Freekall សិន។ បន្ទាប់មក server របស់ក្រុមហ៊ុននឹងខលត្រឡប់មកវិញ ហើយអ្នកខលអាចវាយលេខរបស់មនុស្សដែលខ្លួនចង់ខលទៅ ប៉ុន្តែអ្នកខលត្រូវស្ដាប់គេផ្សាយពាណិជ្ជកម្មរៀងរាល់ ២ នាទីម្ដង។
អានអត្ថបទ៖ កំហុស ៩យ៉ាងដែលអ្នកប្រើ iPhone តែងធ្វើរាល់ថ្ងៃមិនចាប់អារម្មណ៍ទាល់តែសោះ
សេវាកម្មនេះត្រូវបានសាកល្បងដោយជោគជ័យរួចរាល់ហើយ ដោយមានមនុស្សខល ៦០០.០០០ ខលក្នុងរយៈពេល ៥ ថ្ងៃ។ ប៉ុន្តែគម្រោងនេះត្រូវផ្អាកបណ្ដោះអាសន្ន ហើយត្រូវបន្តឡើងវិញនៅខែក្រោយនេះ។ ក្រុមហ៊ុនកំពុងចរចាជាមួយក្រុមហ៊ុនរួមទុនដើម្បីជំរុញពាណិជ្ជកម្ម នេះ។
Freekall គ្រោងនឹងផ្ដល់ការខលចេញ ១ លានខលក្នុងមួយថ្ងៃ និងមានគោលដៅរកចំណូលឲ្យបានជាង ៣០ លានដុល្លារក្នុងឆ្នាំដំបូងតាមរយៈការផ្សាយពាណិជ្ជកម្ម។
កាលពីជាង១ឆ្នាំមុន Shekar និងមិត្តរួមថ្នាក់ Sandesh E បានឈប់ធ្វើការឲ្យគេ ហើយមកបង្កើតក្រុមហ៊ុនតូចមួយដែលបង្កើត web-based applications សម្រាប់ក្រុមហ៊ុនតូចៗ។ បន្ទាប់មកមិត្តភ័ក្ដិម្នាក់ទៀត Vijay Umaluti បានចូលរួម និងផ្ដោតលើបច្ចេកវិទ្យា cloud telephony ដែលទីបំផុតពួកគេនាំគ្នាបង្កើត Freekall។ ចុងក្រោយ Sabari Jagadeesan ដែលធ្លាប់ជួយពួកគេផ្នែកសរសេរកម្មវិធីនៅចុងសប្ដាហ៍នោះ បានឈប់ពីការងារមកចូលរួមជាមួយពួកគេ។
កាលពីខែធ្នូកន្លងទៅនេះ អ្នកទាំង ៤ នាក់នេះធ្លាប់ទទួលបានមូលនិធិជាង ១៦០០០ ដុល្លារពីលោក Ranjit Cherickel អតីតប្រធានផ្នែកលក់របស់ Nokia Siemens នៅអាហ្វ្រិក។
ការដោក់ឲ្យដំណើរការកម្មវិធីនិយាយឆ្លើយឆ្លងមិនអស់ប្រាក់នេះ បច្ចុប្បន្ន មនុស្សទាំង ៤ នាក់នេះ ត្រូវប្រជាជនឥណ្ឌាគោរពស្រលាញ់យ៉ាងខ្លាំង ដោយសារគំនិតច្នៃប្រឌិតនេះ៕
ប្រែសម្រួល៖ សុផាត
0 comments:
Post a Comment