Thursday, May 28, 2015




  នៅក្នុងចិត្តវិទ្យា សតិសម្បជ្ជញ្ញៈគឺជាផ្នែកមួយនៃស្មារតី ដែលបច្ចុប្បន្នយើងមិនអាចនៅចងចាំវាទាំស្រុងនោះទេ។

    ពាក្យថាsubconscious គឺបានមកពីពាក្យអាឡឺម៉ងថាFrench 

sobconciount” ពាក្យនេះត្រូវបានរកឃើញដោយលោក Pierri Janet

ដែលលោកគឺជាអ្នកចិត្តពិទូម្នាក់(១៨៥៩-១៩៤៧)គាត់បានអះអាងថា

 នៅពីក្រោមស្រទាប់នៃមុខងារគំនិតរំពឹងទុកនេះ គឺជាការយល់ដឹងមួយដ៏

មានអនុភាពដែលលោកបានអោយឈ្មោះវាថាsubconcious

    ចំនែកឯលោក Carl Lung ក៏បាននិយាយអោយដឹងថា ការយល់ឃើញ

នេះវាមានដែនកំណត់ ហើយបន្ទាប់មកវាបានផ្ទុកការយល់ដឹងនិងបទ

ពិសោធន៍ទាំងនេះនៅក្នុងខួក្បាលរបស់យើង នៅពេលដែលវាត្រូវការ

ចាំបាច់។

    

Wednesday, May 27, 2015

ប្រភពពីៈhttp://news.sabay.com.kh/article/377777
មិន​ថា​ចាស់​មិន​ថា​ក្មេង​ឲ្យ​តែ​ឮ​ថា​បង្ហោះ​ម៉ូតូ​ភាគ​ច្រើន​មិន​ចូល​ចិត្ត​ ហើយ​ខ្លះ​ទៀត​គិត​ថា​គ្មាន​ប្រយោជន៍។ ផ្ទុយ​ពី​ទស្សនៈ​ខាង​លើយុវជន​ខ្មែរ​មួយ​ក្រុម​បាន​បង្ហោះ​ម៉ូតូ​ ដើម្បី​បាន​ថវិកា​នានា​យក​ទៅ​បរិច្ចាគ​ដល់​ពេទ្យ​ទេវតា​ គន្ធបុប្ផា​ ដែល​ជា​ពេទ្យ​មួយ​សង្គ្រោះ​ជីវិត​កុមារ​រាប់​ម៉ឺន​នាក់​ក្នុង​ប្រទេស​កម្ពុជា។

1

លោក ថៃ សាមឌី ប្រធាន​ក្រុម​ I LIKE MOTO បាន​ឲ្យ​ដឹង​ថា នេះ​ជា​ការ​ស្ម័គ្រ​ចិត្ត​របស់​កូន​ក្រុម​ម្នាក់​ៗ ​ដែល​ស្រលាញ់​ម៉ូតូ​បង្ហោះ​ដើម្បី​ប្រមូល​ថវិកា​ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​កម្មវិធី​ខ្មែរ​តែ​មួយ។ កម្មវិធី​នេះ​គឺ​ក្រុម​លោក​បាន​សំដែង​រយៈពេល ៣ ដែល​មានអ្នក​ចូល​រួម​ទស្សនា​បរិច្ចាគ​ថវិកា​ដល់​ក្រុម​លោក។ លើស​ពី​នេះ​ក្រុម​លោក​ក៏​បាន​ចូល​បន្ថែម​នូវ​ថវិកា​របស់សមាជិក​ក្រុមម្នាក់ៗ ដើម្បី​រួមចំណែក។

ប្រធាន​ក្រុម​រូប​នេះ​ថា ក្រុម​លោក​មាន​គ្នា ៤៧ នាក់ ដែល​ម្នាក់​ៗ​សុទ្ធ​តែ​មាន​ការងារ​រៀង​ៗ​ខ្លួន​ ហើយ​មាន​ខ្លះ​ជា​និស្សិត​ផង​ដែរ។ ដោយ​មាន​ការ​ឯកភាព​គ្នា​ជា​ក្រុម​ទើប​សម្រេច​បង្កើត​មូលនិធិ​បង្ហោះ​ម៉ូតូ​​នេះ​ឡើង។ បន្ទាប់​ពី​បរិច្ចាគ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​រួច​មក ក្រុម​លោក​ក៏​គ្រោង​នឹង​ជួយ​បរិច្ចាគ​ដល់​កុមារ​កំព្រា​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ តែ​យ៉ាង​ណា​ដោយ​សារ​សព្វ​ថ្ងៃ​ក្រុម​លោក​នៅ​ខ្វះ​ថវិកា​ទើប​មាន​ការ​ពិបាក​ធ្វើ​មូលនិធិ​ផ្សេង​ៗ​ ហើយ​ក៏​មិន​ញឹកញាប់​តែ​នេះ​ជា​ទឹក​ចិត្ត​ក្រុម​លោក​ហើយ​នឹង​ព្យាយាម។

4

លោក​បន្ត​ថា​ ធម្មតា​ការ​បង្ហោះ​ម៉ូតូ​មិន​មែន​ងាយ​ស្រួល​ទេ​អាច​គ្រោះ​ថ្នាក់​កើត​ឡើង​ជា​យថាហេតុ តែ​ដោយ​សារ​ចិត្ត​ស្រលាញ់​ម៉ូតូ​ក៏​ដូច​ជា​ការ​បង្ហោះ​ម៉ូតូ។ ម្យ៉ាង​វិញ​ទៀត​ការ​បង្ហោះ​ម៉ូតូ​នេះ​តែង​តែ​មាន​ការ​ប៉ះ​ពាល់​អ្នក​ផង​ តែ​ក្រុម​លោក​តែង​តែ​រក​កន្លែង​ដែរ​មិន​ជា​ទី​ប្រជុំ​នៃ​ចរាចរណ៍​ឡើយ។ រាល់​ការ​បង្ហោះ​ម្ដង​ៗ​ក្រុម​លោក​តែង​តែ​មាន​សម្ភារៈ​ការ​ពារ​ដូច​ជា មួក​សុវត្ថិភាព ស្រោម​ការពារ​ដៃ​ជើង និង​ សំលៀក​បំពាក់​ការ​ពារ​ជា​ដើម។

សាមឌី បន្ថែម​ថា​ ការ​បង្ហោះ​ម៉ូតូ​នេះ​គ្រាន់​ជា​ពេល​វេលា​មួយ​ទំនេរ​សម្រាក​ពី​ការ​ងារ​ ឬ ការ​សិក្សា​របស់​សមាជិក​ក្រុម​ម្នាក់​ៗ។ ជាង​នេះ​ទៅ​ទៀត​ ប្រធាន​ក្រុម​នេះ​ មិន​ភ្លេច​ក្រើន​​រំលឹក​ ពី​ការ​គោរព​ច្បាប់​ចរាចរណ៍​ដល់​កូន​ក្រុម​ ក៏​ដូច​ជា​ ការ​ជៀស​ឆ្ងាយ​ពី​គ្រឿង​ស្រវឹង​ផ្សេងៗ​ ដែល​ជា​សីលធម៌​សម្រាប់​អ្នក​បើក​បរ។​
ប្រភពពី៖http://www.khmerload.com/news/38094
តើប្រិយមិត្ត ធ្លាប់បានជួប មនុស្សដែលខ្លួនស្រលាញ់ និងចង់ស្និតស្នាលជាមួយគេ ហើយចង់ឲ្យគេ ស្រលាញ់អ្នកវិញដែរទេ? ប៉ុន្តែ មិនដឹងថា ធ្វើបែបណា ឲ្យមនុស្ស ដែលខ្លួនស្រលាញ់នោះ ធ្លាក់ក្នុងអន្លង់ស្នេហ៍ របស់អ្នកវិញមែនទេ? សម្រាប់ថ្ងៃនេះ ប្រិយមិត្ត អាចមកស្វែងយល់ ការបកស្រាយ របស់ លោក M Gary Neuman ជាអ្នកជំនាញចិត្តវិទ្យា និងជាអ្នកនិពន្ធ ជនជាតិអាមេរិក មួយរូប បានលើកយក វិធីសាស្ត្រ ៦ យ៉ាង តាមបែបវិទ្យាសាស្ត្រ មកបង្ហាញ ដើម្បីធ្វើឲ្យនរណាម្នាក់ ធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នក ដូចខាងក្រោម៖
១. រក្សាទំនាក់ទំនង ក្រសែភ្នែក៖ យោងតាមការសិក្សាមួយ របស់សាស្ត្រាចារ្យផ្នែកចិត្តវិទ្យា Zick Rubin នៃ សាកលវិទ្យាល័យ Harvard បានបង្ហាញថា គូស្នេហ៍ភាគច្រើន ដែលលង់ស្រលាញ់គ្នា ដោយសារតែ ការរក្សាទំនាក់ទំនងក្រសែភ្នែក មើលគ្នាទៅវិញទៅមក លើសពី ៧៥ភាគរយ នៅពេលពួកគេ កំពុងនិយាយ ជាមួយគ្នា។

២. ព្យាយាម ស្តាប់គ្រប់ពាក្យអ្វី ដែលគេនិយាយ៖ យោងទៅតាម ការសិក្សា ដោយសាកលវិទ្យាល័យ Neveda និង សាកលវិទ្យាល័យ Washington បានបង្ហាញថា ធ្វើខ្លួនជា មនុស្សពូកែ ខាងស្តាប់ម្នាក់ គឺជាគន្លឹះ ដ៏ជោគជ័យមួយ អាចឲ្យនរណាម្នាក់ លង់ស្រលាញ់អ្នកបាន។ លោក Neuman បាននិយាយថា មនុស្សតែងតែ ពេញចិត្តរីករាយ នៅពេលដែលមនុស្សម្នាក់ ចាប់អារម្មណ៍ នូវអ្វីដែលគេនិយាយ ហើយមិនផ្លាស់ប្តូរប្រធានបទសន្ទនា។ Neuman បន្ថែមថា បើស្រលាញ់គេ អ្នកគួរតែ សួរសំនួរ និងតបត នូវប្រធានបទ ដដែល នូវអ្វីមនុស្ស ដែលយើងស្រលាញ់ កំពុងនិយាយ ឲ្យគេដឹងថា យើងពិតជាស្តាប់នូវអ្វីៗ ដែលគេកំពុងនិយាយ។

៣. ធ្វើឲ្យគេ មានអារម្មណ៍ថា មានអ្នកចាំគាំទ្រ និងចាត់ទុក ជាមនុស្សពិសេស៖ លោក Neuman បាននិយាយថា ដៃគូស្នេហ៍ បែកបាក់គ្នា ៤៨ភាគរយ គឺដោយសារតែ ខ្វះអារម្មណ៍សរសើរ និងចាំគាំទ្រ ពីគូស្នេហ៍ របស់ពួកគេ ដូច្នេះប្រសិនបើអ្នក ធ្វើឲ្យ មនុស្សដែលអ្នក លង់ស្រលាញ់ មានអារម្មណ៍ ថាអ្នកអបអរសរសើរ គ្រប់បែបយ៉ាងរបស់គេ និងចាត់ទុកជាមនុស្សពិសេស ពេលនោះ មនុស្សម្នាក់នោះ ទំនងនឹងអាច ធ្លាក់ជ្រៅក្នុង អន្លង់ស្នេហ៍របស់អ្នក។

៤. ញញឹមឲ្យបានច្រើន៖ យោងទៅតាម ការសិក្សាមួយ របស់សាកលវិទ្យាល័យ Drake បង្ហាញថា ការញញឹម ធ្វើឲ្យអ្នក មើលទៅ កាន់តែទាក់ ទាញ កាន់តែជិតស្និទ្ធ និងធ្វើឲ្យអ្នករឹងមាំ ដែលនឹងផ្តល់ភាព ជាក់ជឿ កាន់តែខ្លាំង នៅពេលអ្នក នៅក្បែរ មនុស្សដែលអ្នក ចង់ឲ្យ ក្លាយជាមនុស្សសំខាន់របស់អ្នក។

៥. ប៉ះមនុស្ស ដែលអ្នកស្រលាញ់៖ លោក Neuman និយាយថា ការប៉ះរាងកាយ គូស្នេហ៍របស់អ្នក នឹងបង្កើនភាពស្និទ្ធស្នាល ជាមួយគ្នា។ បើអ្នក ស្ថិតនៅប៉ះគ្នា ដូចជាប៉ះដៃគ្នា ជាដើម ជាមួយមនុស្សដែលអ្នកស្រលាញ់ ពេលនៅក្បែរគេ ក៏អាចធ្វើឲ្យ គេមានអារម្មណ៍ថា អ្នកកំពុងស្រលាញ់គេ ផងដែរ។

៦. ព្យាយាមធ្វើតាមអ្វី ដែលមនុស្សយើងស្រលាញ់ ពេញចិត្ត ឬចូលចិត្តធ្វើ៖ លោក Neuman បង្ហាញថា នៅពេលមនុស្សម្នាក់ និយាយអ្វីមួយ ឬ ធ្វើអ្វីមួយ ដែលគេពេញចិត្ត គេតែងតែ ចាត់ទុកអ្វីទាំងនោះ គឺមានតម្លៃសំរាប់គេ ដូច្នេះប្រសិនបើអ្នក អាចសរសើរ និងគាំទ្រ នូវអ្វីដែល មនុស្សយើងស្រលាញ់ ចូលចិត្តធ្វើ គេនឹងងប់ងល់ នូវអ្វីដែលអ្នកស្រលាញ់ ព្រមទាំងអាច លង់ស្រលាញ់អ្នក ផងដែរ៕
ប្រភពពី៖.khmerload.com/news/38142
សឹង្ហបុរី៖ អ្នកដំណើរ ១៨២នាក់ ជិះលើ យន្តហោះ Singapore Airlines ជើងហោះហើរ SQ836 ភ័យស្ទើរលស់ព្រលឹង បន្ទាប់ពី យន្តហោះ ជួបអាកាសធាតុ មិនអំណោយផល បណ្តាលឲ្យ  រលត់ម៉ាស៊ីន នៅកណ្តាល អាកាស ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា យន្តហោះ Airbus A330-300 ជើងហោះហើរ SQ836 ដឹកមនុស្ស ១៩៤នាក់ ដោយក្នុងនោះមាន អ្នកដំណើរ ១៨២នាក់។ យន្តហោះ មានគោលដៅ ធ្វើដំណើរចេញពី ប្រទេសសឹង្ហបុរី ឆ្ពោះទៅកាន់ ទីក្រុងសៀងហៃប្រទេសចិន កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន តែបែរជា ជួបហេតុការណ៍ ដ៏រន្ធត់ នៅកណ្តាលអាកាស ដោយសារ យន្តហោះ បានរលត់ម៉ាស៊ីន ទំាងពីរ ក្នុងខណ:ពេល ដែលជួបប្រទះអាកាសធាតុ មិនអំណោយផល។

យន្តហោះរបស់ក្រុមហ៊ុន  Singapore Airline
ប្រភពដដែល ឲ្យដឹងទៀតថា យន្តហោះប្រភេទ Airbus ខាងលើ បានរលត់ម៉ាស៊ីន សំដៅធ្លាក់ចុះក្រោម ពីរយ:កម្ពស់ ៧,៩២៤ ម៉ែត្រ មុនពេលសំណាងរត់រកវិញ ដោយសារតែម៉ាស៊ីនយន្តហោះ ទាំងពីរ អាចដំណើរការ ជាធម្មតាឡើងវិញបាន ហើយយន្តហោះ ក៏ព្យាយាមហោះឆ្ពោះ ឡើងមកកាន់ កម្ពស់ធម្មតាវិញ និងបានធ្វើការចុះចត ដោយសុវត្ថិភាព នៅអាកាសយានដ្ឋាន ទីក្រុងសៀងហៃ។
ក្នុងនោះដែរ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានប្រាប់ប្រភពសារព័ត៌មាន ឲ្យដឹងថា "ពេលកើតហេតុនោះ ម៉ាស៊ីន យន្តហោះ ចំនួនពីរ បានរលត់ ជាបណ្តោះអាសន្ន ប៉ុន្តែភ្លាមៗនោះ ម៉ាស៊ីនយន្តហោះមួយ បានដំណើរឡើងវិញ"។ ក្រុមហ៊ុនដដែល បន្តថា "ពីឡុត បានខិតខំ បញ្ជា យន្តហោះ និងធ្វើឲ្យម៉ាស៊ីនយន្តហោះទីពីរ ដំណើរការធម្មតាដូចដើមវិញ និងអាចស្រោចស្រង់ ស្ថានភាពយន្តហោះ បានឡើងវិញ មុននឹង ធ្វើការ បើកយន្តហោះឡើង ទៅកម្ពស់ធម្មតា ម្តងទៀត" 
គួរបញ្ជាក់ដែរថា ទីភ្នាក់ងារស៊ើបអង្កេត គ្រោះថ្នាក់ ផ្លូវអាកាសសឹង្ហបុរី ក៏បានបើកការស៊ើបអង្កេត ដើម្បីរកមូលហេតុច្បាស់លាស់ ដែលបណ្តាលឲ្យ  រលត់ម៉ាស៊ីនយន្តហោះ រហូតដល់ទៅពីរ ក្នុងពេលតែមួយ យ៉ាងដូច្នេះ ដែលបានធ្វើឲ្យអ្នកដំណើរ ភ័យបះសក់ យ៉ាងខ្លាំង៕

យន្តហោះរបស់ក្រុមហ៊ុន  Singapore Airline ពេលចុះចតនៅសៀងហៃ

ប្រភពពី៖http://www.khmerload.com/news/38146
សហរដ្ឋអាមេរិក៖ អតីតកីឡាករមួយរូប ដែលរងជំងឺពិការខួរ ឆ្អឹងខ្នង កាលពី ៥ឆ្នាំមុន នាពេលនេះ អាច ងើបដើរ បន្ដិចម្ដងៗ តាមរយៈជំនួយពី គូដណ្ដឹង ក្នុងពិធី ទទួល សញ្ញាប័ត្រ ដែលធ្វើឲ្យ អ្នកចូលរួម ជាច្រើន ក្នុងពិធីនេះ ទះដៃ និងរំភើប គ្រប់ៗគ្នា។
លោក Chris Norton អាយុ ២៣ឆ្នាំ មកពី រដ្ឋ Iowa ទទួលរងនូវ ជំងឺនេះ ក្នុងអំឡុងពេល ធ្វើការ ប្រកួត បាល់ទាត់ កាលពីឆ្នាំ ២០១០ និងធ្វើឲ្យពិការ ចាប់ពី ក ចុះមក ក្រោម។ យ៉ាងណាមិញ ក្រុមគ្រូពេទ្យ បាននិយាយថា គាត់មាន ឱកាសបន្ដិច បន្ដួចប៉ុណ្ណោះ ដើម្បីអាច ងើបដើរឡើង វិញបាន។
ប៉ុន្ដែ រឿងរ៉ាវទាំងនេះ មិនអាច បញ្ឈប់ចិត្ដ របស់គាត់បាន នោះទេ ដោយកាលពី សប្ដាហ៍មុន គាត់អាច ងើបដើរម្ដង បន្ដិចៗ ក្នុងអំឡុង ពិធី ទទួលសញ្ញាប័ត្រ ថ្នាក់បរិញ្ញា នៅក្នុង មហាវិទ្យាល័យ Luther ខណៈគូដណ្ដឹងគាត់ ឈ្មោះថា Emily Summers ដែលគាត់ទើប តែសុំរៀបការ កាលពី ពេលថ្មីៗនេះ ជួយ លើកគាត់ពី រទេះរុញ។ នេះគឺ ជាជំហានមួយ ដែលធ្វើឲ្យ អ្នកចូលរួម ក្នុងពិធីនេះ នាំគ្នា សម្លឹងមើល យ៉ាងស្រឡាំងកាំង និងសង្ឃឹមថា គាត់នឹង អាច ងើបដើរឡើង ទៅលើ ឆាកដើម្បី ទទួលសញ្ញាប័ត្រនេះ។ ការខិតខំប្រឹងប្រែង របស់គាត់ពិត ជាទទួលបាន ជោគជ័យ និងគាត់ បាននិយាយថា៖ គាត់ផ្ដោត ទៅអ្វី ដែលគាត់ចង់ធ្វើ គាត់មិន ខ្វាយខ្វល់ ពីអ្នកដទៃនោះទេ អ្វីដែល ពិសេសនោះ ក្នុងសាលនេះ គឺពិតជា មានអនុភាពដ៏ចម្លែក និងមិនគួរឲ្យជឿ ខណៈដែលមាន  Emily នៅក្បែរគាត់ និងនាងជា មនុស្សពិសេសតែ ម្នាក់សម្រាប់គាត់ ដែលរូបគាត់ មិនដែលធ្លាប់ជួប ប្រទះពីមុន និងស្រឡាញ់ជាទី បំផុត៕ 

រូបភាព លោក Chris Norton និងនាងEmily Summers  
ទស្សនាវីដេអូ៖

ប្រភពពី៖http://www.khmerload.com/news/38128
ខេត្តសៀមរាប ៖ នាពេលថ្មីៗនេះ គេឧស្សាហ៍ឃើញ រូបភាពយុវជនខ្មែរ ទាំងក្នុង សំលៀកបំពាក់ធម្មតា ទាំងសំលៀកបំពាក់ សិស្ស បានប្រព្រឹត្ត អំពើឱបថើបគ្នា យ៉ាងត្រេកត្រអាល ដោយមិនប្រកាន់ ទីកន្លែង ហើយបានថតបង្ហោះ នៅក្នុងបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក ថែមទៀត ។
យ៉ាងនេះក្តី សកម្មភាពបែប ស្រើបស្រាល របស់ក្រុមយុវជន ទាំងនោះ ត្រូវបានគេចាត់ទុកថា ជារឿងធម្មតា ទៅហើយ តែអ្វីដែលជាទី ចាប់អារម្មណ៍ យ៉ាងក្តៅគគុក បំផុតនោះ សម្រាប់មហាជន នៅខេត្តសៀមរាប គឺជាករណី លេចធ្លាយ រូបថតលោក អនុសេនីយ៍ទោ ញឹក សុផល មេប៉ុស្តិ៍នគរបាល សង្កាត់ស្លក្រាម កំពុងឱបថើប យ៉ាងត្រេកត្រអាល ជាមួយស្ត្រីម្នាក់ ដែលគេស្គាល់ថា ជាថៅកែហាង លក់វត្ថុអនុស្សាវរីយ៍ មួយកន្លែង ក្នុងក្រុងទេសចរណ៍ សៀមរាប ។

តាមរយៈរូបភាព ដែលក្រុមអ្នក ពេញនិយម លេងបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុកបង្ហោះ និងចែករំលែកតៗ គ្នានា ប៉ុន្មានថ្ងៃ ចុងក្រោយនេះ បានបង្ហាញ យ៉ាងច្បាស់ ដោយឥតលាក់លៀម នូវរូបលោកមេប៉ុស្តិ៍ ដោយឱបថើប បឺតមាត់គ្នា យ៉ាងត្រេកត្រអាល ។

អ្នកលេង ហ្វេសប៊ុកខ្លះ បានសរសេរ បែបចំអកថា ៖ សកម្មភាពស្រើបស្រាល នៃលោកមេប៉ុស្តិ៍ សង្កាត់ស្លក្រាម ខាងលើ ពិតជាបាន ធ្វើឲ្យដុតរោល អារម្មណ៏ខ្លាំងណាស់ ហើយបានហៅ សកម្មភាពប្រឡោមស្នេហ៏ នោះថា ជាស្ទីលអឺរ៉ុប និងអាមេរិក ទាំងស្រុង មិនចាញ់យុវវ័យ បច្ចុប្បន្នប៉ុន្មានទេ។
នៅ ព្រឹកថ្ងៃទី២៧ ឧសភា ២០១៥ នេះ លោកអនុសេនីយ៍ទោ ញឹក សុផល មេប៉ូលិសប៉ុស្តិ៍ សង្កាត់ស្លក្រាម បានថ្លែង បកស្រាយថា រូបថតថើប បឺតមាត់គ្នាហ្នឹង ពិតជារូប របស់លោកមែន តែលោកថា នេះជាការឱបថើប ព្រោះតែក្តីស្រឡាញ់ ទៅលើភរិយា លោកតែប៉ុណ្ណោះ ។ ដូច្នេះចង់អ្នកណា បង្ហោះអី ក៍បង្ហោះចុះ លោកមិនឈឺក្បាល ហាលថ្ងៃ នោះទេ ។

លោកមេប៉ុស្តិ៍ បញ្ចាក់យ៉ាង ដូច្នេះថា «រូបថតហ្នឹង លោកថតដាក់ ក្នុងប្រូហ្វាល ហេ្វសប៊ុក ផ្ទាល់ខ្លួន ទុកគ្រាន់មើល តែមានកូនក្មេងម្នាក់ ធ្លាប់នៅជាមួយ វាស្គាល់លេខសម្ងាត់ ចូលទៅក្នុង គណនេយ្យហ្វេសប៊ុកខ្ញុំ ក៍ខ្វេះរូបទាំងហ្នឹង ចេញតែម្តង» ។

ថ្វីបើយ៉ាងនេះក្តី អ្នកដែលស្គាល់ស្ត្រី ដែលថតជាមួយ លោកមេប៉ុស្តិ៍នោះ ប្រាប់អោយដឹងថា មិនមែនជាភរិយា លោកមេប៉ុស្តិ៍ទេ ស្ត្រីខាងលើ មានឈ្មោះ ចាន់ ណា ជាថៅកែ ហាងលក់វត្ថុអនុស្សាវរីយ៍ នៅក្នុងក្រុងទេសចរណ៏ សៀមរាប ។

ជាមួយគ្នានេះដែរ មគ្គុទេ្ទសក៍ តំបន់សៀមរាប-អង្គរ មួយរូប គឺលោក រ៉េត សាមុត បានចាត់ទុក សកម្មភាពឪបថើបគ្នា តាមបែបស្ទីល បរទេសខាងលើ ថាជាសញ្ញា នៃការរអិលធ្លាក់ចុះ នៃតម្លៃសីលធម៍សង្គម គួរឲ្យព្រួយបារម្ព បំផុតមួយ ជាពិសេសកម្រិត នៃការគោរព ស្រឡាញ់វប្បធម៌ និងទំលៀមទំលាប់ ដ៏ថ្លៃថ្នូរ កំពុងត្រូវបានរសាត់ ចេញពីកូនខ្មែរយើងហើយ ដោយងាយទៅ ទទួលយកវប្បធម៌ បរទេសជំនួសវិញ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព
ប្រភពពី៖http://www.khmerload.com/news/38129
ពិភពលោក៖ កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់ អ៊ីនធឺណែត រាប់លាននាក់ នៅជុំវិញពិភពលោក មានការភ្ញាក់ផ្អើល និងងឿងឆ្ងល់ ចំពោះល្បែង ខ្មោចខ្មៅដៃ ឆាលី ឆាលី ឬ “Charlie Charlie Challenge” ជាខ្លាំង និងមានមនុស្ស ជាច្រើន បានធ្វើការ សាកល្បង លេងល្បែងនេះ ផងដែរ។
ល្បែងខ្មោចខ្មៅដៃ ឆាលី ឆាលី ឬ “Charlie Charlie Challenge” នេះ គឺជាល្បែងមួយ ដែលពាក់ព័ន្ធ នឹងការបង្វិល ដោយឯកឯង នៃខ្មៅដៃ មួយដើម ទៅលើពាក្យ “Yes” ឬ “No” ដែលបានសរសេរ នៅលើក្រដាសមួយសន្លឹក។ អ្នកលេងល្បែងនេះ ត្រូវសួរសំណួរ ទៅកាន់ឈ្មោះ Charlie ថា “ឆាលី ឆាលី តើអ្នកនៅទីនេះទេ?” ឬ “Charlie Charlie, Are you here?” ក្នុងគោលបំណង ឲ្យឈ្មោះ Charlie នេះឆ្លើយតបវិញ ដែលឈ្មោះ Charlie នេះ ត្រូវបានគេជឿជាក់ថា គឺជាខ្មោច ឬបិសាច មកពីប្រទេសមិចស៊ីកូ។ ប្រសិនបើខ្មោច Charlie ពិតជានៅទីនោះមែន (កន្លែងដែលអ្នកកំពុងសួរ) ខ្មៅដៃនឹងបង្វិល ដោយឯកឯង ទៅកាន់ពាក្យ “Yes” ពេលនោះហើយ ជាពេលវេលា ដ៏រន្ធត់បំផុត។
គួរឲ្យដឹងផងដែរថា មានប្រភពមួយចំនួន បានអះអាងថា ល្បែងខ្មោចខ្មៅដៃ ឆាលី នេះ មានគ្រោះថ្នាក់ណាស់។ សារព័ត៌មាន Washingtonpost របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្មោចឆាលី នឹងលងបន្លាច អ្នកលេងល្បែងនេះ ដែលបានលេងហើយ មិននិយាយ ពាក្យលា (Goodbye) មុនពេលពួកគេ បញ្ឈប់ល្បែងនេះ។
“បញ្ឈប់ការលេងល្បែង ឆាលី នេះជាបន្ទាន់! នៅពេលដែលអ្នក លេងល្បែងនេះ មានន័យថា អ្នកបានអនុញ្ញាត ឲ្យខ្មោចឆាលី ចូលមកជីវិត របស់អ្នក។ ខ្មោច ឬបិសាចនេះ មានឥទ្ធិពល ខ្លាំងណាស់ វានឹងមិនចាកចេញ ពីអ្នកឡើយ រហូតដល់អ្នកស្លាប់។” នេះជាសារដាស់តឿនមួយ ដែលត្រូវបានប្រទះ នៅលើបណ្តាញអ៊ីនធឺណែត។
យោងតាមប្រភពព័ត៌មាន BBC បានឲ្យដឹងថា មនុស្សជាង២លាននាក់ បានប្រើប្រាស់សញ្ញា #CharlieCharlieChallenge នៅលើបណ្តាញ សង្គមនានា ក្នុងរយៈពេល ត្រឹមតែ ៤៨ម៉ោងប៉ុណ្ណោះ។ កាលពី៣ថ្ងៃមុន នៅលើបណ្តាញសង្គម Twitter មានគណនេយ្យមួយ ឈ្មោះថា @_kluh គឺជាអ្នក ប្រើប្រាស់សញ្ញា #CharlieCharlieChallenge នេះ មុនដំបូងគេបង្អស់។
ជាមួយគ្នានេះដែរ សញ្ញាមួយនោះ ក៏ចាប់ផ្តើមរីកដុះដាល និងពេញនិយម ខ្លាំងឡើងៗ ពាសពេញបណ្តាញ សង្គមធំៗ នានា នៅសហរដ្ឋអាមេរិក។

មានរបាយការណ៏ជាច្រើន បានអះអាងថា ល្បែងខ្មោចឆាលីនេះ មានដើមកំណើតមកពី ប្រទេសមិចស៊ីកូ ប៉ុន្តែល្បែងមួយនេះ មិនមានអ្វីទាក់ទង ទៅនឹងទំនៀមទំលាប់ ឬប្រទេសមិចស៊ីកូ ឡើយ។
“មិនមានខ្មោច ឬបិសាច ឈ្មោះ ឆាលី ឡើយ នៅក្នុងប្រទេសមិចស៊ីកូ។ រឿងព្រេងមិចស៊ីកូ ភាគច្រើន កើតចេញពី ប្រវត្តិសាស្រ្តបុរាណ Aztec និង Maya ឬកើតចេញពីជំនឿ របស់មនុស្សជាច្រើន ដែលបានកើតឡើង ក្នុងអំឡុង ការដណ្តើម បានជ័យជំនះ របស់ប្រទេស អេស្ប៉ាញ” នេះបើយោងតាម អ្នករាយការណ៏ របស់សារព័តមាន BBC នាង Maria Elena Navez៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?

Tuesday, May 26, 2015

ប្រភពពីៈ.khmerload.com/news/38092
ខេត្តកំពង់ឆ្នាំង ៖ មានរឿងចម្លែកមួយអាចថា និងជាមេរៀនសម្រាប់នារីទូទៅ ដែលលង់ស្នេហ៏៍លើបុរស ដែលមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ ស្គាល់តាមតែរយៈទូរស័ព្ទ ហើយក៏ជឿទុកចិត្តរហូត ផ្ញើប្រាក់តាមរយៈវីងច្រើនដង អស់ប្រាក់ដល់ ទៅ៨លានរៀលឱ្យបុរសនោះ ទីបំផុតទើបបានដឹងថា ចាញ់បោកបុរសរូបនោះ បន្ទាប់ពីទូរស័ព្ទចូលមិនលើក និងព្យាយាមគេចនោះ ។

ទោះបីជាយ៉ាងណា បុរសជាឪពុកមានារីរងគ្រោះ មានភាពវៃឆ្លាតបានប្រើល្បិច ទប់ទល់អំពើបោកប្រាស់វិញ ដោយឱ្យនារីម្នាក់ ផ្សេងទៀត ធ្វើជាទូរសព្ទ័ថាច្រឡំលេខ ហើយបានធ្វើការទំនាក់ទំនង ស្នេហាជាច្រើនដង និងប្រាប់ថា មានសល់ប្រាក់ ចំនួន៣ពាន់ដុល្លារ អាចឱ្យពួកយើងរួមរស់ជាមួយគ្នាបាន សូមឱ្យមកទទួលនាង ទៅរស់នៅជាមួយផង ទីបំផុតយុវជនដែលធ្លាប់បោកប្រាស់គេ បានត្រូវគេបោកឱ្យចូលអន្ទាក់សមត្ថកិច្ចចាប់ ឃាត់ខ្លួនបានតែម្តង កាលពីរសៀលថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៥ ។

ប្រភពបានឱ្យដឹងថា ជនឆបោកខាងលើឈ្មោះអឿ សំណាង ហៅស្នា អាយុ២០ឆ្នាំ ។ ជននេះបានអះអាងថា រូបគេមានទីលំនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៍ តែសមត្ថកិច្ចថា មានទីលំនៅមិនប្រាកដទេ ព្រោះជាជនឆបោក ។ សមត្ថកិច្ច នគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់នៃស្នងការដ្ឋាននគរបាល ខេត្តបានឱ្យដឹងថា កាលពីអំឡុងខែមីនា និងខែមេសា ឆ្នាំ២០១៥ ឈ្មោះអឿ សំណាង ហៅស្នា នេះ បានទូរសព្ទ័ច្រឡំ លេខ មកនារីរងគ្រោះអាយុ២៦ឆ្នាំ ដែលជាអាជីវករទិញ-លក់ជ្រូក មានទីលំនៅឃុំស្រែថ្មី ស្រុករលាប្អៀរ ។

ក្រោយមក ពួកគេបានស្គាល់គ្នា ហើយក៏ឈានដល់ ទំនាក់ទំនងស្នេហា ទើបធ្វើឱ្យនារីរងគ្រោះលង់ ស្នេហ៏ ឈានដល់ការជឿទុកចិត្ត សុខចិត្តផ្តល់ប្រាក់ចំនួន ៨លើកតាមរយៈវីងអស់ចំនួន ៨លានរៀល ព្រោះតែយុវជនខាងលើ បានបានអះអាងថា ខ្លួនគេជាថៅកែម្ចាស់ចម្ការដាំឡូងមីនៅខេត្តប៉ៃលិន ហើយខាងមុខនេះ ពេលប្រមូលផលបាន ជាង៣ម៉ឺនដុល្លារ តែពេលនេះខ្វះលុយ ទិញជីដាក់ចំការ ។

ប្រភពដដែលបានបន្តថា ក្រោយពីបានផ្តល់ប្រាក់ឱ្យ ជនសង្ស័យជាបន្តបន្ទាប់រួចហើយ ចុងក្រោយបានប្រាប់ថា ខ្វះប្រាក់១៦០ម៉ឺនរៀលទៀត ឱ្យនារីរងគ្រោះផ្ញើតាមវីងឱ្យទៀត តែនាងប្រាប់ថា អត់ប្រាក់ទេ ស្រាប់តែជនសង្ស័យខាងលើ បិទទូរសព្ទ័មិនព្រមទទួល ទូរស័ព្ទនារីរងគ្រោះជាច្រើនលើក ទើបនារីរងគ្រោះដឹងថា ចាញ់បោក ហើយបានយកដំណឹងនេះ ទៅប្រាក់ឪពុកមាឱ្យជួយរកវិធី យកប្រាក់នេះត្រឡប់មកវិញ ។  


ប្រភពពីៈhttp://www.khmerload.com/news/38091
ចិន៖ ខ្សែវីដេអូមួយ បង្ហាញពីសកម្មភាពបុរសម្នាក់ យកខ្សែពួរចង.ក កូនខ្លួនឯង ហើយចាប់អូស នៅក្បែរផ្លូវ ស្ថិតក្នុងខេត្ត Zhejiang កំពុងបង្កឲ្យមានកំហឹង ពីសំណាក់អ្នកប្រើប្រាស់ អ៊ីនធឺណែត និងការទាមទារ ឲ្យមានការដាក់ទោស លើឪពុកកំណាចរូបនេះ។
គេឃើញបុរសជាឪពុក ដាក់ទោសកូនប្រុស ដែលមានអាយុទើបតែ ១០ឆ្នាំ យ៉ាងអាក្រក់ ដោយចាប់ទាញ ទំលាក់ពីលើឡានដឹកទំនិញ និងអូសចម្ងាយ ជាង ១០០ ម៉ែត្រ ធ្វើឲ្យក្មេងប្រុសរងគ្រោះ ស្រែកយំ យ៉ាងខ្លាំង។
បុរសជាឪពុក ត្រូវបានឃាត់ខ្លួន ហើយរូបគាត់ បានរៀបរាប់ ប្រាប់ដល់អ្នកយកព័ត៌មាន នៅស្ថានីយ៍ប៉ូលិស អំពីមូលហេតុថា ដោយសារតែ ទប់កំហឹងមិនបាន ខឹងកូនប្រុស គិតតែពីដើរលេង នៅខាងក្រៅផ្ទះរាល់ព្រឹក មិនចំណាយពេល ខំប្រឹងរៀនសូត្រ ទាល់តែសោះ។ គាត់ក៏បានទទួលស្គាល់ផងដែរថា ការប្រដៅកូនតាមរបៀប ដែលគាត់បានប្រព្រឹត្តនោះ ពិតជាមិនសមរម្យ និងខុសច្បាប់។ គេមិនដឹងថា បុរសជាឪពុក នឹងត្រូវផ្តន្ទាទោស ឬយ៉ាងណានោះទេ ស្របពេលក្មេងប្រុសរងគ្រោះ មានរងរបួសដៃ៕

សកម្មភាពឪពុកកំពុងធ្វើទារុណកម្មកូន ដែលត្រូវគេលួចថតបាន

ប្រភពពី៖http://www.khmerload.com/news/38102
ឥណ្ឌា៖ មកទល់ពេលនេះ ចំនួននៃប្រជាជន ក្នុងប្រទេស ឥណ្ឌា ដែលបាន ស្លាប់ដោយសារ តែការកើនឡើង កម្តៅយ៉ាងគំហុក ក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះ បានឡើងរហូតដល់ ៥០០នាក់ទៅហើយ ដែលនេះគឺ ជារឿងហេតុ ដ៏អាក្រក់មួយ ដែលកម្រនឹងមាន ពីមុនមក។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា មនុស្សជាច្រើន បានស្លាប់បន្តបន្ទាប់គ្នា បន្ទាប់ពី សីតុណ្ហភាព នៃតំបន់ជាច្រើន របស់ប្រទេស ឥណ្ឌា កើនឡើងដល់ទៅ ៤៨អង្សាសេ ហើយក្នុងនោះ មានរដ្ឋចំនួន២ ដែលនៅភាគខាងត្បូង ដូចជា Telangana និង Andhra Pradesh មានប្រជាជន ស្លាប់ច្រើនជាងគេ ដែលមានរហូត ដល់ទៅ១៤០នាក់។

មនុស្សជាច្រើន ត្រូវបង្ខំចិត្ត ងូតទឹក ទាំងនៅកន្លែង ធ្វើការ និងទីសាធារណៈ ព្រោះតែកម្តៅ ឡើងដល់ ៤៨អង្សាសេ
ផ្អែកលើរបាយការណ៍ បានបញ្ជាក់ថា រលកកម្តៅនេះ បានចាប់ផ្តើម ឡើងតាំងពីពាក់កណ្តាល ខែមេសា មកម្ល៉េះ ដោយវាមាន សីតុណ្ហភាព ចាប់ពី ៤៤ដល់ ៤៨អង្សាសេ តែនាពេលថ្មីៗនេះ ទើបតែមាន មនុស្សជាច្រើនស្លាប់ បន្តបន្ទាប់គ្នា ប៉ុណ្ណោះ។ ក្នុងនោះដែរ ក្រុមអាជ្ញាធរ ក៏បានអះអាងថា យ៉ាងហោចមាន មនុស្ស៦២នាក់ បានស្លាប់ដោយសារ តែការស្រេកទឹក ខ្លាំងពេក។
លោក P Tulsi Rani គណៈកម្មាការពិសេស គ្រប់គ្រងគ្រោះ មហន្តរាយនៃរដ្ឋ Andhra Pradesh បាននិយាយថា “ភាគច្រើននៃ ជនរងគ្រោះគឺ ជាប្រជាជនដែល មានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ហើយពួកគេ គឺជាកម្មករ ឬក៏អ្នកលក់ដូរ ដែលធ្វើការ និងរកស៊ី ក្រោមកម្តៅថ្ងៃច្រើន។ យ៉ាងណាមិញ ពេលនេះក្រុមអាជ្ញាធរ កំពុងតែ ត្រៀមវិធានការ ទប់ស្កាត់ដើម្បី កុំឲ្យមានមនុស្ស ស្លាប់បន្តទៀត ដោយការណែនាំ ឲ្យពួកគាត់ ប្រើឆ័ត្រ ឬក៏ពាក់មួក ដើម្បីបាំងកម្តៅថ្ងៃ និងការផឹកទឹក ឲ្យបានច្រើន ព្រមទាំងការ ស្លៀកពាក់ខោអាវ សាច់អំបោះ”។

មនុស្សជាច្រើន ចុះងូតទឹក ក្នុងទន្លេ ដើម្បីគេចពី រលកកម្តៅ ដ៏ខ្លាំងក្លា
គួរបញ្ជាក់ផងដែរថា នៅមានការ បញ្ជាក់មកថា ការកើនឡើង នៃរលកកម្តៅ យ៉ាងខ្លាំងក្លា នេះនៅតែ បន្តឥទ្ធិពលរបស់ វាមកលើ ប្រទេស ឥណ្ឌា នៅក្នុងពេល ប៉ុន្មានថ្ងៃ ខាងមុខទៀត ដែលធ្វើឲ្យ ប្រជាជននៃ ប្រទេសនេះ ក៏ដូចជា ពិភពលោកទាំងមូល មានការព្រួយបារម្ភ យ៉ាងខ្លាំង ព្រោះថាអាច នឹងមានអ្នកស្លាប់ កើនឡើងបន្តទៀត៕

ស្ថានភាពប្រជាជន ក្នុងប្រទេស ឥណ្ឌា រងគ្រោះដោយ ឥទ្ធិពលរបស់ រលកកម្តៅដ៏ សែនក្តៅមួយនេះ
ប្រភពពីៈhttp://www.khmerload.com/news/38104
ថៃ៖ វត្តខ្លា ដែលជាទីកន្លែង ដ៏ស្រស់ស្អាត និងអស្ចារ្យ នៅក្នុងប្រទេសថៃ បានក្លាយជា ទីតាំងមួយ ដ៏មានប្រជាប្រិយភាព សំរាប់ អ្នកទេសចរ ដែលមកកំសាន្ត នៅតំបន់អាស៊ីអាគ្នេយ៍។

រូបភាពសត្វខ្លា និងព្រះសង្ឃ ក្នុងវត្ត Pha Luang Ta Bua
យ៉ាងណាមិញ នៅក្នុងហេតុការណ៍ ដ៏គួរឲ្យតក់ស្លុតមួយ បានបង្ហាញ ឲ្យគេឃើញថា ការចិញ្ចឹមសត្វខ្លា ពិតជាមិនមានសុវត្ថិភាព គ្រប់ពេលនោះទេ ជាក់ស្តែង ព្រះគ្រូចៅអធិការវត្ត បានរងគ្រោះ ដោយបាក់ដៃ និងរយះផ្ទៃមុខ ក្រោយពេល រងការវាយប្រហារ ពីខ្លាមួយក្បាល ក្នុងចំណោមខ្លាទាំង ១៥០ ក្បាល នៅក្នុងវត្ត Pha Luang Ta Bua នៃប្រទេសថៃ។ ទាក់ទងទៅនឹងបញ្ហានេះ ក្រុមយុទ្ធនាការ ការពារ សិទ្ធសត្វព្រៃ បានទាមទារ ឲ្យព្រះសង្ឃ បញ្ឈប់ការចិញ្ចឹម សត្វខ្លា តទៅទៀត។
ទោះជាយ៉ាងណាក៏ដោយ គ្រូពេទ្យបានឲ្យដឹងថា សត្វខ្លា មិនមានបំណង ចង់ហក់ខាំ ព្រះសង្ឃនោះទេ ក៏ប៉ុន្តែ ហេតុការណ៍នេះ អាចជា សារមួយ ដាស់តឿនទៅ ដល់អ្នកទេសចរ ជាយុវវ័យ ដែលចូលចិត្ត ថតរូបឱបខ្លា ដើម្បីយកទៅប្តួរ Profile ហ្វេសប៊ុក របស់ពួកគេ។ ព្រះគ្រូជាចៅអធិការវត្ត ព្រះនាម Luang Ta Jan ព្រះជន្ម ៦៤ ព្រះវស្សា កាលពីថ្ងៃសៅរ៍ ត្រូវបានបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យThanakarn ដោយព្រះអង្គ បានរងរបួស រយះមុខ បាក់ដៃ និងបាក់ធ្មេញ ដោយសារការវាយប្រហារ ពីសត្វខ្លា។
យោងតាម លោក Sahathep ដែលជានាយកមន្ទីរពេទ្យ Thanakarn មានប្រសាសន៍ថា សត្វខ្លាបង្កហេតុ មានទំងន់ ៣០០ គីឡូក្រាម រស់នៅក្នុងទីអារាមនោះ ជាង ៧ឆ្នាំមកហើយ។ ព្រះគ្រូចៅអធិការ ពេលនេះបានធូរស្បើយហើយ និងគ្រោងចេញពី មន្ទីរពេទ្យនៅសប្តាហ៍នេះ។
គួរបញ្ជាក់ផងដែរថា វត្តខ្លា ឬវត្ត Pha Luang Ta Bua ស្ថិតនៅភាគខាងជើង ខេត្ត Kanchanaburi មានចិញ្ចឹមខ្លាជាង ១៥០ ក្បាល បានក្លាយជា គោលដៅទេសចរណ៍ ដ៏ល្បីឈ្មោះ អស់ពេល ជាយូរមកហើយ៕

ខ្លា ២ក្បាល ក្នុងចំណោមខ្លា ទាំង ១៥០ នៅក្នុងវត្ត Pha Luang Ta Bua


សត្វខ្លាកំពុងហក់ប្រលែងលេងជាមួយព្រះសង្ឃ


កូនខ្លាកំពុងប្រលែងជាមួយព្រះសង្ឃ នៅវត្ត Pha Luang Ta Bua

Sunday, May 24, 2015

ប្រភពពី៖.khmerload.com/news/38023
ចិន៖ រឿងហេតុដ៏ គួរឲ្យភ្ញាក់ផ្អើលមួយ ត្រូវបានមនុស្ស ជាច្រើនចាប់អារម្មណ៍ និងសម្តែងការ ហួសចិត្តសឹង តែគ្រប់គ្នា បន្ទាប់ពីមាន ក្រុមក្មេងជំទង់ ៤នាក់ បានធ្វើការណាត់គ្នា ក្នុងការធ្វើអត្តឃាត សម្លាប់ខ្លួនឯង ក៏ព្រោះតែ ពួកគេយល់ថា ការធ្វើបែបនេះ គឺជារឿងដ៏ គួរឲ្យរំភើបមួយ។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ហេតុការណ៍ដែល មិនធ្លាប់មាន ពីមុនមកនេះ កើតឡើងនៅក្នុង ទីក្រុងជីណាន ខេត្តសានទុង របស់ប្រទេសចិន ដែលមានក្មេងវ័យ ជំទង់មួយក្រុម ក្នុងនោះ គឺមានប្រុស២នាក់ ស្រី២នាក់។
ផ្អែកលើការ ដកស្រង់សម្តី ពីក្មេងប្រុស Xiao Tan បានឲ្យដឹងថា ពួកគេទាំង៤នាក់ គឺជាមិត្តភក្តិដែល ស្គាល់គ្នាតាមអនឡាញ ហើយក្នុងនោះ មានមិត្តភក្តិស្រី ម្នាក់របស់ពួកគេ មានការពិបាកចិត្ត និងទទួលរង សំពាធយ៉ាងខ្លាំង ចំពោះការប្រឡង ត្រៀមចូល មហាវិទ្យាល័យ ហេតុនេះហើយ ពួកគេក៏បង្កើត គំនិតមួយ គឺធ្វើអត្តឃាត រួមគ្នាដើម្បី បង្កើនភាពរីករាយ និងធ្វើឲ្យមិត្តភក្តិ របស់គេ ម្នាក់នោះ មានភាពស្រស់ថ្លា ឡើងវិញ។ តែក្នុងនោះ Xiao Tan បានបញ្ជាក់ថា “ខ្ញុំមិនគិតថា ការប៉ងធ្វើ អត្តឃាតរបស់ ពួកយើងអាចនឹង បានសម្រេចនោះឡើយ ហើយនេះគ្រាន់តែ ជាការលេងសើច តែប៉ុណ្ណោះ”។

Xiao Tan ដែលជាក្មេង ជំទង់ម្នាក់ ចូលរួមក្នុង អំពើធ្វើអត្តឃាត ជាមួយមិត្តភក្តិ របស់គេ
បន្ថែមពីនេះ ប្រភពព័ត៌មាន ក៏បានបញ្ជាក់ ឲ្យដឹងទៀតថា ការប្រព្រឹត្តិ ទង្វើអត្តឃាតនេះ គឺធ្វើឡើង នៅក្នុងបន្ទប់ជួល នៃផ្ទះលែ្វងមួយ ដែលក្នុងនោះ ក្មេងបីនាក់ ក្នុងចំណោម៤នាក់ បានផឹកស្រា ក្នុងបរិមាណ ដ៏ច្រើន រួចក៏ចាប់ផ្តើម ដុតធ្យូងនៅ ក្នុងបន្ទប់របស់ គេដែលបិតទ្វារ និងបង្អួចជិត ក្នុងបំណង សម្លាប់ខ្លួន តែយ៉ាងណាមិញ ក្មេងស្រីដែល មានការពិបាកចិត្ត នោះក៏បោះបង់ គំនិតសម្លាប់ខ្លួន នេះចោលរួច រាយការណ៍ទៅ ក្រុមអាជ្ញាធរដើម្បី មកជួយសង្រ្គោះ មិត្តភក្តិរបស់ ពួកគេ។
ជាសំណាងល្អ ក្រុមសង្រ្គោះ ក៏បានមកដល់ និងជួយក្មេង ទាំងនោះទាន់ពេលវេលា។ ក្រុមសង្រ្គោះ បាននិយាយថា “នៅពេលដែល ពួកយើងចូល ដល់ក្នុងបន្ទប់នោះ ពួកយើងបាន ឃើញក្មេងបីនាក់នោះ កំពុងដេក សន្លប់ស្តូកស្តឹង នៅលើឥដ្ឋ បាត់ទៅហើយ តែយ៉ាងណាមិញ ពេលនេះពួកគេ ក៏ត្រូវបានសង្រ្គោះ ឲ្យរួចផុតពី គ្រោះថ្នាក់ដល់ ជីវិតផងដែរ”។

បន្ទប់ដែល ក្រុមក្មេងជំទង់ ទាំងនោះជុំគ្នា ដុតធ្យូងធ្វើ អត្តឃាត
ប្រភពពី៖http://www.khmerload.com/news/38026
ក្វាតេម៉ាឡា៖ តាមរយៈ វីដេអូដ៏គួរ ឲ្យរន្ធត់មួយ បានបង្ហាញឲ្យឃើញថា ក្មេងស្រីអាយុ ១៦ ឆ្នាំម្នាក់ ត្រូវក្រុមអ្នកភូមិ ដ៏ឃោរឃៅ និងកាចសាហាវ ចំនួន២៥នាក់ ព័ទ្ធជុំវិញ ចាប់វាយ និងដុត ទាំងរស់តែម្តង។
ខ្សែអាត់វីដេអូ ដែលមានរយៈ ពេល ៤នាទី និង ៣៨ វិនាទី ត្រូវបានគេ ចែកចាយ ពាសពេញ សាធារណរដ្ឋ ក្វាតេម៉ាឡា ដោយបង្ហាញ ពីក្មេងស្រីវ័យ ជំទង់ម្នាក់ ដែលមានឈាម ហូរពេញមុខ ត្រូវបានគេវាយ ទាត់ធាក់ មុននឹងដុត ទាំងរស់។
តាមការរាយការណ៍ បានឲ្យដឹងថា ក្មេងស្រីដែល រងគ្រោះ មិនត្រូវបាន គេស្គាល់ឈ្មោះឡើយ ត្រូវបានព័ទ្ធជុំជិត ដោយអ្នកភូមិ Rio Bravo។ ក្នុងនោះ ត្រូវគេដឹងថា ក្មេងស្រីរងគ្រោះ បានរួមដៃ ជាមួយនឹង ជនអន្ធពាល ជាបុរសពីរនាក់ ដើម្បីបាញ់សម្លាប់ ប្លន់អ្នករត់ម៉ូតូឌុបម្នាក់ មានឈ្មោះថា Carlos Enrique González Noriega អាយុ ៦៨ឆ្នាំ។
ក្រោយកើតហេតុ ពួកនាងក៏រត់គេចខ្លួន។ បុរសជាជនសង្ស័យ ចំនួនពីរនាក់ បានរត់គេចខ្លួន ដោយសុវត្ថិភាព ខណៈក្មេងស្រី ម្នាក់នេះ រត់គេចខុសផ្លូវ ហើយក៏ត្រូវ អ្នកភូមិមួយក្រុម ចោមរោម វាយតែម្តង។
ជាមួយគ្នានេះដែរ វីដេអូដ៏គួរឱ្យរន្ធត់ ដែលថតនៅពេលកើតហេតុ បានបង្ហាញថា ក្មេងស្រីម្នាក់នេះ បានវង្វេងវង្វាន់ និងដេកដួល នៅកណ្តាលហ្វូង អ្នកស្រុកក្រុមនេះ ហើយមុខរបស់នាង ប្រឡាក់សុទ្ធតែឈាម។ នៅពេលដែលនាង ដេកនៅលើដី មានបុរសម្នាក់ បានយកសាំង មួយធុង មកស្រោច ពីលើនាង ហើយក៏ដុត ធ្វើឲ្យនាងស្រែក យ៉ាងឈឺចាប់បំផុត។ វីដេអូនោះ នៅតែថត ទៅមុខទៀត ដោយបង្ហាញ ពីភ្លើងឆាបឆេះ រាងកាយនាង កាន់តែខ្លាំង បន្ទាប់មកនាង ក៏ស្លាប់បាត់បង់ជីវិត តែម្តង។
អ្នកនាំពាក្យ របស់ប៉ូលីស បាននិយាយថា ប៉ូលីសព្យាយាម ធ្វើអន្តរាគមន៍ដែរ ប៉ុន្តែត្រូវបាន រារាំងដោយ អ្នកឈរមើល។
វីដេអូមួយនេះ ត្រូវបានគេបង្ហោះ លើបណ្តាញយូធូប ហើយមានអ្នកទស្សនា រាប់សែននាក់ មុនពេលដែល វីដេអូនេះ ត្រូវបានគេលុប ចោលវិញ។ បើតាមវេបសាយ សារព័ត៌មាន ក្នុងស្រុកមួយ បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ នៅមិនទាន់ ត្រូវបានគេបង្ហាញ អត្តសញ្ញាណ នៅឡើយទេ ពីព្រោះប៉ូលីស ក្នុងតំបន់នោះ ព្រួយបារម្ភថា វានឹងបង្ក ភាពតានតឹង កាន់តែខ្លាំង នៅក្នុងតំបន់នោះ៕
ខាងក្រោមជារូបភាព ដកស្រង់ពីវីដេអូឃ្លីប ដែលមិនអាចបង្ហោះជា សាធារណ:បាន៖




ប្រភពពី៖http://www.khmerload.com/news/38033
ថៃ៖ តារាប្រុសថៃ Film Rattapoom  បានមកប្រទេសកម្ពុជា ដើម្បីចូលរួមពិធីសម្ពោធ មហោស្រព ខ្សែភាពយន្តថៃ នៅរោងភាពយន្ត Major Cineplex Cambodia ក្នុងផ្សារទំនើប អ៊ីអ៊ន (AEON Mall) កាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅថ្មីៗនេះ។
ចំពោះតារាចម្រៀង និងតារាសម្តែងប្រុស រូបនេះ បានបង្ហោះរូបថត របស់គាត់ ក្នុងបណ្តាញអ៊ិនស្តាក្រាម ជាមួយនឹងនាង  Kanom Jean ដោយ បានសរសេរថា «ចួលរួមព្រឹត្តិការណ៍ ជាមួយនឹង ក្មេងស្រីតូច kanomjean kulamas នៅកម្ពុជា»។ ហើយមិនតែប៉ុណ្ណោះ គាត់ក៏ថែមទាំងបង្ហោះ រូបថត អ្នកគាំទ្រកម្ពុជា ទៀតផង ដែលសរសេរខាងក្រោមរូបនោះថា «ស្រឡាញ់អ្នកដូចគ្នា អ្នកគាំទ្រកម្ពុជារបស់ខ្ញុំ»។  
លោក Film Rattapoom មើលទៅ ហាក់ដូចជា មានភាពសប្បាយរីករាយខ្លាំង ព្រោះថា គាត់បានទទួល ការស្វាគមន៍យ៉ាងកក់ក្តៅ ពីអ្នកគាំទ្រ កម្ពុជា ហើយថែមទាំង បង្ហាញស្នាមញញឹម របស់គាត់ នៅពេលថត ជាមួយនឹងពួកគេ ផងដែរ៕






រូបថត របស់តារាប្រុសថៃ Film Rattapoom 
ប្រភពពី៖http://www.khmerload.com/news/38028
ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន នឹងប្រកាសចាប់ផ្តើម គម្រោងទី២ និង គម្រោងទី៣ នៃគេហដ្ឋានទំនើប ទាន់សម័យនៅពេលអនាគត ដល់ខ្លី បន្ទាប់ពី ទទួលបានជោគជ័យ ក្នុងការលក់គម្រោង ទី១The Park Land Sen Sok កាលពីខែមីនា ឆ្នាំ ២០១៥ ។
គេហដ្ឋានដ៏ប្រណិត របស់ក្រុមហ៊ុន ជីប ម៉ុង លែន រួមមាន វីឡាឃីង វីឡាឃ្វីន វីឡាភ្លោះ វីឡាកូនកាត់ និង ផ្ទះល្វែង ដែលមានគុណភាពល្អ អនុលោម តាមបទដ្ឋាន សំណង់អន្តរជាតិ ប្រកបដោយ ផាសុកភាបព និង សុវត្ថិភាពខ្ពស់ ។គម្រោង ក៏មាន សួនច្បារស្រស់ស្អាត ក្លឹបហាត់ប្រាណ អាងហែលទឹក កន្លែងលំហែកាយ និង កន្លែង ក្មេងលេងផងដែរ ។
គម្រោងទី១ The Park Land Sen Sok ដែលមាន ទីតាំង នៅបណ្តោយផ្លូវលេខ ១៩២៧ (ផ្លូវឧកញ៉ ម៉ុង រិទ្ធី) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានក្រុមហ៊ុន លក់បាន ប្រមាណ ៨០ ភាគរយនៃដំណាក់កាល ទី១ហើយ បន្ទាប់ពីបើកលក់ អស់រយៈពេល ជិតបីខែមកនេះ ។

នាយកគ្រប់គ្រង ក្រុមហ៊ុន ជីប ម៉ុង លែន
ដោយសារសំណង់ នៃគម្រោងទី១ ត្រូវបានទទួលស្គាល់ពីអតិថិជន មានគុណភាពខ្ពស់ អនុលោម តាម ស្តង់ដារអន្តរជាតិ ទីតាំងល្អ និង តម្លៃអាច ទទួលយក បាន ហើយដោយឃើញ តម្រូវការខ្ពស់ របស់អតិថិជន ក្រុមហ៊ុន ជីប ម៉ុង លែន នឹងចាប់ផ្តើម គម្រោងថ្មី ពីរទៀតគឺ ៖
១. Green Land ដែលមានទីតាំងនៅផ្លូវលេខ ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
២. Boulevard Land ដែល មានទីតាំង នៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ មហាវិថីសម្តេច តេជោសែន រាជធានីភ្នំពេញ ។
គម្រោងគេហដ្ឋានទំនើប របស់ក្រុមហ៊ុន ជីប ម៉ុង លែន ត្រូវបានសិក្សា គូរប្លង់ និងសាងសង់ដោយក្រុម ស្ថាបត្យករ និង វិស្វករខ្មែរ រួមជាមួយ នឹងបរទេស ដែលមានជំនាញច្បាស់លាស់ និង មានបទពិសោធន៍ ច្រើនឆ្នាំក្នុងវិស័យ សំណង់ទាំងក្នុង និង ក្រៅប្រទេស ។
ក្រុមហ៊ុន ជីប ម៉ុង លែន បានរៀបចំ គម្រោងគេហដ្ឋាននេះ ឡើងដោយបានគិតគូរយ៉ាង លម្អិតដោយ គោរពតាម បទដ្ឋានអន្តរជាតិ និង ផ្តោតលើ គុណភាពជាចម្បង ដោយមាន វិស្វករត្រួតពិនិត្យ គ្រប់វិនាទី នៅគ្រប់ ដំណាក់កាល នៃដំណើរការ និង ជំហាននៃ ការសាកសង់ តាំងពីមុនបុកគ្រឹះ រហូតដល់ សាងសង់រួចជា ស្ថាពរ ។
ក្រុមហ៊ុន ជីប ម៉ុង លែន ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលនាំ ចូល និងចែក ចាយ គ្រឿងសំណង់ ដែល មានគុណភាព ខ្ពស់ពីបរទេស និងមានរោងចក្រ ផលិតបេតុង លាយស្រេច ប្រកបដោយ បទដ្ឋានអន្តរជាតិ និង ស្តង់ដា ISO: 9001 ៕


នាយកក្រុមហ៊ុន និង បុគ្គលិកជំនាញការ របស់ក្រុមហ៊ុន ជីប ម៉ុង លែន




ភ្ញៀវកត្តិយស និង អ្នកជំនាញ វិស្វករ ចូលរួម ក្នុងការប្រកាស បើកចាប់ផ្តើមគម្រោងថ្មី
ប្រភពពីៈhttp://www.khmerload.com/news/38035
ប្លែកៗ៖ តើអ្នកធ្លាប់ ជួបប្រទះបទពិសោធន៍ បែបនេះពីមុនមកទេ? ឬធ្លាប់លឺពាក្យ ដែលចាស់ៗ តែងតែនិយាយថា ម្រេញគង្វាល ដែរទេ?
អបិយជំនឿ នៅតែដក់ជាប់ក្នុងចិត្ត របស់ប្រជាជនក្នុងសង្គមខ្មែរយើង មិនថាពីមុន ឬបច្ចុប្បន្ន បើទោះបីជា មិនខ្លាំងក្លាដូចមុន ប៉ុន្តែ យើងអាចនិយាយបានថា នៅតែមានអ្នកជឿ។ ទោះជាយ៉ាងណា ជឿ ឬមិនជឿ អាស្រ័យទៅលើ ការពិចារណា របស់ប្រិយមិត្ត ហើយវីដេអូខាងក្រោមនេះ វេបសាយខ្មែរឡូត គ្រាន់តែចែករំលែក សំរាប់ទស្សនាកំសាន្ត នាថ្ងៃចុងសប្តាហ៍នេះ ប៉ុណ្ណោះ។ មានមតិយ៉ាងណានោះ អាចចូលរួមបញ្ចេញនៅខាងក្រោម ដោយមេត្រី!
គួរបញ្ជាក់ថា ខាងក្រោម ជាវីដេអូឃ្លីប ដែលត្រូវបាន បង្ហោះចែកចាយ ជាសាធារណ: នៅលើបណ្តាញសង្គមហ្វេសប៊ុក។ ប្រភពបានសរសេរថា៖ «ជឿអត់ថាក្មេងឃើញម្រេញគង្វាល?»៕ សូមទស្សនាវីដេអូខាងក្រោម៖

ប្រភពពី៖http://www.khmerload.com/news/38043
សៀមរាប៖ នាពេលថ្មីៗកន្លងទៅនេះ វីដេអូឃ្លីបមួយ រយ:ពេល ៣នាទី ត្រូវបានបង្ហោះចែកចាយ នៅលើបណ្តាញសង្គមហ្វេសប៊ុក និងគេហទំព័រមួយចំនួន នៃទិដ្ឋភាពការប្រើអំពើហឹង្សា របស់សិស្សប្រុសម្នាក់ ទៅលើ យុវតីទន់ខ្សោយម្នាក់ទៀត ជាសិស្សរួមថ្នាក់ជាមួយគ្នា។
បើទោះបីជា មិនមានប្រភពណាមួយ អាចបញ្ជាក់ឲ្យបានច្បាស់អំពីមូលហេតុ ក៏ដូចជាទីតាំងកើតហេតុ នៅឡើយ តែយ៉ាងណាក៏ដោយ បើតាមការចុះផ្សាយ របស់សារព័ត៌មានកោះសន្តិភាព បានឲ្យដឹងថា អគ្គស្នងការនគរបាលជាតិ កំពុងតែស្រាវជ្រាវ ឃ្លីបវីដេអូ សិស្សប្រុស វ៉ៃសិស្សស្រី នៅក្នុងថ្នាក់រៀននេះហើយ។ សូមប្រិយមិត្តខ្មែរឡូត ទស្សនាវីដេអូឃ្លីបខាងក្រោម ដើម្បីពិចារណា និងផ្តល់ជាមតិទៅមើល ថាតើសមដែរទេ ក្នុងនាមជា យុវសិស្សម្នាក់ ហ៊ានលើកដៃ វាយមនុស្សស្រី ទន់ខ្សោយជាងខ្លួន ដោយមិនមានភាព ខ្មាសអៀន នៅចំពោះមុខមិត្តរួមថ្នាក់ បែបនេះ?
UPDATE: យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា បង្ហោះលើទំព័រហ្វេសប៊ុក Hang Chuon Naron ឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញ ឧបទ្ទវហេតុនេះ កើតឡើង នៅក្នុងថ្នាក់ទី៩ខ នៃវិទ្យាល័យដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥។
វីដេអូខាងក្រោម៖

Thursday, May 21, 2015

             វេទនារម្មណ៍

             គឺជាសមត្ថភាពដើម្បីកំណត់អត្តសញ្ញាណនិងគ្រប់គ្រងអារម្មណ៍របស់អ្នកនិងអារម្មណ៍របស់អ្នកដទៃ។ ជា        ទូទៅវាត្រូវបាននិយាយថាដើម្បីរួមបញ្ចូល 3 ជំនាញការ:
1. ការយល់ដឹងអារម្មណ៍រួមមានសមត្ថភាពក្នុងការកំណត់អត្តសញ្ញាណអារម្មណ៍របស់អ្នកនិងអ្នកដទៃបាន;

2. សមត្ថភាពដើម្បីទាញអារម្មណ៍និងអនុវត្តពួកវាទៅប្រៀបដូចជាគិតនិងភារកិច្ចដោះស្រាយនេះមានបញ្ហា!

3. សមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍, រួមបញ្ចូលទាំងសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកនិងសមត្ថភាពដើម្បីលើកទឹកចិត្តឡើងឬបន្ថយចុះមនុស្សម្នាក់ផ្សេងទៀតបាន។