Thursday, April 30, 2015

ប្រភពពី​​​​៖http://news.sabay.com.kh/article/353447
ក្រុម​ចោរ ឬ Hacker អាច​លួច​យក​ទិន្នន័យ​របស់អ្នក​​តាម​វិធី​​ច្រើនយ៉ាង​ ហើយ​គោល​ដៅ​សំខាន់​របស់​ពួក​គេ​នោះ​គឺ​​ចង់​បាន​ព័ត៌មាន​​គណនី​ធនាគារ​​ដើម្បី​ដក​យក​លុយ​របស់​អ្នក។ ​តើ​អ្នក​ទាំង​អស់​គ្នា​ដឹង​ទេ​ថា ​ពួក​គេ​ប្រើ​វិធី​ណា​ខ្លះ​ដើម្បី​លួច​យក​ទិន្នន័យ​សំខាន់​ទាំង​នេះ​របស់​អ្នក​បាន? ខាង​ក្រោម​នេះ​គឺ​វិធី​មួយ​ចំនួន​ដែល​ពួក​ Hacker និយម​ប្រើ​ដើម្បី​លួច​យក​ព័ត៌មាន​​គណនី​ធនាគារ ឬ​លេខ​សម្ងាត់​របស់​អ្នក​បាន​ដោយ​ងាយ៖

3807211_G


១. ​ផ្ញើ​ E-mail ក្លែង​ក្លាយ៖ ក្រុម Hacker អាច​​លួច​យក​ទិន្នន័យ​ពី​ធនាគារ​អ្នក​បាន​ដោយ​ប្រើ​វិធី​​ផ្ញើ​ E-mail ​ក្លែងក្លាយ​ក្រោម​ឈ្មោះ​របស់​ធនាគារ​​ ឬ​ស្ថាប័ន​ស្រប​ច្បាប់​ណា​មួយ ដើម្បី​ឱ្យ​អ្នក​វាយ​ព័ត៌មាន និង​លេខសម្ងាត់​នៅ​ពេល​ទទួល​បាន​ E-mail ក្លែង​ក្លាយ​នោះ។

​២. លួច​តាម​បណ្ដាញ​កុំព្យូទ័រ (Computer Network)៖ ជួន​កាល​ក្រុមទុច្ចរិតទាំង​នោះ​អាច​ Hack ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​អ្នក ​ជា​ពិសេស​កុំព្យូទ័រ​របស់​ក្រុមហ៊ុន​ដើម្បី​លួច​យក​នូវ​កំណត់​ត្រា​ទិន្នន័យ​ ឬ​ព័ត៌មាន​សំខាន់ៗ​របស់​អ្នក​ដោយ​ប្រើ​វិធី​មួយ​ឈ្មោះ​ថា Dumpster Diving ដែល​អាច​ទាញ​យក​ទិន្នន័យ​តាម​បណ្ដាញ​កុំព្យូទ័រ (Computer Network) ឬ E-mail បាន​។

​​៣. Hack​ E-mail៖ ​ក្រុម Hacker ជំនាញ​អាច Hack​ ចូល​​គណនី​ E-mail របស់​អ្នក​បាន​ដើម្បី​លួច​យក​​ទិន្នន័យ​សំខាន់​ដូចជា​​​របាយការណ៍​ធនាគារ​ លេខ​កាត​ឥណទាន, សែក​​, និង​ព័ត៌មាន​សំខាន់​​ទាក់​ទង​នឹង​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​ ប្រសិន​បើ​​អ្នក​បាន​រក្សា​ទុក​វា​នៅ​ក្នុង​នោះ​ ហើយ​មួយ​វិញ​ទៀត​នោះ​គឺ​ E-mail ​របស់​អ្នក​មិន​មាន​សុវត្ថិភាព​គ្រប់​គ្រាន់។ ​

៤. តាម​ម៉ាស៊ីន​ ATM៖ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ពួក​គេ​​អាច​លួច​យក​ទិន្នន័យ​សម្ងាត់​ពី​​កាត​ ATM ​របស់​អ្នក​ដោយ​ប្រើ​តិចនិក​​ឈ្មោះ​ថា Skimming ។ ​ពួក​​គេ​បាន​បង្កប់​​ឧបករណ៍​​ទាញ​យក​និង​ផ្ទុក​ទិន្នន័យ​​ជាប់​នឹង​​ម៉ាស៊ីន​ ATM ដើម្បី​ទាញ​យក​លេខ​សម្ងាត់​របស់​អ្នក​នៅ​ពេល​ឆូត​កាត​ ហើយ​ពួក​គេ​បង្កើត​កាត​​ក្លែងក្លាយ​ដើម្បី​ទុក​ក្លែង​បន្លំ​ប្រើប្រាស់​នៅ​ទូ ATM។

ATM-debit-card_0_0_0_0_0_0_0_0_0_0_0_0_0

៥. ប្រើ​គេហទំព័រ​ក្លែងក្លាយ៖ ពួក​គេ​អាច​លួច​យក​ទិន្នន័យ​ធនាគារ​របស់អ្នក​​បាន​ដោយ​​បង្កើត​គេហទំព័រ​ក្លែង​ក្លាយ​ដើម្បី​​ឲ្យ​​អ្នក​ប្រើ​ប្រាស់​​​ទិញ​អីវ៉ាន់ ឬ ​សកម្មភាព​មនុស្សធម៌​​ជា​ដើម។​​

៦. ​​Hack វិបសាយ​៖ Hacker អាច​លួច​យក​ទិន្នន័យ​ធនាគារ​របស់​អ្នក​ដោយ​ការ​ Hack។ នៅ​លើ​​​គេហទំព័រ​អាជីវកម្ម​មួយ​ចំនួន​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​រក្សា​ទុក​លេខ​សម្ងាត់​កាត​ធនាគារ​​ដើម្បី​មាន​ភាព​ងាយ​ស្រួល​ដល់​ពេល​ទិញ​លើក​ក្រោយ​ទៀត។ ដូច្នេះ​វា​ជា​ឱកាស​សម្រាប់​ពួក​គេ​ Hack ចូល​ក្នុង​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ដើម្បី​លួច​យក​នូវ​ទិន្នន័យ​សំខាន់​ទាំង​នោះ៕

ប្រភពពីៈhttp://news.sabay.com.kh/article/353741
គ្រោះ​រញ្ជួយ​ដី​ដ៏​អាក្រក់​កម្រិត ៧,៨​រ៉ិចទ័រ ដែល​វាយ​ប្រហារ​ប្រទេស​នេប៉ាល់​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ បាន​ឆក់​យក​ជីវិត​មនុស្ស​សរុប ៥៤៨៩​នាក់​ហើយ គិត​មក​ត្រឹម​ពេល​នេះ។ យ៉ាង​ណា​មិញ វីដេអូ​ស្ដែងៗ​បង្ហាញ​ពី​ហេតុការណ៍​ដ៏​រន្ធត់​នេះ ទើប​ចេញ​ផ្សាយ​បន្ត​បន្ទាប់ ខណៈ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​តែ​ប្រព្រឹត្ត​ទៅ​ដូច​ភ្លៀង​រលឹម។

Untitled

មនុស្ស​កំពុង​ដើរ​ព្រោង​ព្រាត​នៅ​តាម​ដង​ផ្លូវ ឯ​យានយន្ត​គ្រប់​ប្រភេទ​ដំណើរការ​ជា​ធម្មតា​ឥត​អាក់ ដែល​ជា​សកម្មភាព​ពិត ផ្ដិត​ជាប់​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព។ ដោយ​គ្មាន​ការ​ដឹង​មុន គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​ក្លា​ចាប់​ផ្ដើម​កម្រើក​ឡើង ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​រត់​ជាន់​ជើង​គ្នា។ ចំណែក​អ្នក​ខ្លះ​ដែល​រត់​មិន​ទាន់ ក៏​ត្រូវ​អគារ​ដួល​រលំ​សង្កត់​ពី​លើ ដោយ​មិន​ដឹង​ថា​អាច​នៅ​រស់រាន​មាន​ជីវិត​ឬ​យ៉ាង​ណា។

សូម​ទស្សនា​វីដេអូ​ដ៏​រន្ធត់​ខាង​ក្រោម៖



ប្រទេស​ជា​ច្រើន​កំពុង​ដុត​ដៃ​ដុត​ជើង​ជួយ​ប្រទេស​នេប៉ាល់ ខណៈ​អង្គការសហប្រជាជាតិ​បាន​បញ្ចេញ​កញ្ចប់​ថវិកា ៤១៥​លាន​ដុល្លារ ស្រោច​ស្រង់​ជន​រង​គ្រោះ​ដោយ​ហេតុការណ៍​អាក្រក់​នេះ។ បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​សហប្រជាជាតិ បាន​ឲ្យ​ដឹង​ថា​ផ្ទះ ៧​ម៉ឺន​ខ្នង ត្រូវ​រង​ការ​បំផ្លិចបំផ្លាញ​ទាំង​ស្រុង ឯ ៥៣​ម៉ឺន​ខ្នង​ទៀត រង​ការ​ខូចខាត​នៅ​ស្រុក៣៩ ក្នុង​ចំណោម​ស្រុក​ទាំង៧៥ របស់​នេប៉ាល់៕

8

6

5

4

3

2



ប្រភពពីៈhttp://www.khmerload.com/news/37374
ភ្នំពេញ៖ និស្សិតឆ្នាំទី៣ ជំនាន់ទី២ នៅ វិទ្យាស្ថានខ្មែរជំនាន់ថ្មី ឈ្មោះណុប ប៊ុនធឿន ត្រូវបានគេអះអាងថា យកកាំបិតអារ-ក ខ្លួនឯង បញ្ចប់ជីវិត ស្ថិតក្នុងផ្ទះជួល លេខ៩៦ ផ្លូវ លេខ២០២ ក្រុមទី១៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក កាលពីវេលាម៉ោង ១០និង៤០នាទី ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥។
យ៉ាងណាក៏ដោយ មូលហេតុពិតប្រាកដ នៃការបញ្ចប់ជីវិត របស់ខ្លួនខាងលើនេះ នៅមិនទាន់មាន ការបញ្ជាក់ពី សមត្ថកិច្ចជំនាញ នៅឡើយទេ ដោយបច្ចុប្បន្នកំពុង ចុះទៅធ្វើការសួរនាំ ដើម្បីរក មូលហេតុពិត ។
ជនរងគ្រោះ ត្រូវបានគេដឹងថា មានស្រុកកំណើត នៅខេត្ដកំពង់ឆ្នាំង ហើយបច្ចុប្បន្ន មកស្នាក់នៅជាមួយ មិត្ដភក្ដិក្នុងផ្ទះជួល ៕


Wednesday, April 29, 2015

ប្រភពពីៈhttp://www.khmerload.com/news/37350
តំបន់ទីបេ, ប្រទេសចិន៖ អត្រាចំនួនមនុស្សស្លាប់ នៅក្នុងតំបន់ទីបេ នៃប្រទេសចិន បានកើនឡើង ដល់១៧នាក់ហើយ បន្ទាប់ពីមាន គ្រោះរញ្ជួយដី ដ៏កាចសាហាវមួយ បានកើតឡើង នៅក្នុង ប្រទេសនេប៉ាល់ ហើយបានជះឥទ្ធិពល ដល់តំបន់មួយនេះ កាលពីថ្ងៃសៅរ៍ ទី២៥ ខែមេសា កន្លងទៅនេះ។ ជាមួយគ្នានេះដែរ មនុស្សនៅក្នុងតំបន់ទីបេ ចំនួន ៥៣នាក់ បានរងរបួស ខណៈ ១២,០០០នាក់ផ្សេងទៀត កំពុងរត់គេចខ្លួន រកកន្លែងមានសុវត្ថិភាព។
គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់រញ្ជួយដី ដ៏សាហាវ កម្រិត ៧.៨ បានកើតឡើង នៅក្នុងប្រទេសនេប៉ាល់ នៅវេលាម៉ោង ២៖១១នាទីរសៀល (ម៉ោងក្នុងទីក្រុងប៉េកាំង) ដោយបានសម្លាប់មនុស្ស ១,៨០៥នាក់ នៅក្នុងប្រទេសនោះ។ ជាងនេះទៅទៀត គ្រោះថ្នាក់រញ្ជួយដីនេះ បានជះឥទ្ធិពលយ៉ាងខ្លាំង ទៅដល់តំបន់ទីបេ ដែលធ្វើឲ្យ តំបន់មួយនេះ ទទួលរងគ្រោះថ្នាក់យ៉ាងខ្លាំង ផងដែរ។ កំពង់ផែចំនួន២ នៅក្នុងតំបន់ទីបេ ក្បែរប្រទេសនេប៉ាល់ បានទទួលរង នូវផលប៉ះពាល់ ខ្លាំងបំផុត។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មនុស្សចំនួន ៧,០០០នាក់ បានផ្លាស់ទីលំនៅ ទៅក្នុងទីក្រុង Nyalam ខណៈមនុស្សចំនួន ៥,០០០នាក់ផ្សេងទៀត បានរត់គេចខ្លួន ទៅក្នុងទីក្រុង Gyirong នៃប្រទេសចិន។
បើតាមទីស្នាក់ការកណ្តាល នៃការជួយសង្គ្រោះ នៅក្នុងតំបន់ បានឲ្យដឹងថា នៅក្នុងទីក្រុង Gyirong មានមនុស្សចំនួន ៦នាក់ បានស្លាប់ និង ១៧នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៏ គ្រោះរញ្ជួយដីនេះ។ រហូតដល់ម៉ោង ៧ព្រឹក ថ្ងៃអាទិត្យ ទី២៦ ខែមេសា មានមនុស្សចំនួន ៤នាក់ ក្នុងនោះរួមមាន ជនជាតិនេប៉ាល់ ម្នាក់ផងដែរ បានបាត់ខ្លួន នៅក្នុងទីក្រុង Nyalam។
យ៉ាងណាមិញ ផ្ទះចំនួន ១,១៩១ បានដួលរលំ ខណៈផ្លូវជាច្រើនខ្សែ បានរងការខូចខាត និងប្រព័ន្ធទូរគមនាគមន៏ ត្រូវបានកាត់ផ្តាច់ផងដែរ នៅក្នុងប្រទេស និងតំបន់ ទាំង២នេះ។
គួរឲ្យដឹងផងដែរថា រហូតមកដល់ថ្ងៃទី២៩ ខែមេសា នេះ អត្រាចំនួនមនុស្សស្លាប់ នៅក្នុងប្រទេសនេប៉ាល់ ត្រូវបានគេដឹងថា បានកើតឡើង រហូតដល់ជាង ៤,៨០០ នាក់ និងច្រើនជាង ១០,០០០ នាក់ទៀត បានរងរបួស ខណៈនាយករដ្ឋមន្ត្រី នៃប្រទេសនេប៉ាល់ លោក Sushil Koirala បាននិយាយថា ចំនួនមនុស្សស្លាប់ អាចកើនឡើងដល់ ១០,០០០នាក់៕
សូមទស្សនាវីដេអូ នៅពេលកើតហេតុ គ្រោះរញ្ជួយដី នៅតំបន់ទីបេ៖
រូបភាពបង្ហាញពីទិដ្ឋភាព ក្រោយហេតុការណ៍ គ្រោះរញ្ជួយដី នៅទីបេ៖





រូបភាពបង្ហាញពីទិដ្ឋភាព ក្រោយហេតុការណ៍ គ្រោះរញ្ជួយដី នៅនេប៉ាល់៖









វីដេអូ នៅមុន និងពេលកើត គ្រោះរញ្ជួយដី នៅនេប៉ាល់៖

ប្រភពពី៖http://news.sabay.com.kh/article/352340
រូបភាព​ប៉ុន្មាន​សន្លឹក​​ខាង​ក្រោម​​នេះ ​គឺ​ជា​រូបភាព​ទារក​អាយុ​៤ខែ ដែល​ត្រូវ​បាន​ជួយ​សង្រ្គោះ​ ក្រោយ​កប់​ក្រោម​កម្ទេច​ថ្ម​អស់​យ៉ាង​ហោច​ណាស់​២២ម៉ោង បន្ទាប់​ពី​រញ្ជួយ​ដី​កម្រិត​ ៧,៨រ៉ិចទ័រ​​នៅ​ប្រទេស​នេប៉ាល់​កាល​ពី​ថ្ងៃ​សៅរ៍។

កាសែត​នេប៉ាល់​ Katmandu Today ដែល​បាន​ថត​យក​រូបភាព​​មិន​គួរ​ឲ្យ​ជឿ​នេះ បាន​បញ្ជាក់​ថា​ទារក​នេះ​ត្រូវ​បាន​ជួយ​សង្រ្គោះ​ដោយ​ទាហាន​នេប៉ាល់។ ដំបូង​ឡើយ​ ទាហាន​ទាំង​នោះ​​បាន​បរាជ័យ​ មិន​អាច​យក​ទារក​នោះ​ចេញ​ពី​គំនរ​បាក់បែក​បាន​ឡើយ ដោយ​គិត​ថា​ទារក​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក នៅ​ពេល​បាន​ឮ​សំឡេង​យំ​របស់​ទារក ពួក​គេ​បាន​វិល​មក​វិញ ហើយ​ជួយ​សង្រ្គោះ​បាន​ជោគជ័យ។

2

1

3
 
ក្រោយ​​ក្រុម​គ្រូពេទ្យ​ពិនិត្យ​រួច​មក​ លទ្ធផល​បាន​បង្ហាញ​ថា ​ទារក​នោះ​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ប្រសើរ ពោល​គឺ​មិន​មាន​របួស​ផ្នែក​ខាង​ក្នុង​នោះ​ទេ។

រញ្ជួយ​ដី​នៅ​នេប៉ាល់ គឺ​ជា​រឿង​ទុក្ខសោក​បំផុត​មួយ​របស់​ពិភពលោក​ក្នុង​ឆ្នាំ​២០១៥​នេះ។ គិត​មក​ទល់​ព្រឹកមិញ​នេះ ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់​ជាង​៥០០០នាក់ និង​មាន​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀតរង​របួស និង​បាត់បង់​លំនៅដ្ឋាន។ គេប៉ាន់ស្មាន​ថា ​ចំនួន​អ្នក​ស្លាប់​អាច​កើន​ដល់​ខ្ទង់​ម៉ឺន​នាក់៕​​​

4

ប្រភពពី៖http://news.sabay.com.kh/article/352412
រទស្សន៍​ PNN​ ដែល​ជា​ប៉ុស្តិ៍​ទូរទស្សន៍​​ថ្មី និង​ទំនើប​បំផុត​របស់​ប្រទេស​កម្ពុជា​​កំពុង​ធ្វើ​យុទ្ធនាការ​ស្វែងរក​កំពូល​តារា​ជំនាន់​ថ្មី​របស់​កម្ពុជា។

ទូរទស្សន៍ ​PNN ​ដែល​គ្រោង​នឹង​ចេញ​ផ្សាយ​ជា​ផ្លូវការ​នៅ​ក្នុង​ត្រី​មាស​ទី២​ នៃ​ឆ្នាំ​នេះ ​ប្រកាស​ស្វែងរក​តារា​សម្ដែង​ វ័យ​ចន្លោះ​ពី ១៨ឆ្នាំ​ ដល់ ​៣០ឆ្នាំ​ ដែល​ចេះ​ច្រៀង ​រាំ ​និង​សម្ដែង​ជូន​ទស្សនិកជន​ តាម​កញ្ចក់ទូរទស្សន៍​​ព្រមទាំង​នៅ​តាម​​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់។

ស្ថានីយ​ទូរទស្សន៍​ថ្មីនេះ​​កំពុង​ប្រកាស​ឲ្យ​បេក្ខជន​បេក្ខនារី​​ដែល​គិត​ថា ​ខ្លួន​អាច​នឹង​ក្លាយ​ជា​តារា​ល្បី មក​ចូលរួម​ការ​សម្ដែង​ប្រឡង​​សមត្ថភាព​ នៅ​ថ្ងៃ​សៅរ៍ ​ទី៦​ និង​ថ្ងៃ​អាទិត្យ​ ទី៧ ​ខែមិថុនា ​ខាង​មុខ​នេះ។

SS_ Cover Picture_4

ការ​ប្រឡង​សមត្ថភាព​នេះ ធ្វើ​ឡើង​ដើម្បី​សម្រិត​សម្រាំង​ជ្រើសរើស​តារា​សម្ដែង​ដែល​មាន​​ទេពកោសល្យ​ មក​ចូលរួម​កម្មវិធី​ កំពូល​តារា ​​របស់​ PNN ដែល​នឹង​ចាក់​ផ្សាយ​នៅ​ចុង​ឆ្នាំ​នេះ។ បេក្ខជន​បេក្ខនារី​ដែល​ចូលរួម នឹង​ត្រូវ​ផ្ដល់​ឱកាស​ឲ្យ​បញ្ចេញ​សមត្ថភាព​និង​ទេព​កោសល្យ​របស់​ខ្លួន នៅ​ចំពោះ​មុខ​ក្រុម​ចៅក្រម​ផ្ដល់​ពិន្ទុ។

ផលិតករ​​កម្មវិធី ​គឺ​លោក​ នូ ចំណាប់ ​ហៅ ​ជីមី ​មាន​ប្រសាសន៍ថា​ “យើង​កំពុង​ស្វែងរក​កំពូល​តារា​ជំនាន់​ថ្មី​របស់​កម្ពុជា។ មាន​តារា​ចម្រៀង អ្នក​រាំ និង​អ្នក​សម្ដែង​ដែល​មាន​ទេព​កោសល្យ​រាប់ពាន់​នាក់ ហើយ​យើង​ចង់​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​បង្ហាញ​សមត្ថភាព និង​ចង់​ផ្ដល់​ការងារ​អាជីព​ដល់​ពួកគេ”។

ChamNou_Jimmy_Headshot_WEB

ផលិតករ​​កម្មវិធី ​លោក​ នូ ចំណាប់ ​ហៅ ​ជីមី

បេក្ខជន​បេក្ខនារី​ដែល​ឆ្លង​ផុត​ជុំទីមួយ នឹង​ត្រូវ​ប្រកួត​នៅ​ក្នុង​ជុំបន្ទាប់​ ហើយ​អ្នក​ដែល​បាន​​ឆ្លង​ផុត​ការ​ប្រកួត​ជុំ​ដំបូងៗ នឹង​ត្រូវ​ចូលរួម​នៅ​ក្នុង​ការ​ប្រឡង​ចម្រៀង​ប្រចាំ​សប្ដាហ៍ ដែល​នឹង​ចាក់​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍។

ទូរទស្សន៍ PNN ជ្រើសរើស​តារា​សម្ដែង​ ១៤រូប ​ដើម្បី​ចូលរួម​នៅ​ក្នុង​កម្មវិធី​ កំពូល​តារា​របស់​ខ្លួន។ បេក្ខជន​បេក្ខនារី​ទាំងអស់​នឹង​ទទួល​បាន​ការ​ហ្វឹក​ហាត់​ច្រៀង​ រាំ ​និង​សម្ដែង​។

អ្នក​ឈ្នះ​អាច​ទទួល​រង្វាន់​ជា​ប្រាក់​ជា​ច្រើន​ពាន់​ដុល្លារ ​ហើយ​អាច​ទទួល​បាន​ឱកាស​ការងារ​ជា​តារា​សម្ដែង​ ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ PNN ​ផង​ដែរ។

ប្រសិន​បើ​អ្នក​គិត​ថា អ្នក​អាច​ក្លាយ​ជា​តារា​ជំនាន់​ថ្មី​របស់​កម្ពុជា អ្នក​អាច​ដាក់​ពាក្យ​សុំ​ចូលរួម​ការ​ប្រឡង​ជ្រើសរើស​ នៅ​ថ្ងៃ​សៅរ៍ ទី៦ និង​ថ្ងៃ​អាទិត្យ ទី​៧ ខែ​មិថុនា តាម​រយៈ  ​អ៊ីមែល៖​ ​superstar@pnn.com.kh ។

បេក្ខ​ជន​ដែល​ចាប់អារម្មណ៍​អាច​ផ្ញើ​ប្រវត្តិរូប (CVs) និង​រូបថត​មក​ការិយាល័យ​ក្រុមហ៊ុន LYP Group តាមរយៈ​អាសយដ្ឋាន​អគារ​លេខ ២០៥, ​២០៧, ២០៩ ​មហាវិថី​ម៉ៅសេទុង រាជធានីភ្នំពេញ។

ព័ត៌មាន​បន្ថែម ​សូម​មើល​ទំព័រ​ហ្វេសប៊ុក៖​ Facebook
ប្រភពពី៖http://www.khmerload.com/news/37328
ជនរងគ្រោះ ជាក្រឡាបញ្ជីរបស់ លោក គឹម ម៉េង ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល
ភ្នំពេញ៖ ប្រភពព័ត៌មានពីមន្ដ្រី នគរបាល ខណ្ឌមានជ័យ បានឱ្យដឹងថា នៅវេលាម៉ោង ១និង៣០នាទី រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥នេះ មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីឃើញ បុរសម្នាក់ចង-ក សម្លាប់ខ្លួន នៅក្នុងផ្ទះរបស់ខ្លួន ដែលជនរងគ្រោះ គឺជាក្រឡាបញ្ជី នៅសាលាដំបូង ខេត្ដកណ្ដាល ពោលជាក្រឡាបញ្ជី របស់លោក គឹម ម៉េង ចៅក្រមស៊ើបសួរ ។
ការភ្ញាក់ផ្អើលបាន កើតឡើងនៅផ្ទះ ជនរងគ្រោះ ស្ថិតនៅសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមមន្ដ្រីនគរបាល រូបនេះ ជនរងគ្រោះ ឈ្មោះ កែវ សុខា មានតួនាទីជា ក្រឡាបញ្ជី នៅសាលាដំបូង ខេត្ដកណ្ដាល និងមានកូនស្រី ម្នាក់អាយុ៨ឆ្នាំ ។
ចំពោះមូលហេតុ ពិតប្រាកដ ដែលនាំឱ្យជនរងគ្រោះ ចង-កសម្លាប់ខ្លួននោះ នៅមិនទាន់ដឹងនៅឡើយទេ ដោយបច្ចុប្បន្ន នគរបាលមូលដ្ឋាន និងនគរបាលផ្នែក បច្ចេកទេសរាជធានី ភ្នំពេញ បានចុះទៅផ្ទះ ជនរងគ្រោះ ស្ថិតនៅខាងក្រោយ រោងចក្រ បារីសេក។
បើតាមស្ដ្រីជាភរិយា បានប្រាប់សមត្ថកិច្ចថា ខ្លួនក៏មិនដឹងពី មូលហេតុពិត ប្រាកដដែរ ពីព្រោះក្នុង រយៈពេលចុងក្រោយនេះ ពួកគេ មិនដែលមាន រឿងរកាំរកូស ក្នុងគ្រួសារឡើយ រីឯការងាររបស់ប្ដី ក៏ខ្លួនមិនសូវជា បានសួរនាំនោះទេ ។ ការស្លាប់របស់ ជនរងគ្រោះ បានធ្វើឱ្យ កុមារីអាយុ៨ឆ្នាំ នៅកំព្រាឪពុក និងម្ដាយក្លាយជា ស្ដ្រីមេម៉ាយ ៕







ប្រភពពី៖http://www.khmerload.com/news/37336
ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាចោមរោមមើលសពក្មេងម្នាក់ នៅក្នុងខ្ទមអ្នកតា ទល់មុខសាលាបឋមសិក្សាថ្មគោល ភូមិថ្ម គោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នាល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥នេះ ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដែលដឹងរឿងរ៉ាវនេះបាននិយាយថា មុនពេលកើតហេតុ ស្រ្តីម្នាក់ឈ្មោះ សុខឃីន អាយុ ២៥ឆ្នាំ មុខរបរ រើសអេតចាយ រស់នៅផ្ទះជួល ភូមិថ្មគោល បានយកសពកូន ចេញពី ផ្ទះជួល ដោយម្ចាស់ផ្ទះមិនឲ្យទុក ទៅបូជានៅវត្តគោកបញ្ជាន់ ប៉ុន្តែពេល ធ្វើ ដំណើរ ដល់ខ្ទមអ្នកតា ថ្មគោល ក៏ទុកសពកូននៅទីនោះ ហើយទៅទិញទឹក។ ពេលដែលស្ត្រីរូបនេះទៅទិញទឹក ប្រជាពលរដ្ឋ មានការភ្ញាក់ផ្អើល នាំគ្នាចោមរោម មើល ប៉ុន្តែពេលស្រ្តីជាម្តាយមកដល់ ក៏លើកបីសព កូនឆ្ពោះទៅកាន់វត្តគោកបញ្ជាន់តែម្តង ដើម្បីបូជា៕



ប្រភពពី៖http://www.khmerload.com/news/37341
ឥណ្ឌូនេស៊ី៖ អ្នកនេសាទ ជនជាតិឥណ្ឌូនេស៊ីមួយក្រុម បានប្រទះឃើញ ត្រីសមុទ្រ ដ៏ធំមួយក្បាល ដែលមាន ទំងន់ជាង ១តោនកន្លះ និងប្រវែងជិត ២ម៉ែត្រ។ ត្រីដែលពួកគេ បានឃើញនោះ ជាប្រភេទត្រី រស់នៅមហាសមុទ្រ ដ៏កម្រមួយក្បាល ឈ្មោះថា Sunfish (ត្រីព្រះអាទិត្យ) បានមកទើរ នៅឆ្នេរសមុទ្រ ទីក្រុង Palu ភាគកណ្តាល ខេត្ត Sulawesi ដែលវាស្ថិត ក្នុងស្ថានភាព យ៉ាប់យឺនណាស់ ទៅហើយ។

ត្រី Sunfishដែលអ្នកនេសាទឥណ្ឌូនេស៊ីប្រទះឃើញ
ក្រុមអ្នកនេសាទ បាននាំគ្នា ចាប់ទាញត្រី នោះចូលទៅក្នុងសមុទ្រវិញ ដោយសង្ឃឹមថា វាអាចនឹង ហែលបានវិញ តែទោះជាយ៉ាងណាក៏ដោយ ទីបំផុតត្រីនោះ បានងាប់បាត់ទៅ។ ត្រី Sunfish ឬក៏ Mola Mola គឺជាប្រភេទត្រី មានឆ្អឹងច្រើន (bony fish) ដែលធ្ងន់បំផុត នៅក្នុងពិភពលោក។ ត្រីប្រភេទនេះ អាចមានប្រវែង រហូតដល់ ជាង៤ម៉ែត្រ និងទំងន់ ជាង២ តោនកន្លះ។
ពាក្យថា Mola ក្នុងភាសា ឡាតាំង មានន័យថា ត្បាល់ថ្ម ដែលគេចង់ពណ៌នាពី រូបរាងមូលរបស់វា។ ត្រី sunfish ជាទូទៅមានពណ៌ប្រាក់ និងមានសំបក ដងខ្លួនគ្រើម។ ត្រីប្រភេទនេះ តែងរស់នៅទឹកដែលមិនក្តៅពេក មិនត្រជាក់ពេក និងនៅតាមមហាសមុទ្រត្រូពិកនានា ជុំវិញពិភពលោក ដែលជានិច្ចកាល គេតែតែមានការភ័ន្តច្រលំវា ជាមួយនឹងត្រីឆ្លាម នៅពេលដែល ព្រុយខ្នងដ៏ធំរបស់វា ងើបផុតពីទឹក។ ដោយឡែក ធ្មេញរបស់វា ជាប់ៗគ្នា ដូចជាជំពុះសត្វស្លាប ដែលជាហេតុធ្វើឲ្យត្រី sunfish នេះ មិនអាចបិទជិតទាំងស្រុង បាននោះទេ៕

ត្រី Sunfish គឺជាប្រភេទត្រីមានឆ្អឹងច្រើន (bony fish) ដែលធ្ងន់បំផុតនៅ ក្នុងពិភពលោក


ត្រី sunfish ក្រោយពេលដែលវាងាប់
វីដេអូបង្ហាញពីសកម្មភាពត្រី sunfish នៅក្នុងសមុទ្រដែលថតដោយក្រុមអ្នកមុជទឹក៖

ប្រភពពីៈhttp://www.khmerload.com/news/37340
នេប៉ាល់៖ ក្នុងហេតុការណ៍ គ្រោះរញ្ជួយដី ក្នុងប្រទេសនេប៉ាល់ ដែលកើតឡើង កាលពីថ្ងៃសៅរ៍ ទី ២៥ មេសា កន្លងទៅ បានបង្កផលប៉ះពាល់ ដល់ ប្រជាជនរាប់លាននាក់ និងកំពុងត្រូវការសង្គ្រោះបន្ទាន់។ ក្នុងនោះដែរ ចំនួនតួរលេខបណ្តោះអាសន្ន ត្រូវបានដឹងថា មនុស្សលើសពី ៤,៧០០ នាក់ បានបាត់បង់ជីវិត និងច្រើនជាង ៩,២០០ នាក់ទៀត បានរងរបួស។ នេះបើយោងតាម ការចុះផ្សាយរបស់ សារព័ត៌មាន CNN ។
គួររំលឹកថា គ្រោះរញ្ជួយដីនេះ មានកំរិត ៧.៨ រិចទ័រ បានកើតឡើង នៅមុនម៉ោង ១២ថ្ងៃត្រង់ ចំថ្ងៃសៅរ៍ ទី២៥ មេសា ស្ថិតនៅចម្ងាយ ប្រមាណ ៨០គ.ម ទិសពាយ័ព្យ ពីរដ្ឋធានី Kathmandu។
នៅព្រឹកថ្ងៃអាទិត្យ ទី ២៦ មេសា នេះផងដែរ មានការរញ្ជួយមួយទៀត កំរិត ៦,៥ រិចទ័រ ។ មកដល់ពេល សហគមន៍អន្តរជាតិ បានផ្តល់ជំនួយជាបន្តបន្ទាប់ ទាំងបរិក្ខាពេទ្យ  អាហារ និង ឲ្យក្រុមជួយសង្គ្រោះ ទៅកាន់ប្រទេសនេប៉ាល់  ប៉ុន្តែអ្វីជា បញ្ហាចោទនោះ គឺ ក្រុមជួយសង្គ្រោះត្រូវជួបបញ្ហាលំបាក និងឧបសគ្គ ក្នុងការជួយសង្គ្រោះ ដោយសារស្ថានភាព ទីតាំងភូមិសាស្ត្រ ក្នុងប្រទេសនេប៉ាល់ ស្ថិតនៅតាម តំបន់ជួរភ្នំហិម៉ាល័យ។
មួយវិញទៀត ជនរងគ្រោះជាច្រើន ក្នុងប្រទេសនេះ រស់នៅតាមតំបន់ដាច់ស្រយ៉ាល ដែលគ្មានផ្លូវធ្វើដំណើរ ខណ:ដែល ប្រព័ន្ធគមនាគមន៍ ត្រូវបានកាត់ផ្តាច់ ដោយសារគ្រោះរញ្ជួយដី ទៀតផងនោះ បណ្តាលឲ្យ ក្រុមជួយសង្គ្រោះ ចំណាយពេលយូរ ដើម្បីចូលទៅ ជួយជនរងគ្រោះ។ កត្តាទាំងនេះ នឹងបណ្តាលឲ្យចំនួន មនុស្ស បាត់បង់ជីវិត អាចនឹងបន្តកើនឡើង ថែមទៀត។
គួរបញ្ជាក់ដែរ ប្រជាជននេប៉ាល់ មានចំនួនសរុប ប្រហែល ៣១ លាននាក់នាក់ ដោយក្នុងនោះ ជនរងគ្រោះដោយសារ គ្រោះរញ្ជួយដី មាន ជាង ៨ លាននាក់ ហើយក៏កំពុង បន្តរស់នៅ ក្នុងកន្លែងបោះតង់ បណ្តោះអាសន្ន  ហើយប្រជាជនមួយចំនួន កំពុង ខ្វះអាហារ និងទឹកស្អាត ប្រើប្រាស់៕
រូបភាព  បង្ហាញអំពី ទិដ្ឋភាព ក្រោយហេតុការណ៍ គ្រោះរញ្ជួយដី នៅនេប៉ាល់៖








 វីដេអូ ក្នុងពេលកើត គ្រោះរញ្ជួយដី ៖
វីដេអូ ទិដ្ឋភាព ក្នុងទីក្រុងក្រោយ កើតគ្រោះរញ្ជួយដី ៖